សម្តេចតេជោ រំលឹកពីគុណបំណាច់ជួយកម្ពុជា របស់លោក ឡេ ឌឹកអាញ់ នៅមុខនាយករដ្ឋមន្ត្រីវៀតណាម

FN ៖ ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រមុខរដ្ឋវៀតណាម នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសមានទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយលោកលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជារូបលោកផ្ទាល់ បានសំដែង នូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អរគុណលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។ សម្តេចតេជោ…

មេដឹកនាំកម្ពុជា-មីយ៉ាន់ម៉ា ឯកភាពគ្នាពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

FN ៖ ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីនេះថា នៅក្នុងជំនួបនោះ លោកស្រី អោង សានស៊ូជី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែនថា នេះគឺជាលើកទី១ហើយ ដែលលោកស្រី បានមកបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីមកជួបជាមួយ សម្ដេចតេជោ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងន័យនេះ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។ លោកបានបន្តថា ជាការឆ្លើយតប…

ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា មានកម្រិតតិចនៅឡើយ, សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២

FN ៖ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្មដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។ របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។ នៅរយៈពេល៦ខែឆ្នាំ២០១៨ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ។ ក្នុងជំនួបទ្វេរភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត៕