កម្ពុជាក្រ តែកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានខ្ពស់ដូចប្រទេសអ្នកមាន

FN ៖ បណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសកម្ពុជាក្រ តែកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ថិតនៅដូចជាមួយកម្រិតប្រទេសអ្នកមានដែរ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាឈ្វេងយល់ អំពីការកសាងក្រមខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញាវត្ថុ សាធារណៈសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ រវាងគណៈកម្មការទី២ នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
លោកថ្លែងថា «ពិភពលោកគិតជាមធ្យម អ្នកចាក់វ៉ាក់សាំងបាន១ដូសមាន៣២ភាគរយ ផ្ទុយទៅវិញប្រទេសអ្នកក្រទើបបានចាក់១.២ភាគរយទេ ក្រៅពីនោះប្រទេសអ្នកមានល្មម ប្រទេសអ្នកមានគេយកអស់ហើយវ៉ាក់សាំង ប៉ុន្ដែចំណែកកម្ពុជា ប្រទេសក្រ តែកម្ពុជានៅជាមួយប្រទេសអ្នកមាន ចំពោះកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩»។
លោកបញ្ជាក់ថា សម្រាប់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជារយៈពេល២ខែកន្លងមកនេះ កម្ពុជាឡើងមកធម្មតាហើយ ខណៈក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ កន្លងទៅកម្ពុជាជួបការលំបាកខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា បានឡើងមកដំណាក់កាលល្អឡើងវិញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះមានការចាក់វ៉ាក់សាំង និងវិធានការចាំបាច់ផ្សេងទៀត។
លោកថា នៅឆ្នាំ២០២២ខាងមុខ គឺនៅតែមិនប្រាកដប្រជា មិនដឹងថាជំងឺកូវីដ១៩ចប់ពេលណានោះទេ ព្រោះថា ពិភពលោកនឹងមានសុវត្ថិភាព ទាល់តែប្រទេសទាំងអស់មានសុវត្ថិភាព ដូចជាការចាក់វ៉ាសាំង ឲ្យបានទាំងអស់ទើបអាចបន្ថយនូវការឆ្លង។ សម្រាប់កម្ពុជាវិញបើគ្រប់គ្រងបានល្អ ហើយប្រទេសជិតខាងមានបញ្ហា នោះកម្ពុជាស្រួលនោះដែរ។
លោកបញ្ជាក់បន្តថា ប្រសិនបើសមត្ថភាពនៃគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជាបានល្អ នោះជាគន្លឹះសម្រាប់ការងើបឡើងនូវសេដ្ឋកិច្ច និងការស្ដារនូវជីវភាពប្រជាជន តាមរយៈការធ្វើការងារប្រកបរបបឡើងវិញ ពិតជាមានសារៈសំខាន់។
ស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលប្រទេសទីផ្សាររបស់កម្ពុជា មានលក្ខណៈល្អប្រសើរដូចជា ចិន អាមេរិក អឺរ៉ុប និងអង់គ្លេស គឺសុទ្ធតែងើបឡើងវិញទាំងអស់ ហើយជាទីផ្សារនាំចេញរបស់កម្ពុជា ចំណុចខ្លាំងរបស់កម្ពុជា នៅពេលកម្ពុជាងើបឡើងវិញ នោះនឹងបង្កើតឱកាសល្អសម្រាប់វិស័យឧស្សាហកម្ម ខណៈដៃគូប្រកួតប្រជែងជាមួយកម្ពុជា ដូចជា...Read More


ថវិកា៩០លានដុល្លារ សម្រាប់ជួយដល់ការអភិវឌ្ឍន៍កម្ពុជា រយៈពេល៥ឆ្នាំ

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឲ្យលោក PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងជំនួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និងហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី១ និង ២ (Cambodia Agricultural Value Chain Program) ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និងភាពធន់កសិកម្ម ជាដើម។
ក្នុងឱកាសនោះ លោក PABLO KANG បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី នូវវឌ្ឍនភាពនៃគម្រោងនានា ដែលទទួលបានការគាំទ្រ ដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា៖ គំនិតផ្ដួច-ផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្ដាលី (Mekong-Australia Partnership), មជ្ឈមណ្ឌលមេគង្គ-អូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ (Mekong-Australia Centre for Water and Irrigation), ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ ។
ទន្ទឹមនេះ លោកអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់កម្ពុជា លើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរេសមិទ្ធិ ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម,...Read More


ខេត្តចំនួន១៥ទៀត ជាភូមិសាស្រ្ត ដែលតម្រូវឱ្យប្រជាជនពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តចំនួន១៥ទៀត ជាភូមិសាស្រ្តសម្រាប់ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ភូមិសាស្ត្រដែលត្រូវពាក់ម៉ាស់នេះ មានខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។

...Read More

ការចាក់ដូសទី៣ ឬដូសជំរុញដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនថៃ

FN ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយអំពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ពនគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ ត្រូវធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួននូវវិធាន។ «៣ការពារ» (ពាក់ម៉ាស់ លាងដៃឱ្យ ញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង *...Read More


លុបចោលបំរាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌា

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចលុបចោលបំរាមហាមឃាត់ ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌា ចូលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។
ការលុបចោលបំរាមនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណៈរដ្ឋឥណ្ឌា។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ»៕

...Read More

មិនគិតថ្លៃសម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ

FN ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា នេះបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕

...Read More

កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ

FN ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ខណៈរយៈពេល៧ខែ កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែសីហានេះ។
សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។
ទោះបីជា ស្ថានភាពនៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញ លើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។
សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥%, អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់ ១៧% ហើយអង្ករចំហុយបានចំនួន ៣% ដែលអង្ករទាំងនោះចំនួន ៣៦.២១% ទៅកាន់សហគមន៍អ៊ឺរ៉ុប ៣៦.១៣% នាំទៅកាន់ប្រទេសចិន ៧.៨៨%ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩.៧៩%ទៅកាន់ទីផ្សារផ្សេងៗចំនួន ២២ គោលដៅដូចជា ហ្កាប៊ុង អូស្ត្រាលី អង់គ្លេស ញ៉ូហ្សេលេន..ជាដើម។
សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាននិងកំពុងប្រមូលផល ក្នុងខែកក្កដា នេះបានចំនួន ៣២៥ ៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណជា៧៨លានដុល្លាសហរដ្ឋអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សំគាល់ ទោះបីជាមានការរាំងស្ទះខ្លះដោយសាវិធានការសុវត្ថិភាពប្រឆាំងកូវីដ...Read More


សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចខាងក្រោម ៖
* ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
* ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
* ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច
* ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ...Read More


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៨ ទុនវិនិយោគសរុបជាង ៧១លានដុល្លារ

FN ៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨ ដែលមានទុនវិនិយោគសរុបចំនួន ៧១.៤លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។
ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។
២៖ ក្រុមហ៊ុន SORTICS ALLIANCE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៦កន្លែង។
៣៖ ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។
៤៖ ក្រុមហ៊ុន REMSTEX...Read More


ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់៥១៦លានដុល្លារ ធ្លាក់ចុះ៣៣% !

FN ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥១៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ជាង ៣,៤៦៦លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ ៣,៩៨២លានដុល្លារ ធ្លាក់ចុះ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៤,០២៥លានដុល្លារ។
ចំពោះមុខទំនិញ ដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម -ល-។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការធ្លាក់ចុះ នៃការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃនេះ គឺដោយសារតែបញ្ហាការរាលត្បាត នៃជំងឺកូវីដ-១៩។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្លាក់ចុះ ការនាំចេញរបស់កម្ពុជាទៅថៃ គឺអាចបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តតាមបណ្តោព្រំដែន កម្ពុជា-ថៃ ដែលធ្វើឲ្យមានការរឹតបន្តឹង លើការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ»។
បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា ការធ្លាក់ចុះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសថៃនេះ មិនមែនមកពីកត្តាតម្រូវការប្រើប្រាស់ របស់ពលរដ្ឋថយចុះនោះឡើយ។
គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក៕

...Read More

អង់គ្លេសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ Astra Zeneca ចំនួន ៤១.៥ម៉ឺនដូស ដល់ប្រទេសកម្ពុជា

FN​ ៖ ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ
សូមបញ្ជាក់ថា វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ ៩លានដូស៕

...Read More

អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

FN ៖ ក្រសួងសុខាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា។
ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងលិខិតនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

...Read More

ទៅមុខថយក្រោយ