ប្រមុខរាជរដ្ឋាភិបាល សម្រេចចេញសារាចរដ៏សំខាន់មួយជូនបងប្អូនប្រជាពលរដ្ឋ «លុបចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី​»

FN ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានសម្រេចចេញសារាចរដ៏សំខាន់មួយ សម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតូចតាចតាមផ្សារ និងតាមចិញ្ជើមផ្លូវដោយសម្រេច «លុបចោលការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី​»។ នៅក្នុងសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា «យកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្រ្ចែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស»។

ក្រុមហ៊ុន Huawei ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ ផ្តល់អ៉ិនធើណែត​ល្បឿនលឿនចំនួន​១ពាន់មេហ្កាប៊ីត ស្មើទឹកប្រាក់​៤លានដុល្លារដល់​សម្តេច​សម្រាប់ប្រើប្រាស់

FN ៖ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី០៨​ ខែធ្នូ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Sun Fuyou ប្រធានក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ចូលជួបពិភាក្សាការងារ។ ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Fuyou បានលើកឡើងអំពីលទ្ធផលនៃការជួបជាមួយសម្តេចនារយៈពេលកន្លងមក រួមទាំងការផ្តល់អណ្តូងទឹកចំនួន៥០ ដល់តំបន់ខ្វះខាតនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ហើយខែមករាខាងមុខនេះ នឹងចាប់ផ្តើមជីកជូនដល់ប្រជាជន។ ជាមួយនេះលោកបានជំរាបជូនសម្តេចតេជោផងដែរ អំពីបច្ចុប្បន្នភាពរបស់សិស្ស១១នាក់ ដែលកំពុងតែបណ្តុះបណ្តាលនៅប៉េកាំងលើជំនាញ IT។ សិស្សជំនាន់ទី២ និងទី៣នឹងត្រូវជ្រើសរើស ដោយក្រុមហ៊ុន និងសហព័ន្ឋយុវជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០១៧ និង២០១៨។ លោក Sun Fuyou បានបន្តលើកឡើងអំពីគម្រោងប្រើប្រាស់អ៊ីនធើណែតល្បឿនលឿន ដែលជាការចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំណេះដឹង និងការអភិវឌ្ឍ ផ្សេងៗទៀត សម្រាប់ដោះស្រាយបញ្ហាសង្គមផងដែរ។ ក្នុងឱកាសនោះលោកក៏បានផ្តល់ជូននូវការប្រើប្រាស់ អ៊ីនធើណែតល្បឿនលឿនចំនួន១ពាន់មេហ្កាប៊ីត ដែលមានទឹកប្រាក់ស្មើ នឹង៤លានដុល្លារអាមេរិក ដើម្បីឲ្យសម្តេចចាត់ចែងប្រើប្រាស់តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយនេះ អ៉ិនធើណេត រួមទាំងការផ្តល់អណ្តូងទឹក ការបណ្តុះបណ្តាលធនធាន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនមីនីបៀរ ដែលមានការវិវឌ្ឍន៍ឈានឡើងជាបន្តបន្ទាប់ តាំងពីការបោះទុនប្រមាណ២៣លានដុល្លារ រហូតដល់ប្រមាណ ២៥០លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវត្តនៃការចាប់ផ្តើមដំណើរការវិនិយោគ របស់ក្រុមហ៊ុនមីនីបៀរផងដែរ។ សម្តេចថ្លែងថា កាលពីមានសំណើវិនិយោគរបស់ ក្រុមហ៊ុននេះ មានការរារាំងនាំមិនឲ្យក្រុមហ៊ុននេះដំណើរការ ដោយចាំយកក្រុមហ៊ុនមួយផ្សេងដែលមានការវិនិយោគធំជាងក្រុមហ៊ុនមីនីបៀរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅខាងក្រុមហ៊ុនមីនីបៀរថា កម្ពុជា ត្រីតូច ត្រីធំ គឺកម្ពុជាចាប់ស្ងោរទាំងអស់ ពោលក្រុមហ៊ុនណាមកមុន គឺត្រូវតែទទួលយកមុន។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនមានការប្រាកដនិយម និងការស្មោះត្រង់ទេនោះ ក្រុមហ៊ុនមីនីបៀរមិនអាចដំណើរការបានទេ។ * សម្តេចតេជោ ហ៊ុន សែន បានហៅភាពរីកចម្រើនរបស់មីនីបៀរ ដោយសារតែកត្តាប្រទេសជាតិមានសុខសន្តិភាព…