រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកម្ចី ៦០លានដុល្លារ ពីធនាគារពិភពលោក ស្តារផ្លូវជាតិលេខ៣ និង​លេខ៧ឲ្យកាន់តែល្អប្រសើរ

FN ៖ ធនាគារពិភពលោក បានផ្តល់កម្ចីដែលមានការប្រាក់ទាប ៦០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) និង​ផ្លូវជាតិលេខ៧ ពីថ្នល់ទទឹង ក្នុងខេត្តត្បូងឃ្មុំ (ផ្លូវជាតិលេខ១១) ទៅដល់ក្រុងក្រចេះ ដែលមានប្រវែងសរុប ២១៨គីឡូម៉ែត្រ។ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើសេវាត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគម្រោងកែលំអផ្លូវនេះ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KOREA CONSUITANTS INTERNATIONAL (KCI) របស់កូរ៉េ ដែលដេញថ្លៃបានពីធានាគារពិភពលោក។ លោក ស៊ុន ចាន់ថុល បានថ្លែងក្រោយពេលចុះហត្ថលេខានេះ តាមរយៈថវិកាកំណាត់ផ្លូវជាតិទាំង២ខ្សែខាងលើ នឹង​ធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST នាពេលបច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនឹង​ធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងផងដែរ។ លោករដ្ឋមន្ត្រី បានឲ្យដឹងថា កំណាត់ផ្លូវទាំងពីរនេះ នឹងចំណាយសាងសង់ និងកែលំអឡើងវិញរយៈពេល១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែថែមទៀត សរុប ៥៤ខែ។ ការដ្ឋានស្តារ និងកែលំអរផ្លូវនេះចាប់ផ្តើមពីខែមេសា…

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១លានដុល្លារ

FN ៖ នៅថ្ងៃសុក្រ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន១លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស។ ពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានមូលនិធិ និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូជាច្រើននាក់ទៀតនៃមន្ទីរពេទ្យគន្ធបុប្ផា ។ ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នេះជាលើកទីមួយហើយ ដែលបានដឹកនំាគណៈប្រតិភូ មកជួបសវនាការ…

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ នៅឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឲ្យបានជាង១ម៉ឺនតោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ សម្រាប់ការនាំចេញ

FN ៖ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគម្រោងផលិតកម្មស្បៀង (BFP) បានលើកឡើងថា ក្នុងឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឱ្យបាន១ម៉ឺន៥ពាន់តោន ក្នុងនោះ មានគ្រាប់ពូជស្រូវផ្ការំដួលចំនួន៧ពាន់តោន និងពូជស្រូវសែនក្រអូប រួមនឹងពូជស្រូវផ្សេងៗទៀត ចំនួន៨ពាន់តោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ ឱ្យបានចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំៗ។ កញ្ញាបណ្ឌិត ចាន់ ផលលឿន បានបែបនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីប្រគល់ ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម ជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទទឹមនឹងនេះកញ្ញា ចាន់ ផលលឿន បានបន្តថា ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខភាពរបស់ប្រជាកសិករ ត្រូវតែនាំគ្នាខិតខំដាំដំណាំ បន្លែតាមរបៀបធម្មជាតិ ដោយមិនត្រូវប្រើប្រាស់ ថ្នាំគីមីហួសហេតុពេក ជាពិសេសត្រូវផលិតឱ្យបានជាង២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ដើម្បីចូលរួមកាត់បន្ថយការនាំបន្លែចូលមានជាតិគីមី…