
FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីសហគ្រាស និងកម្មករនិយោជិតរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឬទីស្នាក់ការ ប.ស.ស នៅទូទាំង២៤ខេត្ត ឬសាខា ប.ស.ស ទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ ផ្នែករបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមការអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីពេលកន្លងទៅ ដែលបានស្នើឲ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ដែលកំពុងប្រើប្រាស់កម្មនិយោជិតម្នាក់ ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថានការងារ និងកម្មករនិយោជិតរបស់ខ្លួន មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃ ប.ស.ស បានបញ្ជាក់បន្ថែមថា ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ដោយសារសម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ដែលបានចុះបញ្ជីនៅ ប.ស.ស ក្នុងនោះកម្មករនិយោជិតទទួលបាននូវរបបហានិភ័យការងារ របបថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករនិយោជិតនឹងទទួលបានរបបសោធននិវត្តន៍ (រឺត្រែត) ដូចទៅនឹងមន្ត្រីរាជការថែមទៀតផង។
អ្នកនាំពាក្យ ប.ស.ស បានបន្តថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ជូនកម្មករនិយោជិតជាស្ត្រី ក្នុងពេលលំហែមាតុភាពទទួលបានប្រាក់ ៥០ភាគរយ ពីនិយោជករបស់ខ្លួន និង៧០ភាគរយ ពី ប.ស.ស។ ប្រសិនបើពួកគាត់សម្រាលបានកូនម្នាក់ សម្ដេចតេជោផ្ដល់ជូនបន្ថែមនូវប្រាក់...Read More

FN ៖ លោក ហេងសួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ជូនមន្ត្រីជិត ៤០០នាក់ទៅកាន់ ប្រទេសថៃ ដើម្បីធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅទីនោះ ហើយមន្ត្រីដែលចូលរួមយុទ្ធនាការនេះត្រូវធ្វើការយ៉ាងតិច៩ម៉ោង ក្នុង១ថ្ងៃ និងធ្វើការ៦ថ្ងៃ ក្នុង១សប្តាហ៍។
ក្រៅពីការបញ្ជូនមន្ត្រី ថ្នាក់ដឹកនាំ នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅថៃ ក៏បានខិតខំឆ្លៀតពេលវេលាដ៏មមារញឹកចុះដឹកនាំប្រជុំ ត្រួតពិនិត្យ និងកែសម្រួលការងារជាបន្តបន្ទាប់ទៅតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករផង និងរបស់ភាគីថៃផង។
ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ គណៈកម្មការបានបើកផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ដល់បងប្អូនពលករបានចំនួនជាង១០ម៉ឺននាក់ ដើម្បីបងប្អូនយកទៅបន្តនីតិវិធីទទួលបានភាពស្របច្បាប់ពីភាគីថៃ។
ទន្ទឹមនឹងនេះគណៈកម្មការ ក៏បានធ្វើការបញ្ជាក់អត្តសញ្ញាណ ផលិត និងបើកផ្តល់ លិខិតធ្វើដំណើ និងប័ណ្ណពលករកម្ពុជា ក្នុងថ្ងៃតែ១តែម្តង ដល់បងប្អូនពលករ ដែលបានចុះបញ្ជីជាមួយភាគីថៃ នាអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះបានចំនួន១២០០នាក់ ក្នុង១ថ្ងៃផងដែរ។
គណៈកម្មការបានស្នើសុំការសហការបន្ថែមជាមួយភាគីថៃ ឱ្យបង្កើនចំនួនការចេញលេខរៀងណាត់ជួបឱ្យកើនដល់ ១៤០០នាក់ ក្នុង១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៧នេះ តទៅ។
លោក ហេង សួរ បានគូសបញ្ជាក់បន្ថែមថា ពលករកម្ពុជា ដែលមកទទួលសេវាពីមន្ត្រីផ្តល់ភាពស្របច្បាប់គឺមានសេចក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី ជាពិសេសបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៑ុនសែន ដែលបានគិតគូរសុខទុក្ខរបស់បងប្អូននៅទីនេះ ដោយរៀបចំ ឲ្យមានយុទ្ធនាការនេះ និងបញ្ជូនមន្ត្រីមកផ្តល់សេវាដល់ប្រទេសថៃតែម្តង ដែលធ្វើឲ្យបងប្អូនចំនេញទាំងពេលវេលា សន្សំបានថវិកា និងធានានិរន្តរភាពការងារ ក៏ដូចជាចំណូលលរបស់ខ្លួន។
រីឯភាគីថៃក៏បានកោតសរសើរ ដល់មន្រ្តីរបស់យើង ដែលខិតខំធ្វើការក្នុង១ថ្ងៃ លើស ៩ម៉ោង និងធ្វើការរហូតដល់ទៅ ៦ថ្ងៃ ក្នុង១អាទិត្យផងដែរ។
សូមបញ្ជាក់ថា ក្រៅពីការផ្តល់សេវាជូនពលករ សម្តេចតេជោហ៑ុនសែន ក៏បានចាត់ឲ្យមានក្រុមការងារថ្នាក់ជាតិចំនួន ៥ក្រុម ចុះសួរសុខទុក្ខបងប្អូនពលករ នៅក្នុងប្រទេសថៃ ជារៀងរាល់ខែផងដែរ៕
...
Read More
FN ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយក្រុមរបស់សហភាអ៊ឺរ៉ុប ដែលដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ស្ថាប័នអន្ដរជាតិមួយនេះ បានឯកភាព និងទទួលយកការពន្យល់ពីប្រមុខកាទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ពាក់ព័ន្ធទៅនឹងសំណុំរឿង លោក កឹម សុខា និងការចាប់ខ្លួនប្រធានគណបក្សប្រឆាំងមួយនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រមទាំងករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI។
ការបញ្ជាក់អះអាងពីគណៈប្រតិភូជាន់ខ្ពស់របស់សភាអ៊ឺរ៉ុបខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្នុងអំឡុងការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជា របស់គណៈប្រតិភូស្ថាប័នអន្ដរជាតិមួយនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃលទ្ធផលជំនួបពិភាក្សារវាងភាគីទាំង២ បានបញ្ជាក់ថា «លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងពីការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលវិធានការទាំងនេះ បានធ្វើឡើងស្របតាមច្បាប់ជាធរមាននៅកម្ពុជា ក្នុងគោលដៅពង្រឹងនីតិរដ្ឋ និងការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ប្រឆាំងនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រាជរដ្ឋាភិបាលស្របច្បាប់»។
លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៅកាន់គណៈប្រតិភូសភាអ៊ឺរ៉ុប នៃដំណើរការលទ្ធផលប្រជាធិបតេយ្យ ដែលផ្សាភ្ជាប់គ្នាជាមួយការពង្រឹងនីតិរដ្ឋ ព្រមទាំងការពន្យល់បកស្រាយករណីកាសែត The Cambodia Daily និងការបិទអង្គការ NDI របស់រដ្ឋអាមេរិក។
ជាការឆ្លើយតបមកវិញ គណៈប្រតិភូសភាអ៊ឺរ៉ុប បានថ្លែងអំណរគុណចំពោះការពន្យល់បកស្រាយ និងបង្ហាញពីការចាប់អារម្មណ៍ចំពោះហេតុផល ពីប្រមុខកាទូតកម្ពុជាខាងលើនេះ ព្រមទាំងសម្ដែងការស្វាគមន៍នៃការអញ្ជើញរបស់កម្ពុជា ឲ្យចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតទូទៅ នៅឆ្នាំ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា លោក Werner Langen បានដឹកនាំសហការីរបស់ខ្លួនសរុបទាំងអស់ មានគ្នា៦នាក់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ (ទី៣០-៣១ ខែតុលា ឆ្នាំ២០១៧) ដោយបានជួបពិភាក្សាការងារជាមួយប្រមុខកាទូតកម្ពុជា និងបានជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ដ្រី...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយនៅ ប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ក្រោយរាជរដ្ឋាភិបាល សម្រេចលើកថ្ងៃបោះឆ្នោតពីថ្ងៃទី១៤ ខែមករា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។
សូមជម្រាបថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ៕
...
Read More
FN ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ។
ប្រការ២ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា សេចក្តីសម្រេចលេខ៥៨ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវទុកជានិរាកណ៍ និងជំនួសដោយសេចក្តីសម្រេចនេះ។
សូមជំរាបថា សេចក្តីសម្រេចមុនបានកំណត់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះបានកែសម្រួលកាលបរិច្ឆេទទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។
...
Read More
FN ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការប្រឆាំងការសម្អាតប្រាក់ជាការងារបន្ទាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា ដោយភាគីអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយធនាគារពិភពលោក ខិតខំស្វែងរកវិធីសាស្ត្រ ក្នុងការប្រឆាំងការ បោសសម្អាតប្រាក់ ជាពិសេសការរួមម្លាំងគ្នាលើការស៊ើបអង្កេត ដើម្បីចាប់ឲ្យបានជនល្មើសបញ្ជូនទៅតុលាការ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកាស លោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រឆាំងការលាងប្រាក់ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលរៀចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា សហកាជាមួយធនាគារពិភពលោក ដោយមានការចូលរួមពីសំណាក់មន្ត្រី ពាក់ព័ន្ធយ៉ាងច្រើនកោះករ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ។
លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ នឹងព្យាយាមស៊ើបអង្កេតចាប់ជនល្មើស ទោះបីព័ត៌មានមានការលំបាកទទួលបានក្តី ក៏ប៉ុន្តែត្រូវខិតខំស្វែងរកឲ្យ បាននូវភស្តុតាងច្បាស់លាស់ និងគ្រប់គ្រាន់ដើម្បីមានភាពងាយស្រួល បញ្ជូនជនល្មើសទៅតុលាការ។ ដូច្នេះហើយអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាបង្គោលមួយដ៏ល្អរបស់កម្ពុជា ក្នុងប្រឆាំងការសម្អាតប្រាក់ ទាំងនៅក្នុងប្រទេសយើង ពីព្រោះពួកគាត់ជាស្នូល នៃការសហការជាមួយគ្រប់នគរបាល។ ជាពិសេសទៀត អង្គភាពហិរញ្ញវត្ថុជាបង្គោលមួយជាមួយ ស្ថាប័នអន្តរជាតិ»៕
...
Read More
FN ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួប នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) គំរូថ្មីប្រភេទ១០០០រៀល និង ៥០០០រៀល ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ។
ការចេញផ្សាយនូវ ធនប័ត្រគំរូថ្មីទាំង២ប្រភេទនេះ ក៏ជាផ្នែកមួយផងដែរនៃយុទ្ធសាស្រ្ត ជំរុញការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដោយធនប័ត្រគំរូថ្មីនេះមានសុវត្ថិភាពខ្ពស់ ព្រមទាំងមានការរចនាដ៏ល្អស្អាត ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងនៃប្រទេសកម្ពុជាយើង។
...
Read More
FN ៖ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅដើមខែវិច្ឆិកា ខាងមុខនេះ តាមរយៈការអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេច ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើងតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។
តាមសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨»។
ជាមួយគ្នានេះ គណបក្សផ្សេងទៀត មិនទាន់ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់នៅឡើយទេ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕
...
Read More
FN ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររាល់វិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដែលបម្រើនូវឧត្តមប្រយោជន៍ជាតិ នាំមកនូវសុខសន្តិភាព និងឈរលើវិថីការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ និងបើកវគ្គបន្តជំនាន់ទី២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី (ក្រាំងចេក) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ បានបន្តថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចចម្បងបំផុតក្នុងការថែរក្សានូវមនុញ្ញផល និងកេរិ៍ដំណែលដ៏វិសាលនៃសន្តិភាព ដើម្បីការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងមិនបណ្តោយឲ្យក្រុមជ្រុលនិយមណាមួយ ឬនរណាម្នាក់មកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងត្រៀមអនុវត្តសកម្មភាពនិងចំណាត់ការគ្រប់យ៉ាងជាមួយកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុ ដើម្បីថែរក្សាសន្តិភាពជាតិ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តល់អនុសាសន៍ ដល់កម្មសិក្សាការីវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ ក៏ដូចសិក្ខាកាមវគ្គបន្តជំនាន់ទី២៤ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ប្រគល់ជូន។ ត្រូវបន្តស្វ័យសិក្សា គោរពវិន័យ មានភក្តីភាពចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពល្អ និងស្មោះត្រង់ដាច់ខាតចំពោះថ្នាក់ដឹកនាំ ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន។
អង្គភាពត្រូវរួមសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធក្នុងកិច្ចការការពារសន្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ជាពិសេសការពារសន្តសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ ត្រូវលើកកម្ពស់ស្មារតីថែរក្សាសម្ភារៈ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ។ ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់នាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្សទាំងអស់ ត្រូវសហការថែរក្សា ការពារឲ្យបានដាច់ខាតនូវសន្តិភាព ការពាររដ្ឋធមនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ការពារបូរណភាពទឹកដី...Read More

FN ៖ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News បានចេញផ្សាយលិខិតមិត្តអ្នកអានដែលមានចំណងជើងថា «ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល» ភា្លមៗនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ហើយអះអាងថា អាមេរិកទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា បណ្ដាលឲ្យពលរដ្ឋស្លូតត្រង់របស់កម្ពុជា ជាច្រើននាក់ស្លាប់ និងរងគ្រោះយ៉ាងវេទនាជាទីបំផុត។
លោក ហូ សិទ្ធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំពិតជាគាំទ្រលើខ្លឹមសារទាំងស្រុង នៅក្នុងលិខិតមិត្តអ្នកអានដែល Fresh News បានចុះសរសេរដោយឈ្មោះ ពោល ពានរិន្ទ អ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា ដែលបាននិយាយថា ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»។
លោក ហូ សិទ្ធី បានបន្តបញ្ជាក់ទៀតថា «អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា គឺស្លាប់ពលរដ្ឋកម្ពុជា មិនមែនគ្រាប់បែករបស់អាមេរិកទម្លាក់មក ចេញជាស្ករគ្រាប់ ឲ្យក្មេងៗនោះឡើយ»។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង លិខិតមិត្តអ្នកអាន «ទូតអាមេរិកកំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»ពិតជាគួរឱ្យសោកស្តាយជាទីបំផុតដែល វិល្លៀម ហេដ ទូតអាមេរិកប្រចាំកម្ពុជា តំណាងឱ្យសំឡេងមហាអំណាចពិភពលោក ល្បីល្បាញខាងការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បែរជាបន្តភូតកុហកប្រជាជនកម្ពុជា និងភិពពលោកទាំងមូលថា គ្រាប់បែក គីមីដែលរកឃើញក្នុងខេត្តស្វាយរៀង កាកសំណល់សង្គ្រាមរបស់អាមេរិក នៅកម្ពុជា គឺគ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែក ខណៈប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានរងគ្រោះជាច្រើនទសវត្សរ៍មកហើយ និងបានបន្សល់ទុកនូវផលប៉ះពាល់សុខភាពរ៉ាំរ៉ៃដល់អ្នកភូមិ ក្នុងតំបន់នោះ។
ដើម្បីរំដោះទុក្ខវេទនារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសារធាតុគីមី នៃគ្រាប់បែកទាំងនោះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ដោយមិនរង់ចាំការឆ្លើយតបរបស់អាមេរិកតទៅទៀត ក្នុងការបោសសម្អាតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ហើយក៏បានរកឃើញទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងភូមិសាស្ត្រដដែល ដោយសារតែប្រជាពលរដ្ឋ១៩ នាក់ដែលរងផលប៉ះពាល់សារធាតុគីមីទាំងនោះ។
ទូតអាមេរិកកំពុងតែកុហកពិភពលោកថា ការទម្លាក់គ្រាប់បែកជិត៣លានតោនកម្ទេចកម្ពុជាគឺជាការត្រឹមត្រូវមែនទេ? នេះគឺគ្រាន់តែជាការគេចវេសរបស់អាមេរិកទទួលស្គាល់កំហុសខ្លួន និងព្យាយាមទម្លាក់កំហុសលើប្រទេសផ្សេងរឿងគ្រាប់បែក និងគ្រាប់មីននៅកម្ពុជា! នេះ ឬរបៀបទទួលខុសត្រូវរបស់មហាអំណាច? អាមេរិកបានបន្តកុហកពិភពលោកថា ខ្លួនគឺជាឥសីប្រស់ជីវិតពលរដ្ឋខ្មែររាប់ម៉ឺននាក់ស្លាប់ដោយគ្រាប់បែកចង្កោមនិងគ្រាប់បែកគីមី។
អាមេរិកក៏កំពុងតែកុហកពលរដ្ឋខ្មែរថា គ្រាប់បែកដែលខ្លួនទម្លាក់នៅកម្ពុជា គឺជាសព្វាវុធធម្មតាមិនមែនជាគ្រាប់បែកចង្កោម និងអាវុធគីមីដែលបង្កផលប៉ះពាល់ដល់សុខភាព...Read More

FN ៖ ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានចេញមកប្រកាសជាសាធារណៈថា គណបក្សប្រឆាំងនឹងត្រូវរំលាយនៅខាងមុខនេះ ហើយកងទ័ពទាំងអស់ត្រៀមខ្លួន រួចជាស្រេចប្រឆាំងបុគ្គលទាំងឡាយណាដែលចង់បង្កភាពវឹកវរដល់សង្គម និងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការណ៍វិវត្តន៍ថ្មីលើវិស័យសន្ដិសុខ ការពារជាតិ ជូននាយទាហានគ្រប់អង្គភាពទាំងអស់ នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ។
ប្រមុខការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចបានជម្រាបបានជំរាបទៅកាន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួចហើយថា «កងទ័ពត្រៀមខ្លួនជានិច្ចក្នុងការប្រយុទ្ធប្រឆាំងចំពោះបុគ្គលណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ»។
ការចេញមកបញ្ជាក់បែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ខាងលើនេះ បានសំដៅនៅពេលគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយចោលនាពេលខាងមុខ ហើយបើសិនមានសភាពការណ៍ អ្វីកើតឡើងនាំឲ្យចលនានៅក្នុងសង្គមនោះ កងទ័ពទាំងអស់នឹងចាត់វិធានការភ្លាមៗ។
សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់មេអង្គភាពទាំងអស់ ត្រូវតែត្រៀមខ្លួនជានិច្ចចំពោះរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការកំចាត់បុគ្គលណាដែលចង់ផ្តួលរលំរាជរដ្ឋាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បក្សប្រឆាំងជាប់ឆ្នោត៥៥កៅអី មិនដែលបានធ្វើអ្វីនោះទេ ក្រៅពីធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា។ រាជរដ្ឋាភិបាលហ៊ានចាប់ប្រធានបក្សប្រឆាំងហើយ អ្វីផ្សេងទៀត គឺមិនបង្អែរបង្អង់នោះឡើយ៕
...
Read More ទៅមុខថយក្រោយ