សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងចេញហែក្បួនបិទយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា

FN ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងចេញហែក្បួនរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដង្ហែនេះធ្វើឡើងតាមការអំពាវនាវរបស់សមាជិក សមាជិកាបក្ស រួមនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា «បងប្អូនមួយចំនួនបានចូលមកសួរតាម Facebook ថាអត់ឃើញ សម្តេចតេជោ ចេញហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជារីករាយណាស់ នៅពេលដែលបានមើលឃើញការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា ប្រកបដោយភាពថ្លៃថ្នូរ និងប្រកបដោយវិន័យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា បានថែរក្សាការពារសុខសន្តិភាព ដើម្បីកូនចៅរបស់ប្រជាពលរដ្ឋខ្មែរមានឱកាសសិក្សារៀនសូត្រដោយសេរី និងដោយគ្មានការភិតភ័យរត់លូន​ដោយសារសង្គ្រាម ដូចដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមួយចំនួននៅពេលនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជា គឺផ្តល់ឱកាសឲ្យយុវជន យុវតី កុមារា កុមារី បានសិក្សារៀនសូត្រនៅគ្រប់ទីកន្លែង ដើម្បីអនាគតល្អរបស់កូនខ្មែរទូទាំងប្រទេស។

វាជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០១៧នេះ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស ចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយផ្ទាល់ ខុសពីព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោតនាអាណត្តិកន្លងទៅក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ តែងតែរក្សាភាពស្ងប់ស្ងាត់នឹងមិនចេញធ្វើយុទ្ធនាការដោយផ្ទាល់បែបនេះឡើយ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ៣ថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា...Read More


គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពីដំណើរការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៦ ឧសភា

FN ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការប្រព្រឹត្តិទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនឹងធ្វើឡើង ក្រោមអធិបតីភាព លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប តែម្ដង។

តាមសេចក្ដីជូនដំណឹងនេះ គ.ជ.ប សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយកព័ត៌មានផងដែរ៕

...Read More

សម្ដេចតេជោ ស្នើពលរដ្ឋ ឲ្យទុកចិត្តគុណភាព ទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត ខណៈឥណ្ឌា ចង់ឲ្យមានការ ហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា

DAP ៖ ស្របពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កំពុងដំណើរការ និងមានការមិនទុកចិត្ត គុណភាពទឹកខ្មៅ ជ្រលក់ដៃ ពីបណ្ដាមគណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិល មួយចំនួន  សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា ទឹកខ្មៅនេះគឺធ្លាប់បាន ប្រើក្នុងការបោះឆ្នោត នៅឥណ្ឌា ដែលមានប្រជាពលរដ្ឋ ជាង១ពាន់លាននាក់ ពុំដែលមានបញ្ហាអ្វីនោះទេ ដូច្នេះកម្ពុជាត្រូវមានជំនឿទុកចិត្ត លើទឹកខ្មៅជ្រលក់ដៃនេះ ខណៈភាគីខាង ប្រទេសឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងឱកាសអញ្ជើញជួប លោក Naveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ខា ប្រចាំកម្ពុជា ចប់អាណត្តិ នាវិមានសន្តិភាព នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ថា “ចំពោះទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ២០១៧ នេះ គឺប្រទេសឥណ្ឌា ជាអ្នកផ្តល់ជូនមកកម្ពុជា។ ទឹកខ្មៅនេះ គឺធ្លាប់បានប្រើក្នុងការ បោះឆ្នោតនៅឥណ្ឌា ដែល មានប្រជាពលរដ្ឋ ជាង១ពាន់លាននាក់ គឺប្រទេសឥណ្ឌ ពុំដែលមានបញ្ហាអ្វីនោះទេ ។ ដូច្នេះកម្ពុជាត្រូវមានជំនឿ ទុកចិត្តលើទឹកខ្មៅ ជ្រលក់ដៃក្នុងពេល បោះឆ្នោតខាងមុខនេះ”។

លោកឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ដែលបានបាត់បង់ យុទ្ធជនឆ្នើមចំនួន៤រូប ក្នុងបេសកកម្ម...Read More


គ.ជ.ប និងសង្គមស៊ីវិលមើលឃើញថា ការឃោសនាបោះឆ្នោតអាណត្តិនេះ ល្អជាងអាណត្តិមុនៗ ហើយបក្សនយោបាយមានភាពចាស់ទុំ

FN ៖ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើល បានអះអាងថា ការឃោសនារកសំឡេងឆ្នោតដែលកំពុងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ។ ភាពល្អប្រសើរនេះ ត្រូវបានអះអាងថា មកពីគណបក្សនយោបាយនៅកម្ពុជាមានភាពចាស់ទុំជាងមុន និងយល់ច្បាស់ពីបទបញ្ជា និងនីតិវិធីនៃការឃោសនាបានច្រើន។

យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ បានចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដែលមានគណបក្សនយោបាយចូលរួមចំនួន ១២គណបក្ស។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា «រឿងហ្នឹងសភាពការណ៍នៅល្អដដែល មានតែករណីគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដែលបានប្តឹងសកម្មជនគណបក្សសង្រ្គោះជាតិ ពីបទរារាំងក្បួនដង្ហែរបស់ខ្លួន នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយគណបក្សសង្គ្រោះជាតិ ក៏មានប្ដឹងតបទៅវិញផងដែរ»។

អ្នកនាំពាក្យ គ.ជ.ប នៅតែអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានភាពរកាំរកុះខ្លះៗក៏ពិតមែន តែមិនមែនជាសកម្មភាពខុសច្បាប់នោះឡើយ ក្រៅតែពីខេត្តតាកែវ។

លោក អំ សំអាត មន្រ្តីអង្គការសិទ្ធិមនុស្សលីកាដូ បានក៏បានអះអាងដូចទៅនឹង គ.ជ.ប ដែរថា យុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ នៅអាណត្តិនេះ មានភាពល្អប្រសើរជាងអាណត្តិមុន ដោយសារគណបក្សនយោបាយនីមួយៗ មានភាពចាស់ទុំជាងមុន មានការយល់ដឹង និងអនុវត្តតាមនីតិវិធី និងបទបញ្ជាបានត្រឹមត្រូវ។

លោក អំ សំអាត បញ្ជាក់ថា ក្រៅពីករណីប៉ះទង្គិចគ្នានៅខេត្តតាកែវ អង្គការលីកាដូ ក៏បានសង្កេតឃើញថា មានការប៉ះទង្គិចតិចតួចខ្លះទៀតដែរ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

ទោះជាយ៉ាងណា ទាំង គ.ជ.ប និងអង្គការលីកាដូ បានទទូចឲ្យគណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវរក្សានូវការគោរពច្បាប់ អនុវត្តតាមបទបញ្ជា និងនីតិវិធីឲ្យបានត្រឹមត្រូវបន្តទៀត...Read More


អ្នកនាំពាក្យ គ.ជ.ប អះអាងថា នឹងអប់រំបក្សសង្រ្គោះជាតិ បើរកឃើញថា សកម្មជន «Pey Pey Ly» បានដៀមដាមដល់បក្សដទៃ

fn-2017-05-05-15-42-19-0

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប បានទទួលរួចហើយនូវវីដេអូរបស់កញ្ញា «Pey Pey Ly» សកម្មជនគណបក្ស សង្រ្គោះជាតិ ដែលបានដៀមដាម ដល់បក្សនយោបាយដទៃ ហើយ គ.ជ.ប កំពុងពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតទៅលើវីដេអូនេះ។ លោក ហង្ស ពុទ្ធា ថា គ.ជ.ប នឹងជូនដំណឹងដល់ គណបក្សសង្រ្គោះជាតិ ឲ្យធ្វើការអប់រំលើសកម្មជនរបស់ខ្លួន ហើយនឹងបន្តធ្វើតាមច្បាប់ ស្តីពីការបោះឆ្នោត បើបក្សនយោបាយមួយនេះ នៅតែបន្តឲ្យអ្នកគាំទ្រធ្វើសកម្មភាពផ្ទុយពីច្បាប់។

នៅវេលាម៉ោង ៨៖២៣នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត កញ្ញា «Pey Pey Ly» ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ បានធ្វើវីដេអូមួយបង្ហោះលើទំព័រ Facebook របស់ខ្លួនដោយបាននិយាយអម ដោយការសើចចំអកផងថា «គណបក្សមួយនោះហួសចិត្តអត់មានខ្មែរទៅហែ លេងជួលយួនមកហែហួសចិត្ត។ ខ្មែរគេដឹងអស់ហើយ សារុង ប៊ីចេង ក្រមាអី គេលែងយកហើយ…»។

ជាមួយនិងការបង្ហោះវីដេអូដៀមដាមនេះ «Pey Pey Ly» ក៏បានបង្ហោះរូបភាពអ្នកហែបក្សគណបក្សប្រជាជនកម្ពុជា មួយសន្លឹកដែលអ្នក ហែជិះម៉ូតូដែលមិនមែន ជាស្លាកលេខម៉ូតូខ្មែរនោះឡើយ។ តែរូបភាពមួយសន្លឹកនេះ គេការលើកឡើងថា ជារូបភាពកាត់តច្នៃប្រឌិត។

លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប មិនលើកទឹកចិត្តឲ្យមានការឃោសនាវាយប្រហារ និងដៀមដាមគ្នាបែបនេះឡើយ ព្រោះវាអាចបង្កជាកំហឹងគុំកួន ដល់គណបក្ស និងអ្នកគាំទ្រគណបក្សនយោបាយដទៃ។

«គ.ជ.ប មានជំហ៊ានក្នុងការធ្វើការរបស់ខ្លួន។ ទី១៖ សរសេលិខិតទៅសាម៉ី...Read More


អ្នក​សង្កេត​ការណ៍​៖ ការ​ហែក្បួន​ឃោសនា​បោះឆ្នោត​២​ថ្ងៃ​នេះ មាន​ភាព​ចាស់​ទុំ!​

photo_2017-05-21_07-01-01

RFI ៖​​ ការ​ហែក្បួន​ព្យុហយាត្រា​ឃោសនា​បោះឆ្នោត ចំនួន​២​ថ្ងៃ​នេះ គឺ​មាន​ភាព​ចាស់​ទុំ មាន​ការ​គោរពវិន័យ​ និង​យោគយល់​អធ្យាស្រ័យ​គ្នា​បាន​ល្អ​!​ វាគឺជាការ​បង្ហាញ​សញ្ញាណ​វិជ្ជមាន​នៃ​ដំណើរ​ការ​បោះឆ្នោត​។​  នេះ​គឺជាការ​មើល​ឃើញ​របស់​គ.ជ.ប. និង​អ្នក​សង្កេត​ការណ៍​របស់​សង្គម​ស៊ីវិល។

អ្នក​នាំពាក្យ​បន្ទប់​ស្ថានការណ៍​ ដែល​ជាបណ្តុំ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ លោក សម គន្ធាមី បាន​បង្ហាញ​ការ​សង្កេត៣ចំណុច ​ប្រាប់​វិទ្យុ​បារាំង RFI ថា ទី១ បក្ស​នយោបាយ​និង​សកម្មជន​ មាន​វិន័យ មាន​របៀប​រយ និង​មាន​ក្រម​សីលធម៌​ច្រើន​ជាង​ការ​ឃោសនា​អាណត្តិមុនៗ​។ ទី២ ការ​និយាយ​ឃោសនា ស្រែក​ជ័យឃោស គឺ​មិន​ប៉ះពាល់​បក្ស​ផ្សេងៗ​ ហើយទី៣ ការ​ហែក្បួន​ជាទូទៅ​ មាន​សណ្តាប់​ធ្នាប់​និង​សន្តិសុខល្អ​។ អ្នក​ជំនាញ​ការ​បោះឆ្នោត​រូប​នេះ បញ្ជាក់ថា ទាំង​នេះ​គឺជាសញ្ញាណ​ល្អ ហើយ​ស្តែងឲ្យ​ឃើញ​​ថា បក្ស​នយោបាយ​​ទាំងអស់​មាន​ភាព​ចាស់​ទុំ​ច្រើន​។

ដូច​គ្នា​នេះដែរ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បានសង្កេត​ឃើញថា​​ បក្ស​នយោបាយ​ដែល​ផ្តើម​ហែក្បួន​និងធ្វើ​យុទ្ធនាការ​បោះឆ្នោត​ នៅ​ក្នុង​ដំណាក់កាល​​ថ្ងៃ​ដំបូងៗ​នេះ គឺមាន​ភាព​យល់​ដឹងច្រើន​ ពី​បទបញ្ជា​ និងគោរព​នីតិវិធី​របស់​ច្បាប់​បោះឆ្នោត។  អ្ន​ក​នាំពាក្យ​គ.ជ.ប. បណ្ឌិត​ ហង្ស​ ពុទ្ធា​ សង្កត់​ធ្ងន់ថា ​គ.ជ.ប.​ អំពាវវនាវ​ឲ្យ​គ្រប់​គណបក្ស​ត្រូវ​យក​ចិត្ត​ទុកដាក់បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​ក្រុម​ការ​ងាររបស់​ខ្លួន, ផ្តល់ការ​​អធ្យាស្រ័យ​រវាង​ក្រុមគ្នាឯង​ក្នុង​បក្ស​ ហើយ​យោគយល់​អធ្យាស្រ័យរវាង​បក្ស​នយោបាយ​​ផ្សេងៗ​ ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា។​

ទោះ​យ៉ាងណាក្តី មាន​ការ​ប្តឹង​និង​ចំណុច​ប្រតិកម្មខ្លះដែរ តែ​តិច​តួច​បំផុត បើ​តាម​ការ​មើលឃើញ​របស់​គ.ជ.ប.​។ នោះ​គឺ​មាន​ការ​​ប្តឹង​មួយ​ករណី នៅ​ស្រុក​កោះអណ្តែត​​ខេត្ត​តាកែវ ដោយក្រុម​ដង្ហែ​របស់បក្ស​ប្រជាជនកម្ពុជា​​ប្តឹង​ក្រុម​ដង្ហែ​បក្ស​សង្គ្រោះជាតិ​ ហើយ​មាន​ការ​បង្ហើប​ឡើង​របស់​បេក្ខនារីឈរឈ្មោះ​​ម្នាក់​នៅ​សង្កាត់​គោកចកខេត្ត​សៀមរាម ថា​មាន​អំពើ​គំរាម​កំហែង​។​ ក្រៅពីនេះ គឺគ្មាន​អ្វី​ធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​នោះទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គ.ជ.ប.។

បើ​តាម​​បណ្ឌិត ហង្ស ពុទ្ធា ដដែល​, គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ សម្តែង​សុទិដ្ឋិនិយមថា ក្នុង​ការ​បោះឆ្នោត​លើកនេះ គឺទំនង​ជា​​អាច​មាន​រឿង​បញ្ហា​តិច​តួច។​ ដូច​គ្នា​ដែរ​ នាយកប្រតិបត្តិ​អង្គការ​និចហ្វិក លោក សម គន្ធាមី សូម​កោតសរសើរ​ និង​ក៏​សង្ឃឹមថា​ នឹង​មានការ​​រក្សា​សញ្ញាណ​ល្អ​បែប​នេះ តទៅទៀត​រហូត​ដល់​ចប់​ការ​បោះឆ្នោត​៕

...Read More

បក្សនយោបាយ បន្តសកម្មភាព ឃោសនា នៅថ្ងៃទី២

DAP ៖ ក្រុមគណបក្សនយោបាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃទី២ នៃការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបន្តសកម្មភាព ឃោសនាដោយបាន បញ្ចេញសារពីគោលនយោបាយ របស់បក្សរៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។

ក្នុងសកម្មភាព នៃការឃោសនានេះ សង្កេតឃើញថា គណបក្សនយោបាយធំៗ ដែលមានភាពលេចធ្លោជាងគេ ហើយទាំងអ្នកគាំទ្រ ក៏ដូចជាសកម្មជន បានចូលរួមយ៉ាងផុសផុលនោះ គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំង ដ៏ធំនៅកម្ពុជា។ ចំណែកបក្សផ្សេងទៀត មានសកម្មភាព បន្ទាប់បន្សំ ។

សម្តេចតេជោបានផ្ញើសារ ទៅអ្នកគាំទ្រនៅទូទាំងប្រទេស ដោយមានអត្ថន័យថា បោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមដឹកនាំ ឃោសនានៅខេត្តកំពត ពេលព្រឹក និងពេលរសៀល នៅខេត្តព្រះសីហនុ។

ចំណែក លោក កឹម សុខាវិញ បានថ្លែង នៅចំពោះមុខអ្នកគាំទ្រថា ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស យកមេឃុំ និងចៅសង្កាត់ ដែលល្អ ក្នុងការដឹកនាំ។

លោក កឹម សុខា បន្តថា “បើសិនជាយើង ជ្រើសយក​ មេឃុំ-ចៅសង្កាត់ល្អ យើងក៏បានល្អដែរ តែបើយើងយកបាន មេឃុំចៅ-សង្កាត់មិនល្អ ឃុំ-សង្កាត់ យើងក៏មិនល្អដែរ”។

លោកគូសបញ្ជាក់ទៀតថា “បើមេឃុំណា ដែលជាប់ឆ្នោតហើយ ហើយមិនធ្វើការ តាមគោលការណ៍ ដែលគណប្សសង្រ្គាះជាតិ ដាក់ឲ្យខ្ញុំសូមសន្យា ជាមួយបងប្អូន ជនរួមជាតិថា...Read More


រដូវកាលឃោសនាបោះឆ្នោត ! គ.ជ.ប ប្រកាសឲ្យបក្សនយោបាយឃោសនា៖ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់, ហាមប្រើឧបករណ៍បំពងសម្លេង នៅក្បែរមន្ទីរពេទ្យ និងក្បែរសាលារៀន

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានណែនាំឲ្យគ្រប់គណបក្សនយោបាយ ធ្វើសកម្មភាពឃោសនា បោះឆ្នោត ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ នៅអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តទី៤ ដែលបានចាប់ផ្ដើមឡើង ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ (រយៈពេល១៤ថ្ងៃ)។

គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។

ចំណែកសកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវ៖
* ហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល
* ហាមឃាត់នៅក្បែរមន្ទីរពេទ្យ
* ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថាននានា ក្នុងពេលសិក្សា លើកលែងតែនៅក្រៅម៉ោងសិក្សា។

គ.ជ.ប ធ្លាប់បានប្រកាសថា រាល់ការស្ទង់មតិ និងការផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ត្រូវបញ្ឈប់៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។ សូមជម្រាបថា ក្រោយថ្ងៃឃោសនាបោះឆ្នោត​ឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ពោលនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្ស នយោបាយណា ធ្វើសកម្មភាពទាក់ទងនឹងរឿងនយោបាយឡើយ ព្រោះថ្ងៃដ៏សំខាន់មួយនេះ គឺជាថ្ងៃ «ស» ជាថ្ងៃ មុនថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ឆាប់ៗខាងមុខ៕

...Read More

គ.ជ.ប បង្ហាញបទបញ្ជា និងនីតិវិធីដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជាង ២ពាន់នាក់

FN ៖ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើបង្ហាញស្ដីពីបទបញ្ជា និងនីតិវិធីមួយចំនួនដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ នៃសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ២,៦៤២នាក់។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំដោយសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក្រោមប្រធានបទ «កែវភ្នែកយុត្តិធម៌»។

លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលដល់បញ្ញាវ័ន្ត និស្សិតស្ម័គ្រចិត្ត ២,៦៤២នាក់នេះ គឺសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានអញ្ជើញលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត នៃគ.ជ.ប ដើម្បីធ្វើបទបង្ហាញពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឃុំ-សង្កាត់ និងក្រមសីលធម៌ដល់អ្នកសង្កេតការណ៍ជាតិក្នុងរាជធានីភ្នំពេញ ២,៣៥៤នាក់ ហើយអ្នកសង្កេតការណ៍ជាតិ ២៨៨នាក់ទៀត មកពីខេត្តបន្ទាយមានជ័យ កំពង់ចាម និងស្វាយរៀងជាដើម។

បើតាមលោក សាខុន ប៉ូរិន ដំបូងឡើយសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ជាតិតែ ២,៥០០នាក់ប៉ណ្ណោះ តែក្រោយទទួលពាក្យរួចចំនួនអ្នកសង្កេតការណ៍បានលើសការកំណត់។ តែទោះយ៉ាងណា គ.ជ.ប ក៏បានសម្រេចទទួលស្គាល់ពួកគេទាំងអស់គ្នា និងអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍ជាតិចល័តចំនួន ១០នាក់ផងដែរ៕

...Read More

មន្រ្តី CPP ប្តឹងពីសកម្មភាពហែររបស់ CNRP ដែលបានរារាំងការហែរក្បួនរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ

FN ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី ប៉ិច ឈីម មន្រ្តីគណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដឹកនាំឈ្មោះ កែវ អ៊ាត និងសមាជិក១៥នាក់ បានរារាំងក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

នៅក្នុងពាក្យបណ្តឹងទៅកាន់ គ.ជ.ប នោះលោកស្រី ប៉ិច ឈីម បានប្តឹងមូលហេតុ៖ ក្បួនដង្ហែឃោសនារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានរារាំងដោយក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅភូមិ តាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ វេលាម៉ោង៨៖៣០នាទីព្រឹក។

ទី១៖ ប្តឹងឲ្យផ្តន្ទាទោសឈ្មោះ កែវ សុផាត និងបក្សពួកតាមច្បាប់
ទី២៖ ប្តឹងគណបក្សសង្រ្គោះជាតិ មិនឲ្យហែក្បួនលើសពី១ដងទៀត
ទី៣៖ សុំទាមទារ សំណងការខូចខាតចំនួន២០លានរៀលក្នុងម្នាក់ៗ ចំពោះបទរារាំង​ និងរំខានក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា
ទី៤៖ សុំឲ្យលុបឈ្មោះ កែវ អ៊ាត និងបក្សពួកចំនួន១៥នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត តាមមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់។

...Read More

គ.ជ.ប សង្កេតឃើញថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា យុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ មានភាពល្អប្រសើរច្រើនបើធៀបនឹងការឃោសនារកសំឡេងឆ្នោតនៅអាណត្តិមុនៗ ព្រោះមិនមានការប៉ះទង្គិច ឬហិង្សាណាមួយកើតឡើងនោះឡើយ។

លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះថា នៅថ្ងៃទីដំបូងនេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលធ្វើយុទ្ធនាការដង្ហែក្បួនទ្រង់ទ្រាយធំ ខណៈដែលគណបក្សនយោបាយដទៃបានត្រឹមធ្វើការប្រមូលផ្តុំ និងដង្ហែទ្រង់ទាយតូចនៅតាមឃុំនានា។

«ជាការកត់សម្គាល់យើងមើលឃើញថា ការធ្វើយុទ្ធនាការរកសំឡេងឆ្នោតថ្ងៃបូងនៅអាណត្តិនេះមានភាពល្អប្រសើរច្រើនបើធៀបអាណត្តិមុនៗ។ គឺមិនមានការប៉ះទង្គិច ឬ ហិង្សាណាមួយកើតឡើងនោះទេ។ គណបក្សនយោបាយខ្លះគាត់ដង្ហែក្បួន ខណៈគណបក្សនយោបាយខ្លះទៀតមិនទាន់ដង្ហែក្បួននៅឡើយទេ គឺបានត្រឹមធ្វើការជួបជុំប្រមូលផ្តុំគ្នាប៉ុណ្ណោះ»។ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់។

បើទោះបីយ៉ាងណានៅថ្ងៃនេះ គ.ជ.ប ក៏ទទួលបានពាក្យបណ្តឹងមួយករណីផងដែរ ពីគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្តឹងសកម្មជនគណបក្សសង្រ្គោះជាតិ ពីបទរារាំងក្បួនដង្ហែរបស់ខ្លួន នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

លោក ហង្ស ពុទ្ធា សម្តែងការរំពឹងទុកថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃនេះ នឹងបន្តប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ ដូចថ្ងៃដំបូងនេះ។ លោក ហង្ស ពុទ្ធា ក៏អំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតត្រូវគោរពឲ្យបានទៅតាមច្បាប់ និងសេចក្តីជូនដំណឹង ព្រមទាំងក្រមសីលធម៌ ដែល គ.ជ.ប បានដាក់ចេញ និងចែកជូនដល់គ្រប់គណបក្សនយោបាយរួចរាល់ហើយនោះ។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានប្រឹងប្រែងជួយសម្របសម្រួលឲ្យការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយភាពល្អប្រសើរ ហើយក៏រំពឹងអាជ្ញាធរនឹងបន្តកិច្ចសហការដ៏ល្អនេះរហូតដល់ថ្ងៃទី០២ ខែឧសភា។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានា។ គេសង្កេតឃើញថា មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ បានធ្វើយុទ្ធនាការដោយដង្ហែក្បួនទ្រង់ទ្រាយធំ។

គណបក្សប្រជាជនកម្ពុជា គឺបានធ្វើចលនាព្រមៗគ្នានៅទូទាំងប្រទេស ជាមួយនិងការប្រារព្ធទិវាចង ២០ ឧសភា ដែលជាទិវាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម ព្រមទាំងរំលឹកទុក្ខវេទនាទាំងឡាយ ដែលបានកើតឡើងក្នុងរបបខ្មែរក្រហមផងដែរ។...Read More


២០ឧសភា ជាថ្ងៃបើកទំព័រដំបូង ក្នុងការឃោសនា រកសំឡេងឆ្នោត

DAP ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) កំណត់ឲ្យគណបក្សនយោបាយទាំង១២ ដែលបានដាក់បេក្ខភាពរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើការឃោសនារកសំឡេងឆ្នោត ហើយក៏ជាថ្ងៃដំបូង ដែលមានការហែក្បួន។

ក្នុងរយៈពេល១៤ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតនេះ គឺគ.ជ.បបានអនុញ្ញាតឲ្យហែក្បួនតែ២ថ្ងៃប៉ុណ្ណោះ ថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់។ មុនមួយថ្ងៃនៃការហែក្បួននេះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបតំណាងគណបក្សនយោបាយទាំង១២ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការឃោសនា ក្រោយពីសាលារាជធានី បានហាមឃាត់មិនឲ្យឃោសនា នៅតាមផ្លូវសំខាន់ៗ ក្នុងរាជធានី។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានឯកភាពលើវិថីសំខាន់ ដែលមានការហាមឃាត់នោះ ប៉ុន្តែបក្សនយោបាយ ត្រូវដាក់លិខិតស្នើសុំ ទៅសាលារាជធានីជាមុន។
ក្នុងថ្ងៃជាមួយគ្នានេះដែរ គ.ជ.ប ក៏បានប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ហើយក៏បានចេញសេចក្ដីណែនាំ ដល់បក្សទាំង១២ អំពីការឃោសនាបោះឆ្នោតដែរ។ ក្នុងនោះ ការហែរក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង  ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជនឈរឆ្មោះបោះឆ្នោត។

សម្រាប់គណបក្សនយោបាយវិញ គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។

យោងតាមសារលិខិតជូនពរ របស់សម្ដេចតេជោ ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា “កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ” ។

ក្នុងឱកាសនោះដែរ...Read More


ទៅមុខថយក្រោយ