គ.ជ.ប៖ ការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យ ត្រូវបានរៀបចំរួចរាល់អស់ហើយ សម្រាប់បម្រើឲ្យការបោះឆ្នោតនៅថ្ងៃស្អែក

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការិយាល័យបោះ ឆ្នោតចំនួន ២២,១៤៨ការិយាល័យ ព្រមទាំងបរិក្ខាប្រើសម្រាប់ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ ត្រូវបានរៀបចំរួលរាល់អស់ហើយ។

សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្តប៉ៃលិន ដែលជន់លិចដោយជំនន់ទឹកភ្លៀងនោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ត្រូវបានរុះរើទៅកន្លែងថ្មីរួចរាល់ហើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្អែកនេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងដែលបានចុះឈ្មោះ ចូលរួមបោះឆ្នោតរួចរាល់​ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅ ជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ដែលមានចំនួន ១,៦៤៦ឃុំ សង្កាត់។ គណបក្សនយោបាយទាំង ១២នោះ រួមមាន៖ គណបក្សនយោបាយទាំង១២ ដែលចូលរួមប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ), គណបក្សសង្រ្គោះជាតិ (គ.ស.ជ), គណបក្ស ហ៊្វុន ស៊ិនប៉ិច, គណបក្សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គ.ស.ប), គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ), គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (គ.ស.ស.ប), គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក), គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម), គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (គ.ស.រ.ប), គណបក្សយុវជនកម្ពុជា (គ.យ.ក), គណបក្សអំណាចខ្មែរ...Read More

ថ្ងៃស្អែក ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា, តើត្រូវមានអ្វីខ្លះ ទើបអាចបោះឆ្នោតបាន?

FN ៖ ថ្ងៃស្អែក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលលោកអ្នកពេញចិត្ត​។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។

តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីអាចបោះឆ្នោតនៅថ្ងៃស្អែកបាន?

* មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។
* មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះ​ឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។
* ករណីប្រជាពលរដ្ឋមកបោះឆ្នោត មិនបានយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកជាមួយលេខាធិការ នៃគណៈកម្មការការិយាល័យ បោះឆ្នោតមិនត្រូវណែនាំឲ្យប្រជាពលរដ្ឋត្រឡប់ ទៅយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកបង្ហាញនៅការិយាល័យបោះឆ្នោត នៅពេលបោះឆ្នោតឡើយ។
* គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អង្គការ​មិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវណែនាំប្រាប់ប្រជាពលរដ្ឋថា គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចបោះឆ្នោតបានឡើយ។

សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖

១៖ ខេត្ត​បន្ទាយ​មានជ័យ មានចំនួន ៦៥
២៖ ខេត្ត​បាត់ដំបង មានចំនួន ១០២
៣៖...Read More

គ.ជ.ប៖ កាឃោសនារកសំឡេងឆ្នោត ១៤ថ្ងៃ មានភាពល្អប្រសើរ ខណៈបណ្ដឹងចំនួន៧៨ កំពុងដោះស្រាយ

FN ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនា រយៈពេល១៤ថ្ងៃនេះ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ជាមួយនឹងការទទួលបាននូវបណ្ដឹងតិចតួចបំផុត ខណៈគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដង្ហែក្បូនទ្រង់ទ្រាយធំ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ មកនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានបញ្ហាបន្តិចបន្តួចក៏ដោយ។

ក្នុងសន្និសីទព័ត៌មានបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅរសៀលថ្ងៃទី០២ ខែមិថុនានេះ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះ «ជិត១៤ថ្ងៃនេះ គ.ជ.ប បានវាយតម្លៃថា កាឃោសនាដើម្បីស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ មានភាពរលូន ក្នុងនោះបញ្ហាកើតមានតិចតួច ហើយបញ្ហាទាំងឡាយ ក៏បានដោះស្រាយជាបន្តបន្ទាប់ហើយដែរ មានតែ១ករណីទេ ដែលឡើងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺរឿងនៅខេត្តតាកែវ នៅឃុំព្រៃខ្លា ស្រុកកោះអណ្ដែត»។

អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលបណ្ដឹងចំនួន ៧៨បណ្ដឹង ក្នុងនោះបណ្ដឹងចំនួន១០ បានឡើងមកដល់ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងបានឡើងមកដល់ គ.ជ.ប ចំនួន១បណ្ដឹង។

បើតាមស្ថាប័នអព្យាក្រឹតមួយនេះ បន្ទាប់ពីបិទបញ្ចប់ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅវេលាម៉ោង១០ យប់ថ្ងៃនេះទៅ សកម្មភាពឃោសនា ការចែកចាយ ឬបិទស្លាកសញ្ញានានា ការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវតែបញ្ឈប់។ សម្រាប់ថ្ងៃទី០៣ ខែមិថុនាស្អែកនេះ ដែលថ្ងៃ «ស» ក្នុងរយៈពេល២៤ម៉ោង ហាមមិនឲ្យទាំងការលក់...Read More

ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសដក​មេឃុំ ឬចៅសង្កាត់ណា ដែលបម្រើពលរដ្ឋតាមមូលដ្ឋានមិនបានល្អ​នៅពេលឈ្នះឆ្នោត

FN ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា នឹងដកមេឃុំ ឬចៅសង្កាត់ណា ដែលបម្រើប្រជាពលរដ្ឋនៅ តាមមូលដ្ឋានមិនបានល្អ ​ពេលដែលគណបក្ស​ឈ្នះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ​។

ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ថ្ងៃ​បិទ​បញ្ចប់ ​នៅ​ព្រឹក​ថ្ងៃទី០២ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​​ចំពោះ​មុន​អ្នកគាំទ្រ​ជាង២០ម៉ឺន​នាក់ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ​«​មេឃុំ​ចៅសង្កាត់ ​ឬ​ក៏​មន្ដ្​រី​នៅក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ពេល​ដែល​ជាប់ឆ្នោត​ហើយ ​បម្រើប្រជាជន​មិនបាន​ល្អ ​គណបក្ស​ត្រូវតែ​ហ៊ាន ​វះកាត់ ​ដោះដូរ​ចេញ ​ដើម្បី​បម្រើ​ឲ្យ​ប្រជាជន​។ ​ដូច្នេះ​សូម​ទុក​ការ​ថ្នាំងថ្នាក់ ​មួយ​អន្លើ​រ ​ហើយ​បោះឆ្នោត​មួយ​សន្លឹក​ឲ្យ​គណបក្សប្រជាជន​ឈ្នះ​សិន​​»​។

សម្ដេច​តេជោ ​ហ៊ុន ​សែន ​បញ្ជាក់​ថា ​កាលណា​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្សប្រជាជន​កម្ពុជា ​បាន​ឈ្នះ​ឆ្នោត​នោះ ​គណបក្ស​មួយ​នេះ​មានលទ្ធភាព ​កែប្រែ​នូវ​អ្វី ​ដែល​ជា​ចំណុច​ខ្វះខាត​ជូន​ពលរដ្ឋ ​ហើយ​បំពេញបន្ថែម​នូវ​អ្វី​ដែល​មិនទាន់​គ្រប់គ្រាន់​។ ​សម្ដេច​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​«​​បងប្អូន​ឃើញ​ទេ​នៅពេល​គណបក្ស ​ប្រជាជន​កាន់អំណាច ​គណបក្សប្រជាជន​មានលទ្ធភាព ​និង​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត ​ដែល​ជាម​តិ​យោបល់​របស់​សមាជិក ​សមាជិកា​រាប់​លាន​នាក់​»​។

​​សម្ដេច​តេជោ ​ធ្លាប់​បាន​ឲ្យដឹង​ថា ​គណបក្សប្រជាជន​កម្ពុជា ​ជា​និម្មិត​រូប​នៃ​សន្តិភាព ​ហើយ​ថាបើ​បោះឆ្នោត ​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​នោះ ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​នេះ​នឹង​នៅតែ​កើតមាន​បន្ត​ទៅមុខ​ទៀត​។​ ​បន្ថែម​ពីនេះ​សម្ដេច​​ក៏​​អំពាវនាវ​ឲ្យ​ថែរក្សា​សន្តិភាព ​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ ​ដើម្បីកុំឲ្យ​រងគ្រោះ ​ដូច​ប្រទេស​មួយចំនួន ​នៅ​មជ្ឈឹ​ម​បូព៌ា ​ក្នុង​នោះ​មាន​ប្រទេស​អ៊ីរ៉ាក់ ​ស៊ីរី ​លីប៊ី ​ជាដើម​។

សូមជម្រាប​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​អាណត្តិ​ទី៤ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី០៤ ​ខែមិថុនា ​ឆ្នាំ២០១៧​​ខាង​​មុខ​នេះ​។ ​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​ឲ្យដឹង​ថា ​មាន​គណបក្ស​ចំនួន១២ ​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បេក្ខភាព ​សរុប​ជាង ​៩ពាន់​នាក់ ​ខណៈ​ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស​​មាន​ចំនួន​សរុប ​១,៦៤៦ ​ឃុំ​-​សង្កាត់​៕

...Read More

គ.ជ.ប៖ អ្នកព័ត៌មានជាតិ និងអន្តរជាតិ ជិត ៨០០នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានអ្នកព័ត៌មានជាតិ និងអន្តរជាតិជិត ៨០០នាក់ បានចុះឈ្មោះ ដើម្បីចូលរួមយកព័ត៌មានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលឈានចូលមកដល់នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

...Read More

គ.ជ.ប កំពុងរៀបចំសន្និសីទបូកសរុបលទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកសន្និសីទសារព័ត៌មាន បូកសរុបលទ្ធផលការងារ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺ នឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់ ថ្ងៃនេះតែម្ដង។

ចំណែកនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទង នឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានា ត្រូវបានបញ្ឈប់ពេញរយៈពេល ២៤ម៉ោង។

លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ​ក្នុងយុទ្ធនាការ​បិទបញ្ចប់​ការឃោសនា​រកសំឡេងឆ្នោត ដែលសមាជិក-សមាជិកាជិត២០ម៉ឺននាក់ បានចូលរួម

FN ៖ ​នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំអ្នកគាំទ្របក្សប្រជាជនកម្ពុជា​ដ៏ធំសម្បើម ជិត២០ម៉ឺននាក់ ដើម្បីធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់។ មុននឹងចាប់ផ្ដើមយុទ្ធនាការសម្ដេចតេជោ បានថ្លែងសុន្ទរកថាទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្រដ៏អស្ចារ្យនោះផងដែរ​។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង​ទៅកាន់អ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ​ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់៖

*​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកគណបក្សរាប់ម៉ឺននាក់ នៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ បានចេញមកគាំទ្របេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន។ ការឈ្នះឆ្នោតរបស់បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសដោយសន្និបាត នៃគណបក្សប្រជាជនតាមមូលដ្ឋាន មិនមែនជាជោគជ័យសម្រាប់តែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែជាជោគជ័យរួមរបស់បក្ស និងប្រជាជាតិយើងតែម្តង

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីគ្រប់លំដាប់ថ្នាក់នៃ CPP ក៏បានផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជារួចហើយ មិនចាំបាច់ឱ្យខ្ញុំបកស្រាយបន្ថែម នូវគោលនយោបាយថ្នាក់ជាតិ សម្រាប់មូលដ្ឋាននោះទេ។

*សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានថែរក្សាសន្តិសុខ ភាពសុខសាន្ត នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតកន្លងនេះ។

*សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនដ៏ខ្លាំងក្លា និងថ្លៃថ្នូ ដែលមានសមាជិក៥លាននាក់ បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងនីតិវិធីតាមច្បាប់បោះឆ្នោត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណធម៌ដ៏ថ្លៃថ្លារបស់ CPP បានបង្ហាញឱ្យឃើញពីភាពចាស់ទុំ យើងមិនបានបង្ហាញនូវអាកប្បករិយា ទំនើង ឬជម្លោះណាមួយ នេះគឺជាមោទនភាពរបស់បក្សយើងទាំងមូល និងថ្នាក់ដឹកនាំ។

*សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីការបោះឆ្នោតឆ្នាំ២០០២ និង២០១២ ខ្ញុំមិនបានចូលរួមទេ។ ៥លើករួចទៅហើយ សម្តេចមិនដែលបានចូលរួមនោះទេ។

*សម្តេចតេជោ ហ៊ុន សែន​...Read More

គ.ជ.ប៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភ្នាក់ងារគណបក្សនយោបាយទាំង១២ ចូលសង្កេតមើលការបោះឆ្នោតជាង១០ម៉ឺននាក់!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តី​ប្រ​កាស​ព័ត៌​មានមួយ ដោយបង្ហាញថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មាន​ភ្នាក់​ងារ​គណបក្ស​នយោបាយទាំង១២ បានដាក់ពាក្យចូលរួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ រហូតដល់ជាង១០ម៉ឺននាក់។

ភ្នាក់ងារគណបក្សនយោបាយដែលចូលរួម សង្កេតមើលការបោះឆ្នោតរួមមាន៖ អ្នកសង្កេតមើលការបោះឆ្នោតពេញសិទ្ធិចំនួន ៥៨,៦២៧នាក់ (ស្រី១១,៧៦២នាក់) អ្នកសង្កេតមើលការបោះឆ្នោតបម្រុងចំនួន៤៦,៧២១នាក់ (ស្រី១១,២៣០នាក់) សរុបទាំងអស់ចំនួន ១០៥,៣៤៨នាក់ (ស្រី២២,៩៩២នាក់)៕

...Read More

គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រមកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ

FN ៖ បន្ទាប់ពី គ.ជ.ប ទទួលបានលិខិតស្នើសុំពីសាលារាជធានីភ្នំពេញ, គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រ មកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ។

គ.ជ.ប បានបញ្ជាក់នៅក្នុងលិខិតថា៖ ប្រសិនបើគណបក្សសង្រ្គោះជាតិ បានគៀងគរអ្នកគាំទ្រអ្នកគាំទ្រពីបណ្តា ខេត្តមកចូលរួមដង្ហែក្បួន ឃោសនានៅរាជធានីភ្នំពេញ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានមែន ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ រវាងរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងតំណាងគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាត់វិធានការឲ្យទាន់ពេលដល់គណបក្សសង្គ្រោះជាតិ ដែលមានបំណង់ចង់កៀងគរ អ្នកគាំទ្រមកពីតាមបណ្ដាខេត្តផ្សេង ដើម្បីមកឃោសនានៅថ្ងៃទី២ ខែមិថុនានេះ ឲ្យបញ្ឈប់សកម្មភាពនេះបន្ទាន់ ព្រោះវាផ្ទុយពីច្បាប់របស់ គ.ជ.ប។

សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ​«ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានកៀរគរអ្នកគាំទ្រនៅខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ មកចូលរួមដង្ហែក្បូនឃោសនានៅក្នុងរាជធានីភ្នំពេញ ប្រកាសនេះមិនស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ពិសេសធ្វើឲ្យប៉ះពាល់ដល់ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ»។

មួយវិញទៀត បើតាមនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ តម្រូវឲ្យធ្វើការឃោសនាបោះឆ្នោត ក្នុងក្របខណ្ឌព្រំប្រទល់រដ្ឋបាលឃុំសង្កាត់រៀងៗខ្លួន ដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច។

កត្តាទាំងនេះហើយ ទើបសាលារាជធានី បានចាត់ទុកថា ទង្វើរបស់គណបក្សសង្គ្រោះកំពុងតែអនុវត្តផ្ទុយពី បទបញ្ជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយម្យ៉ាងទៀតសាលាធានីខ្លាចក្រែងមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ដោយសារការមិនគោរពច្បាប់របស់បក្សប្រឆាំងមួយនេះ៕

...Read More

ប្រធាន គ.ជ.ប ស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេស ពិនិត្យលទ្ធភាពសម្រួលដល់ពលករ និងនិស្សិតខ្មែររស់នៅបរទេស ដើម្បីអាចមកបោះឆ្នោតបាន នៅថ្ងៃទី០៤ ខែមិថុនា!

FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ស៉ិក ប៊ុនហុក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានផ្ញើលិខិតទៅកាន់ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលទ្ធភាពសម្រួលដល់ពលករ និងនិស្សិតខ្មែរនៅបរទេស អាចបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕

...Read More

គ.ជ.ប ចេញសេចក្តីជូនដំណឹង បញ្ជាក់ពីឯកសារផ្លូវការ របស់ប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពីឯកសារផ្លូវការរបស់ពួកគាត់ សម្រាប់យកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត ដើម្បីបោះឆ្នោតប្រជាពលរដ្ឋត្រូវ៖

* មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។
* មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះ​ឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។
* ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។
* ករណីប្រជាពលរដ្ឋមកបោះឆ្នោត មិនបានយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកជាមួយលេខាធិការ នៃគណៈកម្មការការិយាល័យ បោះឆ្នោតមិនត្រូវណែនាំឲ្យប្រជាពលរដ្ឋត្រឡប់ ទៅយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មកបង្ហាញនៅការិយាល័យបោះឆ្នោត នៅពេលបោះឆ្នោតឡើយ។
* គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អង្គការ​មិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវណែនាំប្រាប់ប្រជាពលរដ្ឋថា គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចបោះឆ្នោតបានឡើយ។

ជាមួយគ្នានេះ គ.ជ.ប សង្ឃឹមទុកជាមុនថា ប្រជាពលរដ្ឋគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិអន្ដរជាតិ និងភាគីពាក់ព័ន្ធ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឲ្យ​មានប្រសិទ្ធភាពខ្ពស់៕

ទៅមុខថយក្រោយ