
FN ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទការចេញចូលខេត្តមួយនេះ រហូតមានការជូនដំណឹងថ្មី លើកលែងរថយន្ដដឹកទំនិញ តែមនុស្សក្នុងរថយន្ដ កំណត់ត្រឹមតែ២នាក់ប៉ុណ្ណោះ ដោយមានតៃកុងម្នាក់ និងព្រូឡានម្នាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបដល់លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ អ្នកបើករថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
*ផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ ប្រភេទចេញ-ចូលខេត្តព្រះសីហនុ មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងមានការឆ្លងរាលដាលបន្ថែមទៀត ទៅដល់ទីតាំងដទៃនាំឲ្យមានការពិបាកក្នុងការគ្រប់គ្រង។
*ចំពោះរថយន្តដឹកជញ្ជូនទំនិញ នៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ គឺអ្នកបើកបរ និងជំនួយការអ្នកបើកបរ (ហួរថយន្ត)។
*ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ-ចូល ទៅ-មករាជធានី-ខេត្តផ្សេងមួយរយៈសិន រហូតដល់មានការជូនដំយ៉ាងជាថ្មី ដើម្បីឲ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជា មណ្ឌលចត្តាឡីស័កឲ្យបានចប់សព្វគ្រប់សិន។
*សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករ ក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនរួមមាន៖ ៣ការពារ គឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់) និង៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់...Read More

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងអប់រំបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
ជាមួយគ្នានេះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ នៅទីតាំងដែលបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕
...
Read More
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៦ ដែលមានទុនវិនិយោគចំនួន ៧០២.៥លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។
ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។
គម្រោងវិនិយោគថ្មីទាំង១៦នោះរួមមាន៖
១៖ ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។
២៖ ក្រុមហ៊ុន GLAMOR GLASS CO., LTD គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។
៣៖ ក្រុមហ៊ុន CART TIRE CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
៤៖ ក្រុមហ៊ុន ONION MOBILITY CO., LTD គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
៥៖ ក្រុមហ៊ុន SHANE...Read More

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាបន្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។
តាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, គឺសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនេះ ក្រសួងនឹងបង្កើនទីកន្លែងចាក់វ៉ាក់សាំង ទៅតាមបណ្តាខេត្តចំនួន១៥បន្ថែមទៀត ដែលមានមន្ទីរពេទ្យបង្អែកចំនួន៨៣កន្លែង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។
ខេត្តចំនួន១៥នោះ រួមមាន៖ ក្រចេះ, មណ្ឌលគិរី, រតនគិរី, ព្រះវិហារ, ស្ទឹងត្រែង, ត្បូងឃ្មុំ, កំពង់ស្ពឺ, កំពង់ឆ្នាំង, ព្រៃវែង, កំពង់ចាម, កំពង់ធំ, សៀមរាប, តាកែវ, កំពត និងខេត្តកណ្តាលជាដើម។
ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនដល់កម្ពុជា ធ្វើឡើងដោយផ្អែកលើកគោលការណ៍ស្ម័គចិត្ត៕
...
Read More
FN ៖ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងបានប្រាប់ទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនេះ៕
...
Read More
FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ក្រសួងអប់រំបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក»។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
...
Read More
FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្ន អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ។
ក្រសួងអប់រំបញ្ជាក់យ៉ាងដូច្នេះថា «សម្រេចផ្អាកដំណើរការ អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។
ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។
សូមជម្រាបថា ក្រោយផ្ទុះជំងឺកូវីដ១៩ ចូលសហគមន៍នេះ ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការសាលារៀនទាំងរដ្ឋ និងឯកជនចំនួន៧ហើយ គឺវិទ្យាល័យភ្នំពេញថ្មី, សាលារៀន SIS សាខាផ្សារដើមគរ, អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង៕
...
Read More
FN ៖ ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរ មកធ្វើតេស្តយកសំណាកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយអាណាព្យាបាល និងសិស្ស មានផ្ទុកមេរោគកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងសម្រេចផ្អាកដំណើរការវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស (SIS) សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី និងស្នើសូមបុគ្គលិអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរនៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» អញ្ជើញមកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ព្រឹក ដើម្បីឱ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក សូមសាលារៀបចំទីតាំងសម្រាប់ ប្រមូលសំណាក និងមានមន្ត្រីបង្គោលមួយ សម្រាប់ទំនាក់ទំនងជាមួយមន្ត្រីសុខាភិបាល។
ក្រសួងបន្តថា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល៕
...
Read More
FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០។
សេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបានក្រសួងសុខាភិបាលបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សខាងលើនេះ នឹងដំណើរការចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះតទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។
...
Read More
FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជនបរទេស៣នាក់ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ បំលែងថ្មីនេះ រួមមាន៖
១៖ បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២១។
២៖ ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ មា អាសយដ្ឋានស្នាក់នៅរាជធាឌីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
៣៖ ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្ត ជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេង និង ហង់សិន រាជធានីភ្នំពេញ រួចហើយ។
ក្រសួងសុខាភិបាល បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកម្សាន្តទៅកាន់ស្រុកកំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកសាជាថ្មីម្ដងទៀតថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើន ប្រភេទ ពេលនេះកំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។ ដូច្នេះ ពលរដ្ឋកម្ពុជា មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស...Read More

FN ៖ រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន (១២-១៤ កុម្ភៈ) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ៩០ ម៉ឺននាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិបានកើនឡើងប្រមាណ ៦% បើធៀបនឹងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោករដ្ឋមន្ត្រីបានថ្លែងថា «ភ្ញៀវសរុបមានចំនួន ៨៩២,៦៣៨ នាក់ ថយចុះ ២.២៣% បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះភ្ញៀវជាតិមមានចំនួន ៨៨០,៥៥៣ នាក់ កើនឡើង ៦.០៥% និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១២,០៨៥ នាក់ ថយចុះ ៨៥.៤០%»។
ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
* ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២០៥,០៧៥ នាក់
* ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨,៥២១ នាក់
* ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩,០៤២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ៖ ១១៨,៥០២ នាក់
* ខេត្តសៀមរាប៖ ១១៧,៧៨៩ នាក់
* ខេត្តកំពត៖ ១០២,០២៦ នាក់
* ខេត្តកែប៖ ៩២,៨០៤ នាក់
* ខេត្តព្រះសីហនុ៖ ៨២,០៦៥ នាក់Read More

FN ៖ ក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១០ សរុបទុនវិនិយោគ៦០០លានដុល្លារ និងបង្កើតការងារបានជាច្រើនពាន់កន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន MAYCO FURNITURE COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨៨កន្លែង។
២៖ ក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
៣៖ ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន៨១គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៨០កន្លែង។
៤៖ ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន៥៤គ្រែ...Read More
ទៅមុខថយក្រោយ