លោក កែវ រតនៈ អះអាងថា តាំងពីឆ្នាំ២០០៨មក អគ្គិសនីកម្ពុជា គ្មានគោលការណ៍ផ្ដាច់ភ្លើងរបស់ពលរដ្ឋ នៅពេលបងប្អូនប្រជាពលរដ្ឋមិនបង់ថ្លៃសំរាមនោះទេ

FN ៖ ស្របពេលថ្មីៗមានការលេចលឺព័ត៌មានថា ការដែលបងប្អូនប្រជាពលរដ្ឋមិនបង់លុយថ្លៃសំរាម នឹងត្រូវមន្រ្តីអគ្គិសនីកម្ពុជាផ្តាច់ចរន្តអគ្គិសនីនោះ, នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ​ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News យ៉ាងដាច់ណាត់ថា អគ្គិសនីកម្ពុជា គ្មានគោលការណ៍ណាមួយ ផ្ដាច់ចរន្តអគ្គិសនីរបស់បងប្អូនប្រជាពលរដ្ឋណាមួយទេ នៅពេលដែលពួកគាត់ មិនបានបង់ថ្លៃប្រមូលសំរាមនោះឡើយ។

អគ្គនាយកអគ្គិសនីកម្ពុជា បានអះអាងទៀតថា «ចាប់តាំងពីរូបលោកមកកាន់តំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា ឆ្នាំ២០០៨មក លោកមិនបានដែរបាន ដាក់គោលការណ៍ឲ្យផ្តាច់ចរន្តអគ្គិសនីបងប្អូនប្រជាពលរដ្ឋនោះទេ ពាក់ព័ន្ធជាមួយថ្លៃសំរាម ពោលគ្មានការកាត់ភ្លើងនៅពេលមិនបង់សំរាមនោះទេ»។

ការចេញមកប្រកាសបែបនេះ របស់លោក កែវ រតនៈ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់និងយល់ច្រឡំថា នៅពេលដែលពលរដ្ឋមិនបង់ថ្លៃប្រមូល សំរាមនោះ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងមិនឲ្យប្រើប្រាស់ជាបណ្ណោះអាសន្នសិន លុះត្រាតែពលរដ្ឋបានបង់ថ្លៃប្រមូលសំរាមរូចរាល់ទើប បើកភ្លើងឲ្យប្រើប្រាស់ធម្មតាវិញ។

ជាមួយគ្នានោះ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបឈ្ឈប់ការយល់ច្រឡំចំពោះអគ្គិសនីកម្ពុជាអំពីការផ្ដាច់ភ្លើងដោយ មិនបង់សំរាមនោះទេ។

ជាមួយនោះដែរ គិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញសេចក្ដីជូនដំណឹងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបិរស្ថាន និងអគ្គិសនីកម្ពុជា ពិនិត្យសិក្សាអំពីនីតិវិធីប្រមូលថ្លៃសេវាសំរាមតាមមធ្យោបាយណាមួយ ជំនួសការបង់ថ្លៃសេវាតាមរយៈវិក្កិយបត្រអគ្គិសនី ប៉ុន្ដែមកទល់ពេលនេះបញ្ហានេះ មិនបានដោះស្រាយចប់នៅឡើយទេ ពោលគឺថ្លៃសេវាសំរាម នៅតែបន្ដបង់ជាមួយថ្លៃភ្លើងដដែល។

តាមលិខិតរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ​បញ្ជាក់ថា «រយៈពេលគិតពីថ្ងៃចេញ សជណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី មកទល់នឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ មានចំនួន២ឆ្នាំ និង៤ខែមកហើយ ពុំទាន់ឃើញមានការវិវត្តន៍គួរឲ្យកត់សម្គាល់នៅឡើយ។ ការមិនអនុវត្តនេះនាំឲ្យមានការចោទប្រកាន់ និងការធ្វើអាជីវកម្មនយោបាយជាច្រើនលើអគ្គិសនីកម្ពុជា»។ ហេតុដូច្នេះហើយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានអំពាវនាវឲ្យថ្នាក់ដឹកនាំ...Read More


រដ្ឋមន្រ្តី ថោង ខុន អះអាងថា ទោះបីប្រទេសកាតា មានវិបត្តិការទូតជាមួយពិភពអារ៉ាប់ តែ Qatar Airways នៅបន្តហោះហើរមកកម្ពុជា

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទោះបីជាប្រទេសកាតា កំពុងមានវិបត្តិការទូតជាមួយប្រទេសក្នុងពិភពអារ៉ាប់ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជាកម្មសិទ្ធិរបស់ប្រទេសសម្បូរប្រេងមួយនេះ មិនបានកាត់ផ្ដាច់ជើងហោះហើរត្រង់មកកម្ពុជានោះឡើយ ពោលនៅតែបន្តដឹកជញ្ជូនភ្ញៀវទេសចរ ចូលមកទស្សនា «ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្ដល់ភាពកក់ក្ដៅ» មួយនេះដដែល។

លោកដ្ឋមន្រ្តីបានបន្តថា ប្រទេសកម្ពុជា និងប្រទេសកាតា មានជើងហោះហើរត្រង់ ដូហា-ហូជីមិញ-ភ្នំពេញ-ភ្នំពេញ-ហូជីមិញ-ដូហា របស់ក្រុមហ៊ុន Qatar Airways តាំងតែពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ មកម្ល៉េះ៕

...Read More

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ អំពាវនាវដល់ពលរដ្ឋ ដែលមិនធ្លាប់ជក់ កុំចង់ចេះ ចង់សាក ជក់បារី ខណៈនៅកម្ពុជា មនុស្សជាង១ម៉ឺននាក់ ត្រូវបានស្លាប់ក្នុងមួយឆ្នាំៗ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ជក់ សូមកុំចង់ចេះ ចង់សាក ជក់បារី ឲ្យសោះ ព្រោះថ្នាំជក់ ជាកត្តាហានិភ័យ ដែលបង្កជំងឺមិនឆ្លង មហារីកសួត មាត់ ធ្មេញ ដាច់សរសៃរឈាម ពិការភាព និងការស្លាប់ផងដែរ ពិសេស ផ្សែងបារីនេះ នឹងប៉ះពាល់ ដល់សុខភាពអ្នកជុំវិញខ្លួនផងដែរ។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោក គ្មានថ្នាំជក់ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ថ្នាំជក់ ជាឧបសគ្គ នៃការអភិវឌ្ឍ» នៅថ្ងៃទី០៧ ខែមិថុនានេះ នាទីស្ដីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា​ «ជារៀងរាល់ឆ្នាំ មនុស្សលើពិភពលោក ជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ ហើយការប្រើប្រាស់ថ្នាំជក់ ជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ កំរិតនៃការអប់រំឡើយ។ ការប្រើប្រាស់ថ្នាំជក់នាំមកនូវទុក្ខវេទនា ជំងឺនិងការស្លាប់ គ្រួសារក្រីក្រ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ»។

រដ្ឋមន្ដ្រីបន្ដថា «ទំនាក់ទំនងរវាងថ្នាំជក់ និងការអភិវឌ្ឍនៅកម្ពុជា បានកត់សម្គាល់ថា ការចំណាយរបស់ពួកគេ ទៅលើការជក់បារីក្នុង១ថ្ងៃប្រហាក់ប្រហែល ឬច្រើនជាងការចំណាយទៅលើបាយ១ពេល គំហើញនេះស្របទៅនឹងទិន្នន័យ ចំណាយសរុប របស់ប្រជាជនកម្ពុជា លើការទិញបារីស្មើនឹងជាង២០០លានដុល្លារអាមេរិក ដែលការចំណាយដ៏ធំធេងនេះ ជាកត្តាលីករ ជំរុញឲ្យពលរដ្ឋកម្ពុជា ធ្លាក់ចូលក្នុងភាពក្រីក្រ ហើយការចំណាយទៅលើបារី ឬថ្នាំជក់ ត្រូវបានដកពីចំណាយ នៃតំរូវការចាំបាច់ក្នុងគ្រួសារ ដូចជា ចំណីអាហារ សម្លៀកបំពាក់ ការអប់រំជាដើម ជាពិសេសក្នុងគ្រួសារ ដែលមានចំណូលទាប។...Read More


ពលរដ្ឋអគារប៊ូឌិញ ៣០០គ្រួសារ បានរើសម្ភារៈចេញពីលំនៅដ្ឋានហើយ ក្រោយព្រមព្រៀងលក់ជូនក្រុមហ៊ុន

FN ៖ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ «ស» បានចាប់ផ្តើមរើសម្ភារៈចេញពីលំនៅដ្ឋាន ដែលពួកគេបានរស់នៅ ជាច្រើនឆ្នាំនោះហើយ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយការនឹកស្រណោះអាឡោះអាល័យ ដល់អនុស្សាវរីយ៍ជាច្រើន។

ការរើសម្ភារៈនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមព្រៀងលក់អគាររបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន និងបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បើតាមមន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ បានចាប់ផ្ដើមរុះរើសម្ភារៈ។ នៅពេលរុះរើអស់ហើយ ពលរដ្ឋអាចទៅយកមូលបទានបត្រ (សែក) នៅក្រសួងផ្ទាល់ ហើយអាចទៅបើក នៅធនាគារចំនួន៧ ដែលក្រសួងបានដាក់ប្រាក់នៅទីនោះរួចជាស្រេច។

មន្រ្តីដដែលបានបន្តថា ក្រៅពីទទួលបានសែកប្រាក់ទៅតាមទំហំលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋក៏នឹងទទួលបានថវិកា ១០០ដុល្លារអាមេរិកថែមទៀត ដែលផ្ដល់ដោយក្រុមហ៊ុន Arakawa ព្រមជាមួយអំណោយរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មួយចំនួនទៀត ដូចជា សារ៉ុង ក្រមាជាដើម។

បន្ទាប់ពីរើចេញហើយនោះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នឹងធ្វើពិធីជប់លៀងពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏បានមូលមតិគ្នារៀបចំពិធីលាម្ចាស់ទឹកម្ចាស់ដី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។

សូមជម្រាបថា អគារប៊ូឌីញ «ស» បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅ ចំនួន ៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដីសហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕

...Read More

ក្រសួងការងារ៖ រយៈពេល៨ឆ្នាំ ប.ស.ស ចំណាយ​ថវិកា​ជាង១៥លានដុល្លារ ដល់កម្មករ​ដែលគ្រោះថ្នាក់​ការងារ

FN ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា រយៈពេល៨ឆ្នាំមកនេះ ប.ស.ស បានចំណាយថវិកាជាង១៥លានដុល្លារ ដើម្បីទូទាត់ចំណាយថ្លៃព្យាបាលជនរងគ្រោះ ១៥៥,០៣៤នាក់ ដល់មន្ទីរពេទ្យ និងទូទាត់ថ្លៃឧបត្ថម្ភដល់ជនរងគ្រោះ គ្រួសារជនរងគ្រោះ។

ថវិកាជាង ១៥លានដុល្លារនេះ ត្រូវបានចំណាយទៅលើ៖
១៖ ថ្លៃដឹកជញ្ជូនជនរងគ្រោះ
២៖ ថ្លៃសង្គ្រោះបន្ទាន់
៣៖ ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤៖ ឧបត្ថម្ភលុយប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥៖ ឧបត្ថម្ភលុយប្រចាំថ្ងៃដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦៖ ឧបត្ថម្ភលុយប្រចាំខែដល់ជនរងគ្រោះបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍
៧៖ ផ្តល់ឧបករណ៍ និងសម្ភារៈ ដូចជា៖ ដៃជើង អវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញដល់ជនរងគ្រោះដែលពិការភាព
៨៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា អ៊ុតសក់, សំអាង, ជួសជុលទូរស័ព្ទ, ជាងភ្លើងជាដើម។

ដោយឡែក ចំពោះជនរងគ្រោះ ដែលគ្រោះថ្នាក់ដល់ស្លាប់ ទទួលបាន៖
១៖ ឧបត្ថម្ភលុយ៤លានរៀល សម្រាប់ធ្វើបុណ្យសព
២៖ ឧបត្ថម្ភលុយប្រចាំខែ សម្រាប់ចិញ្ចឹមកូនរបស់ជនរងគ្រោះដល់អាយុ១៨ឆ្នាំ។ ប្រសិនបើនៅរៀន ឬមានជំងឺ ផ្តល់លុយឧបត្ថម្ភប្រចាំខែរហូតដល់អាយុ២១ឆ្នាំ
៣៖ ឧបត្ថម្ភលុយប្រចាំខែដល់ ប្តី ឬប្រពន្ធ របស់ជនរងគ្រោះ
៤៖ ឧបត្ថម្ភលុយប្រចាំខែដល់ជនចាស់ជរា រួមមាន៖ ឪពុក ម្តាយ ជីដូន ជីតា សាច់ញ្ញាតិអ្នកនៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។

លោក ជាវ ប៊ុនរិទ្ធ បានបន្តថា ប.ស.ស មានភារកិច្ចធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព និងប្រាក់សោធនដល់កម្មករនិយោជិតក្នុងវិស័យឯកជន។

លោកអ្នកនាំពាក្យ...Read More


ក្រសួងទេសចរណ៍ ដាក់ចេញចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៧ ចាប់ពីថ្ងៃ១មិថុនា

FN ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេក្ដីជូនដំណឹងថា ខ្លួននឹងដាក់ចេញនូវចលនា ប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ តទៅ។

ក្រសួងក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ដែលបម្រើសេវាទេសចរណ៍ ត្រូវមកសុំ និងដាក់ពាក្យចូលរួមប្រឡងប្រណាំងនេះ ជាកាតព្វកិច្ច។

បើតាមក្រសួងទេសចរណ៍ ចលនាប្រឡងប្រណាំងនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួន ប្រកបដោយស្ដង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរលើកកម្ពស់ ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់ សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុខភាព សម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្តិសមនឹងប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។

...Read More

លោក ប្រាក់ សុខុន ធ្វើបាឋកថាបង្ហាញពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា ជូនយុវជនជាង ៥០០នាក់

FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើបាឋកថា ស្ដីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ការធ្វើបាឋកថានេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានអ្នកចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងឯកអគ្គរាជទូតប្រចាំនៅបណ្តានានា ព្រមទាំងយុវជនប្រមាណ ៥០០នាក់ ដែលដឹកនាំដោយលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ៕

...Read More

សេចក្តីជូនដំណឹង! ស្អែកនេះក្រសួងមហាផ្ទៃនឹងធ្វើសន្និសីទកាសែត ពី​ចំណាត់ការផ្លូវច្បាប់លើអង្គការ និងក្រុមហ៊ុនមួយចំនួន ដែលប្រតិបត្តិការ គ្មានការអនុញ្ញាត ក្នុងវិស័យមូលបត្រ

FN ៖ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ចំពោះអង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ នៅវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៧ស្អែកនេះ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៧។

...Read More

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស!

FN ៖ «សូមបន្តជួយគាំទ្រផលិតផលខ្មែរថែមទៀត ព្រោះបើចង់ឲ្យផលិតផលជាតិរស់ សូមកុំឆ្ងាញ់តែរសជាតិផលិតផលបរទេស!!!»។ នេះគឺជាសារអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅកាន់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសបើក ព្រឹត្តិការពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា នៅឯបរិវេណវាលបែកចាន ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផល របស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរ បរទេសដែលចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

«ក្រសួងពាណិជ្ជកម្ម មានភារកិច្ចស្វែងរកទីផ្សារថ្មីៗសម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ក៏ប៉ុន្តែផលិតករ និងសហគ្រិនទាំងអស់ ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញ នាំចូលពីបរទេស»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។

លោក ប៉ាន់ សូរស័ក្តិ បានបន្ថែមថា «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ បើសិនជា ផលិតករ និងសហគ្រិនយើងអាចធ្វើបាន ព្រោះនេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី ដែលយើងទាំងអស់គ្នា ត្រូវតែទទួលស្គាល់»។

ក្រោមកិច្ចសហការពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា និងក្រុមហ៊ុន ទូរស័ព្ទចល័តស្មាតម៉ូប៊ីល ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ នឹងត្រូវរៀបចំក្នុង រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ ពិព័រណ៍នេះ បានទាក់ទាញការចូលរួមពីសហគ្រាស ធុនតូច-ធុនមធ្យម មកពីគ្រប់រាជធានី-ខេត្តចំនួន ១២០ស្តង់ ដែលមានដាក់តាំងលក់ទំនិញប្រភេទម្ហូបអាហារ ភេសជ្ជៈ បន្លែ ផ្លែឈើ សម្លៀកបំពាក់...Read More


ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណដល់ទេសចរអន្តរជាតិ ដែលបានបោះឆ្នោតជូនប្រាសាទអង្គរវត្តរបស់ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមអបអរសាទរ និងថ្លែងអំណរគុណដល់ទេសចរ អន្តរជាតិ ដែលបានបោះឆ្នោតតាមរយៈគេហទំព័រដ៏ធំ បំផុតលើពិភពលោក Trip Adviser ជូនប្រាសាទអង្គររបស់ខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុត ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក សំរាប់ឆ្នាំ២០១៧។

កាលពីពេលថ្មីៗនេះ គេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ (TripAdvisor) ដ៏ល្បីល្បាញ និងធំជាងគេរបស់ពិភពលោក បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ (Best Landmark in the World) ក្រោយពីមានការចូលរួមបោះឆ្នោតគាំទ្រ ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។

នេះជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រ ដ៏ល្បីល្បាញផ្សេងៗគ្នា។ ជាក់ស្តែងកាលពីឆ្នាំ២០១៤ អង្គរវត្តបានជាប់ចំណាត់ថ្នាក់ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តលេខមួយ លើពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ ArchaeoMadness ដែលជាគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា។

នៅឆ្នាំ២០១៥ សៀមរាប-អង្គរ ក៏បានជាប់ជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរ​លេខមួយក្នុង​តំបន់អាស៊ី និងលេខពីរលើពិភពលោក ដែលត្រូវរៀបចំឡើងដោយគេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ TripAdvisor (TripAdvisor Traveler’s Choice Destination Award) ព្រមជាមួយការទទួលបានលេខមួយ ជាគោលដៅទេសចរណ៍លំដាប់កំពូល របស់ពិភពលោកដែលជ្រើសរើសដោយស្ថាប័នធ្វើដំណើរ Lonely Planet(Lonely Planet’s Ultimate Travelist 2015)។

ទន្ទឹមនឹងនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរំលឹកថា កាលពីខែឧសភា ២០១៦កន្លងមក លោក Anton Caragea ប្រធានក្រុមប្រឹក្សា ទេសចរណ៍...Read More


នាយកមន្ទីរ​ពេទ្យរុស្ស៊ី៖ បណ្ណាល័យ​ថ្មីរបស់​មន្ទីរពេទ្យ ចំណាយ​ថវិកា​ជាង៣ម៉ឺន​ដុល្លារនេះ នឹងជួយបង្កើន​ចំណេះដឹង​ឯកសារ​ស្រាវជ្រាវ ដល់បុគ្គលិក និងនិស្សិត​មកសិក្សា​នៅទីនេះ

FN ៖ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានថ្លែងថា បណ្ណាល័យថ្មីរបស់មន្ទីរពេទ្យរុស្ស៊ី ដែលសាងសង់នេះចំណាយថវិកាជាង៣ម៉ឺនដុល្លារ នឹងជួយបង្កើនចំណេះដឹង និងឯកសារស្រាវជ្រាវ ដល់បុគ្គលិក និងនិស្សិតមកសិក្សានៅទីនេះ។

លោកថ្លែងបែបនេះ ក្នុងឱកាសបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យរបស់ខ្លួននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ។

លោកសាស្រ្តាចារ្យ ងឺ ម៉េង បានថ្លែងថា បណ្ណាល័យថ្មីសន្លាងមួយនេះ ត្រូវបានចំណាយថវិការសាងសង់ ជាង៣ម៉ឺនដុល្លារ ក្នុងនោះថវិកា ជាង២ម៉ឺន៦ពាន់ដុល្លារ ត្រូវបានផ្ដល់ដោយសមាគមបេសកកម្មអាស៊ី ដែលមានលោក Olvier Rodien ប្រធានសមាគម និងថវិកាជាង១ម៉ឺនដុល្លារទៀត ជាធនធានរបស់មន្ទីរពេទ្យផ្ទាល់។

លោកសាស្រ្តាចារ្យបានបន្តថា កន្លងមក មន្ទីរពេទ្យបានទទួលនិស្សិតឲ្យចូលទៅធ្វើកម្មសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងនោះមាននិស្សិតកពីប្រទេសបារាំង ប៊ែលហ្សិក កាណាដា សហរដ្ឋអាមេរិក អាឡឺម៉ង់ និងមួយចំនួនទៀត។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលនិស្សិតឲ្យចូលទៅធ្វើកម្មសិក្សាចំនួន ៦៣៩០នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន ២៣០នាក់។ ចាប់តាំងពីឆ្នាំ២០១៤មក និស្សិតមកពីសមាគមបេសកកម្មអាស៊ី ចូលទៅធ្វើកម្មសិក្សាក្នុងមន្ទីរពេទ្យនេះ មានចំនួន ៣៧០នាក់ផងដែរ៕

...Read More

លិខិតមិត្តអ្នកអាន៖ សន្ទុះនិងចំណាប់អារម្មណ៍ លើកំណែទម្រង់បរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា

FN ៖ ការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ក្នុងគោលដៅដើម្បីរក្សាបាននូវចីរភាព​ នៃធនធានព្រៃឈើ នៅកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នដែលនៅ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបំពេញភារកិច្ចយ៉ាងមុតមាំ ក្នុងការកាពារធនធានព្រៃឈើ និងធនធានធម្មជាតិដែលកម្ពុជាមាន។

ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ ៧,៥លានហិចតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ដែលចំនួននេះច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅប្រទេសជប៉ុន។ ផែនការ និងយុទ្ធសាស្រ្តទាំងអស់ ដែលកម្ពុជាបានរៀបចំ និងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយដែលគោលការណ៍នេះបានដើរទន្ទឹមគ្នាជាមួយ និងនិន្នាការពិភពលោក។

នៅក្នុងអាណតិ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណៈអំពីវិធានការការពារព្រៃឈើ និងវិធានការបង្រ្កាបបទល្មើព្រៃឈើ នៅលើផ្ទៃប្រទេស។ ឆ្លើយតបទៅនឹងស្ថានភាពនៃឧក្រិដ្ឋកម្មព្រៃឈើ ដែលអាចកើតមាន ប្រមុខរដ្ឋាភិបាលបានប្រកាសជាផ្លូវការបង្កើតគណៈកម្មាធិការជាតិ ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈឺ ដែលបានធ្វើប្រត្តិការជាក់ស្ដែងកន្លងមក ក្នុងការបង្ក្រាបបទ ល្មើសព្រៃឈឺនេះឯង គណៈកម្មាធិការនេះត្រូវបានដឹកនាំ ប្រតិ្តបត្តិការដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រតិបត្តិការនេះបានបង្កាបបទល្មើសព្រៃឈើ ហើយទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរឱ្យសម្គាល់នូវឈើហ៊ុបត្រូវបានកាប់ដោយជនទុច្ចរិត។ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ឈើហុប ដែលរឹបអូសបានទាំងនេះ ដើម្បីជាប្រយោជន៍ជាតិទាំងមូល ជាពិសេសដើម្បីប្រើប្រាស់ក្នុងវិស័យអប់រំ។

លើសពីនេះទៀត ដើម្បីបង្ហាញនូវវិធានការយ៉ាងមុតមាំ និងជាក់ស្ដែងដល់ពលរដ្ឋកម្ពុជា អំពីការការពារធនធានធម្មជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយមានក្រសួងបរិស្ថានជាសេនាធិការ រាជរដ្ឋាភិបាលបានបើកឱ្យមានវេទិកាស្ដីពីការ ការពារធនធានធម្មជាតិនៅកម្ពុជា ដែលមានការចូលរួមពីគ្រប់ស្ថាប័នរដ្ឋ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍​ និងអង្គការសង្គមស៊ីវិលពាក់ពាន់ផងដែរ។ នៅក្នុងឱកាសនៃវេទិការនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យមានវេទិកាសំណួរចម្លើយយ៉ាងសកម្ម ហើយប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវសុំឱ្យមានការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ​ អោយបានពេញលេញ​ ដើម្បីការពារធនធានធម្មជាតិ របស់យើងទាំងអស់គ្នា។

ជាលទ្ធផលចេញពីវេទិការនេះ អ្នកចូលរួមជាពិសេសពីប្រជាពលរដ្ឋសហគមន៍ និងអង្គការសង្គមស៊ីវិល បានសម្តែងនូវការពេញចិត្តចំពោះការអំពាវនាវជាចំហរ របស់ប្រមុខរាជរដ្ឋាភិបាល ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមចំណែកការពារធនធានធម្មជាតិ...Read More


ទៅមុខថយក្រោយ