
FN ៖ ក្រោយជម្នះឧបសគ្គការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម៖
- សម្តេចធិបតី ហ៊ុន មា៉ណែត បានថ្លែងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពាក់កណ្តាលខែមេសានេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម គឺបង្ហាញច្បាស់ពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន និងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជា-ចិន ធ្លាក់ចុះផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រពៃណីរវាងកងទ័ពនិងកងទ័ព ក៏ដូចជា ប្រជាជន និងប្រជាជនកម្ពុជា-ចិន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសកងទ័ពរំដោះប្រជាជនចិន ដែលតែង តែបានជួយឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍវិស័យការពារជាតិកម្ពុជាជាបន្តបន្ទាប់ក្នុងនោះរួមមានការឧបត្ថម្ភជាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់កងទ័ពកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចជាស្ថាពរនូវការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ច- សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ...Read More

FN ៖ នៅព្រឹកថ្ងៃថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទទួលបានសំណូមពរ និងបញ្ហាជាច្រើនពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុក។ សម្តេចបានថ្លែងថា ព្រោះតែបែបនេះហើយ ទើបសម្តេចចំណាយថវិកាផ្សព្វផ្សាយលើហ្វេសប៊ុក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការធ្វើទំនើបកម្មមិនត្រឹមតែអគារសិក្សានោះទេ តែក៏ត្រូវធ្វើទំនើបកម្មសម្ភារសិក្សា និងបរិយាកាសសិក្សាផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវពង្រឹងតាំងពីថ្នាក់តូចឡើងទៅ បូករួមទាំងការបញ្ចូលបច្ចេកវិទ្យាផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការសិក្សានៅថ្នាក់ចំណេះដឹងទូទៅ។ បើការសិក្សា១២ឆ្នាំនៃសាលាចំណេះដឹងទូទៅបានល្អ ជាទុនដ៏ប្រសើរសម្រាប់ថ្នាក់ឧត្តមសិក្សា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលបំណងរបស់រាជរដ្ឋាភិបាល មិនខុសពីប្រជាពលរដ្ឋនោះទេ គឺចង់ធ្វើឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់ជួយដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនរៀនសូត្របានខ្ពស់ តាមរយៈការជួយដោះស្រាយឧបសគ្គដែលពួកគាត់ជួបប្រទះ ហើយនាំឱ្យកូនៗឈានទៅបោះបង់ការសិក្សា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានបរទេសម្នាក់មកលេងកម្ពុជា បានសរសើរពីសន្តិសុខនៅកម្ពុជាដើរពេលយប់មិនបារម្ភពីសុវត្ថិភាព ឬចោរកម្ម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខ សុវត្ថិភាព គឺជាកិច្ចការសំខាន់ ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។
- សម្តេចមហាបវរធិបតី ហ៊ុន...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយ បានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអង្គសន្និបាតនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធដែលបានជួបជុំគ្នា ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារ, ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តការងារកន្លងមក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងមុខងារសាធារណៈសម្រេច បានរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ, ជាពិសេសការជំរុញអនុវត្ត វិធានការគន្លឹះទាំង ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្រសួងបានដឹកនាំ សម្របសម្រួល និងជំរុញអនុវត្តប្រកបដោយការទទួលខុសត្រូវ, មានវិជ្ជាជីវៈ និងប្រសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ, ទាំងក្នុងក្របខ័ណ្ឌការងារ ១). លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ២) គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ៣) គណៈកម្មការវាយតម្លៃអង្គភាព...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
វេទិកានេះដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ៖
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះគឺជាការជួបជុំលើកទី១ ក្នុងក្របខណ្ឌនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រវាងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ដែលជាអ្នកតាក់តែងគោលនយោបាយ, ច្បាប់, លិខិតបទដ្ឋានគតិយុត្ត ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលជាប្រតិបត្តិករ ឬ ជា អ្នកប្រែក្លាយគោលនយោបាយ, ច្បាប់, លិខិតបទដ្ឋានគតិយុត្ត ទៅជាសកម្មភាពជាក់ស្ដែងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកដោយសង្ខេបអំពីសាវតារ និងមូលហេតុសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាល សម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយ យ៉ាងមោះមុតក្នុងការដាក់ចេញ និង ជំរុញអនុវត្តគោលនយោបាយការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់រយៈពេលវែង។
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព, ការឯកភាពជាតិ និងការឯកភាពទឹកដី ពេញលេញតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ផ្តួចផ្តើម និងដឹកនាំអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលបានចាប់ផ្ដើម កែទម្រង់លើគ្រប់វិស័យ ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព, សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយកំណើនជារៀងរាល់ឆ្នាំនៃទំហំតម្រូវការរបស់យុវជន ដែលចង់បន្តការសិក្សា នៅកម្រិតឧត្តមសិក្សា, នៅពេលដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មិនអាចឆ្លើយតប បានគ្រប់គ្រាន់, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហ ដោយ អនុញ្ញាតឱ្យមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពបច្ចេកទេសខ្ពស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស, ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីពេញចិត្តចំពោះផលិតភាពនៃច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានសមត្ថភាពកាន់តែខ្ពស់ដូចជា ការបញ្ចូលរ៉ូបូតសម្រាប់កាត់ដេរនៅរោងចក្រម៉ាវ៉ល ការបង្កើតរោងចក្រដំឡើងរថយន្ត BYD និង FORD ជាដើម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្តចំពោះកំណើនកាន់តែច្រើននៃនិស្សិតជាស្ត្រី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...Read More

FN ៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មការិនី នៅទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាលជាមួយបងប្អូនក្មួយៗកម្មករ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានទារកដ្ឋាននេះនៅរោងចក្រ បានជួយច្រើនដល់បងប្អូនកម្មការិនីច្រើន ទាំងការថែទាំ និងកាត់បន្ថយការចំណាយរបស់ប្អូនស្រីកម្មការិនី។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជានយោបាយដ៏ល្អជួយដល់ស្រ្តីរបស់យើង។
- ឆ្លើយតបនឹងសំណួររបស់សម្តេចធិបតី ហ៊ុន...Read More

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥៖
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី២ ក្នុងពិធីបើកនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ និង និរន្តរភាព»។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារ សំខាន់នេះឡើង។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល, អង្គទូត, ដៃគូអភិវឌ្ឍ, អង្គការជាតិ និងអន្តរជាតិ, វិស័យឯកជន និង វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួម ដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់យុវជន និងនិស្សិត ដែលជាមូលធនមនុស្ស និងជាអនាគតអ្នកដឹកនាំបន្តវេនរបស់យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍទៅ អនាគតរបស់កម្ពុជា។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ក្រោមការចង្អុលបង្ហាញរបស់ លោកជំទាវបណ្ឌិត ជា...Read More
(FN - ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ហើយបិទបញ្ចប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ទុកសន្និបាតក្រសួងទេសចរណ៍ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក។
- តាមរយៈសន្និបាតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់អំពី ទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់ អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍សំដៅជំរុញ វិស័យនេះឱ្យឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពនិងទាន់ពេល ទៅនឹងការវិវឌ្ឍនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច ទាំងនៅកម្ពុជា, តំបន់ និងសកលលោក។
- តាមរយៈសន្និបាតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់អំពី ទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់ អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍សំដៅជំរុញ វិស័យនេះឱ្យឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ទៅនឹងការវិវឌ្ឍនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច ទាំងនៅ កម្ពុជា, តំបន់ និងសកលលោក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...Read More

FN ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេសការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅ ការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និង កីឡា ចំពោះ សមិទ្ធផលសម្រេចបាន និងឆន្ទៈក្នុងការកែទម្រង់វិស័យអប់រំ ឱ្យកាន់តែស៊ីជម្រៅ, ជាពិសេសការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែល បានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស នាពេលកន្លងមកដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...Read More

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប៖
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយដោយបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន១,៥១៨អង្គ នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរជាមួយអ្នកខេត្តសៀមរាប ដែលភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល គឺធ្វើឡើងគ្រប់វិស័យទាំងអស់ សូម្បីតែក្នុងវិស័យសាសនា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទូរស័ព្ទ ពិតជាមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ពេលខ្លះមិនអាចខ្វះបានឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា E Visa និង E Arrival ជាចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ដែលទើបបានដាក់ឲ្យដំណើរការ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នទិញសំបុត្រចូលទស្សនាតំបន់អង្គរ ក៏ប្រើប្រាស់ឌីជីថលដូចគ្នា, មិនបាំបាច់ពាក់កាតចូលទៀតនោះទេ ប្រើតែ QR Code មួយប៉ុណ្ណោះ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាកាន់តែទំនើប សូម្បីតែអ្នកលក់ដូរបន្ដិចបន្ទួច ក៏ប្រើប្រាស់...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធី «បើកសបា្តហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ វេទិកានេះ បង្កើតឱ្យមានជាកិច្ចសន្ទនា, ការផ្លាស់ប្ដូរមតិ, ចំណេះដឹង និងឧត្តមានុវត្តន៍អន្តរជាតិរវាងភាគីពាក់ព័ន្ធ។ ជាពិសេសផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជាអ្នកទទួលផលឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារសង្គមកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្ដរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែទូលំទូលាយរហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការខ្ពស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពទាំង៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានមានប្រសាសន៍ថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង, កម្ពុជា បាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព,...Read More

FN ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។
និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា រហូតទទួលបានជោគជ័យក្នុងការសិក្សារៀងៗខ្លួន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាមានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្រេចបានរហូតដល់ ៨៦ភាគរយ។ លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន, សិក្សាស្រាវជ្រាវ, ធ្វើទំនើបកម្មបរិក្ខា និងបច្ចេកវិទ្យាគ្រប់គ្រង ព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D), កម្មវិធីសិក្សា ឱ្យស្របតាមទីផ្សារការងារ និងការវិវឌ្ឍនៃសង្គម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលកំពុងស្វែងរកការងារ, សូមព្យាយាមស្វែងរកការងារទាំងក្នុង ក្របខណ្ឌសាធារណៈ និងឯកជនបន្ដទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម ពីព្រោះតាមការព្យាករណ៍, សេដ្ឋកិច្ច កម្ពុជាដែលមានកំណើនខ្ពស់ ក្នុងរង្វង់ ៦% ក្នុង ឆ្នាំ២០២៤ និងបន្តមានកំណើន ខ្ពស់ថែមទៀត...Read More
ទៅមុខថយក្រោយ