រយៈពេល៧ខែ​ ឆ្នាំ២០១៧នេះ កម្មករ​​-កម្មការនី ជាង២ម៉ឺននាក់ មកពិនិត្យព្យាបាលជំងឺ ដែលបង់ថ្លៃ ជួសដោយ ប.ប.ស នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព

FN ៖ តាមរបាយការណ៍ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មានFresh news ទទួលបាន នៅថ្ងៃទី២១ ខែសីហានេះ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នំា២០១៧នេះ ចាប់ពីខែមករា ដល់ខែកក្កដា អ្នកជំងឺជាកម្មករ និងកម្មការនី ២៤,៥៦៩នាក់ ដែលបានបង់ថ្លៃជួសដោយ បេឡាជាតិ របបសន្ដិសុខសង្គម (ប.ប.ស) នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រោមឱវាទ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

...Read More

អ្នកនាំពាក្យ ប.ស.ស៖ កម្មករ និយោជិត ដែលធ្វើការងារក្នុងវិស័យឯកជននៅកម្ពុជា រយៈពេល២៥ឆ្នាំ នឹងទទួលបាន «ប្រាក់ចូលនិវត្តន៍» ដូចមន្រ្តីរាជការដែរ

FN ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា ប្រាក់សោធននិវត្តន៍របស់វិស័យឯកជន (ប្រាក់រ៉ឺត្រែត) ដែលកម្ពុជាគ្រោងនឹងដាក់ឱ្យអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងចាប់ផ្តើមផ្តល់ជូនដល់កម្មករ និយោជិត ដែលមានអតីតភាពការងាររយៈពេល២៥ឆ្នាំ បើទោះជាពួកគាត់មិនទាន់ដល់វ័យចូលនិវត្តន៍ក៏ដោយ។

ការបញ្ជាក់របស់អ្នកនាំពាក្យប.ស.ស បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ចាប់ពីឆ្នាំ២០១៩ ទៅ ក្មួយៗកម្មករនឹងទទួលបបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចគ្នានឹងមន្រ្តីរាជការ គឺមិនចាំបាច់ធ្វើការមានក្របខ័ណ្ឌដូចមន្រ្តីរាជការទេ។ សូមក្មួយៗយកចិត្តទុកដាក់ធ្វើការអោយបានល្អ»។

អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានលើកឧទាហរណ៍ពន្យល់ថា ជាគោលការណ៍ការចូលនិវត្តន៍ត្រូវមានវ័យ៦០ឆ្នាំ ប៉ុន្តែក្នុងករណីដែលកម្មករ និយោជិត គាត់ចាប់ផ្តើមធ្វើការងារ នៅអាយុ២០ឆ្នាំ ហើយគាត់ធ្វើការងារនេះរហូតរយៈពេល២៥ឆ្នាំនោះ គាត់អាចចូលនិវត្តន៍បាននៅអាយុ៤៥ឆ្នាំ ដោយទទួលបានប្រាក់ចូលនិវត្តន៍របស់គាត់ជាបន្តបន្ទាប់ មិនចាំបាច់ដល់អាយុ៦០ឆ្នាំទេ។

លោកបានបន្តទៀតថា លក្ខខណ្ឌពិសេសមួយទៀត កម្មករ និយោជិត ក៏អាចទទួលបាន ប្រាក់សោធននិវត្តន៍ដែរទោះមិនទាន់ដល់អាយុ៦០ឆ្នាំ ឬធ្វើការគ្រប់ចំនួន២៥ឆ្នាំក៏ដោយ បើសិនជាគាត់មានជំងឺបាត់បង់សមត្ថភាពការងារ។

លោកបានបញ្ជាក់ទៀតថា ចំណែកឯប្រាក់សោធននិវត្ត ដែលកម្មករ និយោជិត ក្នុងវិស័យឯកជន ត្រូវទទួលបានចាប់ពីឆ្នាំ២០១៩នោះ គឺអាស្រ័យទៅលើប្រាក់ឈ្នួលរបស់កម្មករ និយោជិតម្នាក់ៗ ជាពិសេសគឺប្រាក់ខែចុងក្រោយដែលគាត់ទទួលបាន ដែលត្រូវយកទៅបូកបញ្ជូលគ្នាតាមប្រព័ន្ធមួយច្បាស់លាស់។

លោកបានបន្តទៀតថា មុននឹងដាក់ឱ្យអនុវត្តប្រាក់សោធនវិវត្តនេះ អង្គភាពជំនាញ នឹងធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ដល់និយោជក រោងចក្រ សហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឱ្យបានយល់ដឹង និងចូលរួមលើកកម្ពស់ដល់កម្មករ និយោជិតជាមួយរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា...Read More


រដ្ឋមន្ត្រីក្រសួងអប់រំ អះអាងថា មណ្ឌលប្រឡងបាក់ឌុបនៅទូទាំងប្រទេសដំណើរការធម្មតា គ្មានការរំខានដោយជំនន់ទឹកភ្លៀងនោះឡើយ

FN ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស គឺដំណើរការធម្មតា មិនមានការរំខាន ដោយសារជំនន់ទឹកភ្លៀងនោះទេ បើទោះបីជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើនក៏ដោយ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លោកនឹងអញ្ជើញជាអធិបតីភាព បើកហិបវិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១,៤១០ នាក់ (ស្រី៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕

...Read More

រដ្ឋមន្ដ្រីក្រសួងអប់រំ៖ យើង​នឹង​ពិនិត្យ​ចំណុចខ្លាំង និង​ខ្សោយ​របស់​ម៉ាឡេស៊ី ដើម្បី​​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ២០២៣

FN ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នៅសណ្ឋគារសាន់វេភូត្រា នាទីក្រុងកូឡាឡាំពួរផ្ទាល់តែម្ដង។

ថ្លែងក្នុងឱកាសនោះលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវធ្វើការត្រួតពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោរបស់ម្ចាស់ផ្ទះ ដើម្បីជាគំរូសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវិញម្ដង នៅឆ្នាំ២០២៣ខាងមុខ។ លោករដ្ឋមន្ដ្រីបន្ដថា ក្រោយចូលរួមប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរកឃើញនូវកង្វះខាតធំមួយ ដែលកម្ពុជាត្រូវដោះស្រាយមុនស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ គឺការរៀបចំនូវផ្នែកវេជ្ជសាស្រ្ដកីឡា និងមជ្ឈមណ្ឌលវាស់ស្ទង់ កម្រិតសមត្ថភាពអត្តពលិកជាដើមដែលបច្ចុប្បន្ននៅខ្វះខាតនៅឡើយ»។

ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកត្រូវមានការយោគយល់ ចំពោះម្ចាស់ផ្ទះម៉ាឡេស៊ី ដោយកុំបង្ហោះ Facebook ប្រសិនបើពួកគេមើលឃើញពីភាពអសកម្មណាមួយ របស់ម្ចាស់ផ្ទះ។ យ៉ាងណាមិញកម្ពុជា ក៏ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងដូចគ្នា នាឆ្នាំ២០២៣ ដូច្នេះលោករដ្ឋមន្ដ្រីបានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកកម្ពុជា បង្វែរពីការរិះគន់ មកជាបទពិសោធន៍ សម្រាប់អនុវត្តន៍ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ ដោយបំពេញនូវចំណុចល្អ លើចំណុចខ្វះខាតរបស់ម្ចាស់ផ្ទះមុនៗ។

គួរបញ្ជាក់ថា ការសំណេះសំណាល និងការផ្ដាំផ្ញើរបស់ប្រមុខថ្នាក់ដឹកនាំកីឡាខាងលើ គឺធ្វើឡើងមុនពិធីបើកការប្រកួតកីឡា SEA Games លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងរៀបចំពិធីបើក ការប្រកួតផ្លូវការនាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំង ១១ប្រទេស ក្នុងមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ...Read More


តំណាងរាស្រ្តមណ្ឌលប៉ៃលិន ចុះស្រាយកង្វល់ជូនប្រជាកសិករ ជួបបញ្ហាខ្យងក្រហមរាតត្បាតស៊ីបំផ្លាញស្រូវ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន

FN ៖ ប្រជាកសិករជួបបញ្ហាខ្យងក្រហមរាតត្បាតស៊ីបំផ្លាញស្រូវប្រមាណជាង ២០០គ្រួសារ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ត្រូវបានលោកស្រី បាន ស្រីមុំ តំណារាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ និងមន្ទីរកសិកម្មខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្ស បានចុះពិនិត្យ និងផ្តល់ថ្នាំសម្លាប់ខ្យងក្រហមបំផ្លាញស្រូវ ដើម្បីដោះស្រាយទុក្ខកង្វល់ភ្លាមៗ និងជួយសង្គ្រោះដំណាំស្រូវដែលត្រូវខ្យងស៊ីបំផ្លាញធ្ងន់ធ្ងរ។

ថ្លែងក្នុងឱកាសនោះ លោកស្រីបានគូសបញ្ជាក់ជូនប្រជាកសិករទាំងអស់ឲ្យបានដឹងថា «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនៅ រួមសុខ រួមទុក្ខ និងជួយដោះស្រាយបញ្ហា និងក្តីកង្វល់ជូនប្រជាពលរដ្ឋពិតប្រាកដ ដោយមិនដែលសន្យា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺធ្វើដូចភ្លៀងរលឹម ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចំពោះ មុខភ្លាមៗ និងទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាកសិករណាម្នាក់រងគ្រោះប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារឡើយ»។

លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ដែលជួបបញ្ហានាពេលនេះ សូមយកថ្នាំទៅប្រើប្រាស់តាមបច្ចេកទេសណែនាំ និងកុំឲ្យយកខ្យងទាំងនេះទៅបរិភោគ ដែលអាចប៉ះពាល់ដល់សុខភាព និងប្រសិនបើមានបញ្ហាផ្សេងទៀត សូមរាយការណ៍មកក្រុមការងារអ្នកតំណាងរាស្រ្ត និងសកម្មជនយុវជនក្នុងឃុំ និងអាជ្ញាធរភូមិ ឃុំ ដើម្បីជួយអន្តរាគមន៍ និងចាត់វិធានការជួយសង្គ្រោះភ្លាមៗ និងទាន់ពេលបន្តទៀត។

លោកស្រី បាន ស្រីមុំ ក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដែលបានចូលរួមសហការ ចុះជួយប្រជាកសិករនាពេលនេះ និងថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករ និងប្រជាពលរដ្ឋក្នុងឃុំសាលាក្រៅទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះបន្តដឹកនាំកសាងអភិវឌ្ឍន៍ឃុំ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតផងដែរ៕

...Read More

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង១២ម៉ឺនដុល្លារ សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម

FN ៖ ក្រោមគម្រោងការនៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន១២៤,៨៣៩ដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាក់កាលទៅទី៣)។

ពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយរដ្ឋាភិបាលជប៉ុននេះ ដោយមានការចួលរួមពី លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស្រី FUKUSHIMA Namiko ប្រធានគម្រោងនៃអង្គការ PHJ ប្រចាំកម្ពុជា ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំធំស្ថានទូតជប៉ុន។

ក្នុងគម្រោងនេះ អង្គការ PHJ នឹងពង្រឹងប្រព័ន្ធថែទាំសុខភាព ដល់ស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយជួយពង្រឹងការគ្រប់គ្រងនៅការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្ទឹងត្រង់ និងនៅតាមមណ្ឌលសុខភាពគ្របដណ្ដប់ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិ និងការផ្ដល់ការអប់រំ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលបានប្រារព្ធពិធីចុះហត្ថលេខា សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនលើ «គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាល់កាលទី៣)» ដល់អង្គការPHJ»។

លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជូនថវិកាប្រមាណជា ១២០,០០០ ដុល្លារអាមេរិក ដល់អង្គការ PHJ។ អង្គការPHJ នឹងពង្រឹងការគ្រប់គ្រងនៅតាមមណ្ឌលសុខភាព ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកស័្មគ្រចិត្តសុខភាព និងផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងប្រតិបត្ដិការស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា បានបន្ដទៀតថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះ ប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ នឹងត្រូវបានពង្រឹង ហើយស្ថានភាពសុខាភាព ក៏នឹងត្រូវបានកែលម្អកាន់តែប្រសើរ។

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ជំនួយឧបត្ថម្ភរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានផ្ដល់ជូនសម្រាប់គម្រោង អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច...Read More


ធនាគារជាតិ​នៃកម្ពុជា ប្រកាស​លេខទូរស័ព្ទ៤ខ្សែ ដល់​សាធារណជន ដើម្បី​ទំនាក់ទំនង ដោះស្រាយ​ចម្ងល់ ឬបញ្ហា​ពាក់ព័ន្ធ នឹងការ​ប្រើប្រាស់ហិរញ្ញវត្ថុ

FN ៖ ដើម្បីពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុម ការងារគាំពារ អតិថិជន ដោយរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទ ពីសាធារណជន និងប្រកាសលេខទូរស័ព្ទចំនួន៤ខ្សែ ដើម្បីទំនាក់ទំនងមកកាន់ធនាគារ នៅពេលដែល មានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

សម្រាប់សាធារណជនទាំងអស់ ដែលមានចម្ងល់អាចទំនាក់ទំនង មកកាន់លេខទូរស័ព្ទចំនួន៤ខ្សែ ចាប់ពីថ្ងៃទី ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់វេលាម៉ោង៥៖០០នាទីល្ងាច ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖

១៖ ០៨៥ ៦០០ ០០២

២៖ ០៨៥ ៦០០ ០០៣

៣៖ ០៩៨ ២២០ ០០១

៤ ៖ ០៩៨ ២២០ ០០២

ធនាគារជាតិនៃកម្ពុជា បង្កើតក្រុមការាងារគាំពារអតិថិជនដែលប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ និងធនាគារ អំពីការប្រព្រឹត្តបទល្មើសផ្សេងៗ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយ Hot Line នេះជារបស់មន្ត្រីនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីទទួលពីអតិថិជនអំពីការប្រព្រឹត្តល្មើសបទបញ្ញាត និងច្បាប់នានារបស់មន្រ្តី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ហើយធនាគារជាតិនៃកម្ពុជាបន្ត និងរឹតបន្តឹង និងចុះដល់ទីកន្លែងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងករណីពិនិត្យឃើញបទល្មើសជាក់ស្តែងយើងនឹងដសក់ពិន័យតាមច្បាប់៕

...Read More

ជោគជ័យរបស់កម្ពុជា ! នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា គិតត្រឹមម៉ោង៤រសៀលនេះ កងទ័ពឡាវទាំងអស់បានដកចេញពីទឹកដីកម្ពុជាហើយ

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ព (កងទី៤) របស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។​

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង៤រសៀលថ្ងៃនេះ កងទ័ពឡាវបានដកចេញអស់ហើយ នៅលើភូមិសាស្ដ្រដែលកងទ័ពឡាវ មិនមាននៅសេសល់ទៀតទេ, កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។

ការដកចេញកងទី៤របស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍នេះ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕

...Read More

អ្នកនាំពាក្យការពារជាតិ៖ កងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខជាមួយភាគីឡាវ ដោយរង់ចាំតែបទបញ្ជាប៉ុណ្ណោះ

FN ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឈមមុខតទល់ជាមួយភាគីឡាវ ដោយរង់ចាំបទបញ្ជាពីថ្នាក់កំពូលតែប៉ុណ្ណោះ។

ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទចំនួន៦ថ្ងៃ ពោលគឺត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ប៉ុណ្ណោះ ដើម្បីឱ្យកងទ័ពឡាវ ដកខ្លួនចេញពីចំណុចព្រំដែន លើដឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដែលកងទ័ពទាំងនោះ បានមករារាំង ដល់ការធ្វើផ្លូវក្រវ៉ាត់ព្រំដែនរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារទឹកដីកម្ពុជា មិនឱ្យបាត់បង់។ កងយោធពលខេមរភូមិន្ទ សូមរកក្សាសិទ្ធិការពារនូវបូរណភាពទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវការរំលោភពបំពានណាមួយមកលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ ធ្លាប់បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរនៅតំបន់នោះ។ ទោះជាយ៉ាងនេះក្តី ក៏ភាគីកងទ័ពឡាវ នៅមិនទាន់ដកទ័ពចេញពីព្រំដែនក្នុងទឹកដីកម្ពុជានៅឡើយទេ។

ក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទ័ពរបស់ភាគីឡាវ ចូលខេត្តស្ទឹងត្រែងប្រទេសកម្ពុជានេះ មិនអាចឱ្យកម្ពុជាអត់ធ្មត់បានឡើយ ដោយសារតែឡាវ ពុំទាន់ឆ្លើយតបនឹងកំណត់ទូតរបស់កម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។Read More


កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី​៥​ ជូនដល់សមាគមរស្មីកុមារកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី ១១​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ អាហារ​មួយពេល​ និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា​ កុមារក្រីក្រ​ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម​ និងគ្រូ-បុគ្គលិក​ សរុបចំនួន​ ១១៧នាក់​ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាល​ និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ​ នៅក្នុងសមាគម​នេះ ត្រូវចេះស្រឡាញ់គ្នា​ សាមគ្គីគ្នា​ និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក​ ដូចពាក្យចាស់ថា​ «នៅផ្ទះម្តាយទីទៃ​ នៅព្រៃម្តាយតែមួយ»។​ បន្ថែមពីនេះ​ សូមក្មួយៗទាំងអស់​ បំពេញកាតព្វកិច្ចជាកូនល្អ​ មិត្តល្អ​ សិស្សល្អ​ ពលរដ្ឋល្អក្នុងសង្គម​ ជៀសវាងការប្រើប្រាស់គ្រឿងញៀន​ ការប្រព្រឹត្តនូវអំពើអបាយមុខ​ និងសេពគប់មិត្តមិនល្អ​ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានោះ​ លោក ប៉ាត ណូន ប្រធានក្រុមប្រឹក្សានៃសមាគម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងបានឧបត្ថម្ភជាបន្តបន្ទាប់ចំនួន​ ៥លើក​ ដល់សមាគម ថែមទាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​ និងបុណ្យភ្ជុំបិណ្ឌទៀតផង។

សូមបញ្ជាក់ថា​​ អំណោយប្រគល់ជូនសមាគមរស្មីកុមារកំព្រារួមមាន​ ៖​ អង្ករ​...Read More


កម្ពុជា គ្រោងធ្វើម្ចាស់ផ្ទះ Miss Globle នៅចុងឆ្នាំនេះ

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក អឿន រតនៈ ប្រធានប្រតិភូ Miss Globle ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រិត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក (Miss Globle ) នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ដោយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសប្រមាណ៨០ ចូលរួមផងនោះ។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានណែនាំឲ្យអ្នកដឹកនាំ សហការជាមួយផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើគម្រោងផែនការកម្មវិធីឲ្យបានច្បាស់លាស់ រាប់ទាំងកម្មវិធីទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាទៅកាន់គោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិសំខាន់ៗ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុន។

លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ដោយលោកបានលើកឡើងថា វាបានជួយលើកកិត្តិនាម ទេពកោសល្យរបស់បវរកញ្ញាកម្ពុជា វាក៏ជាឱកាសជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកផងដែរ។

លោក អឿន រតនៈ បានឲ្យដឹងថា ព្រឹត្តិការណ៍ Miss Globle នៅកម្ពុជា ឆ្នាំ២០១៧នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនជូនជាតិកម្ពុជា ពិសេសគឺការផ្សព្វផ្សាយតាមរយៈខ្សែវីដេអូ ដោយលោកបានមើលឃើញពីការរីកចម្រើនរបស់វិស័យទេសចរណ៍របស់ជាតិ ដែលកំពុងទាក់ទាញទេសចរកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះហើយ ទើបលោកចង់ឲ្យការផ្សព្វផ្សាយព្រឹត្តិការណ៍ទៅកាន់ពីភពលោក ភ្ជាប់ជាមួយទេសភាព និងទិដ្ឋភាពទេសចរណ៍ពិសេសៗ ក្នុងប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា មុនឈានទៅដល់ព្រឹត្តិការណ៍ Miss Globle កម្ពុជាក៏នឹងមានកម្មវិធីប្រឡងកញ្ញាឯកក្នុងប្រទេសមួយផងដែរ ដើម្បីជ្រើសរើសបេក្ខនារីដែលមានសម្រស់ ទេពកោសល្យ និងសមត្ថភាពលើសគេ នៅសប្ដាហ៍ទី២ នៃខែតុលា ឆ្នាំ២០១៧ ខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Miss Globle ជាមួយបេក្ខនារីមកពីប្រទេសដទៃ នៅខេត្តសៀមរាប៕

...Read More

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី ក្នុងការធ្វើលិខិតឆ្លងដែន​ឲ្យបានឆាប់ សម្រាប់កាត់បន្ថយការចេញទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧​ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។

សម្ដេច​ក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបាន​ច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយ​ការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។

សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិត​ឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ ឬ២ខែ​ដែលបញ្ហានេះ ត្រូវធ្វើការសិក្សា និងដោះ​ស្រាយបន្ថែម។

សម្ដេចក្រឡាហោម បានជំរុញឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្ស រៀបចំចុះ​កិច្ចព្រមព្រៀង ឬអនុស្សរណៈជាមួយប្រទេស ដែលមិនទាន់បានធ្វើ និងប្រទេសដែលមានពលករកម្ពុជា កំពុងធ្វើការនៅទីនោះ​ដើម្បីធានាសុវត្ថិភាព ជូនដល់ពលករកម្ពុជា ដែលកំពុងធ្វើការទាំងស្របច្បាប់ និង​មិនស្របច្បាប់។

ជាមួយគ្នានោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការរៀបចំផែនការ និងឯកសារគោលប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សនេះ មានគោលដៅលើកកម្ពស់ ការខិតខំប្រឹងប្រែងលុបបំបាត់រាល់ទម្រង់ជួញដូរ មនុស្សអំពើធ្វើអាជីវកម្មពលកម្ម​លើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមានក្នុងប្រទេស និង​ប្រជាជនកម្ពុជា បើទោះបីជាកើតមាននៅទីណាក៏ដោយទាំងក្នុង...Read More


ទៅមុខថយក្រោយ