ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប

FN៖ ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប៥២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានចូលព្រៃធ្វើយុទ្ធជនលីអាវុធដើម្បីផ្តួលរំលំរបបសាធារណរដ្ឋ របស់លោក លន់ នល់ តាមការអំពាវនាវរបស់សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ។ កាលពី៥២ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ចូលព្រៃតស៊ូព្រោះភ្លើងសង្គ្រាម ប៉ុន្តែថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលើកម្រាលព្រំសន្តិភាព កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល ប្រមាណជាង១ម៉ោង ២០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនអាចបង្អាក់ដំណើរការអភិវឌ្ឍសង្គមកម្ពុជាបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានប្រឹងប្រែងកសាងផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលពិត។ *…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងសមិទ្ធផលនៃការស្តារកែលម្អដងស្ទឹងសៀមរាប

កូវីដ-១៩ អាចរំខាន ប៉ុន្តែមិនអាចបញ្ឈប់សកម្មភាពការអភិវឌ្ឍរបស់កម្ពុជាឡើយ សម្ដេចក្រឡាហោម សម្ដេចពិជ័យសេនា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ មន្រ្តីរាជការ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក៏ដូចជា ធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងមើល​ការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ថ្ងៃនេះ យើងមានការរីករាយ​ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅទីក្រុងសៀមរាប។​ ខ្ញុំនៅចាំបានថា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០ នៅទីនេះ ពេលនោះ យើងបានបើកការ​ដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះ ជាមួយនឹងការខិតខំដើម្បីប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា(ឆ្លងកូវីដ-១៩ ក្នុងសហគមន៍) ដែលជាព្រឹត្តិការណ៍ទី ២ បន្ទាប់ពីព្រឹត្តិការណ៍ ២៣ វិច្ឆិកា … ក្នុងហ្នឹងក៏កើតឡើងក្នុងខេត្តសៀមរាប។ កូវីដ-១៩ អាចរារាំងនិងអាចរំខានយើង ក៏ប៉ុន្តែកូវីដ-១៩ មិនអាចបញ្ឈប់សកម្មភាពរបស់យើងទៅលើការសាងសង់នូវអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចេញនោះទេ។ ដូចដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍អម្បាញ់មិញ​ ទាក់ទិននឹងដំណើរការសាងសង់នៅទីនេះ។ ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំទាំងអស់របស់គណៈកម្មការអន្តរក្រសួង ដែលមានសម្ដេចពិជ័យសេនា​…

ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើនជិត៥០ភាគរយ

FN ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើន៤៨ភាគរយ។ លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។ បើតាមលោករដ្ឋមន្ដ្រី ភាគច្រើនទេសចរអន្តរជាតិមកពី៖ អាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស), ទ្វីបអាមេរិក (អាមេរិក)។ តាមការប៉ាន់ស្មាន…