ពាក្យផ្អែមល្ហែមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម​ភរិយា៖ «ខ្នងបងជាកម្មសិទ្ធិ​ផ្តាច់មុខ​របស់អូន»

FB ៖ មុនថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែធ្នូនេះបានបង្ហោះនៅលើ Facebook ផ្លូវការសម្តេចផ្ទាល់ដោយបានរៀប​រាប់ពីការតស៊ូ និងកំសត់កម្រ​ជាមួយគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានពោលពាក្យផ្អែមល្ហែមដ៏កម្រជូនឧត្តមភរិយាថា «សំណាបយោងដីស្រីយោងបុរសពិតជាមិនខុសទេ ខ្ញុំមានថ្ងៃ នេះពិតជាមានការរួមចំណែកពីភរិយា​ដ៏កំសត់របស់ខ្ញុំ»។ សម្តេចតេជោបានបន្ថែមថា «អរគុណប្រពន្ធសំឡាញ់ និងជូនពរអូនមានសុខភាពល្អព្រោះ បើអូនឈឺមានអ្នកណា បូមខ្សល់ ឱយបង ព្រោះខ្នងបងជាកម្មសិទ្ធិផ្តាច់មុខរបស់អូន»។ ក្រៅពីនោះ​សម្តេចបានរំលឹកដែរថា «ក្នុងនាមជាស្វាមីដែលកំសត់កម្រ តាំងពីការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកដូចមាន ក្នុងចម្រៀងទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ប្រវត្តិម្តាយកម្ម។ល។​ យើងបានកសាង គ្រួសារមួយដែលមាន កូននិងចៅគួរ ឱយស្រឡាញ់!»។ នៅថ្ងៃស្អែកទី១៥ ខែធ្នូជាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល៦៣ឆ្នាំ។ សូមជំរាបថា ការបង្ហោះសារនូវពាក្យផ្អែមល្ហែមជូនឧត្តមភរិយារបស់សម្តេចនៅពេលនេះ, ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នូវកិច្ចជំនួបពិភាក្សា និងការចុះហត្ថលេខា​លើអនុស្សា​រណៈ​នៃការយោគយល់គ្នា ប្រកបដោយផ្លែផ្លារវាង ជាមួយប្រធានាធិបតីហ្វីលីពីន…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ យុវជនស្នេហា​វិស័យកីឡាទាំងអស់ ចូលរួម​រត់ប្រណាំង​អបអរសាទរ​ទិវាជនពិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ យុវជន យុវតីដែលស្នេហាវិស័យកីឡា ចូលរួមរត់ប្រណាំងទាំងអស់គ្នា នៅក្នុងពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ ដើម្បីលើកកម្ពស់ សិទ្ធិជនពិការ។ ពិធីរត់ប្រណាំងអបអរសាទរទិវាជនពិការ នឹងរៀបចំធ្វើដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Faebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «គាំទ្រនិងលើកស្ទួយជនពិការ គ្រប់វិស័យ សូមជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។ សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសជួបតែ​សេចក្តីសុខ និង សំណាងល្អគ្រប់គ្នា»។ គួរបញ្ជាក់ថា ពិធីរត់ប្រណាំងខាងលើនេះ…

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ដើមឆ្នាំ២០១៧ខាងមុខ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា អនុប្រធាន៕