ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការនាំចូល, ផ្សព្វផ្សាយ និងលក់សេរ៉ូម Glutaone 600 ព្រោះមិនបានចុះបញ្ជីកា និងត្រួតពិនិត្យត្រឹមត្រូវពីក្រសួង

FN ៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់, នាំចូល, ចែកចាយ, ផ្សព្វផ្សាយ និងលក់សេរ៉ូមឈ្មោះ Glutaone 600 ព្រោះផលិតផលនេះ មិនបានចុះ​បញ្ជី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងឡើយ ហើយអាចបណ្ដាលឲ្យប៉ះពាល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។ ការប្រកាសបែបនេះធ្វើឡើង នៅពេលដែលក្រសួងបានត្រួតពិនិត្យឃើញមានគណនី Facebook ចំនួន៤មានឈ្មោះថា Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ-ជី សប កំពុងផ្សព្វផ្សាយ​លក់សេរ៉ូ Glutaone 600 (ជាប្រភេទឱសថ) យ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គម Facebook ដោយផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួស​ពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្ដត្រឹមត្រូវដូចជា៖ ធ្វើឲ្យស្បែកស បែបស៊ីជម្ពូរ, ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង, ផ្ដល់សំណើមដល់ស្បែក, បំបាត់មុន, បំបាត់ស្នាមអុជខ្មៅ, អាចម៌រុយ, ជាំ, ជំនួយក្រចក និងសក់ស្អាតពីចុងសក់ ដល់ចុងជើងជាដើម។ ក្រសួងសុខាភិបាល…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់២,៦៧១គ្រួសារ នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ

FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន​១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​ ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។ ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២,៦៧១គ្រួសារ​ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។ គ្រួសារនីមួយៗទទួលបាន​៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១…

ឥណ្ឌា សម្រេចយកស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងនៅកម្ពុជា ក្នុងការអនុវត្តគម្រោងភូមិឌីជីថល ដែលផ្ដោតទៅលើវិស័យកសិកម្ម

FN ៖ ​រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ​ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។ ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារ ដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៤ ខែកក្កដា…