FN ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួប នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) គំរូថ្មីប្រភេទ១០០០រៀល និង ៥០០០រៀល ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ។
ការចេញផ្សាយនូវ ធនប័ត្រគំរូថ្មីទាំង២ប្រភេទនេះ ក៏ជាផ្នែកមួយផងដែរនៃយុទ្ធសាស្រ្ត ជំរុញការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដោយធនប័ត្រគំរូថ្មីនេះមានសុវត្ថិភាពខ្ពស់ ព្រមទាំងមានការរចនាដ៏ល្អស្អាត ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងនៃប្រទេសកម្ពុជាយើង។