សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគទុនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការ

FN ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចថ្លែងសុន្ទរកថាជាអធិបតីក្នុងពិធីបើកវេទិកា​ធុរកិច្ ​កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕

សុន្ទរកថា និងសេចក្តីអធិប្បាយ នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ”

–  ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា –   ឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ​សភាប្រជាជនខេត្ត​ជើជាំង សាធារណរដ្ឋ​ប្រជាមានិតចិន –   លោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG –   អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគម​ឧកញ៉ាកម្ពុជា -​ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! [ចាប់ផ្តើមអធិប្បាយ] ផ្តល់ទិដ្ឋាការរយៈពេលវែង ៣ ឆ្នាំ សម្រាប់អ្នកវិនិយោគដែលកាន់លិខិតឆ្លងដែនធម្មតា មុននឹងចាប់ផ្តើមនូវខ្លឹមសារ ខ្ញុំគួរតែនិយាយបន្តិចលើបញ្ហាពីរបី។ បញ្ហាទី ១ ប្រហែលជាដំណឹង​រីករាយ​សម្រាប់វិនិយោគិនទាំងអស់របស់ចិន ហើយក៏ពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគិនរបស់កូរ៉េផង​ដែរ។ កន្លង​ទៅ កម្ពុជាបានផ្តល់នូវភាពអនុគ្រោះសម្រាប់ទិដ្ឋាការ​រយៈពេលវែង ដោយចេញចូលច្រើនដងសម្រាប់អ្នក​ទេស​ចរចិន និងកូរ៉េរួចស្រេចទៅហើយ។ ថ្ងៃនេះ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពី​ការ​ពិគ្រោះ​យោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស…

​សម្តេចតេជោ ហ៊ុន សែន៖ បើអស់លោកមិនយល់អំពីផែនទី គួររៀនសូត្របន្ថែមជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ

FN ៖ នៅរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានពន្យល់រួចហើយ អំពីការផ្ទេរ ឬចម្លងពីផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 បានបន្តពន្យល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ Comment នៅលើ Facebook របស់ ​Fresh News ក្នុងអត្ថបទព័ត៌មាន៖ «ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ គ្មានការស្នើកែ​ប្រែរដ្ឋ​ធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរខ្នាត​ផែនទីនោះទេ, ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ដដែល» ដោយសម្តេចតេជោបានលើកឡើងថា «ការផ្ទេរ ឬចម្លងពីផែនទីនេះ ដើម្បីងាយស្រួលវាស់វែង, បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាង ការលើកយោបល់ ដោយឆោតល្ងង់ ឬបង្កជម្លោះ»។ សម្តេចតេជោ បានបញ្ជាក់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ Comment នៅលើ…