
FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីមក្រសួងសុខាភិបាល បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ ក្រសួងបានបន្ដដាក់ចេញ នូវវិធានការចំនួន៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដែលតែងតែប្រឈមនៅពេលបច្ចុប្បន្នេះ ។
លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសបើកសន្និបាតសុខាភិបាល លើកទី៣៨ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលមានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តជាតិផងដែរ។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «វិធានការ ដែលក្រសួងដាក់ចេញ ដើម្បីបម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ មានចំនួន៣ចំណុច គឺទី១-ការបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, ទី២-ការចាក់ជូននូវថ្នាំបង្ការ ដល់មាតា និងទារក ក្នុងការលើកកម្ពស់សុខភាពរបស់ពួកគាត់ និងទី៣-ការពង្រឹងវិជ្ជាជីវៈរបស់យើង ការបណ្ដុះបណ្ដាបន្ថែម ចំពោះមន្ដ្រី និងបុគ្គលិកយើង ឲ្យកាន់តែមានសុខភាពខ្ពស់ ជាមួយនឹងឧបករណ៍ប្រើប្រាស់ ឲ្យកាន់តែទំនើប សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុក ហើយក្រៅពីនឹង យើងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីគ្របដណ្ដប់សេវាសុខាភិបាល របស់យើង ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា ពិសេសក្នុងតំបន់ដាច់ស្រយាល ប្រជាជនដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនពិការ គឺព្យាបាលដោយឥតគិតថ្លៃផងដែរ»។
រដ្ឋមន្ដ្រីបន្ដថា «លើសពីនោះ យើងត្រូវពង្រឹងមូលនិធិសមធម៌ ដើម្បីគ្របដណ្ដប់សេវាសុខភាព ទៅដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ រួមជាមួយនឹងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់យើងបន្ថែមទៀត ក្នុងការបំពេញនូវចំនុចខ្វះខាតកន្លងមក ដោយមិនប្រកាន់ឋានៈ និងមុខងារ ហើយយើងនឹងពង្រីកមន្ទីរពេទ្យបន្ថែមក្នុងឆ្នាំ២០១៧នេះ នៅតាមជនបទ ដូចជា នៅក្នុងខេត្ដបៃលិន និងឧត្ដរមានជ័យសម្រាប់រាជធានីភ្នំពេញវិញ គឺយើងសាងសង់អគារបន្ថែម នៅមន្ទីរពេទ្យកុមារជាតិ និងកំពុងសាងសង់អគារព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត»។
ឮទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល២ថ្ងៃ នៃសន្និបាតនេះ ថ្ងៃទី១៥-១៦ ខែមីនា លោកសង្ឃឹមថា មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ខិតខំ...Read More

FN ៖ ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ត្រូវបានតភ្ជាប់ និងដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស កម្ពុជាហើយជាមួយការរំពឹងថា នឹងជួយធ្វើឲ្យប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរកាន់តែល្អប្រសើរថែមទៀត ខណៈដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា និងមានតម្រូវការខ្ពស់លើការប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាជាច្រើនរូបផ្សេងៗ។
វត្តមានខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT លើទឹកដីកម្ពុជានេះ ត្រូវបាននាំមកដោយមានកិច្ចសហការគ្នារវាងក្រុមហ៊ុន តែលកូថេក បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ជាមួយក្រុមហ៊ុន Telekom Malaysia Berhad តបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Symphony Communication របស់ថៃ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអបអរសាទរដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្តេចបានទន្ទឹងរង់ចាំសាកល្បងបទពិសោធន៍ នៃអ៉ីនធើណេតល្បឿនលឿនថ្មីនេះ ហើយក៏សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមរីករាយក្រោយទទួលបានអ៉ីនធើណេតកាន់តែលឿន តម្លៃកាន់តែសមរម្យ និងសុវត្ថិភាពកាន់តែខ្ពស់។
សម្តេចក្រឡាហោម ស ខេង បានហៅវត្តមានខ្សែកាប្លិ៍ក្រោមបាតសមុទ្រនៅកម្ពុជានេះថា ជាការសម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
«ខ្ញុំមានមោទនភាពឥតឧបមាចំពោះក្រុមហ៊ុន តែលកូថេក ក្រុមហ៊ុន Symphony Communication នៃប្រទេសថៃ និងក្រុមហ៊ុន Telekom Malaysia នៃប្រទេសម៉ាឡេស៊ី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាច្រើនឆ្នាំ ក្នុងការអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ នឹងផ្តល់ឲ្យកម្ពុជានូវបណ្តាញអ៉ីនធើណេតកាន់តែរហ័ស គួរទុកចិតបានកាន់តែខ្ពស់ តម្លៃកាន់តែសមរម្យ និងសំខាន់បំផុតសុវត្ថិភាពកាន់តែខ្ពស»។ សម្តេចក្រឡាហោម ស ខេង...Read More

FN ៖ ក្នុងជំនួបជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំហរគាំទ្រចំពោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបានចាត់ទុកជាវេទិកាជួបជុំដ៏ធំប្រចាំឆ្នាំរបស់យុវជន-យុវនារីខ្មែរ។
«ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនគ្រាន់តែបម្រើដល់ការជួបជុំយុវជនពីគ្រប់ទិសទី ដើម្បីអបអរបុណ្យចូលឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់វិស័យទេសចរណ៍ និងវប្បធម៌ និងនាំមកប្រាក់ចំណូលរាប់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រជាជន និងអាជីវករនៅក្នុងខេត្តសៀមរាបទាំងមូល»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។
«ខ្ញុំសូមចាត់តាំងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ និងឆ្នាំបន្ទាប់»។ លោក រដ្ឋមន្ត្រីបានបន្ថែម។
នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន ម៉ានី ដែលតែងយកចិត្តទុកដាក់លើការងារយុវជន ជាពិសេសកិច្ចការសង្គម សកម្មភាពមនុស្សធម៌ កីឡា និងបរិស្ថាន ហើយលោកក៏បានប្រគល់ថវិកាចំនួន ១០លានរៀល ជូនដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់រៀបចំកម្មវិធី។
បន្ថែមលើនេះទៀត លោករដ្ឋមន្ត្រី ក៏បានសន្យានឹងជួយស្វែងរកសម្ភារៈ និងបរិក្ខាផ្សេងៗ ពីវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ឲ្យទទួលបានជោគជ័យតាមផែនការ៕
...
Read More
FN ៖ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តស្ទឹងត្រែង បាននិងកំពុងខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផុសផុល ពីសំណាក់ទេសចរជាតិ-អន្តរជាតិ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ ជាង១,២០០បន្ទប់ ត្រូវបានភ្ញៀវកក់ទុក អស់រលីញគ្មានសល់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អន ប៉ោសឺន។
លោក អន ប៉ោសឺន បានឲ្យដឹងថា «សណ្ឋាគារ ផ្ទះសំណាក់ ជាង៦៥០បន្ទប់ និងផ្ទះសំណាក់តូចៗ បន្ទប់តូចៗ ដែលទើបបង្កើតថ្មី ជាង២០០បន្ទប់ទៀត ក៏អត់គ្មានសល់ដែរ កក់ពេញហើយ និយាយរួម រហូតដល់ម៉ោងនេះ មិនក្រោមពី ១,២០០បន្ទប់ទេ គឺអស់ទាំងអស់»។
ទោះយ៉ាងណា ក្រុមការងារពាក់ព័ន្ធបាននិងកំពុងដុតដៃដុតជើង សហការគ្នារៀបចំទីស្នាក់មួយចំនួនទៀត ដូចជាទីវត្តអារាម ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាអគាររដ្ឋបាលនានា ដើម្បីទុកសម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនាតាមក្រោយទៀត ព្រមទាំងការរៀបចំទីធ្លារមួយចំនួនទៀត សម្រាប់បោះតង់ស្នាក់នៅបណ្ដោះអាសន្នផងដែរ, លោកប្រធានមន្ទីរបានបន្តយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ ឆាប់ៗខាងមុខ នៅខេត្តស្ទឹងត្រែង បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើង២ដង រួចមកហើយ គឺនៅខេត្តកំពង់ចាម ឆ្នាំ២០១៥ និងខេត្តក្រចេះ ឆ្នាំ២០១៦។
អ្វីដែលពិសេសនោះ ក្រៅពីចូលរួមទស្សនាព្រឹត្តិការណ៍បុណ្យទន្លេនេះ ភ្ញៀវទេសចរក៏អាចឆ្លងព្រំដែនកម្ពុជា-ឡាវ ទៅទស្សនាកម្សាន្តនៅខេត្តចម្ប៉ាសាក់ ថែមទៀតផង ដោយមិនចាំបាច់មានទិដ្ឋការនោះទេ ពោលគឺក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមានឱកាសដើរទស្សនាដោយសេរី ហើយក៏អាចស្នាក់នៅបណ្ដោះអាសន្ន នៅខេត្តចម្ប៉ាសាក់ ក៏បានដែរ។
ចំណែកភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសឡាវ ក៏អាចឆ្លងមកទស្សនាបុណ្យទន្លេ នៅខេត្តស្ទឹងត្រែង បានដូចគ្នា ហើយអាចបន្តទៅទស្សនា នៅខេត្តព្រះវិហារ និងខេត្តសៀមរាប...Read More
FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ក្រៅពីភារកិច្ចក្នុងការការពារបូរណភាពដែនដីពីខ្មាំងសត្រូវឈ្លានពានហើយនោះ កងទ័ពក៏មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋផងដែរ។ ក្នុងន័យនេះ កងទ័ពត្រូវតែចុះជួយប្រជាពលរដ្ឋរាល់ពេលពួកគាត់ជួបទុក្ខ ឬគ្រោះអាសន្នផ្សេងៗ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះ ក្នុងពេលចុះសាកសួរសុខទុក្ខ នាយទាហាន ពលទាហាននៅវរសេនាតូចលេខ៤១៣ ចំណុះកងពលតូចថ្មើរជើងលេខ៤១ ក្នុងខេត្តឧត្តរមានជ័យនាពេលថ្មីៗនេះ។
«កងទ័ពត្រូវគោរពវិន័យ គោរពច្បាប់របស់រដ្ឋ សាមគ្គី ឯកភាពផ្ទៃក្នុងអង្គភាព ប្តេជ្ញាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម កងទ័ពជាកូនចៅប្រជាជន។ ហេតុនេះ ត្រូវបន្តជួយប្រជាជន ជាពិសេសអ្នកដែលមានជីវភាពលំបាក និងពេលពួកគាត់ជួបគ្រោះមហន្តរាយផ្សេងៗ»។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់បន្ថែម។
ក្នុងឋានៈជាប្រធានគណៈពង្រឹងការងារនៅក្នុងខេត្តឧត្តរមានជ័យ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេតែងបានឃើញ នាយឧត្តមសេនីយ៍ គន់ គីម តែងបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងចុះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាក្រុមគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន ដែលទីទ័លក្រផងដែរ។
ផ្ទះជាច្រើនខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម បានចុះទៅសាងសង់ និងប្រគល់ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់។
ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០១៧នេះ ផ្ទះមួយចំនួនត្រូវបានសាងសង់រួចរាល់ និងមួយចំនួនកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ ដែលបានមានជីវភាពទីទ័លលំបាក និងបានជួបគ្រោះអគ្គិភ័យ៕
...
Read More
FN ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា លោក សម រង្ស៊ី កំពុងបញ្ចេញទស្សនៈប្រើប្រាស់ កលល្បិចនិយម ដើម្បីភូតកុហកប្រជាពលរដ្ឋ ជុំវិញគោលនយោបាយ បញ្ចុះការប្រាក់របស់វិស័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលប្រកាសនាថ្មីៗនេះ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស ដោយគេចចេញ ពីការអនុវត្តទោសនៅកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោកកាលពីយប់ថ្ងៃអង្គារម្សិលមិញថា គោលនយោបាយបន្ទាប ការប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនេះ គឺជាគោលនយោបាយរបស់លោក ដែលបានស្នើទៅកាន់ រដ្ឋាភិបាល កាលពី២ឆ្នាំមុន។
អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាឈប់ពីតំណែង កាលពីខែមុននេះ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាល បន្ទាបការប្រាក់ឱ្យកាន់តែទាប ថែមទៀត ដើម្បីឱ្យដូចប្រទេសរីកចំរើនមួយចំនួននៅលើពិភពលោក ធ្វើយ៉ាងណាសម្រួលកាន់តែច្រើន ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកសិករ។
លោក សួស យ៉ារ៉ា បានបញ្ជាក់បែបនេះថា៖ «លោក សម រង្ស៊ី កំពុងតែបញ្ចេញនូវទស្សនៈនៃការប្រើប្រាស់កលល្បិចនិយម ភូតកុហកប្រជាជន ហើយក៏កំពុងយកទស្សនៈមួយថា ប្រទេសដែលគាត់ប្រៀបធៀប(អត្រាការប្រាក់)នេះ គឺសុទ្ធតែជាប្រទេសមិនមានរបបប្រល័យពូជសាសន៍ទេ»។
លោក សួស យ៉ារ៉ា បានអះអាងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន មានគោលនយោបាយច្បាស់លាស់ ដែលគិតគូរអំពីបញ្ហាប្រជាពលរដ្ឋ ដោយមិនធ្វើតាមការបង្គាប់បញ្ជារបស់នរណាឡើយ។ ដោយចាប់ផ្តើមពីបាតដៃទទេ ក្រោយរបបប្រល័យ ពូជសាសន៍ប៉ុលពត, រាជរដ្ឋាភិបាល បានគិតគូរបញ្ហា៣ចំណុច រួមមាន ទី១.ជំរក ការស្លៀកពាក់ និងការស្នាក់នៅរបស់ពលរដ្ឋ ទី២. ដឹកនាំប្រទេសពីប្រទេសសេដ្ឋកិច្ចផែនការ មកជាប្រទេសសេដ្ឋកិច្ចទីផ្សារ...Read More
FN ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ចុះពិនិត្យការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង ស្ថិតក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
ថ្លែងក្នុងឱកាសចុះពិនិត្យការងារនាពេលនេះ រដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាក់ថា ទំនប់ពហុបំណងនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះបងប្អូនប្រជាកសិករ ព្រោះថាទំនប់នេះ អាចរក្សាទឹកទុកបានប្រមាណ២៨៦លានម៉ែត្រត្រីគុណ ហើយទឹកដែលរក្សាទុកនេះ នឹងត្រូវទម្លាក់តាមស្ទឹងសង្កែបញ្ជូនទៅ កាន់ សំណង់មេកង្ហត រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែប្រមាណ៦ម៉ឺនហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។
គម្រោងនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,២ មេហ្កាវ៉ាត់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ព្រមទាំងជួយកាត់បន្ថយជំនន់ស្ទឹងសង្កែនារដូវវស្សាផងដែរ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេ (ការសាងសង់ទំនប់តភ្ជាប់ពីភ្នំជីប៉ាង ទៅភ្នំកូប ដើម្បីបង្កើតជាអាងទឹក) ស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នទំនប់នេះបានចាប់ផ្តើម ក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងជាទីពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។
ជាមួយគ្នានោះ លោក លឹម គានហោ ក៏បានកោតសរសើរ ដល់ក្រុមហុ៑ន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានអនុវត្តគម្រោងនេះ ប្រកបដោយគុណភាព មានសោភ័ណភាព តាមរចនាបថខ្មែរ និង បានទាន់ពេលវេលាដែលបានគ្រោងទុក៕
...
Read More
FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បើចង់ក្លាយជាអ្នកកាសែត ដែលមានជំនាញសេដ្ឋកិច្ច អ្នកកាសែតរូបនោះ ត្រូវតែទាមទារឲ្យមានចំណេះដឹងទូទៅខ្ពស់ អាន និងស្រាវជ្រាវឲ្យបានច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពិសេសត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច ដើម្បីឲ្យគេពន្យល់បន្ថែម ពិតមែនតែយើងគ្មានសញ្ញាបត្រ ឬបណ្ឌិតផ្នែកសេដ្ឋកិច្ចក្ដី តែបទពិសោធន៍ ជាអ្នកកាសែត១០ ទៅ២០ឆ្នាំហើយ នោះនឹងអាចយល់ដឹងច្បាស់រឿងមួយចំនួនធំ នៅក្នុងសកលលោក។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដែលសិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មានចិន និងកម្ពុជាមួយចំនួនចូលរួមផងដែរ។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា៖ «ដូច្នេះយើងជាអ្នកកាសែត ដែលធ្វើខាងសេដ្ឋកិច្ចយូរៗទៅ យើងនឹងស្គាល់អ្នករកស៊ី អ្នកវិនិយោគ ហើយយើងក៏ស្គាល់ ពីសំណូមពររបស់ប្រជាជន និងអ្នករកស៊ីមួយចំនួនទៀត ដែលចង់រកស៊ីអីមួយថា ការបើកមុខរបរនេះ វាចំណេញទេ ឬបើកក្រុមហ៊ុននេះ ចំណេញទេ លទ្ធភាពគេមានប៉ុន្មាន តើទុនរបស់គេ បានពីណាខ្លះ ហើយបើធ្វើអ្វីមួយនឹង តើវាមានផលប៉ះពាល់អ្វីខ្លះ ដល់បរិស្ថាន និងសង្គមជាតិ ចឹងការវិភាគ យើងបានគ្រប់គ្រាន់ ចឹងយើងជាអ្នកកាសែត គឺយល់បានច្រើន តែបើអ្នកជំនាញតាមក្រសួងស្ថាប័នមួយចំនួន គាត់យល់បានតែមួយផ្នែកទេ ហើយបើសម្រាប់យើងជាអ្នកកាសែត យើងយល់ដឹងគ្រប់ជ្រុង ពេលយើងសសេរទៅ ប្រជាពលរដ្ឋគាត់អាចយល់បាន តែបើអ្នកជំនាញគេពិតប្រាកដ គេសរសេរមានទាំងតួលេខ ក្រាហ្វិក ដែលគេនិយាយជំនួញធំ» ។
លោកបន្ថែមថា «តែសម្រាប់បច្ចុប្បន្ននេះ យើងមិនទាន់មានអ្នកកាសែត ដែលចូលកម្រិតជំនាញទេ គ្រាន់តែយើងអាចអ្នករាយការណ៍ ពីសកម្មភាពសេដ្ឋកិច្ច ប៉ុន្ដែអ្នកវិភាគផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងមិនទាន់មានទេ នេះជាចំនុចខ្សោយរបស់យើង តែក៏ជាចំនុចល្អវិញ...Read More
FN ៖ ក្នុងរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសរយៈពេលពីរខែឆ្នាំ២០១៧នេះ បានជាង ១០ម៉ឺនតោន កើនឡើងលើសឆ្នាំទៅជាង ១៤ភាគរយ។
លោក វេង សាខុន បានគូសបញ្ជាក់ក្នុងរបាយការណ៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា ការនាំចេញអង្ករក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៧នេះ មានចំនួន ១០៩,៥៥១តោន កើនលើសឆ្នាំទៅ ១៣,៦០៦តោន ស្មើនិងប្រមាណ ១៤,២ភាគរយ។
របាយការណ៍បានគូសបញ្ជាក់ទៀតថា អង្កររបស់កម្ពុជានាំទៅកាន់ប្រទេសគោលដៅចំនួន ៤៦ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ បារាំងឈរលំដាប់ទី២ ប្រទេសប៉ូឡូញលំដាប់ទី៣ អង់គ្លេសលំដាប់ទី៤ ប្រទេសណេដឺឡែនឈរលំដាប់ទី៥…។
របាយការណ៍បានឲ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន៥៤ ដែលបាននាំចេញអង្ករក្នុងបរិមាណច្រើនជាងគេ ក្នុងនោះក្រុមហ៊ុន Baitang Kampuchea ឈរលំដាប់លេខ១ ក្រុមហ៊ុន Cristal Rice ឈរលំដាប់លេខ២ ក្រុមហ៊ុន Khmer Food Group ឈរលំដាប់លេខ៣ ក្រុមហ៊ុន Apsara Rice ឈរលំដាប់លេខ៤ ក្រុមហ៊ុន City Rice Import Export ឈរលំដាប់លេខ៥…៕
...
Read More
FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការសោកស្តាយ ដែលកម្ពុជាមានធនធានយ៉ាងច្រើន ដើម្បីបម្រើឱ្យ វិស័យព័ត៌មាន ប៉ុន្តែកម្ពុជា នៅខ្វះមិនទាន់មាន អ្នកវិភាគព័ត៌មានទៅលើបញ្ហាសេដ្ឋកិច្ច សង្គម និង នយោបាយ ឱ្យបានទូលំទូលាយ នៅឡើយទេ។
ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មាន មួយចំនួនចូលរួមដែរ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថាប័នទូរទស្សន៍ជិត២០ វិទ្យុជាង១០០ និង ស្ថាប័នព័ត៌មានកាសែត អនឡាញ ប្រមាណជាង៦០០ទៀត ដែលជាថាមពលដ៏ខ្លាំងក្លា សម្រាប់បម្រើដល់ វិស័យព័ត៌មាន។
លោកបានបញ្ជាក់បន្ថែមថា «ប៉ុន្តែដូចក្រសួងព័ត៌មាន បានគូសបញ្ជាក់ហើយ យើងមានអ្នកកាសែតច្រើន ប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែអ្វីដែលយើងខ្វះ គឺខ្វះអ្នកកាសែត ដែលវិភាគលើបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងបញ្ហានយោបាយ នេះគឺជា បញ្ហាសំខាន់ណាស់»។
លោករដ្ឋមន្រ្តី បានសម្តែងការសោកស្តាយ ដែលអ្នកកាសែតជាច្រើន ដែលមានបទពិសោធន៍រាប់សិបឆ្នាំ ប៉ុន្តែមិនបានក្លាយខ្លួន ទៅជាអ្នកវិភាគសេដ្ឋកិច្ច សង្គម និងយោបាយ៕
...
Read More
FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា«សម្តេចវិបុលបញ្ញា សុខ អាន»។
សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានក្លាយជា មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
Read More
FN ៖ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ បានចុះពិនិត្យព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ជាង៥,០០០នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ ក្នុងភូមិដំណាក់ធំ៥ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្ដទៅក្នុងវិមានសុភមង្គល។
ក្នុងការចុះពិនិត្យនោះ ដឹកនាំដោយ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ តំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានកិត្ដិយស សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក រួមទាំងប្រធានក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន និងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។
លោក ហេង សុខគង់ បានថ្លែងថា «នេះជាលើកទីមួយហើយ ដែលក្រុមការងារយើង បានចុះមកព្យាបាលប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ដែលធ្វើការ និងរស់នៅទីតាំងនេះ តែជាលើកទី២៧ដែលក្រុមការងារយើងខ្ញុំ បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយគិតថ្លៃ នៅតាមបណ្ដាទីតាំងផ្សេងទៀត ដោយយើងមាននូវគ្រូពេទ្យ ដែលមានជំនាញទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើង ឲ្យមានប្រសិទ្ធភាពខ្ពស់ និងយកសេវាព្យាបាលមួយនេះ មកឲ្យកៀកផ្ទះពូកគាត់តែម្ដង ក្នុងការផ្ដល់ភាពងាយស្រួលដល់ពួកគាត់»។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រលាញ់សុខភាពជាកត្ដាចម្បង គឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះវាមានតម្លៃណាស់ ទោះយើងធ្វើអ្វីក៏ដោយបើសុខភាពយើងចុះខ្សោយ ធ្វើអ្វីក៏មិនបានល្អ និងច្រើនដែរ កត្ដាដូច្នេះហើយ បានជាក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលដឹកនាំដោយ លោក ហ៊ុនម៉ានី និងលោកស្រី យឹម ឆៃលីម ហ៊ុនម៉ានី ដែលជាប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ,ខ្វះលទ្ធភាពនៅតាមជនបទ...Read More
ទៅមុខថយក្រោយ