​អត់មានអ្នក​ទោស​នយោបាយ​ទេ មាន​តែអ្នកនយោបាយ​ប្រព្រឹត្តខុសច្បាប់​ហើយជាប់ទោស​ទៅតាមច្បាប់

FN ៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍តាមរយៈ Facebook ថា នៅប្រទេសកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តអំពើខុសច្បាប់ ហើយត្រូវបានតុលាការកាត់ឲ្យជាប់ទោសទៅតាមច្បាប់របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់នៅលើ Facebook របស់សម្តេចនារសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «សូមក្មួយមើលឱយច្បាស់ នៅកម្ពុជាអត់មាន អ្នកទោសនយោបាយទេ មានតែអ្នកនយោបាយ ប្រព្រឹត្តខុសច្បាប់ហើយជាប់ទោសទៅតាមច្បាប់។ គុកសំរាប់ដាក់អ្នកមានទោស។ នៅស្រុកខ្មែយើងមាន អ្នកនយោបាយច្រើនណាស់ ហេតុអីបានអ្នកនោះមិនជាប់គុក? មកពីគេអត់ធ្វើអ្វីខុសច្បាប់ បានអត់ជាប់គុក។ ចំណុចនេះកាន់តែបង្ហាញថា កម្ពុជាអត់មាន អ្នកទោសនយោបាយទេ តែមានអ្នកនយោបាយ ធ្វើខុសច្បាប់ហើយជាប់គុក»។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងតាមរយៈ Comment នៅលើ Facebook របស់សម្តេចនៅរសៀលថ្ងៃនេះ បន្ទាប់ពីមាន Account Facebook មួយមានឈ្មោះ Pheara JP បានសរសេរថា៖ «សូមលោកពូជួយធ្វើបុណ្យចែកទានដល់ក្រុមគ្រួសារខ្មែរទាំងអស់ ពិសេសទៅទៀត…

សម្តេចតេជោ ហ៊ុន សែន៖ សល់៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ១៣គូ របស់ខ្ញុំ និងភរិយា, ខែមករា ជាខែដែលប្រជាជនខ្មែររួចផុតពីរបប ប៉ុល ពត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរលើក Facebook របស់សម្តេចដោយបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទីប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ (ថ្ងៃទី០៥ ខែមករា ១៩៧៦-ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧) នៃថ្ងៃប្រជុំជួររៀបការរបស់សម្តេចជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងមានគូស្វាមីភរិយា១២គូផ្សេងទៀត ក្នុងរបស់ ប្រល័យពូជសាសន៍ប៉ុលពត។ ជាមួយគ្នានេះ​ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កូនៗរបស់សម្តេចស្ទើរតែទាំងអស់ បានរៀបការនៅក្នុងខែមករានេះដែរ ខណៈដែលប្រជាជនកម្ពុជាក៏រួចចាកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងខែមករា នេះផងដែរ។ លើសពីនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់ជនរួមជាតិ សូមឲ្យខែមករា ឆ្នាំសកលថ្មីនេះ នាំមកនូវជោគជ័យថ្មី សម្រាប់ប្រជាជនកម្ពុជា​ទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ ១៣គូ របស់ខ្ញុំនិងភរិយា (៥មករា១៩៧៦ – ៥មករា២០១៧)។ ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ ក្នុងគ្រាកលយុគ្គ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប ចូលគោរពព្រះវិញ្ញាណក្ខន្ធសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស ដែលតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត ១០៖៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមារ) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ផងដែរ។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការយាងសោយទិវង្គតរបស់សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស…