
FN ៖ ដោយសារជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) នៅតែមានរាតត្បាតនៅប្រទេសចិន ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ និងជាពិសេសអ្នកដំណើរដែលមានគម្រោងទៅកាន់ ឬត្រឡប់មកពីខេត្តដែលកំពុងកើតជំងឺនេះនៅប្រទេសចិន ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ក្នុងការការពារសុខភាពពីការឆ្លងជំងឺនេះ។
ជាពិសេស នារដូវបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខែ្មរប្រពៃណីជាតិខាងមុខដោយសារវីរុសនេះមានលក្ខណៈអាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត នេះបើតាមការសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសូងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានចំនួន២២២ករណី ក្នុងនោះប្រទេសចិន មានចំនួន២១៨ករណី ដែលក្នុងនេះមានបុគ្គលិកសុខាភិបាល ដែលបានថែទាំអ្នកជំងឺមានចំនួន១៥នាក់ នៅទីក្រុងបាងកក ប្រទេសថៃមាន ២ករណី ជាករណីនាំចូល និងប្រទេសកូរ៉េខាងត្បូង មាន១ករណី ដែលជាករណីនាំចូល។
ករណីស្លាប់៤នាក់ មាននៅតែក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន, ហើយជំងឺរលាកសួតនេះ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) បានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន និងបានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។
ទោះជាបច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ និងពុំទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះក៏ដោយ ក៏បុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើ នារដូវបុណ្យចូលឆ្នាំចិន ខាងមុខនេះដោយ៖
* គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។
* ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។
* ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី...Read More

FN ៖ យោងតាមរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបាននាំចេញដំឡូងមី (ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី) ចំនួន៣,៣១០,០៩២តោន កើនឡើង២៦.៦៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន២,៦១៣,២២០តោន។
បើតាមរបាយការណ៍ ចំណិតដំឡូងមីក្រៀម និងដំឡូងមីស្រស់ ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ចំណែកម្សៅដំឡូងមី ត្រូវបាននាំចេញទៅ ប្រទេសវៀតណាម ចិន ហូឡង់ ឆេក កាណាដា អ៊ីតាលី ឥណ្ឌា និងប៉ាគីស្ថាន។
គិតត្រឹមនៅឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួន៦៤៨,៤៧៦ហិកតា ថយចុះ០.៥៧ភាគយ បើធៀបនឹងឆ្នាំ២០១៨ មានផ្ទៃដី៦៥២,២៣៥ហិកតា៕
...
Read More
FN ៖ នៅឆ្នាំ២០១៩កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសជាង ២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ តាមរយៈការលក់បណ្ណនេះ ទទួលបានចំណូលសរុបប្រមាណ ៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបង្ហាញដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ២០៨,៤៣០នាក់ រកចំណូលបាន ៩,៥៣៣,៤២០ដុល្លារអាមេរិក។
គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងផងដែរថា ពេលពេញមួយឆ្នាំ២០១៩ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក៕
...
Read More
FN ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃដំបូងនៃឆ្នាំ២០២០នេះ បានបង្ហាញនូវតួលេខផ្លូវការ ដែលកត់តា្រដោយក្រសួង អំពីការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំ២០១៩កន្លងទៅនេះ។
របាយការណ៍របស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញកសិផលទាំងផ្លូវការ និងមិនផ្លូវការសរុបចំនួនជិត៧លានតោនទៅទីផ្សារក្រៅប្រទេស ក្នុងនោះការនាំចេញផ្លូវការមានចំនួនជិត៥លានតោន និងមិនផ្លូវការជាង២លានតោន។
ការនាំចេញផ្លូវការ៖ នៅឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន៦២ម៉ឺនតោន, ចំណិតដំឡូងមីក្រៀម-ស្រស់ ជាង៣លានតោន, ម្សៅដំឡូងមីជាង៥ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ជាង២០ម៉ឺនតោន, គ្រាប់ពោតជិត១២ម៉ឺនតោន, សណ្តែកសៀង ជិត៦ម៉ឺនតោន, ចេកជិត១៦ម៉ឺនតោន, ផ្លែស្វាយជិត៦ម៉ឺនតោន, ម្រេចជាង៣ពាន់តោន និងផលដំណាំផ្សេងៗទៀត ជិត៣០ម៉ឺនតោន។
ការនាំចេញស្រូវក្រៅផ្លូវការ៖ នៅឆ្នាំ២០១៩ កម្ពុជានាំចេញស្រូវក្រៅផ្លូវការ ទៅកាន់ប្រទេសវៀតណាម ចំនួនជាង២លានតោន តាមខេត្តជាប់ព្រំដែនដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពត។
ទីផ្សារសំខាន់ៗសម្រាប់កសិផលរបស់កម្ពុជារួមមាន៖ ប្រទេសចិន អឺរ៉ុប អាស៊ាន ជប៉ុន អាមេរិក កូរ៉េ ឥណ្ឌា រុស្ស៊ី អារ៉ាប៊ីសាអូឌីត អូស្ត្រាលីជាដើម៕
...
Read More
FN ៖ ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០ នេះតទៅ ហើយដើម្បីសម្រួលដល់ការងារនេះឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ Tablets ចំនួន១០៥គ្រឿង ទៅក្រុមប្រឹក្សាសង្កាត់ទាំង ១០៥ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោងក្នុងការអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំឲ្យមានប្រសិទ្ធភាព។
ពិធីចែកនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងអង្គការយូនីសេហ្វ, ប្រធានមន្ទីរផែនការ រួមនឹងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី មុំ ចាន់ដានី បានលើកឡើងថា ពិធីប្រគល់-ទទួល Tablets ជូនសង្កាត់នាពេលនេះ សម្រាប់អនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនាពេលនេះ បានបង្ហាញពីកាយវិការប្រកបដោយគុណធម៌ និងគតិបណ្ឌិតរប ស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៨-២០២៣។
លោកស្រី មុំ ចាន់ដានី បានគូសបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦~២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ៥ឆ្នាំក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតារហូតដល់អាយុក្រោម ២ឆ្នាំ ព្រមទាំងដើម្បីលើកកំពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីឪ្យដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រនៅតាមមូលដ្ឋានទូទាំងប្រទេស។
លោកស្រី កែវ សុខពិសី ដែលបានអញ្ជើញចូលរួមបានថ្លែងថា ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធី ជាពិសេសមន្ត្រីរដ្ឋបាលសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធី។
ដើម្បីសំរេចកិច្ចការនេះ...Read More

FN ៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែធ្នូចុងឆ្នាំ២០១៩នេះ មានគម្រោងវិនិយោគថ្មីចំនួន៣១គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា សរុបទុនវិនិយោគសរុបជាង២ពាន់លានដុល្លារអាមេរិក។
គម្រោងវិនិយោគថ្មីៗទាំង៣១នោះរួមមាន៖
១៖ ក្រុមហ៊ុន SCHNEITEC POWER CO., LTD គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។
២៖ ក្រុមហ៊ុន SCHNEITEC INFINITE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។
៣៖ ក្រុមហ៊ុន DE HEUS TMH CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។
៤៖ ក្រុមហ៊ុន MILLPLAN INDUSTRIES (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។
៥៖ ក្រុមហ៊ុន FHL INDUSTRIES CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់...Read More

FN ៖ សម្រាប់រយៈពេល ១១ខែឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០,៥២៦.៦៨ ប៊ីលានរៀល (ប្រមាណ ២,៦៣១.៦៧ លានដុល្លារអាមេរិក) ស្មើនឹង ១១៥% នៃផែនការប្រចាំឆ្នាំ។
ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល (ប្រមាណជា ៥៧០.៤៦ លានដុល្លារអាមេរិក) ស្មើនឹង ២៧.៦៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែធ្នូនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ឱ្យខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។
ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម ៖
* បន្តការសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យបន្ថែមលើសកម្មភាពអាជីវកម្មផ្សេងៗ ជាពិសេសអាជីវកម្មលើវិស័យប្រេងឥន្ទនៈ , លក់គ្រឿងសំណង់ និងផលិតថ្នាំជក់ ដើម្បីជំរុញប្រសិទ្ធភាពនៃចំណូលពន្ធជាអតិបរមា ព្រមទាំងចាត់វិធានការបន្ថែមដល់អាជីវកម្មមួយចំនួនដែលព្យាយាមគេចវេះការបង់ពន្ធ។
* ជំរុញការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសដែលមានក្នុងប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់ ដោយបន្តការយកចិត្តទុកដាក់លើការផ្តល់សេវាល្អ និងឆាប់រហ័សជូនអ្នកជាប់ពន្ធ និងចាត់វិធានការឱ្យតឹងរឹងសម្រាប់ការព្យាយាមក្លែងបន្លំ ឬទង្វើទាំងឡាយណាដែលរាំងស្ទះដល់នីតិវិធីនៃការចុះបញ្ជីពន្ធដារ។
*ពង្រឹងការចាត់ចែងលិខិតប្រកាសពន្ធ ដោយយកចិត្តទុកដាក់អនុវត្ត E-VAT System...Read More

FN ៖ សំណង់ផ្សេងៗនៅក្នុងកម្ពុជា ក្នុងឆ្នាំ២០១៩នេះ បានហក់ឡើងខ្ពស់ជិតទ្វេដង បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅនេះ។ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ទិន្នន័យសំណង់ ទូទាំងប្រទេសមានចំនួន ៤,៤៤៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៩ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៧៨,៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
របាយការណ៍បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសចំនួន ៤,៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨,៥៤០,៨៧៩ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៩,៣៥៣,៦៩៧,៤៧៥ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានចំនួន ២,៨៦៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារ។
របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣២គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន២០៣អគារ) ក្នុងនោះពី៥ជាន់ទៅ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ៥៧អគារ ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន២៣អគារ ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។
ដោយឡែក សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន ៣,៧៣២ គម្រោងមានផ្ទៃក្រឡា កម្រាលសំណង់ចំនួន ៨,០២៤,២៨៦ម៉ែត្រការ៉េ មានទុនវិនិយោគ ៣,៦៦១,២៧៥,៣៥០ដុល្លារ ស្មើនឹង ៣៨,៤៨៨ខ្នង។ ចំណែកឯកជន/ល្វែងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅទូទាំងប្រទេស ចំនួន៤០គម្រោង ស្មើនឹង ១៦,៥៨៩ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ២,៤៩៦,៣៥៨ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៨២១,៣០៦,៦៧៦ដុល្លារ។
អគារផ្ទះល្វែង...Read More

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូនទៅមុខផងដែរ ពោលការរៀបចំព្រឹត្តិការណ៍នេះគឺបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
លោកបានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។
ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នា នាពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រជាផ្លូវការ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នរឱ្យប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធខិតខំផ្ដល់ហេដ្ឋរចនាសម្ពន្ធឯកជន ក្នុងនោះសហគមន៍ទេសចរណ៍ក៏ត្រូវខិតខំបង្កើតផលិតផលឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯប្រជាពលរដ្ឋក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញចិត្តដល់ភ្ញៀវទេសចរ ដាច់ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។
លោកបានបន្តថា «បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ...Read More

FN ៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន១០,១៥៨លានដុល្លារអាមេរិក។
វិស័យសំខាន់ៗដែលជំរុញដល់ការនាំចេញនេះ មានវិស័យសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលមួយចំនួនទៀត។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បានបញ្ជាក់ថា «ការនាំចេញទំនិញទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ ជាង១០,១៥៨លានដុល្លារអាមេរិក កើនឡើងប្រមាណ៦៥៤លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ»។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ ដែលនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះនេះ ក្នុងនោះរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង៦,៤០៦លានដុល្លារអាមេរិក, វាយនភ័ណ្ឌមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក, ស្បែកជើងមានទឹកប្រាក់ជាង៩០៥លានដុល្លារអាមេរិក, អង្ករមានទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក និងផលិតផលផ្សេងៗមានទឹកប្រាក់ជាង៣,១៧៦លានដុល្លារអាមេរិក៕
...
Read More
FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូនេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។
ក្នុងសេចក្តីណែនាំបានបញ្ជាក់ថា អនុលោមតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និង
សំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។
រដ្ឋាបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់
ឱ្យដំណើរការពេញលេញ នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង
តទៅទៀតទេ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ សេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។
ដើម្បីទំនើបកម្មសេវាសាធារណៈ និងសម្រួលដល់ការបង់ថ្លៃប្រើប្រាស់សេវាឱ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការចេញ និងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំរាម និងសំណល់រឹងជាក្រដាស ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ទូទាត់ តាមមធ្យោបាយអេឡិចត្រូនិកជំនួសវិញដូចខាងក្រោម៖
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ (ឧទាហរណ៍សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០ អតិថិជនត្រូវបង់ថ្លៃសេវាពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារ...Read More

FN ៖ ក្នុងកំឡុងពេល កំពុងមើលថែទាំមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, នៅថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ ម៉ោង ទឹម អាយុ ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាង ដែលមានការអមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ ជូនដល់អ្នកជំងឺដែលមកសម្រាកព្យាបាល ប្រមាណចំនួន ១,១២៣នាក់ នៅតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានប្រគល់អំណោយលើកទឹកចិត្ត ដល់គ្រូពេទ្យ បុគ្គលិក និងកម្មករ ចំនួន១,៦១៧នាក់ ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យផងដែរ។
ជាមួយគ្នានោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់ និងជឿទុកចិត្ត...Read More
ទៅមុខថយក្រោយ