FN ៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែធ្នូចុងឆ្នាំ២០១៩នេះ មានគម្រោងវិនិយោគថ្មីចំនួន៣១គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា សរុបទុនវិនិយោគសរុបជាង២ពាន់លានដុល្លារអាមេរិក។
គម្រោងវិនិយោគថ្មីៗទាំង៣១នោះរួមមាន៖
១៖ ក្រុមហ៊ុន SCHNEITEC POWER CO., LTD គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។
២៖ ក្រុមហ៊ុន SCHNEITEC INFINITE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។
៣៖ ក្រុមហ៊ុន DE HEUS TMH CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។
៤៖ ក្រុមហ៊ុន MILLPLAN INDUSTRIES (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។
៥៖ ក្រុមហ៊ុន FHL INDUSTRIES CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៤កន្លែង។
៦៖ ក្រុមហ៊ុន CXD INDUSTRY CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។
៧៖ ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។
៨៖ ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១,៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥០៩កន្លែង។
៩៖ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១,៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ «លើកោះពេជ្រ» មានទុនវិនិយោគប្រមាណ ១,១៨១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦,៣៧០កន្លែង។
១០៖ ក្រុមហ៊ុន KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD គម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ទៅជាវត្ថុធាតុដើមពាក់កណ្តាលសម្រេច «Gelatine Granule» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧០កន្លែង។
១១៖ ក្រុមហ៊ុន CHEN BROTHERS LIGHTING CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ផ្លិតទឹកជូតកញ្ចក់រថយន្ត និងតម្រង់ខ្យល់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១.៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។
១២៖ ក្រុមហ៊ុន QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD. គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៩.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។
១៣៖ ក្រុមហ៊ុន JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD. គម្រោងបង្កើតរោងចក្រតំឡើងស៊ុរូបថត និងលាបពណ៌ក្រណាត់ឲ្យរឹង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។
១៤៖ ក្រុមហ៊ុន KING SHORE GLASS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។
១៥៖ ក្រុមហ៊ុន OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤កន្លែង។
១៦៖ ក្រុមហ៊ុន S W J (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិបូរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥៥កន្លែង។
១៧៖ ក្រុមហ៊ុន LEADING STAR (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥