សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារ ដែលបានមករស់នៅ និងធ្វើការ នៅប្រទេសទីម័រខាងកើត

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារ ដែលបានមកធ្វើការងារជាឯកជន អង្គការ ក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិក អង្គការអន្តរជាតិ នៅប្រទេសទីម័រខាងកើត។ សម្តេចតេជោថា នេះគឺជារឿងមួយនឹកស្មានមិនដល់ថា មានខ្មែរមករស់នៅ និងធ្វើការងារដល់ប្រទេស ទីម័រឡេស្តេឡើយ។ សម្តេចតេជោបន្តទៀតថា នេះសរបញ្ជាក់ឲ្យឃើញថា ធនធានកម្ពុជា បានមកបំពេញការងារនៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ជាដើម។ យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិជាដើម។ ពីមុនមកគឺយើងមិននឹកស្មានថា មានខ្មែរមករស់នៅធ្វើការងារដល់ ប្រទេសទីម័រឡេស្តេឡើយ។ នេះសរបញ្ជាក់អោយឃើញថា ធនធានកម្ពុជាបានមកបំពេញការងារ នៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌ…

សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿនមន្រ្តីជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤

អត្ថបទ Fresh News (ភ្នំពេញ)៖ នៅក្នុងជំនួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ ដោយបិទទ្វារនៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងក្រើនរំលឹកជាថ្មីម្តងទៀត ទៅដល់មន្រ្តីនៅក្នុងខេត្ត ឲ្យជៀសវាងនូវការប្រើវប្បធម៌នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្តិ៣ កូន-ប្រពន្ធស័ក្តិ៤។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា «មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ត្រូវជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤»។ ជាការកត់សម្គាល់ដើម្បីឲ្យការបម្រើសេវារបស់មន្រ្តីជូនដល់ប្រជាពលរដ្ឋប្រកបដោយភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន តែងបាន តាស់តឿនជានិច្ចដល់មន្រ្តីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ និង ប្រកបដោយកាយវិការសមរម្យ។ សម្តេចតេជោ ក៏តែងបានក្រើនរំលឹកដល់មន្រ្តីជាន់ខ្ពស់​ ឲ្យលុបបំបាត់ទម្លាប់កូន-ប្រពន្ធ យកអំណាចឪ ទៅប្រើកៀបសង្កត់អ្នកដទៃផងដែរ។ បើតាមទំព័រ Facebook របស់សម្តេចតេជោ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីក្នុងខេត្តតាកែវ ដោយមិនមានវត្តមានឧបនាយករដ្ឋមន្រ្តី សុខ អាន…

សម្តេចតេជោរំភើបរហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលឃើញរូបថត គំនូរ និងពាក្យជូនពររបស់កុមារពិការ អង្គការ HHC

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហានេះ បានបញ្ជាក់ពីក្តីរំភើប រហូតដល់ស្រក់ទឹកភ្នែកមិនខ្លួន នៅពេលសម្តេចបានឃើញការរៀបចំរូបថត គំនូរ និងការសរសេរពាក្យពេចន៍ជូនពររបស់កុមារពិការ នៃអង្គការ​ជំនួយនៃ​ក្តីសង្ឃឹមសម្រាប់​សហគមន៍ (HHC) ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដំណក់ទឹកភ្នែករបស់សម្តេច នឹងធ្វើឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខិតខំជួយកុមារពិការ នៃអង្គការ HHC តទៅទៀត ហើយសម្តេចនឹងរកពេលជួបកុមារពិការនៅអង្គការនេះ នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook យ៉ាងដូច្នេះថា «តា និងយាយរំភើបចិត្តខ្លាំងណាស់ ដែលចៅៗបាននាំគ្នារៀបចំរូបថត គំនូរ និងសរសេរពាក្យជូនពរមកតាយាយ។ ចៅៗបានធ្វើឱ្យតាស្រក់ទឹកភ្នែក ដែលហូរមកមិនដឹងខ្លួន។ ដំណក់ទឹកភ្នែករបស់តា នឹងធ្វើឱ្យតារួមជាមួយយាយ ខិតខំជួយពួកចៅតទៅទៀត។ តានឹងរកពេលទៅជួបចៅៗនាពេលខាងមុខ។ ជូនពរចៅៗមានសុខភាពល្អ»៕