សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប Comment របស់ជនជាតិវៀតណាម៖ «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម»

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែសីហានេះ បង្ហោះសារឆ្លើយតបភ្លាមៗ ទៅនឹង Comment របស់បុរសជនជាតិវៀតណាមម្នាក់ ដោយសម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហា​ ដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំសង្ឃឹមថាមេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំឲ្យរំខានដល់ខ្ញុំតទៅទៀត»។

 

ខាងក្រោមនេះសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន​ សែន ឆ្លើយតបសារជនជាតិវៀតណាម លោក Nguyen Van Tai នៅលើ Facebook:

ខ្ញុំសូមកោតសរសើរដែលលោកចេះភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស។ ដោយសារតែខ្ញុំមិនមែនជាជនជាតិវៀតណាម ខ្ញុំមិនអាចឆ្លើយតបជាភាសាវៀតណាមបានទេ តែខ្ញុំសូមឆ្លើយជាភាសាខ្មែរ និងភាសាអង់គ្លេស។

ជាការប្រសើរហើយ ប្រសិនបើលោកយល់ថា សមុទ្រចិនភាគខាងត្បូង មិនគួរត្រូវបានទាក់ទាញកម្ពុជា និងឡាវឲ្យចូលពាក់ព័ន្ធដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយរវាងចិន និងវៀតណាម យ៉ាងណានោះគឺជាសិទ្ឋិសម្រេច របស់មេដឹកនាំវៀតណាម។ លោកចង់ជ្រើសរើសផ្លូវសង្គ្រាម ឬផ្លូវសន្តិភាពគឺជាសិទ្ឋិរបស់វៀតណាមផ្ទាល់។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោក គួរគោរពនូវការសន្យារបស់លោក​ ដែលថាមិនពាក់ព័ន្ឋឡាវ ជាពិសេសកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង។

ខ្ញុំសង្ឃឹមថាមេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំអោយរំខានដល់ខ្ញុំតទៅទៀត ព្រោះរយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាមមួយចំនួន បានចូលមកនិយាយមិនត្រឹមត្រូវ ចំពោះខ្ញុំលើទំព័រហ្វេសប៊ុកខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជារបស់ខ្ញុំ ហើយខ្ញុំក៏សូមបញ្ជាក់សារជាថ្មីថា ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ឋិជាមួយប្រទេសទាំងអស់ រាប់ទាំងជាមួយនឹងវៀតណាមផងដែរ។

ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហា ដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។ ខ្ញុំក៏មិនត្រូវអោយវៀតណាម មកបម្រើផលប្រយោជន៍ នយោបាយរបស់កម្ពុជានោះដែរ។ ជម្លោះអធិបតេយ្យក្នុសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយ ដោយសន្តិវិធីរវាងចិននិងវៀតណាម ជាជាងការដោះស្រាយតាមសង្រ្គាម ដូចដែលលោកបានលើកឡើងក្នុងហ្វេប៊ុគខ្ញុំ។

I truly admire you...Read More


សម្តេច ហ៊ុន សែន កំពុងជួបពលរដ្ឋមានបញ្ហាដីធ្លីនៅព្រលានយន្តហោះខេតុ្តព្រះវិហារ បន្ទាប់ពីប្រកាសកាត់ដីជូនពួកគាត់

អត្ថបទ Fresh News

(ព្រះវិហារ)៖ ក្រោយប្រកាសកាត់ដីទំហំ ៨០.៥៣ហិកតានៅព្រលានយន្តហោះក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅទីនោះ ១២៧គ្រួសារ កាន់កាប់វិញ ពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលស្តាប់យោបល់ពីពួកគាត់។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ការដូរដ៏ធំមួយទៀតជូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដោយបានសម្រេចកាត់ដីទំហំ ៨០.៥៣ហិកតានៅព្រលានយន្តហោះ ក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ជាក់ស្តែង ១២៧គ្រួសារ។ ការសម្រេចនេះ បានធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។

ដោយឡែកដីព្រលានយន្តហោះ ដែលនៅសល់ពីការកាត់ឲ្យប្រជាពលរដ្ឋប្រមាណ ៧១.១៧ហិកតា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជូនសាលាខេត្តព្រះវិហារ ទុកសម្រាប់ធ្វើការអភិវឌ្ឍ។ បើតាមសម្តេចដីនេះអាចយកទៅធ្វើជាមន្ទីរនានា ឬអាចបង្កើតជាសកលវិទ្យាល័យទៅថ្ងៃក្រោយ តែមិនអនុញ្ញាតឲ្យប្រគល់ ទៅឯកជននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចកាត់ដីព្រលានយន្តហោះឲ្យប្រជាពលរដ្ឋនេះ គឺជាការដោះស្រាយបញ្ហាពិត បន្ទាប់ពីសម្តេចបានស្តាប់នូវរឿងពិតជាអ្វី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅព្រលានយន្តហោះ ខេត្តព្រះវិហារ ដែលបាននិងកំពុងជួបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នៅខេត្តព្រះវិហារ នាពេលនេះមានចំនួនជិត១០០គ្រួសារ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់ ពួកគាត់ក្នុងគ្រួសារៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

 

...Read More

ជនជាតិវៀតណាមម្នាក់ទៀតហើយ Comment វាយប្រហារសម្តេចតេជោ, តែត្រូវបានសម្តេចឆ្លើយតបថា «ដោះស្រាយដោយសន្តិវិធី, ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ»

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងតាមរយៈ Facebook ថា មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហាររិះគន់សម្តេច ដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។

ប៉ុន្តែត្រូវបានសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបវិញថា ឲ្យដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នា ដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam ចូលមក Comment វាយប្រហារខ្ញុំដោយសាររឿង ផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ខ្ញុំបានប្រាប់ទៅគាត់អោយដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នាដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ។ ហើយខ្ញុំបានសួរគាត់ទៀតថា តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំនេះជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?»

...Read More

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនចុះហត្ថលេខាស្នើលើកលែងទោសឲ្យ សម រង្ស៊ី ឡើយ

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា សម្តេច នឹងមិនចុះហត្ថលេខាស្នើ លើកលែងទោសឲ្យប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី ទៀតឡើយ ជុំវិញការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សម្តេច និងគ្រួសារសម្តេច ដោយសម្តេចចាត់ទុកថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំនឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រមាថ ធ្ងន់ធ្ងរដល់ខ្ញុំ និងគ្រួសារខ្ញុំឡើយ  ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ» ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកភាពឈឺចាប់ រឿងគេប្រមាថសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា ជាប្រពន្ធមេដឹកនាំវៀតណាម ឡេដឹកថ និងប្រមាថលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់ ឡេដឹកថ។

សម្តេចថានេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។ និយាយដល់រឿងនេះ សម្ដេចតេជោ បានបង្ហាញអារម្មណ៍សោកស្តាយ ដោយអមនឹងទឹកភ្លែករលីងរលោង...Read More


នាយករដ្ឋមន្រ្តី បង្គាប់ឲ្យជ្រើសរើសអនុរក្សព្រៃឈើបន្ថែម៣០០នាក់ទៀត នៅឆ្នាំ២០១៧ ដើម្បីបង្កើនសកម្មភាពការពារព្រៃឈើ

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យជ្រើសរើស អនុរក្សព្រៃឈើបន្ថែម៣០០នាក់បន្ថែមទៀត សម្រាប់នៅឆ្នាំ២០១៧ ដើម្បីបង្កើនសកម្មភាព ការពារព្រៃឈើនៃកម្ពុជា។ ថ្លែងក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាសាលាប្រជុំរំដួល នៅទី២២ ខែសីហា ឆ្នាំ២០១៦ សម្តេតតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងពិភាក្សា ជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនឧទ្យានុរក្សពី៩៦០នាក់ នៅពេលបច្ចុប្បន្ននេះ ដល់១២០០នាក់ ដែលចំនួននេះ បង្កើនមិនដល់៣០០នាក់នោះទេ។

ដូច្នេះក្នុងនាមរាជរដ្ឋាភិបាល សូមប្រកាសថ្ងៃនេះថា សម្រាប់ការជ្រើសរើសអុនរក្សព្រៃឈើចំនួន ៣០០នាក់សម្រាប់ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងនឹងពិនិត្យមើល​តទៅទៀត បើចាំបាច់ត្រូវបំពាក់អាវុធ (សម្រាប់អនុរក្សព្រៃឈើ) ក៏យើងត្រូវបំពាក់អាវុធដែរ ព្រោះពេលខ្លះអ្នកកាប់ឈើមានអាវុធ អីចឹងទេចេញ ស.ជ.ណ ទៅ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាទៅ សម្រាប់ការជ្រើសរើសមន្ត្រីអនុរក្ស»។ ការសម្រេចបង្កើនចំនួនមន្ត្រីអនុរក្សព្រៃឈើនេះ ត្រូវបានសម្តេចរំពឹងថា នឹងជួយពង្រឹងការការពារព្រៃឈើ និងឧស្យានជាតិនានារបស់កម្ពុជា។ ព្រៃឈើរបស់កម្ពុជា មាន៦លានហិកតា៕

[fbvideo link=”https://www.facebook.com/freshnewsasia/videos/595312290640566/” width=”500″ height=”400″ onlyvideo=”1″]

...Read More

សម្តេចតេជោ ហ៊ុន សែន ព្រមតាមសំណើកញ្ញា ធី សុវណ្ណថា សាងសង់ផ្លូវ និងស្ពាន ១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយយល់ព្រម តាមសំណើរបស់កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដោយស្នើសាងសង់ផ្លូវ និងស្ពាន​ប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង ដោយផ្តល់ការទទួលខុសត្រូវទៅឲ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។  ការសម្រេចនេះ បានធ្វើឡើងក្រោយពីកញ្ញា ធី សុវណ្ណថា បានស្នើទៅសម្តេចតេជោ ដោយផ្ទាល់មាត់ នៅក្នុងវេទិកា ស្តីពីការការពារ និង អភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នាសាលាប្រជុំរំដួល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពានខាងលើនេះ គឺដើម្បីជាប្រយោជន៍បម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋ នៅតំបន់ នោះ មិនមែនបម្រើដល់ការ កាប់ឈើនោះឡើយ។ សម្តេចថា ត្រូវធ្វើយ៉ាងណា ឲ្យតំបន់អារ៉ែង ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ ទេសចរ មកកម្សាន្ត និងទស្សនា៕

[fbvideo link=”https://www.facebook.com/freshnewsasia/videos/595321333972995/” width=”500″ height=”400″ onlyvideo=”1″]

...Read More

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារ ដែលបានមករស់នៅ និងធ្វើការ នៅប្រទេសទីម័រខាងកើត

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារ ដែលបានមកធ្វើការងារជាឯកជន អង្គការ ក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិក អង្គការអន្តរជាតិ នៅប្រទេសទីម័រខាងកើត។ សម្តេចតេជោថា នេះគឺជារឿងមួយនឹកស្មានមិនដល់ថា មានខ្មែរមករស់នៅ និងធ្វើការងារដល់ប្រទេស ទីម័រឡេស្តេឡើយ។

សម្តេចតេជោបន្តទៀតថា នេះសរបញ្ជាក់ឲ្យឃើញថា ធនធានកម្ពុជា បានមកបំពេញការងារនៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ជាដើម។

យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរ ១៥គ្រួសារដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិជាដើម។ ពីមុនមកគឺយើងមិននឹកស្មានថា មានខ្មែរមករស់នៅធ្វើការងារដល់ ប្រទេសទីម័រឡេស្តេឡើយ។ នេះសរបញ្ជាក់អោយឃើញថា ធនធានកម្ពុជាបានមកបំពេញការងារ នៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ (UN) ជាដើម»។

Facebook Page ផ្លូវការសម្តេចតេជោ បន្តទៀតថា ទោះបី សម្តេចតេជោ មមារញឹករវល់នឹងកម្មវិធីជំនួបប្រជុំជាមួយប្រមុខដឹកនាំ នៃប្រទេសទីម័រឡេស្តយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ តែងតែផ្តល់ពេលវេលាឲ្យបងប្អូនយើងបានជួបជុំចែករំលែកសុខទុក្ខ និងនិងជម្រាបពីស្ថានភាពរស់នៅ របស់បងប្អូនដែរ។

សម្តេចតេជោ បានផ្តាំផ្ញើឲ្យបងប្អូនយើង គោរពច្បាប់ប្រទេសគេ និងសហការឲ្យបានល្អជាមួយរដ្ឋអំណាច នៃប្រទេសទីម័រឡេស្ត ព្រោះប្រទេសយើងកំពុងជួយជ្រោមជ្រែងប្រទេសនេះ ឲ្យឆាប់បានចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន​​ គោរពស្រឡាញ់បងប្អូនខ្មែរ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ទោះបីបងប្អូនរស់នៅប្រទេសណាក៏ដោយ។

គួរកត់សំគាល់ថា ព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿនមន្រ្តីជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤

អត្ថបទ Fresh News

(ភ្នំពេញ)៖ នៅក្នុងជំនួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ ដោយបិទទ្វារនៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងក្រើនរំលឹកជាថ្មីម្តងទៀត ទៅដល់មន្រ្តីនៅក្នុងខេត្ត ឲ្យជៀសវាងនូវការប្រើវប្បធម៌នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្តិ៣ កូន-ប្រពន្ធស័ក្តិ៤។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា «មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ត្រូវជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤»។

ជាការកត់សម្គាល់ដើម្បីឲ្យការបម្រើសេវារបស់មន្រ្តីជូនដល់ប្រជាពលរដ្ឋប្រកបដោយភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន តែងបាន តាស់តឿនជានិច្ចដល់មន្រ្តីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ និង ប្រកបដោយកាយវិការសមរម្យ។ សម្តេចតេជោ ក៏តែងបានក្រើនរំលឹកដល់មន្រ្តីជាន់ខ្ពស់​ ឲ្យលុបបំបាត់ទម្លាប់កូន-ប្រពន្ធ យកអំណាចឪ ទៅប្រើកៀបសង្កត់អ្នកដទៃផងដែរ។

បើតាមទំព័រ Facebook របស់សម្តេចតេជោ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីក្នុងខេត្តតាកែវ ដោយមិនមានវត្តមានឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលជាប្រធានក្រុមការងារចុះជួយខេត្តតាកែវ នាថ្ងៃម្សិលមិញនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ (សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណកម្មសិទ្ធិដីធ្លី) និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿន សមស្រប និងមានប្រសិទ្ឋិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវសហការជាមួយភ្នាក់ងារពន្ឋដារ និងគយក្នុងការប្រមូលពន្ធអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់ការពារតំបន់អភិរក្ស ដូចជាភ្នំជីសូ ភ្នំតាម៉ៅ ជាពិសេសតំបន់ដែលទាក់ទាញទេសចរណ៍ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអោយបានលឿនឆាប់រហ័ស។

សូមបញ្ជាក់ថា...Read More


សម្តេចតេជោរំភើបរហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលឃើញរូបថត គំនូរ និងពាក្យជូនពររបស់កុមារពិការ អង្គការ HHC

អត្ថបទ Fresh News

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហានេះ បានបញ្ជាក់ពីក្តីរំភើប រហូតដល់ស្រក់ទឹកភ្នែកមិនខ្លួន នៅពេលសម្តេចបានឃើញការរៀបចំរូបថត គំនូរ និងការសរសេរពាក្យពេចន៍ជូនពររបស់កុមារពិការ នៃអង្គការ​ជំនួយនៃ​ក្តីសង្ឃឹមសម្រាប់​សហគមន៍ (HHC) ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដំណក់ទឹកភ្នែករបស់សម្តេច នឹងធ្វើឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខិតខំជួយកុមារពិការ នៃអង្គការ HHC តទៅទៀត ហើយសម្តេចនឹងរកពេលជួបកុមារពិការនៅអង្គការនេះ នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook យ៉ាងដូច្នេះថា «តា និងយាយរំភើបចិត្តខ្លាំងណាស់ ដែលចៅៗបាននាំគ្នារៀបចំរូបថត គំនូរ និងសរសេរពាក្យជូនពរមកតាយាយ។ ចៅៗបានធ្វើឱ្យតាស្រក់ទឹកភ្នែក ដែលហូរមកមិនដឹងខ្លួន។ ដំណក់ទឹកភ្នែករបស់តា នឹងធ្វើឱ្យតារួមជាមួយយាយ ខិតខំជួយពួកចៅតទៅទៀត។ តានឹងរកពេលទៅជួបចៅៗនាពេលខាងមុខ។ ជូនពរចៅៗមានសុខភាពល្អ»៕

 

...Read More

សម្តេចតេជោ ហ៊ុន សែន ចាត់ឲ្យអភិបាលខេត្តតាកែវ ចេញលិខិតផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ៣១គ្រួសារ រស់នៅខាងលើជាមួយមន្ទីរពាណិជ្ជកម្មខេត្ត

អត្ថបទ Fresh News

(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហានេះ បានជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ៣១គ្រួសារ ដែលពួកគាត់អះអាងថា បានមករស់នៅទីតាំងខាងលើ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ចាប់តាំងពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន ហើយមិនទាន់ទទួលបានកម្មសិទ្ធិនោះឡើយ។

ក្រោយទទួលបានលិខិត សូមជួយអន្តរាគមន៍ ដែល Comment ក្នុង Facebook សម្តេចតេជោ បានឆ្លើយតបភ្លាមៗថា ចំពោះសំណើររបស់បងប្អូនទាំង៣១គ្រួសារ សម្តេចបានពិភាក្សា និងដោះស្រាយរួចហើយ ដោយនៅល្ងាចថ្ងៃទី១៦ ខែសីហានេះ អភិបាលខេត្តនឹងរៀបចំលិខិត និងប័ណ្ណកម្មសិទ្ធិជូនបងប្អូន។

សម្តេចតេជោ បានសរសេរឆ្លើយតប Comment សំណើរបស់ប្រជាពលរដ្ឋ៣១គ្រួសារនោះថា «ខ្ញុំបានទទួលសំណើនេះហើយ នឹងបានពិភាក្សាដោះស្រាយរួចហើយ។ នៅល្ងាចនេះអភិបាលខេត្ត នឹងរៀបចំលិខិត និងប័ណ្ណកម្មសិទ្ធិជូនបងប្អូន។ សូមជូនពរបងប្អូនជួបតែសំណាងល្អ។ សូមក្មួយប្រាប់ដំណឹងនេះទៅគ្រួសារទាំង៣១គ្រួសារផង»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហានេះ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ ដើម្បីចុះពិនិត្យសមិទ្ធផលជាតិ និងសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ។

ក្នុងដំណើរចុះទៅកាន់ខេត្តតាកែវនេះ សម្តេចតេជោ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្សានុស្ស នៃសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន និងបានឧបត្ថមអគារសិក្សា៦ខ្នង ស្នើ៨៤បន្ទប់ ដល់សាលារៀនចំនួន៣៕

...Read More

សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មី «ហាមជួលដីតាមព្រំដែនឲ្យវៀតណាម ជាដាច់ខាត»

អត្ថបទ Fresh News

(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ និងរារាំងកុំឲ្យមានការជួលដីទៅឲ្យប្រទេសវៀតណាមជាដាច់ខាត។ ការថ្លែងក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំង ប្រដាប់អាវុធនៅខេត្ត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៧ ខែសីហា នេះថា «ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម»​​ ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំឲ្យអភិបាលខេត្តនៅជាប់ព្រំដែនវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះ ដែលវានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ ដើម្បីចៀសវាងបញ្ហាផ្សេងៗដូចជា ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែឡាវជាដើម។

ក្រៅពីចេញសារាចរណែនាំកុំឲ្យមានការជួលដីឲ្យប្រជាពលរដ្ឋប្រទេសជិតខាងហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើលិខិតជូនដំណឹង ទៅដល់ថ្នាក់ដឹកនាំប្រទេសមានព្រំដែនជាប់កម្ពុជា ហាមប្រាមប្រជាពលរដ្ឋរបស់ពួកគេកុំឲ្យជួលដីពីប្រជាពលរដ្ឋកម្ពុជាផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំម្សិលមិញនេះ សម្តេច ក៏បានណែនាំដល់អាជ្ញាធរខេត្ត ត្រូវបង្កើនទំនាក់ទំនងសហប្រតិ បត្តិការល្អរវាងប្រទេសទាំងពីរ ហើយណែនាំប្រជាពលរដ្ឋទាំងសងខាងអោយចេះយោគយល់គ្នា។

សម្តេចតេជោ ក៏បានណែនាំឲ្យចូលរួមសហការគ្នាទប់ស្កាត់អំពើនេសាទខុសច្បាប់ទាំងឡាយ និង ណែនាំអាជ្ញាធរមានសមត្ថកិច្ចនៅក្នុង ខេត្តតាកែវ ឲ្យរៀបចំបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់កម្ពុជា-វៀតណាម មានព្រំដែនជាប់គ្នាប្រវែងសរុបប្រមាណ ១.២៧០គីឡូម៉ែត្រ។ ខេត្តមានព្រំដែនជាប់វៀតណាមរួមមាន៖ មណ្ឌលគិរី រតនគិរី ក្រចេះ...Read More


ភ្ញៀវទេសចរបារាំង៖ «ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង, សូមអរគុណសម្តច ហ៊ុន សែន»

អត្ថបទ Fresh News

(ភ្នំពេញ)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់អង្គភាព Fresh News ដោយដកស្រង់ សំដីរបស់ភ្ញៀវទេសចរជនជាតិបារាំង ដែលទើបសង្គ្រោះចេញពីតំបន់ព្រៃភ្នំថា ពួកគាត់មិននឹកស្មានថា ប្រជាពល​រដ្ឋខ្មែរ និងអាជ្ញាធរស្រឡាញ់ តាមយកចិត្តទុកដាក់ថែទាំ និងការពារពួកគាត់ដល់ថ្នាក់ហ្នឹង, គាត់ពិតជា​សប្បាយ​រីករាយណាស់ ដែលបានឃើញបែបនេះ ហើយគាត់នឹងសរសេររៀបរាប់អំពីទង្វើ និងកាយវិការដ៏ល្អនេះ ដើម្បីឲ្យ​ពិភពលោកបានដឹង។

ភ្ញៀវទេសចរជនជាតិបារាំង បានថ្លែងជាភាសាបារាំង ដោយមានអ្នកបកប្រែខ្លឹមសារយ៉ាងដូច្នេះ៖ «ខ្ញុំសប្បាយ​រីក​រាយណាស់, ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរកម្ពុជា ស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង! ខ្ញុំសូម​អរគុណ​ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់នឹងថែទាំពួកខ្ញុំ, ខ្ញុំនឹងសរសេរ​រឿងរ៉ាវនូវអនុស្សាវរីយ៍នេះឲ្យពិភពលោកបានដឹងពីកម្ពុជា»។

ថ្លែងពីមន្ទីរពេទ្យនៅក្រុងសៀមរាប លោក ឃឹម ប៊ុនសុង បានបញ្ជាក់ដឹងថា នៅម៉ោងប្រមាណជិត ៥ រសៀលថ្ងៃ​សៅរ៍នេះ ក្រុមគ្រូពេទ្យបានពិនិត្យភ្ញៀវទេសចរបារាំង ទាំង ៤ នាក់រួចរាល់ហើយ ដោយសុខភាពពួក​គាត់មិនមានអ្វី​នោះទេ គឺធម្មតា គ្រាន់តែស្ងួត និងរលាកបំពង់កបន្តិចបន្តួចប៉ុណ្ណោះ។

ជាមួយនោះផងដែរ លោកអភិបាលខេត្តសៀមរាប បានផ្ញើតាមរយៈ Fresh News សូមអរគុណចំពោះកង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ដែលជួយសង្គ្រោះភ្ញៀវទេសចរជនជាតិបារាំង ដែលបានវង្វេងផ្លូវ​នៅក្នុងព្រៃ​អស់​មួយថ្ងៃមួយយប់។ លោក ឃឹម ប៊ុនសុង បានហៅថា ការជួយសហការគ្នា យ៉ាងល្អរវាងកម្លាំងនគរបាល, កម្លាំង​អាវុធហត្ថ, កម្លាំងយោធាប្រតិបត្តិការសឹករង, អាជ្ញាធរអប្សរា, គ្រឹះស្ថានអង្គរ, រដ្ឋបាលព្រៃឈើ, មន្ត្រីបរិស្ថាន និង​មន្ត្រីសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋ បានបង្ហាញពីការយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ដើម្បីការពារភ្ញៀវ​ទេស​ចរ ដែលមកកំសាន្តនៅកម្ពុជា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា នេះជាកាយវិការមួយ ដែលបង្ហាញទៅកាន់​អន្តរ​ជាតិថា កម្ពុជាជាប្រទេសដែលបានគិតគូរ និងការពារភ្ញៀវទេសចរមកកម្ពុជា ហើយនេះជាចំណុចមួយ...Read More


ទៅមុខថយក្រោយ