សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់ !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែឧសភានេះ បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ។ ដំណឹងបន្ទាន់នេះ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាម ជិត៥ពាន់នាក់

FN ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ នៅកោះពេជ្រ ក្នុងនោះមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការ សហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។ ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅរាត្រីនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះពុទ្ធសាសនិកក៏ដោយនោះ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន…

បញ្ហាបីត្រូវបានអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ លើកយកមកប្រជុំរកដំណោះស្រាយជាមួយសម្តេចតេជោ ហ៊ុន សែន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងប្រតិភូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដឹកនាំប្រតិភូក្រុមការងារភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបដើម្បីពិភាក្សាការងារ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយកិច្ចប្រជុំថា ក្នុងជំនួបនោះ លោកស្រី ផូលីន ថាមេស៊ីស បានគោរពជំរាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អង្គការសហប្រជាជាតិ សូមសំដែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។ ជំនួបរវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល គឺមានការជួបគ្នាជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំម្ដង ហើយនេះជាលើកទី៥ហើយ ដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយនឹងរាជរដ្ឋាភិបាល។ នៅក្នុងកិច្ចប្រជុំនេះ អង្គការសហប្រជាជាតិ បានលើកឡើងនូវចំណុច៣៖ ទី១៖ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម, ទី២៖ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព និងទី៣៖ បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍…