ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

FN ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែល​ចំណាយ​​ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភា​ព​​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ ជាការផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី៣ឆ្នាំមុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជាជួយឱ្យនាវាវេសស្ទើដាមចូលចត ដែលនេះជាកាយមនុស្សធម៌ដ៏ធំមួយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវាវេសស្ទើដាម នឹងត្រឡប់មកកាន់កម្ពុជាជាថ្មី។ ជាមួយការវិលត្រឡប់មកវិញ របស់នាវាវេសស្ទើដាមនេះ នឹងទុកធ្វើស្លាកសញ្ញា បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា លើសិទ្ធិរស់រៀនមានជីវិតរបស់មនុស្សលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានមនុស្សមួយចំនួនធ្លាប់ជាប់គាំងលើនាវាវេសស្ទើដាម នឹងត្រឡប់មកកម្ពុជាជាថ្មីផងដែរ។…

ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងឱកាសចែកសញ្ញាបត្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នកគ្រូដែលបានប្រឹងប្រែងអភិវឌ្ឍន៍​សមត្ថភាពបង្រៀនរហូតពីកម្រិតបឋម កម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។ សម្តេចតេជោ ហ៊ុន សែន ណែនាំនាយកវិទ្យាស្ថានជាតិអប់រំ ពិនិត្យរៀបចំកន្លែង​អង្គុយ​សម្រាប់ជ័យលាភីនៅក្រៅសាលឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ពីអតីតកាលការកសាងគ្រូបង្រៀនលំបាកណាស់។ ក្នុងនោះសម្តេចតែងតែធ្វើបទឧទ្ទេស​នាមនានា ដើម្បីរៀបចំគ្រូបង្រៀនមុនចេញទៅបង្រៀនសិស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើនហើយ។ សម្តេចតេជោ ហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់សម្តេច តេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក ដ៏ថ្លៃ ថ្លា របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…