FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០។
សេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបានក្រសួងសុខាភិបាលបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សខាងលើនេះ នឹងដំណើរការចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះតទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។