លោក ហ៊ុន ម៉ាណែត ជាមនុស្សចាស់ទុំ ចក្ខុវិស័យវែងឆ្ងាយ ដូចឪពុក

FN ៖ រដ្ឋាភិបាលចិន បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះអ្នកបន្តវេណរបស់កម្ពុជា ហើយបានចាត់ទុកលោកបណ្ឌិត ហ៊ុន មា៉ណែត ជាអ្នកបន្តវេណមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយ ដូចនឹងសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២នេះ។ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ Fresh News ថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក វ៉ាង យី បានគូសបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលចិន បន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង…

យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសលោកអញ្ជើញចូលរួមពិធីរាត្រីសមោសរ ដើម្បីប្រមូលថវិកាសម្រាប់ ជួយដល់ការដោះមីននៅកម្ពុជា «MBCC CHARITY GALA DINNER» សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីប្រចាំកម្ពុជា (MBCC) និងអាជ្ញាធរមីនកម្ពុជា(CMAA) នៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ហើយជោគជ័យនេះសម្រេចទៅបានដោយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុវិស័យ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ព្រមជាមួយនឹងការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ មិនមានការស្លាប់ បាត់បង់ជីវិតដោយសារសង្គ្រាម តែកាកសំណល់សង្គ្រាម និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅតែជាឃាតករលាក់មុខតាម យាយីឆក់យកអាយុជីវិត…

ទំនងកម្ពុជា-កូរ៉េ ជាពិសេសវិស័យកងទ័ព កាន់តែទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត

FN ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអមដោយវត្តមាន របស់អនុព័ន្ធយោធានៃសាធារណកូរ៉េទាំងចាស់ និងថ្មីចំនួន ០២រូប ដើម្បីណែនាំខ្លួន និងជម្រាបលា។ ថ្លែងក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។ លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិត កងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។ ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញ រវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ផ្តើមចេញមូលដ្ឋាននេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍…