សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ​ឲ្យទទួលបានជោគជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនោះលោក វ៉ាង បានបង្ហាញមោទនភាព និងរីករាយ ដែលត្រូវបាន តែងតាំង ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ក្នុងន័យនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខសម្តេចតេជោ ថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍។ ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់មិត្តល្អ និងមិត្តដែកថែប របស់ចិន។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក វ៉ាង…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះឲ្យបានច្រើនកុះករ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ សម្តេចបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «វិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅថ្ងៃស្អែកទី ២៩ ធ្នូ ២០១៨។ កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ​ ជាលើកចុងក្រោយសម្រាប់ឆ្នាំ២០១៨

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨នេះ។ ពេញមួយឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក ហើយមានកម្មករ កម្មការិនី បានជួបសំណេះសំណាលសរុបប្រមាណ ៥៩៦,១១៩នាក់។ តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥,១៧៣នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន…