ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន១,៧៥៣នាក់

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ ក្នុងឱកាសអញ្ជើញសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់និទ្ទេស A នៅក្នុងឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ១,៧៥៣នាក់ គឺជារឿងដ៏រីករាយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាល ដែលមានកូនក្លាយជាសិស្សឆ្នើម។ * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ សរុប ១ ៧៥៣ នាក់

ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ក៏ដូចជា គ្រូបង្រៀន! ជំនួបសិស្សនិទ្ទេស A ត្រូវធ្វើតាំងពីខែកុម្ភៈ តែត្រូវបានលើកពេលដោយបញ្ហាកូវីដ-១៩ បំប្លែងថ្មី ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយមានការជួបជុំគ្នាឡើងវិញ បន្ទាប់ពីការអាក់ខានក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា មុននេះ យើងមានគម្រោងជំនួបតាំងពីខែកុម្ភៈ ក៏ប៉ុន្តែដោយសារស្ថានភាពមេរោគបំប្លែងថ្មី Omicron បានរាតត្បាត​ ហើយដើម្បីធានាសុវត្ថិភាពសម្រាប់ចៅៗ ក៏ដូចជាមន្រ្តីរាជការ ជាពិសេសគ្រូបង្រៀនរបស់យើង យើងក៏ពន្យារពេល​មកដល់ពេលនេះ។​ ស្ថានភាពកូវីដ-១៩ ត្រូវបានគ្រប់គ្រង (ធ្វើអោយមាន)ស្ថានភាពដ៏ប្រសើរមួយ ដែលផ្ដល់ឱកាសឱ្យយើងជួបជុំគ្នា មានជំនួបសិស្សប្រឡងជាប់និទ្ទេស A នៅថ្ងៃនេះ នៅទីនេះ។ ជំនួបជាមួយសិស្សនិទ្ទេស A ធ្វើតាំងពីឆ្នាំ ២០១៤ ខ្ញុំបានសន្យាហើយថា យើងនឹងមានជំនួបរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិទ្ទេស A។ រឿងនេះ យើងបានធ្វើតាំងពីឆ្នាំ ២០១៤ ដែលពេលនោះ (សិស្សប្រ​ឡងជាប់)និទ្ទេស A ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ឆ្នាំ…

សន្តិភាពមានតម្លៃដ៏លើសលប់ នៅពេលដែលសង្រ្គាមកើតទ្បើង

FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី បានគូសរំលេចថា «សន្តិភាពមានតម្លៃដ៏លើសលប់បំផុត នៅពេលដែលមានសង្រ្គាមកើតទ្បើង»។ លោកថ្លែងបែបនេះ ពេលលោកតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រាន មានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ»។ លោកបន្តថា ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែងច្រើនជំនាន់ ឱ្យសាកសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីក ឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ បើតាមបណ្ឌិត…