
FN ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំយកថវិការាជរដ្ឋាភិបាលកម្ពុជា ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលក្នុងម្នាក់ៗទទួលបាន៤០លានរៀល ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ៦នាក់ និងស្រុកដងទង់២នាក់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារសពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងយកចិត្តទុកដាក់បំផុត ចំពោះករណីបាក់រលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព ដោយឡែកក្នុងខេត្តកំពតសពចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន៤០លានរៀល។
ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីជាភរិយា លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពកម្មករសំណង់ ដែលរងគ្រោះដោយសារអគារបាក់រលំសង្កត់លើ បណ្តាលឲ្យស្លាប់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ចំនួន៨នាក់ រស់នៅក្នុងស្រុកដងទង់ចំនួន២នាក់ និង ស្រុកកំពង់ត្រាច៦នាក់។
គណៈប្រតិភូបាននាំមកជាមួយនូវអំណោយជាសម្ភារ និងថវិកាមួយចំនួន សម្រាប់ចូលបុណ្យដោយក្នុង១គ្រួសារ រួមមាន៖ អង្ករ១០០ គីឡូក្រាម,...Read More

FN : នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា មួយថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់ ហើយបើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនានេះ កុមារមានជំងឺគ្រុនឈាម មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាង៣ពាន់នាក់ ក្នុងនោះមាន៤នាក់បានស្លាប់។
លោកបញ្ជាក់បន្ថែម ករណីស្លាប់ភាគច្រើន ដោយសារអាណាព្យាបាល ទុកកូនឱ្យមានសភាពធ្ងន់ធ្ងរពេក ទើបយកកាន់មន្ទីរពេទ្យ និងករណីកុមារនោះ មានជំងឺផ្សេងរួមផ្សំ ដូចជា ពងបែកមាត់ដៃជើង ជាជំងឺម្ស៉ាងដែលធ្វើឱ្យខូចសួត ពេលមានជំងឺគ្រុនឈាមមួយទៀត ធ្វើឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមួយរំព្រិច។
លោកបន្ថែមថា បើករណីអ្នកជំងឺគ្រុនឈាម ទុកក្នុងកំឡុងពេលយ៉ាងយូរបំផុត ២-៣ថ្ងៃ អាចព្យាបាលជាស្ទើរ១០០% ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនានេះទៀតថា «ក្នុងមួយថ្ងៃនេះ មន្ទីរពេទ្យកុមារជាតិ ទទួលកុមារមានជំងឺគ្រុនឈាមរហូត៣០៦នាក់ ស្មើនឹង៤០.២% ក្នុងចំណោមអ្នកជំងឺ ដែលមកសម្រាកព្យាបាល៧៦២នាក់។ ជំងឺគ្រុនឈាមក្នុងឆ្នាំផ្ទុះឡើងខ្លាំងនេះ ចាំបាច់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាធានាបានថា ផ្ទះរបស់លោកអ្នកគ្មានជម្រកមូសខ្លា នឹងកាត់បន្ថយជំងឺគ្រុនឈាមនេះបាន»។
ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបន្ដថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានយកចិត្ដទុកដាក់ខ្ពស់ និងបានដាក់ចេញនូវវិធាន ការរួចជាស្រេច ដើម្បីទប់ស្កាត់ករណីឈឺ និងស្លាប់ដោយជំងឺគ្រុនឈាមនេះ ទាំងសម្ភារ និងការបណ្ដុះបណ្ដាលព្យាបាលរករោគវិនិច្ឆ័យ។ ជាក់ស្ដែង នៅថ្ងៃនេះ រដ្ឋមន្ដ្រី បានចុះមកពិនិត្យ ពីស្ថានភាពអ្នកជំងឺ និងបានបញ្ជូនគ្រែ សម្រាប់សម្រាកព្យាបាលអ្នកជំងឺចំនួន៨០គ្រែបន្ថែមទៀត ដល់មន្ទីរពេទ្យកុមារជាតិ ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ក៏បានជំរុញលើកទឹកចិត្ដ ដល់ក្រុមគ្រូពេទ្យពេទ្យ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងការយកចិត្ដទុក្ខដាក់ខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺ...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នេះជាលើកទី៣ហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ។
មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ៨៩នាក់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វែងយល់យ៉ាងច្បាស់ ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយ ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវតែស្វះស្វែងរកចាប់ក្រុមជនល្មោភកាមទាំងអស់នោះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោស៕
...
Read More
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជាង១២លានដុល្លារអាមេរិក។
គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរដល់គម្រោងវិនិយោគទាំង៣នោះរួមមាន៖
១៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨២៣កន្លែង។
២៖ ក្រុមហ៊ុន XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទបម្រើការនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
៣៖ ក្រុមហ៊ុន CAPITAL GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤២១កន្លែង៕
...
Read More
FN ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងដោយមានការចូលរួមរបស់ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធនិងអាករ ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញថា ក្នុងខែឧសភា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៤៣,៣២ ប៊ីលានរៀល (ប្រមាណជា ១៨៥,៨៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,១២% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែឧសភា ឆ្នាំ២០១៨ ឃើញថា កើនឡើងចំនួន ២០៥,៩៥ ប៊ីលានរៀល (ប្រមាណជា ៥១,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣៨,៣៣%។
សម្រាប់រយៈពេល៥ ខែឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៥ ៣៤៣,៣៩ ប៊ីលានរៀល (ប្រមាណ ១ ៣៣៥,៨៥ លានដុល្លារអាមេរិក) ស្មើនឹង ៥៨,៣៧% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល០៥ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ១ ១៦៦,៩០ ប៊ីលានរៀល (ប្រមាណជា ២៩១,៧៣ លានដុល្លារអាមេរិក) ស្មើនឹង ២៧,៩៤%។Read More

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៦កន្លែង សរុបទុនវិនិយោគជាង៦០លានដុល្លារអាមេរិក។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះ គម្រោងវិនិយោគទាំង៦នោះរួមមាន៖
១៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីត របស់ក្រុមហ៊ុន MIKOL STONE CO., LTD. តែពុំមានការលើកទឹកចិត្តនោះទ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥៧កន្លែង។
២៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SAAB PHNOM PENH CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០២៨កន្លែង។
៣៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិតផ្កា និងផ្លែឈើសិប្បនិម្មិត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
៤៖ គណៈកម្មាធិការវិនិយោគកម្ពុជា...Read More

FN ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៥ខែឆ្នាំ២០១៩ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥០,៣១២,៨៤៧ដុល្លារ ធ្លាក់ចុះចំនួន៨.៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៥ខែមកនេះ មានចំនួន១,១១៧,៨៤១នាក់ ធ្លាក់ចុះ៧.៣២ភាគរយ។
រាបយការណ៍បាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៥ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២,២៣៥,៦៨២ដុល្លារ។
ដោយឡែកគិតតែក្នុងខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន ១៤៤,៥៣៦នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៦,១៧៨,២១២ដុល្លារ៕
...
Read More
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង និងសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារ មានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។ ដោយឡែក ស្ដ្រីក្រីក្រមកពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង ម្តងទទួលបាន ៤ម៉ឺនរៀល, ពេលសម្រាល ទទួលបាន ២០ម៉ឺនរៀល, ពិនិត្យ និងថែទាំក្រោយសម្រាល និងកូនចំនួន ១០ដង ពោលមានរយៈពេល១,០០០ថ្ងៃ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ការដែលអនុត្ដន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងប្រគល់ដល់ដៃស្ដ្រីក្រីក្រយ៉ាងពិតប្រាកដមែន តាមប្រព័ន្ធធនាគារវីង។ នេះគឺជាការលើកកម្ពស់ សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់មាតានិងទារក និងអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ។ ជាពិសេស នឹងបានជំរុញឱ្យស្រ្តីក្រីក្រមានផ្ទៃពោះ និងកូនមកទទួលសេវាថែទាំសុខភាពទៀងទាត់»។
រដ្ឋមន្ដ្រីសុខាភិបាល បានបន្ដថា «ខ្ញុំជឿជាក់ថា នេះជាកាតព្វកិច្ចមួយដែលរាជរដ្ឋាភិបាលកម្ពុជាយើង បានប្រគល់ឱ្យ ហើយយើងទទួលបានកាតព្វកិច្ចនេះ គឺជាមោទនភាពមួយរបស់ ក្រសួងសុខាភិបាល ក៏ដូចជាបុគ្គលិកមន្ដ្រីសុខាភិបាលយើង ដោយគ្រូពេទ្យយើងបានពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ ដោយប្រើមូលនិធិសមធម៌ហើយ និងបានបើកលុយជូនអ្នកជំងឺក្រីក្រទៀត ពួកយើងទាំងអស់ពិតជាសប្បាយចិត្ដណាស់ ហើយយើងនឹងខិតខំប្រឹងប្រែងបំពេញយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត»។
ករណីដោយឡែក នៃការផ្តល់សាច់ប្រាក់ឧបត្ថម្ភ គឺករណីរលូតកូន ទទួលបាន ៤ម៉ឺនរៀល...Read More

FN ៖ រយៈពេល៤ខែដើមឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង២១ម៉ឺនតោន កើនឡើង៨.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩បានបញ្ជាក់ថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន២១៣,៧៦៣តោន កើនឡើង៨.៣១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១៩៧,៣៥៤តោន។
យោងតាមរបាយការណ៍ដដែរបានបញ្ជាក់ថា ប្រទេសចំនួនជិត៧០ បានទិញពីកម្ពុជា ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង៩ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៣ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសហ្គាបុង ដែលមានចំនួនជាង ១.៣ម៉ឺនតោន។
បើក្រឡែកទៅមើលប្រទេសនៅសហគមន៍អឺរ៉ុប ដែលចាប់ផ្តើមគិតពន្ធលើកអង្ករកម្ពុជា ចាប់តាំងពីខែមករាមកឃើញថា នៅ៤ខែកន្លងមកនេះ កម្ពុជានាំចេញបាន៦.៥ម៉ឺនតោន ស្មើនឹងជាង៣០ភាគរយនៃចំនួនអង្ករ ដែលកម្ពុជាបាននាំចេញទាំងអស់។ ដូច្នេះទោះគិតពន្ធ ក៏អង្កររបស់កម្ពុជា នៅតែអាចនាំចូលអឺរ៉ុបបានដដែល។
សូមជម្រាបថា នៅឆ្នាំ២០១៨កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៦២ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕
...
Read More
FN ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។
មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ការប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញថា សប្បុរសជនយ៉ាងច្រើនកុះករបានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយទ្រងទ្រង់សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា តែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំនោះ។
សប្បុរសជនដែលបានបរិច្ចាគថវិកា គឺតាំងពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ។ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ ព្រះមុនិនាថ នរោត្តម សីហនុ បានព្រះរាជទានថវិកាសរុប ៤ម៉ឺនដុល្លារ៕
...
Read More
FN ៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ជាតិ និងអន្ដរជាតិ ដែលបានបន្ដចូលរួមដ៏សកម្មក្នុងការផ្ដល់ថវិកា និងសម្ភារផ្សេងៗដើម្បីចូលរួមចំណែកសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះបំផុត។
ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួនបី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។
ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដការជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាព ក្នុងការបន្ដសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅទូទាំងប្រទេស ជាពិសេសស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមហន្ដរាយនានា ដោយភ្លើងឆេះ ខ្យលកន្ដ្រាក់ ជាដើម។
ជាកិច្ចឆ្លើយតបគណៈប្រតិភូតំណាងឲ្យគ្រប់ក្រុមហ៊ុនទាំងអស់ បានសម្ដែងការពេញចិត្ដ និងមានទំនុកចិត្ដយ៉ាងខ្លាំង ពីកាកបាទក្រហមកម្ពុជា ក្រោយការដឹកនាំរបស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែង ជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតំរូវការរបស់ប្រជាជន បានទាន់ពេលវេលា ដែលនេះបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ។
ខាងក្រោមនេះ ជាអំណោយរបស់សប្បុរសជន ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជានៅថ្ងៃទី២ ខែឧសភានេះ៖
១៖ ក្រុមហ៊ុន តេឡាកម្ពុជា (TELA CAMBODIA CO .,LTD) ដឹកនាំដោយលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនតេឡាកម្ពុជា បានឧបត្ថម្ភទឹកប្រាក់១ពាន់លានរៀល (ប្រមាណ២៥ម៉ឺនដុល្លារអាមេរិក)
២៖ ក្រុមហ៊ុន...Read More

FN ៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជាង៩៧ម៉ឺននាក់ បានទិញបណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូល ជាង៤៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ដោយឡែកបើគិតក្នុងរយៈពេលពេញ១ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៨ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទ ទួលបានចំណូលជាង៨លានដុល្លារ។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕
...
Read More ទៅមុខថយក្រោយ