FN ៖ ដើម្បីពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុម ការងារគាំពារ អតិថិជន ដោយរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទ ពីសាធារណជន និងប្រកាសលេខទូរស័ព្ទចំនួន៤ខ្សែ ដើម្បីទំនាក់ទំនងមកកាន់ធនាគារ នៅពេលដែល មានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
សម្រាប់សាធារណជនទាំងអស់ ដែលមានចម្ងល់អាចទំនាក់ទំនង មកកាន់លេខទូរស័ព្ទចំនួន៤ខ្សែ ចាប់ពីថ្ងៃទី ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់វេលាម៉ោង៥៖០០នាទីល្ងាច ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖
១៖ ០៨៥ ៦០០ ០០២
២៖ ០៨៥ ៦០០ ០០៣
៣៖ ០៩៨ ២២០ ០០១
៤ ៖ ០៩៨ ២២០ ០០២
ធនាគារជាតិនៃកម្ពុជា បង្កើតក្រុមការាងារគាំពារអតិថិជនដែលប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ និងធនាគារ អំពីការប្រព្រឹត្តបទល្មើសផ្សេងៗ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយ Hot Line នេះជារបស់មន្ត្រីនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីទទួលពីអតិថិជនអំពីការប្រព្រឹត្តល្មើសបទបញ្ញាត និងច្បាប់នានារបស់មន្រ្តី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ហើយធនាគារជាតិនៃកម្ពុជាបន្ត និងរឹតបន្តឹង និងចុះដល់ទីកន្លែងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងករណីពិនិត្យឃើញបទល្មើសជាក់ស្តែងយើងនឹងដសក់ពិន័យតាមច្បាប់៕