រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា នឹងប្រែក្លាយតំបន់ការពារធម្មជាតិ ឲ្យទៅជាតំបន់ដែលមាន​ការអភិវឌ្ឍផ្នែក​ទេចរណ៍​ធម្មជាតិ

FN ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា ក្រសួងបរិស្ថាន នឹងប្រែក្លាយ តំបន់ការពារធម្មជាតិឲ្យទៅជាតំបន់មួយ ដែលមានការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិចូលរួម ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ឲ្យបានល្អប្រសើរ។

ការអះអាងយ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុង វេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជនយើង បេតិកភណ្ឌវប្បធម៌​ជាអត្តសញ្ញាណ​របស់យើង បរិស្ថានជាអនាគតរបស់យើង»ដែលរៀបចំរួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក សាយ សំអាល់ បានថ្លែងយ៉ាងដូច្នោះថា «យើងនឹងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់មួយ ដែលមានការ​អភិវឌ្ឍ​ផ្នែក​ទេចរណ៍ធម្មជាតិ ចូលរួមក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ទាំងអស់ឲ្យបានល្អ​ប្រសើរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូល និងបង្កើនការអប់រំបណ្តុះបណ្តាល​ធនធាន មនុស្សនៅតំបន់នោះ ដើម្បីឲ្យបងប្អូន ចេះគ្រប់គ្រងផល ដែលមកបានពីវិស័យទេសចរណ៍ ឲ្យកាន់តែមាន​ប្រសិទ្ធភាព បន្ថែមទៀតនិងធ្វើឲ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះឲ្យកាន់តែពេញលេញថែមទៀត»។

លោកបានបន្ថែមទៀតថា «យើងគួរបង្កើត ឲ្យមានសាលារៀននៅតាមតំបន់ទាំងនោះ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់កូនៗប្រជាពលរដ្ឋនៅជុំវិញតំបន់ការពារធម្មជាតិ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សា ហើយលោកចង់ឲ្យកូនអ្នកស្រុកទាំងនោះ បានសិក្សាឲ្យបានខ្ពស់»។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម របស់ក្រសួងបរិស្ថាន និង​បានឯកភាពជាមួយ​លោករដ្ឋមន្ត្រីក្រសួងបរិស្ថានដែលថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានជីវភាពមធ្យមមាន ចំនួនច្រើន ហើយអ្វីដែលសំខាន់គឺប្រជាពលរដ្ឋត្រូវការសេវាពីរ សំខាន់គឺធ្វើកីឡាដើម្បីសុខភាព និងការដើរកម្សាន្ត ដែលទាមទារ ឲ្យមានកន្លែងសម្រាប់ធ្វើទេសចរណ៍។

គួរបញ្ជា្កក់ថា នៅក្នុងវេទិកាស្តីពី «ការការពារនិងគ្រប់គ្រងធនធានធម្មជាតិ រៀបចំឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួងបរិស្ថានរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្ម ជាតិដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាសហគមន៍ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ»៕

...Read More

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបរិច្ចាគ​ឈាមរបស់កងទ័ព​ជូនប្រជាជន បានឆ្លុះបញ្ចាំង​ឃើញថា កងទ័ពប្រសូត្រ​ចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធាននាយកដ្ឋានពិសេស និងជាមេបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្នុងពិធីបរិច្ចាគដោយស្ម័គ្រចិត្តនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការស្ម័គ្រចិត្តបរិច្ចាគឈាមជូនប្រជាជន ដោយ​កាយវិការមនុស្សធម៌របស់កងទ័ព បានឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗដើម្បី​ប្រជាជន។

ពិធីបរិច្ចាគឈាមខាងលើ ប្រារព្ធឡើងក្រោមប្រធានបទ «ឈាមរបស់យើង គឺជាឱសថដ៏ស័ក្តិសិទ្ធ សម្រាប់សង្គ្រោះជីវិត​មនុស្ស» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម រាជធានីភ្នំពេញ ដែលមានការចូលរួមបរិច្ចាគឈាម ពីកម្លាំងយោធានៃបញ្ជា​ការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាង៣៥០នាក់។

លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា «ការស្ម័គ្រចិត្តបរិច្ចាគឈាម ដោយកាយវិការមនុស្សធម៌របស់យើង ថ្ងៃនេះគឺជាការ​ឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន»។

តាមរយៈកម្មវិធីការបរិច្ចាគឈាមនេះ លោកឧត្តមសេនីយ៍មេបញ្ជាការសង្ឃឹមថា នាយទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់ នឹងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃការផ្តល់ឈាមដែលអ្នកទាំងអស់គ្នា អាចធ្វើបានក្នុងនាមជាមនុស្សជាតិ ជាពលរដ្ឋរួមជាតិសាស្រ្ត និងជាកងយោធពលខេមរភូមិន្ទ ដើម្បីជាតិ និងប្រជាជន។

លោកបន្តថា «ការបរិច្ចាគឈាម គឺជាការចែករំលែកផ្នែកមនុស្សធម៌ ដើម្បីសង្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តី​ស្រលាញ់ ហើយកាដូមួយនេះ គឺបានហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។

សូមបញ្ជាក់ថា បញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម បានទទួលរៀបចំការបរិច្ចាគឈាមនេះ បានចំនួន៤លើក រួចមកហើយ ហើយនេះជាលើកទី៥ហើយ៕

...Read More

សហព័ន្ធស្រូវអង្ករកម្ពុជា៖ អឺរ៉ុបនឹងហាមការនាំចូលអង្ករ ដែលមានកាកសំណល់ថ្នាំកសិកម្ម TRICYCLAZOLE លើស ០.០១​មីលីក្រាម​ក្នុង​១គីឡូក្រាម ​ចាប់​ពីដើម​ខែកក្កដា ឆ្នាំ២០១៧

FN ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គម្រោង​ខ្សែរ​សង្វាក់កសិកម្មកម្ពុជា (CAVAC) បានរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់ស្តីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នៅក្នុង​ការដាំដុះស្រូវ ដើម្បីត្រៀមរកដំណោះស្រាយថ្មី សម្រាប់​និរន្តរ​ភាព​កសិកម្មដំណាំ​ស្រូវនិងការនាំចេញ​អង្ករទៅ​​កាន់ទីផ្សារអឺរ៉ុប។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស០.១មីលីក្រាម ក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សិក្ខាសាលារួមគ្នានេះ​ ដោយមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធជាច្រើន រួមមាន តំណាងពីសហភាពអឺរ៉ុប ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ តំណាង​ក្រសួង​​ពាណិជ្ជកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង តំណាង​ក្រុមហ៊ុនលក់ជីកសិកម្មជាច្រើនទៀត ត្រូវបាន​កំណត់រក​ដំណោះ​ស្រាយ​សម​ស្របដើម្បីបញ្ជៀសផល់ប៉ះពាល់កិត្តិយសទីផ្សារអង្ករកម្ពុជា។

កិច្ចពិភាក្សាជាង៣ម៉ោងនៅរសៀលនេះ បានលើកឡើងនូវចំណុច​ជាច្រើននិង ​ឧបសគ្គជាច្រើនកើតចេញពីការប្រើប្រាស់ ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)​ដែលពិភព​លោកកំពុងតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​ការបារម្ភ​លើផលប៉ះពាល់​សុខភាព។

បន្ទាប់ពីការពិភាក្សាយ៉ាងផុលផុស មន្ត្រីជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានលើកទឹកចិត្តឲ្យក្រុមហ៊ុន នាំចេញ​និងរោងម៉ាស៊ីនកិន​ស្រូវនៅ​ក្នុងស្រុកអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលងាយស្រួលដល់ការគ្រប់គ្រង និង ជៀស​វាងបានការប្រប្រាស់ ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នាំឲ្យ​ប៉ះពាល់ទីផ្សារនាំចេញ ក្នុងករណីទិញពីប្រភព មិនច្បាស់លាស់ រួចកិនកែច្នៃ ហើយនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយមានផ្ទុកកាកសំណល់នោះ។

លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាតំណាង​សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើឲ្យជួបប្រជុំជាថ្មី និងឲ្យបានឆាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមទាំងឡាយដែលកើតចេញពីការប្រើប្រាស់ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)។

លោក...Read More


រដ្ឋមន្រ្តីអូស្រ្ដាលី៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តផ្ដល់ជំនួយមកកម្ពុជា នៅលើវិស័យបោសសំអាតមីន

FN ៖ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែបន្តផ្ដល់ជំនួយមកប្រទេសកម្ពុជា នៅលើវិស័យបោសសំអាតមីន បន្តទៅទៀត។

ការបញ្ជាក់បែបនេះ របស់រដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើងខណៈលោកស្រី ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងឱកាសលោកស្រី មកទស្សនកិច្ចនៅកម្ពុជា កាលពីចុងសប្ដាហ៍ កន្លងទៅនេះ។

លោកស្រី Concetta Fierravanti-Wells បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជានៅលើវិស័យការបោសសំអាតគ្រាប់មីននេះ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។

លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនលោកស្រី អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលដែលទទួល បានក្នុងការកាត់បន្ថយ ជនរងគ្រោះ ដោយសារគ្រាប់មីនពីចំនួនជាង ៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ និងបានថយចុះជាបន្តបន្ទាប់ និងរហូតដល់ឆ្នាំ២០១៦កន្លងមកនេះ មានចំនួននៅសល់តិចជាង១០០នាក់។

លោកទេសរដ្ឋមន្រ្តី ក៏បានសម្ដែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី ដែលបានបន្តផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនេះផងដែរ៕

...Read More

ក្រសួងជំរុញឲ្យក្រុមហ៊ុន Cellcard, Metfone និង Smart ស្វែងរកការឯភាពគ្នា កំណត់តម្លៃទាបបំផុតមួយ ដើម្បីធានាឲ្យបានប្រកួតប្រជែងស្មោះត្រង់ និងស្របតាមច្បាប់

FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន៣នៅកម្ពុជា ដែលរួមមាន ក្រុមហ៊ុន Cellcard, Metfone និង Smart រួមគ្នាពិភាក្សាស្វែងរកនូវការ កំណត់តម្លៃសេវាទាបបំផុតមួយ ដើម្បីធានាឲ្យបាននូវការ ប្រកួតប្រជែងដោយស្មោះត្រង់ និងស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ​ទូរគមនាគមន៍ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានបើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងប្រតិបត្តិករទូរស័ព្ទចល័តទាំងបី ក្រុមហ៊ុន Cellcard, Metfone និង Smart ពាក់ព័ន្ធនឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម (ដូរលុយ) របស់ប្រព័ន្ធ ទូរស័ព្ទចល័ត។

លោក អ៉ឹម វុត្ថា បានបញ្ជាក់ថា កិច្ចប្រជុំនោះបានលើកឡើងពីការ ផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទចល័តទាំង៣ គឺ Cellcard, Metfone និង Smart គឺជាការប្រកួតប្រជែងដណ្តើមទីផ្សារ ទូរគមនាគមន៍រវាងគ្នាដោយនាំគ្នា ទម្លាក់តម្លៃសេវាទូរគមនាគមន៍យ៉ាងគំហុក ដែលអាចគិតថា មានតម្លៃទាបជាងតម្លៃដើម (Cost Base) ក្រុមហ៊ុនខ្លះបានធ្វើការ បញ្ចុះតម្លៃទាំងបង្ខំចិត្ត ដោយខ្លាចការបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ហើយបានស្នើសុំឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួយមានវិធានការដោះស្រាយ ប្រសិនបើនៅតែបន្តនឹងធ្វើឲ្យ បាត់បង់សណ្តាប់ធ្នាប់ ឬក៏ដួលរលំទីផ្សារ ទូរគមនាគមន៍កម្ពុជា។

លោកបន្ថែមថា «ផ្អែកលើច្បាប់ស្តីពីទូរគមនាគមន៍ ដែលតម្រូវឲ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានតម្រូវឲ្យប្រតិបត្តិករទូរស័ព្ទទាំង៣...Read More


ក្រោយជួបគ្រោះខ្យល់កន្រ្តាក់! នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន នាំយកអំណោយចែកជូនភ្លាមៗ ជូនប្រជាពលដ្ឋ នៅស្រុកព្រះនេត្រព្រះ

FN ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅភូមិឫស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលរងគ្រោះមហន្តរាយដោយខ្យល់ព្យុះ។

នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរពីលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង​ត្រូវបានបំផ្លាញ​ទាំងស្រុងដោយ​សារតែខ្យល់កន្រ្តាក់។

ប្រជាពលរដ្ឋទាំង៣គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់នោះរួមមាន៖ ១៖ លោក សុខ សាម៉េត អាយុ៥៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៥នាក់ ២៖ លោក ឈាង ពែន អាយុ៥១ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់ និង៣៖ លោក នេត្រ សាវឿង អាយុ៥០ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ទៅកាន់​បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់​ដឹកនាំ​ផ្សេងទៀត។ នាយឧត្តមសេនីយ៍ បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍​ប្រទេសជាតិ និងបានបង្ហាញពីភាពរីកចំរើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា និង ខេត្តបន្ទាយមានជ័យ មានទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ សមាជិកក្រុមការងារ ក៏បានចូលរួមដាំដើមឈើនៅក្នុងភូមិផងដែរ។

មុននឹងបព្ចាប់កម្មវិធី លោកឧបនាយករដ្ឋមន្រ្តី បានជួយឧបត្ភម្តប្រជាពលរដ្ឋដែលរងគ្រោះក្នុង១គ្រួសារ បានអង្ករ៥០kg ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ២យួរ បីចេង១កញ្ចប់ មី១កេះ សារ៉ុង២...Read More


មន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ ចុះត្រូតពិនិត្យទំនិញម្ហូបអារហារ នៅផ្សារអូរឬស្សី និងហាងនានាដើម្បីរកសារធាតុគីមី

FN ៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ​ ជាប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីនៅ​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៧​ បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអូរឬស្សី​ និងបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌ៧មករា​ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់​ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអារហារ​ ក្នុងនោះដែរយើងក៏បានដកយកគំរូចំនួន ១៦គំរូបញ្ជូនមក មន្ទីរពិសោធន៍អគ្គនាយកកាំកុងត្រូល។​

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំ​មន្ត្រីកាំកុងត្រូល បានណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

ទន្ទឹមនេះមន្ត្រីកាំកុងត្រូល ក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ​ PC ORGANIC តែជាលទ្ធផលយើងពុំបានជួបប្រទះឡើយ។​ លោក​បញ្ជាក់បន្ថែមថា​ «ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារការធ្វើពិនិត្យទៅលើ​ បង្គាស្រស់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រល់​ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី»។

ជាមួយគ្នានោះ​លោក​ គង់​ វុទ្ធីក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាពឲ្យបានច្បាស់ ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខាភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕​

...Read More

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់រៀលផ្ដល់ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ

FN ៖ លោស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានពន្យល់ណែនាំ ពីអត្ថប្រយោជន៍នៃ​ការប្រើប្រាស់ ប្រាក់រៀលខ្មែរ ដោយលោកស្រីបញ្ជាក់ថា «ការប្រើប្រាស់ប្រាក់រៀលផ្ដល់ប្រយោជន៍ និងសារៈសំខាន់ខ្លាំង​ណាស់ដល់សង្គម និងសេដ្ឋកិច្ចជាតិ»​​។

ការថ្លែងរបស់លោកស្រី ទេសាភិបាលរងនេះធ្វើឡើង ក្នុងកម្មវិធី «អបអរសាទរការដាក់ ឲ្យចរាចរប្រាក់រៀលឡើងវិញ​លើកទី៣៧» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសាកលវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយមានការ​ចូលរួមពីសំណាក់មន្ដ្រី​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកស្រី នាវ ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ចំពោះផ្នែកសេដ្ឋកិច្ច ប្រាក់រៀលពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោល​នយោលបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្ដូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល។ នៅក្នុងវិស័យ ពាណិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ ជួយកាត់បន្ថយចំណាយប្រតិបត្តិការ ដូចជាការប្ដូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់​បន្ថយហានិភ័យពីការបាត់បង់ ដោយសារការប្រែប្រួលអត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃដោះដូរតែមួយ ដែលធ្វើឲ្យដែលធ្វើឲ្យការដោះដូរ ប្រព្រឹត្តិទៅងាយស្រួល និងឆាប់រហ័ស។

លោកស្រីបន្ដទៀតថា «ការប្រើប្រាស់ប្រាក់រៀល ចូលរួមចំណែកជំរុញការវិនិយោគ និងកាបង្កើតការងារ តាមរយៈឥតទ្ធិពល នៃគោលនយោលបាយ រូបិយបត្ថុ លើការបន្ទាបអាត្រាការប្រាក់ទីផ្សារ ដែលជាកត្តាកំណត់និន្នាការ នៃកម្ចីសម្រាប់​ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឲ្យមានការបង្កើតការងារ»។

ការប្រើប្រាស់ប្រាក់រៀល និងបង្កើតឲ្យនឹងធ្វើឲ្យប្រទេសយើងទទួលបានប្រាក់ចំណូល ពីការបោះពុម្ភ និងស្រូបយកនូវ​រូបិយប័ណ្ណ ដើម្បីគរពូនជាទុនបម្រុង សម្រាប់ពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន មកលើសេដ្ឋកិច្ចកម្ពុជា។ ហើយអ្វីដែល​សំខាន់​ជាងនេះ ទៀតនោះគឺ រាជរដ្ឋាភិបាលអាចអភិវឌ្ឍទីផ្សារ សញ្ញាប័ណ្ណចារឹក ជាប្រាក់រៀលដ៏រឹងមាំមួយ ដើម្បីគាំទ្រ ការផ្ដល់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយបំណុលពីបរទេស តាមរយៈការកៀងគរ មូលនិធិពីសាធារណជន។

ជាមួយគ្នានោះលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងគាំទ្រនូវការចរាចរណ៍ប្រាក់រៀល ព្រោះប្រាក់រៀល ជារូបិយវត្ថុជាតិរបស់កម្ពុជា...Read More


កម្ពុជានឹងទទួលបានការគាំទ្របន្ថែម ពីលេខាធិការដ្ឋានពង្រឹងក្របខណ្ឌសមាហរណកម្ម

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំតុមូលចិនលើកទី៥ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកបណ្ឌិត រ៉ាត់ណាកា អាឌីការី (Ratnakar Adhikar) នាយកប្រតិបត្តិនៃក្របខណ្ឌសមាហរណកម្ម (EIF) បានសន្យាផ្តល់ការគាំទ្រដល់ស្ថានបេសកម្មអចិន្ត្រៃយ៍ថ្មីរបស់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

លោកនាយកប្រតិបត្តិ ក៏បានថ្លែងការកោតសរសើដល់ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥នេះ បានយ៉ាងល្អ និងការបង្កើតតំណាងស្ថានបេសកម្មអចិន្ត្រៃយ៍ របស់កម្ពុជាប្រចាំ WTO ដើម្បីពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ាត់ណាកា និងលេខាធិការដ្ឋាន EIF ដែលបានជួយគាំទ្រកម្ពុជាច្រើនឆ្នាំមកនេះ ជាពិសេសការកសាងសមត្ថភាពនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំចរចា និងអនុវត្តន៍គម្រោងផ្សេងៗដូចជា កម្មវិធី EIF-Tier 1 និងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ដំណាក់កាលទី ១ និងទី ២ ក៏ដូចជាកម្មវិធីគាំទ្រនិរន្តរភាព ដែលមានគោលបំណងផ្សារភ្ជាប់ភាពខ្វះខាត ក្រោយពីគម្រោងរបស់ EIF មួយចំនួនត្រូវបានបញ្ចប់។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកសរសើរចំពោះការគាំទ្ររបស់ EIF ក្នុងការបង្កើតសាលាបង្រៀនធ្វើម្ហូបរបស់កម្ពុជា ដែលបានអនុវត្តន៍ក្រោមក្របខណ្ឌ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP)។ បច្ចុប្បន្នកំពុងធ្វើការបណ្តុះបណ្តាលយុវជន-យុវនារីកម្ពុជា ដើម្បីធ្វើការក្នុងវិស័យបដិសណ្ឋារកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

...Read More

​ពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមផងដែរ

FN ៖ នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ មន្រ្តីរាជការ និងភ្ញៀវជាច្រើនបានចូលរួមដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីរៀបចំពិធីបូជា។
នៅក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំងក៏បានចូលរួមដែរ !
នៅក្នុងពិធីបូជាសពនេះ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែកសម្តេចពញាចក្រី ហេង សំរិន ជូនព្រះអគ្គីដល់សពផងដែរ។
គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ៕

...Read More

​ថ្ងៃអាទិត្យនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋជិត២ពាន់នាក់ នៅស្រុកខ្សាច់​កណ្ដាល

FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៥១នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋចំនួន ១៩៩៤នាក់ ក្នុងនោះស្រ្ដីមានចំនួន១៣៨៨នាក់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន ២៥១នាក់ ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ លោក ហ៊ុន​ ម៉ានី​ តំណាង លោក ហ៊ុន​ ម៉ានី​ និងបានសហការជាមួយ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណ:ពង្រឹងមូលដ្ឋានឃុំវិហារសួគ៌និងឃុំស៊ីធរ តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:អចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាលនិងស្រុកល្វាឯម, លោក នួន ផារ័ត្ន សមាជិកអចិន្ដ្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា,  លោក សំរិទ្ធី, លោក នួន វទ្យ៉ា ​, លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលស្រុកខ្សាច់កណ្ដាល សាខាសកម្មជន ក្រុមការងារយុវជនគណៈបក្សរាជធានីភ្នំពេញ។
ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ...Read More


​ក្រសួងសុខាភិបាល៖ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក ជួយព្យាបាលពលរដ្ឋកម្ពុជាយ៉ាងច្រើន រួមទាំងកាត់បន្ថយលំហូរទៅព្យាបាលនៅក្រៅប្រទេស

FN ៖ លោកស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សកម្មភាពរបស់សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងកនៅកម្ពុជា កន្លងមកនេះ បានជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនយើង បានយ៉ាងច្រើន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលំហូរទៅព្យាបាលនៅក្រៅប្រទេស។
លោកលើកឡើងបែបនេះ ក្នុងទិវាវេជ្ជាសាស្ដ្រ ORL របស់សមាគមជំងឺ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ដ្រ ក្បាល និងក កម្ពុជា នៅថ្ងៃទី១៩ ខែមីនានេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីភាគីដៃគូ ជាតិ និងអន្ដរជាតិជាច្រើនផងដែរ។
លោកបន្ដថា «លើសពីនេះ សមាគមគ្រូពេទ្យនេះ ក៏បានសហការជាមួយក្រុមគ្រូពេទ្យ ORL របស់មន្ទីរពេទ្យ JIKEI ដែលមានស្ដង់ដាអន្ដរជាតិ របស់ប្រទេសជប៉ុនថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្លាស់ប្ដូរបទ​ពិសោធន៍គ្នា​ទៅវិញទៅមក ពិសេសបញ្ជូននូវគ្រូពេទ្យយើងទៅសិក្សារៀនសូត្រនៅប្រទេសជប៉ុនផ្ទាល់តែម្ដង ដោយនេះបានផ្ដល់​អត្ថប្រយោជន៍​កាន់តែខ្ពស់ ក្នុងការបណ្ដុះបណ្ដាវិជ្ជាជីវៈ និងចំណេះជំនាញច្បាស់លាស់របស់គ្រូពេទ្យយើង កាន់តែច្រើនជាបន្ដបន្ទាប់ ដែលនេះជាផ្នែកមួយក្នុងការផ្ដល់សេចក្ដីទុកចិត្ដ ដល់ប្រជាជនកម្ពុជាយើង តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ »។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត  ថុង ម៉េងឡុង ប្រធានសមាគម ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក កម្ពុជា ចំនួន២អាណត្ដិមកនេះ បានថ្លែងថា «សមាគមយើងបើគិតមកដល់បច្ចុប្បន្ននេះ គឺបាន៨ឆ្នាំហើយ ដើម្បីពង្រឹងមត្ថភាពគ្រូពេទ្យ លើកជំនាញទាំងនេះ នៅកម្ពុជាយើងឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការព្យាបាលប្រជាពលរដ្ឋរបស់យើង ហើយក៏អាចជួយវិស័យសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយលំហូរចេញទៅព្យាបាលនៅក្រៅប្រទេស រួមទាំងដើម្បីបង្កើននូវការជឿទុកចិត្ដឡើងវិញ ដល់សមត្ថភាពគ្រូពេទ្យ យ៉ាងពិតប្រាកដ»។Read More


ទៅមុខថយក្រោយ