២ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន១១ម៉ឺនតោន កើនឡើងតិចតួច

FN ៖ របាយការណ៍នាំចេញអង្ករដែល Fresh News ទទួលបានពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១១០,៤៣២តោន កើនឡើង០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ បរិមាណ និងគោលដៅធំៗ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែដំបូងនេះរួមមាន៖ ១៖ ប្រទេសចិននាំចូល ២៩,៥០១តោន ២៖ បារាំង នាំចូល ១៤,៧៤៣តោន ៣៖ ម៉ាឡេស៊ី នាំចូល៩,២៧៩តោន ៤៖ ហ្គាប៊ុន (Garbon) នាំចូល ៧,២៦៧តោន ៥៖ ហូឡង់ នាំចូល ៥,៤១៩តោន ៦៖ ប៉ូឡូញ នាំចូល ៤,៩៣៤តោន ៧៖ ឆែក នាំចូល ៣,៨៦៨តោន ៨៖ ប៊ែលហ្សិក នាំចូល ៣,៤៩៥តោន ៩៖ ហុងកុង នាំចូល ៣,៣៩៩តោន…

បុណ្យទន្លេនឹងមកដល់ឆាប់ៗ! រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកណ្ដាល អំពាវនាវឲ្យពលរដ្ឋរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងពិធីនេះឲ្យបានល្អ

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នាថ្ងៃទី០៤ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយ នូវការត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល ជាមួយនឹងការស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ​ អាជីវករ នីងភ្ញៀវទេសចរឲ្យចូលរួមរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ គិតត្រឹមថ្ងៃនេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងឈានមកដល់ហើយ ពោលនាថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០១៨ ឆាប់ៗខាងមុននេះ។ ក្នុងកិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីរបានជំរុញឲ្យលេខាធិការដ្ឋាន និងអនុគណៈកម្មការ ពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចស្រេចមុនពេលពិធីមកដល់ ក្នុងនោះរួមមាន៖ ១៖ ត្រូវយក​ឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ ពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។ ២៖ ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋាន និងគុណភាពសេវាទេសចរណ៍ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាឲ្យបានសមរម្យ…

រដ្ឋមន្ត្រី អ៉ិត សំហេង៖ គិតត្រឹមឆ្នាំ២០១៨ កម្ពុជាមានសហគ្រាសក្នុងប្រព័ន្ធជាង១ម៉ឺន និងសហគ្រាសក្រៅប្រព័ន្ធជាង៥៦ម៉ឺន, ផ្តល់ការងារជិត៤លាននាក់

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ឆ្នាំ២០១៨ ដោយសារវិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ទើបជំរុញឲ្យសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជាង ១២ពាន់គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ១.៤លាននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបមានជាង ៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង ២.៤លាននាក់។ ការថ្លែងបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៨។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន…