ពលរដ្ឋជាង៤ពាន់នាក់ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ

FN ៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់​ នៅស្រុកបឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ បានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន២៩៧នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គសំរិទ្ធ ហៅវត្តត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ ចំនួន៤,២១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។ ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី១៩៨នាក់, ជំងឺផ្លូវចិត្ត១១៧នាក់, ជំងឺឫសដូងបាត១១៦នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩២នាក់, ជំងឺភ្នែក៧២នាក់,…

ចិន សន្យាបន្ដជួយបំពាក់ កាមេរ៉ាសុវត្ថិភាព ដល់កម្ពុជា ​នៅទូទាំងប្រទេស

FN ៖​ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងបន្តជួយបំពាក់កាមេរ៉ាសុវត្ថិភាព ដល់​កម្ពុជា នៅទូទាំងប្រទេស ប៉ុន្តែការជួយនេះ នឹងធ្វើឡើងជាដំណាក់កាល។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ ក្រោយពីកិច្ចជំនួបនេះ ​នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រព័ន្ធកាមេរ៉ានេះ ភាគីចិនបានបញ្ជាក់ថា អាចនឹងត្រូវជួយដល់ទូទាំងប្រទេស ប៉ុន្ដែឲ្យយើងធ្វើផែនការ ហើយឲ្យយើងរៀបចំជាដំណាក់ៗ ជាជំហ៊ានៗ»។ បើតាមនាយឧត្តមសេនីយ៍ ភាគីចិនបានមើលឃើញថា ​បានបំពាក់កាមេរ៉ានេះ ជួយ​ធានាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ បានច្រើន ដូច្នេះហើយគួរតែរៀបចំ ឲ្យបាននៅទូទាំងប្រទេសតែម្ដង​ ខណៈបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាព​ជិតមួយពាន់គ្រឿង ក្នុងនោះជាជំនួយរបស់ចិនជិតពាក់​កណ្តាល។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ​ក្រៅពីបន្តជួយបំពាក់កាមេរ៉ា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានសន្យាថា នឹងបន្តជួយបណ្តុះបណ្តាលជំនាញនគរបាលកម្ពុជា…

សមាគមផលិតអំបិល៖ កម្ពុជាចាំបាច់ត្រូវនាំចូលអំបិលពីចិន៣ម៉ឺនតោន មកផ្គត់ផ្គង់តម្រូវការ ដែលខ្វះខាត ព្រោះឆ្នាំនេះការផលិតអំបិលស្ទើរមិនបានសោះ!

FN ៖ សមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ដើម្បីអាចនាំចូលអំបិលពីប្រទេសចិន ដោយសារតែអំបិល​កម្ពុជា កំពុងប្រឈមការខ្វះខាត់ក្នុងការផ្គត់ផ្គត់ ព្រោះក្នុងឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនអាចផលិតអំបិលបាន។ លោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំនេះការផលិតអំបិលស្ទើរតែមិនបានសោះ ដោយសារតែមេឃភ្លៀងធ្លាក់ជាប់រហូត។ ជាមួយគ្នានេះអំបិលដែលនៅក្នុងស្ដុកមានត្រឹមប្រមាណ៤-៥ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះសមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋា​ភិបាល នាំចូលអំបិលពីប្រទេសចិន ដើម្បីផ្គត់ផ្គង់បន្ថែមដល់កម្ពុជា។ លោកបានបន្ថែមថា «ការស្នើសុំនេះគ្រោងនឹងដាក់ចូលទៅកាន់រាជរដ្ឋាភិបាលនៅខែសីហា នៅពេលដែលអំបិលនៅក្នុងស្ដុកជិតអស់ ដែលបច្ចុប្បន្ន​អំបិល នៅក្នុងស្ដុកមានប្រមាណត្រឹមតែ៤-៥ម៉ឺនតោនប៉ុណ្ណោះ ហើយចំនួននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ»។ លោកថា ប្រទេសជិតខាងដែលអាចស្នើការនាំចូលអំបិល មានតែប្រទេសចិនប៉ុណ្ណោះ ព្រោះចិនផលិតអំបិលពីទឹកសមុទ្រដូចកម្ពុជា។ ចំណែកឯងប្រទេស​ថៃវិញក៏មានអំបិលដែរ ប៉ុន្ដែគេផលិតពីរ៉ែ ដូច្នេះមិនត្រូវគ្នាក្នុងការប្រើប្រាស់​ជាមួយត្រីប្រហុកនៅកម្ពុជាឡើយ ដូច្នេះមានតែប្រទេសចិនប៉ុណ្ណោះដែលអាចស្នើ​នាំចូល​អំបិលមកបាន។ លោក លី សេង បានបញ្ជាក់បន្ថែមទៀតថា សមាគមអំបិលគ្រោងនឹងនាំចូលអំបិលត្រឹម៣ម៉ឺនតោនតែប៉ុណ្ណោះពីប្រទេសចិន ដើម្បីមកផ្គត់ផ្គង់នៅកំឡុងខែវិច្ឆិកា-ធ្នូ ព្រោះថាអំបិលក្នុងស្ដុកនឹងអស់នៅកំឡុងខែកញ្ញានេះ។ សូមបញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំការ​ផលិត និង​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្ត​កែប ​និង​កំពត ធ្វើ​ឡើង​ចាប់ពីខែកញ្ញា​រហូត​ដល់​ខែ​មេសា​។ ដោយឆ្នាំខ្លះការ​ផលិតអំបិលលើសតម្រូវការ តែឆ្នាំខ្លះទៀតខ្វះខាតដោយអាស្រ័យទៅលើអាកាសធាតុ មានន័យថា បើមានភ្លៀងខ្លាំងអំបិល…