
FN ៖ នៅរយៈពេលតែរយៈពេល៧៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ?
ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។
ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖
១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត។
៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោបាយណាមួយឡើយ។
៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិរបស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨៖ ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជាធិបតេយ្យ...Read More

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញឈ្មោះ ស្លាកសញ្ញាគណបក្ស និងអក្សរកាត់គណបក្ស សម្រាប់ដាក់លើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
គណបក្សទាំង១២នោះ រួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា, ២៖ គណបក្សសង្គ្រោះជាតិ, ៣៖ គណបក្សហ៊្វុស៊ិនប៉ិច, ៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ៥៖ គណបក្សខ្មែររួបរួមជាតិ, ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៧៖ គណបក្សសញ្ជាតិកម្ពុជា, ៨៖ គណបក្សអំណាចខ្មែរ, ៩៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,១០៖ គណបក្សយុវជនកម្ពុជា, ១១៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១២៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
...
Read More
FN ៖ នៅរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍ ៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។
ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់
១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត។
៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោបាយណាមួយឡើយ។
៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិរបស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨៖ ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជាធិបតេយ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ...Read More

មេឃុំ-ចៅសង្កាត់ជិត១០០ នៅទូទាំងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្តថ្កោលទោសគណបក្សសង្រ្គោះជាតិ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។
មេឃុំ និងចៅសង្កាត់ចំនួន៩៨ នៅក្នុងក្រុង-ស្រុកចំនួន១២ ទូទាំងខេត្តសៀមរាប បានចេញសេចក្តីថ្លែងការណ៍ម្នាក់មួយសន្លឹក ដើម្បីទាមទារឲ្យ CNRP ផ្លាស់ប្តូរសារនយោបាយរបស់ខ្លួនចេញ។
យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់-មេឃុំ ទាំង៩៨រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។
...
Read More
FN ៖ គណបក្សប្រជាជនកម្ពុជា (CPP) នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបានហៅ គោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ (CNRP)«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីឃុំសង្កាត់នៅទាំងប្រទេស ដែលបានខិតខំបម្រើប្រជាជនស្របតាមតួនាទី ដោយមិនមានការរើសអើងនិន្នាការនយោបាយ។
តាមរយៈសេចក្តីថ្លែងការណ៍ ដែល Fresh News ទើបទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ កែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារខាងលើ...Read More

FN៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ដល់សមាជិកគណបក្សប្រជាជនទាំងអស់ ឱ្យចាប់ផ្តើមធ្វើសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការបោះឆ្នោត នឹងចូលមកដល់ នៅឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ការដាក់បទបញ្ជារបស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីតកាសែតមួយ បន្ទាប់ពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា សន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពី ស្ថានភាពនយោបាយទូទៅ និងរៀបចំផែនការសម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ។ ក្រៅពីនោះ ក៏មានការកែសម្រួល សមាសភាពគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។
លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃនេះ គណបក្សប្រជាជន កម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តល្អៗចំនួន២០ចំណុច ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោកថា គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង ២០១៨ខាងមុខដដែល៕
...
Read More ទៅមុខ