ទេសរដ្ឋមន្រ្តី លី ធុជ៖ ជាង១១ឆ្នាំមកនេះ នាយទាហានកម្ពុជាជាង៥ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ តែបានពលីជិត១០នាក់

FN ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា រយៈពេលជាង១១ឆ្នាំកន្លងទៅនេះ នាយទាហានកម្ពុជា ចំនួន៥១៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៣០នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ និងមានចំនួន៨១៣នាក់ នារី៦២នាក់ កំពុងបំពេញបេសកកម្ម ហើយនាយទាហានទាំងនោះ បានក្លាយជាគ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថេរភាពមួយផ្នែក ក្នុងពិភពលោក។ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគ្រូបង្គោលផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ សម្រាប់បេសកកម្មប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបារាំង និងទីប្រឹក្សាជប៉ុនប្រចាំកម្ពុជា លោក Hak Chandara មន្រ្តី UNMAS លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាច្រើននាក់ផងដែរ។ នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងថា «តាងនាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន…

កម្ពុជាទទួលការវិនិយោគចំនួន១៨៣គម្រោង ទុនវិនិយោគសរុប៦.៣ពាន់លានដុល្លារអាមេរិក កើន៧៥ភាគរយ នៅឆ្នាំ២០១៧

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ ការវិនិយោគនៅកម្ពុជាមានចំនួន១៨៣គម្រោង សរុបទុនវិនិយោគ៦.៣ពាន់លានដុល្លារអាមេរិក កើនឡើង៧៥ភាគរយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៨ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ វេទិការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO Green Industry Platform China Chapter Office…

កម្ពុជា-ចិន វិនិយោគរួមគ្នា១០លានដុល្លារ ផលិតដែកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅស្រុក

FN ៖ Fuxin Steel Buildings ជាក្រុមហ៊ុនបុត្រស័ម្ពន្ធ ISI GROUP ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិតដែកនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ជាក្រុមហ៊ុនដ៏ធំមួយ មានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និងក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក បានបោះទុនរួមគ្នា១០លានដុល្លារ បង្កើតជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយមានឈ្មោះថា Chungkang Steel Structure (Cambodia) ។ លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បានថ្លែងថា Chungkang Steel Structure (Cambodia) បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយការសាងសង់រោងចក្រ ដំណាក់កាលទី១ បានបញ្ចប់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦ ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន១,៥០០តោនក្នុងមួយខែ។ បន្ទាប់ពីដំណើរការបាន១ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ…