
FN ៖ នៅវេលាម៉ោង ៦៖៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។
ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន៕
...
Read More
FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ពីព័ត៌មានដែលរដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ ទើបចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល២ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។
បន្ទាប់ពីទទួលដំណឹងនេះ មជ្ឈដ្ឋានមួយបានបង្ហាញពីភាពភ្ញាក់ផ្អើល និងមានចម្ងល់មួយចំនួន ពាក់ព័ន្ធការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP។ ដើម្បីបង្ហាញ និងពន្យល់អំពីករណីនេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សួន ប្រសិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ ដើម្បីឲ្យលោកពន្យល់បន្ថែម។
លោក សួន ប្រសិទ្ធ បានពន្យល់ថា រដ្ឋាភិបាលអាមេរិក តែងតែអនុវត្តន៍ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) រយៈពេល២ឆ្នាំម្ដង ហើយចុងក្រោយប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ត្រូវរដ្ឋាភិបាលអាមេរិក បញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០១៧។
លោកបន្ថែមថា ដោយសាររដ្ឋាភិបាលលោក ដូណាល់ ត្រាំ មានភាពយឺតយ៉ាវ ក្នុងការស្នើច្បាប់ទៅសភា ដើម្បីអនុម័តនោះ ទើបចាប់ពីមករាដល់ ខែមេសា ឆ្នាំ២០១៨ អង្គភាពគយរបស់អាមេរិក បានអនុវត្តន៍ការយកពន្ធចំពោះទំនិញនាំចូល ដោយមិនបានគិត ពីក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើយ។ ទើបតែថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ច្បាប់ថ្មី ដែលរួមបញ្ចូលជាមួយប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាដែលនោះ ត្រូវបានសភាអនុម័តជាធរមាន ហើយប្រតិសកម្មនៃច្បាប់នេះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកអគ្គនាយករងបន្ថែមថា បន្ទាប់ពីច្បាប់នេះ ត្រូវមានសុពលភាពជាថ្មី ហើយត្រូវចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨មកនោះ ទើបខាងអង្គភាពគយរបស់អាមេរិក បានប្រកាសសងត្រឡប់មកវិញនូវប្រាក់ពន្ធ ដែលក្រុមហ៊ុននាំចូលទៅអាមេរិក បានបង់ក្នុងរយៈពេលដែលច្បាប់ មិនទាន់បានអនុម័តជាថ្មី (ពីថ្ងៃទី០១ ខែមករា...Read More

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញតួលេខនៃទំហំវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា។
តួលេខការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅកម្ពុជានេះ ត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC អំពីលទ្ធផលនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិ ដែលរៀបចំឡើងនៅ សណ្ឋាគារសូហ្វី-តែលភ្នំពេញភូគីត្រា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ខាង អ៊ី (Kang Yi) ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរ ប្រមាណ ១៥០រូប។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម»។
CDC បានគត់សម្គាល់ទៀតថា «សម្រាប់ក្នុងឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥% បើធៀបនឹងទុនវិនិយោគសរុបប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ តួលេខវិនិយោគក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជាទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ»។
បើតាមបញ្ជាក់របស់ CDC នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រចអនុញ្ញាតឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើគម្រោងថ្មីចំនួន ៣៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណជាង ៤០០លានដុល្លារអាមេរិក។ កំណើននៃទុនវិនិយោគនេះបានបង្ហាញអំពីភាពជឿជាក់របស់អ្នកវិនិយោគចិនទៅលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
តាមការបញ្ជាក់របស់ CDC គោលបំណងនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ គឺដើម្បីផ្ដល់ឱកាសដល់អ្នកវិនិយោគ និងធុរជនកម្ពុជា-ចិន ជួបពិភាក្សាស្វែងយល់ពីកាលានុវត្តភាព...Read More

FN ៖ យោងតាមរបាយការណ៍បញ្ចប់បង្កបង្កើនផលកសិកម្មរដូវប្រាំង និងការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០១៧-២០១៨ របស់អគ្គនាយកដ្ឋានកសិកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២០ ខែមេសានេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ការងារប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន ៥០៣,៧២៣ហិកតា ហើយទទួលបានទិន្នផលមធ្យម ៤.៤៩តោន/ហិកតា៕
...
Read More
FN ៖ លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ត្រីមាសទី១ ឆ្នាំ២០១៨នេះ មានក្រុមហ៊ុន និងសហគ្រាស សរុបចំនួន ៣,៥៤៥ បានទៅចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ដែលចំនួននេះ កើនឡើងជិត ១៦០% ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មន្ត្រីដដែលរូបនេះបានបញ្ជាក់ទៀតថា ការកើនឡើងយ៉ាងដូច្នេះ ដោយសារតែកត្ដា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងទីផ្សារធំទូលាយ ហើយពាណិជ្ជករ មានការទុកចិត្តនឹងការវិនិយោគនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។
ប្រធាននាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងជំរុញដល់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមមកចុះបញ្ជីពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ ព្រោះថានេះគឺជាកាតព្វកិច្ច របស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។
លោក ឱម តារារិទ្ធ បាននិយាយថា «នេះគឺជាកាតព្វកិច្ច តាមផ្លូវច្បាប់ ដែលតម្រូវឲ្យគាត់ ត្រូវចុះបញ្ជី…បើសិនជាពួកគាត់ មិនបានចុះបញ្ជីនោះទេ មានន័យថា ពួកគាត់ប្រកបអាជីវកម្ម មិនស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ សរុបចំនួនប្រមាណជាង៦ម៉ឺន ក្រុមហ៊ុន-សហគ្រាសហើយ៕
...
Read More
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឲ្យប្រធានក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលនៅមានបំណុលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសង់បំណុលទាំងអស់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា ផុតកាលកំណត់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់វិធានការតឹងរឹងជាបន្ដបន្ទាប់ ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយ៖
ទី១៖ ប្រកាសជាសាធារណៈតាមសារព័ត៌មាន, វិទ្យុ ឬទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ដ តាមការណែនាំខាងលើ ដោយដាក់ចំឈ្មោះក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។
ទី២៖ ចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្រ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរលទ្ធកម្មសាធារណៈ, ព្យួរ ឬ ដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ, កិច្ចព្រមព្រៀង ឫលិខិតគតិយុត្ដពាក់ព័ន្ធផ្សេងៗ សម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំ សំណុំរឿងដាក់បណ្ដឹង ទៅតុលាការ៕
...
Read More
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបុណ្យភូមិ CATA ខួបអនុស្សាវរីយ៍២២ឆ្នាំ ដែលរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
ដោយគាំទ្រប្រសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំនូវផែនការអនុវត្តបន្តរបស់ខ្លួន រួមមាន ការផ្តោតសំខាន់លើវគ្គបណ្តុះបណ្តាលជាច្រើនដល់សមាជិក ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទេសចរណ៍ ដែលផ្តល់សេវាកម្មទេសចរណ៍ចូលក្នុងស្រុក និងទេសចរណ៍ចេញទៅក្រៅប្រទេស និងភ្នាក់ងារទេសចរណ៍នានា។ សមាគមក៏បានការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទៅទស្សនាទីកន្លែងកម្សាន្តថ្មីៗផងដែរ ក្នុងនោះសមាគមនឹងចូលរួមបង្កើនការរៀបចំនូវ Famtrip ក្នុងការស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មី ដើម្បីបង្កើតនូវកញ្ចប់ទស្សនកិច្ច និងពង្រីកនូវខែ្សទស្សនកិច្ចដែលកំពុងបម្រើសេវាកម្ម។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ ឆ្នាំ២០២០ ជាមួយនឹងចំណូលប្រមាណ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ១លាននាក់។
ក្រសួងទេសចរណ៍ បានផ្តល់អាជ្ញាបណ្ណដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមប្រភេទនីមួយៗ រួមមាន៖ Outbound Tour Operators ៥២ក្រុមហ៊ុន, Inbound Tour Operators ៤៩២ក្រុមហ៊ុន, Domestic Tour Operators ៤១ក្រុមហ៊ុន និង Travel Agent ២៣១ក្រុមហ៊ុន។
ដើម្បីត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ លោកបានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឲ្យបានជាប្រចាំ ដើម្បីធានាសេវាកម្មមួយប្រកបដោយទំនុកចិត្តដល់ភ្ញៀវទេសចរ និងត្រូវអនុវត្តតាមសារាចរណែ ស្តីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា...Read More

FN ៖ នៅវេលាម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន បានចាប់ផ្តើមជួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវិមានសន្តិភាព ក្រោយពេលមកដល់កម្ពុជា។
លោក តារ៉ូ កូណូ (Taro Kono) បានមកដល់កម្ពុជា នៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើជំនួយ ៩.៧១៦លានយ៉េន (ប្រមាណជាង៩០លានដុល្លារអាមេរិក) ដល់កម្ពុជា។
ក្រោយពេលបញ្ចប់ជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន, លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនថ្មីថ្មោងរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបន្ទាប់ពីនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក តារ៉ូ កូណូ នឹងចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន លើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។
២៖ ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។
គួរឲ្យកត់សម្គាល់ថា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥...Read More

FN ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី១ (CTM 2017) កាលពីឆ្នាំ២០១៧ រួចមក ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CTM 2018 នារសៀលថ្ងៃទី០៦ ខែមេសានេះ។
ពិធីផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោករដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង៥០០ក្រុមហ៊ុន មកពី៦០ប្រទេស។
ចំណែកឯពិធីផ្សព្វផ្សាយ CTM 2018 នេះ លោក ថោង ខុន បានប្រកាសអញ្ជើញក្រុមហ៊ុនក្នុងស្រុក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមឧស្សាហកម្មទេសចរណ៍ផ្សេងៗ ចូលរួមគាំទ្រ និងជួយជំរុញសមាជិករបស់ខ្លួនឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល សេវារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CTM 2018 ខាងមុខ ឲ្យបានច្រើនកុះករ។
លោករដ្ឋមន្ត្រីបន្តថា ក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីមោទនៈ។...Read More

FN ៖ កូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន៦៣.៨៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក OH Nak-Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា, លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងឥណទានលើកទី ២១ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (Korea Eximbank) មានទឹកប្រាក់ចំនួន ៦៣.៨៨ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ។
គម្រោងនេះ មានទិសដៅសាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពចម្រោះបាន ៧,៦០០ម៉ែត្រគូប/ថ្ងៃ រួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដោយភ្ជាប់ទៅស្ថានីយបូមទឹកកខ្វក់ចំនួន១០កន្លែង, ឡធំស្ទាក់កាកសំណល់ដែលភ្ជាប់ ដោយបំពង់បង្ហូរកាកសំណល់ មានប្រវែងសរុប៥៥.៣៣គីឡូម៉ែត្រ (បំពង់បង្ហូរចែកចេញជាពីរប្រភេទ៖ ប្រភេទទី១ ប្រវែងសរុប ៤៩.៣៣គីឡូម៉ែត្រ មានមុខកាត់ពី ៣០០ មីល្លីម៉ែត្រ ទៅ១,២០០មីល្លីម៉ែត្រ និងបំពង់បង្ហូរប្រភេទទី២ ប្រវែងសរុប ៦ គីឡូម៉ែត្រ...Read More

FN ៖ អាជ្ញាធរមីន បានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អាជ្ញាធរមីន ដែលចេញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសទិវាអន្ដរជាតិយល់ដឹងពីមីន (០៤មេសា)។
អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៨ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានរយៈពេល២៦ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់២០១៧ ប្រតិបត្តិករសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន បានប្រឹងប្រែងរួមគ្នាសម្រេចរំដោះមីនបានជាង ១៦៨០គីឡូម៉ែត្រក្រឡា។
រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួន១,០៤៧,៤៤៧គ្រាប់ មីនប្រឆាំងរថក្រោះ ២៤,៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២,៧១៣,៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៧។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីន ជាគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាទី៩ និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយក៏បានបញ្ចូលវិស័យសកម្មភាពមីន ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ដ្រចតុកោណ ចាប់តាំងពីដំណាក់កាលទី១ មកដល់ដំណាក់កាលទី៣នេះ៕
...
Read More
FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារដ៏មានអត្ថន័យមួយ នៅក្នុង Page Facebook ផ្លូវការរបស់លោក ក្រោយពេលទទួលបានគ្រឿងឥស្សរិយយស «Padma Shri» ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌា ហើយទើបត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ានី បានចាត់ទុកថា គ្រឿងឥស្សរិយយសដែលលោកទទួលបាននេះ មិនមែនផ្តល់ឲ្យតែលោកម្នាក់ឯងនោះទេ គឺជាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។
លោក ហ៊ុន ម៉ានី បានសរសេរបង្ហោះក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «គ្រឿងឥស្សរិយយស PADMA SHRI៖ គឺជាគ្រឿងឥស្សរិយយស ដែលខ្ញុំមានកិត្តិយសទទួលបាន។ តាងនាមឲ្យកម្ពុជា គឺជាគ្រឿងឥស្សរយស ដែលមិនមានផ្តល់ឲ្យ ហ៊ុន ម៉ានី តែម្នាក់ឯងនោះទេ។ ប៉ុន្តែគឺជាគ្រឿងឥស្សរិយយស ដែលតំណាងឲ្យការបូជាលះបង់, ការតាំងចិត្ត, ការខិតខំមិនខ្លាចនឿយហត់ រាប់មិនអស់របស់ប្រជាជនកម្ពុជា ជាច្រើននាក់ពីជំនាន់មុន, របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន និងកិច្ចប្រឹងប្រែង មិនអាចគណនាបានរបស់ជនកម្ពុជាទាំងឡាយណា ដែលបាននាំ និងប្រែក្លាយកម្ពុជា ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ពីឋានៈជាប្រទេសដែលធ្លាប់ហែកហួរ ដោយសង្គ្រាម ពីអំពើប្រល័យពូជសាសន៍ និងការលំបាកផងទាំងពួង, ពីគំនរផេះផង់ (ពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០) ទៅជាប្រទេសមួយដែលមានឯកភាពជាតិ, សន្តិភាព, ស្ថេរភាព, វិបុលភាព ដ៏រស់រវើក និងប្រកបដោយថាមភាព នៅក្នុងក្រសែភ្នែករបស់ពិភពលោក។
ព្រះរាជាណាចក្រ ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា លែងជាប្រទេសកម្ពុជា ដែលអន្តរជាតិបានស្គាល់ត្រឹមតែ អំពីអំពើយង់ឃ្នងទៀតហើយ។ កម្ពុជាបច្ចុប្បន្ន មានជំហរស្មើមុខស្មើមាត់ ប្រកបដោយសេចក្តីថ្លៃថ្នូរ របស់ខ្លួន ទន្ទឹមគ្នានឹងពិភពលោកទាំងមូល...Read More
ទៅមុខថយក្រោយ