សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជារីករាយបំផុត ដែលបានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងតាមរថភ្លើង ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានបង្ហាញនូវក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុយាងតាមរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ សម្តេចបានបញ្ជាក់ទៀតថា ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជា ត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមទៀតថា «ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​និងកងកម្លាំងដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាពនៅប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ…

សម្តេចតេជោ ហ៊ុន សែន សម្រេចដំឡើងប្រាក់វិភាជន៍ គ្រួសារមន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន យោធិន មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានចេញអនុក្រឹត្យដំឡើង ប្រាក់វិភោជន៍ គ្រួសាររបស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ អនុក្រឹត្យបានបញ្ជាក់ថា ការដំឡើងប្រាក់វិភោជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ * ប្រាក់វិភាជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជការស៉ីវិល ពី៦០០០រៀល ទៅដល់១៥០០០រៀល។ * ប្រាក់បំណាច់ឧបត្ថម្ភគ្រួសាររបស់យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ពី៦០០០រៀល ដល់១៥០០០រៀល។ * ប្រាក់វិភាជន៍គ្រួសារសម្រាប់កូនម្នាក់ៗ របស់មន្ត្រីរាជការស៉ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ពី៥០០០រៀល ទៅ១០០០០រៀល៕

សម្តេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបន្ថែមប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើចំនួន៨ម៉ឺនរៀល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យ ផ្តល់បន្ថែមនូវប្រាក់បំណាច់ប្រចាំខែ ដល់ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើគ្រប់ប្រភេទ ចំនួន៨ម៉ឺនរៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះវរជន ឬជនដែលមានសញ្ញាបត្រខ្ពស់ ឬជនដែលមានប្រយោជន៍ដល់ការងាររដ្ឋ និងមន្ត្រីរាជការស៉ីវិល ដែលរួមមានមន្ត្រីរាជការក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌ នីតិប្រតិបត្តិ ក្របខ័ណ្ឌតុលាការ និងក្របខ័ណ្ឌពិសេសផ្សេងទៀត ព្រមទាំងនគរបាលជាតិ និងយោធិន ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អនុលោមតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលឋានៈស្មើ៕