​សម្តេចតេជោ ហ៊ុន សែន នឹងធ្វើទស្សនកិច្ចផ្លូវការ ទៅប្រទេសវៀតណាម នៅអំឡុងខែក្រោយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមរយៈពេល២ថ្ងៃ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាម។ នេះបើតាមការបញ្ជាក់ពី លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក កៅ គឹមហួន បានបញ្ជាក់ថា «ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម ដែលអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមនៅពេលខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាព ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦នេះ»។
លោកបានបន្ថែមថា អំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនេះ នឹងមានកិច្ចប្រជុំមួយចំនួន ហើយរដ្ឋាភិបាលប្រទេសទាំងពីរ នឹងពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី និងបន្តពិភាក្សាអំពីការងារមួយចំនួនទៀត៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ <<សុំសួរទៅអ្នកចោទលោកត្រាំថា ជាជនផ្តាច់ការ តើគិតយ៉ាងណា បើលោក ដូណាល់ ត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក>>

FN ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលធ្លាប់រងការវាយប្រហារពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅកម្ពុជា បានហៅថាជា «ជនផ្តាច់ការ» នោះ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ជាមួយនេះដែរ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងនៅក្នុង Comment Facebook របស់ Fresh News នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងខ្លឹមសារថា៖ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ តើគិតយ៉ាងណាបើត្រាំ និងក្លាយជា ប្រធានាធិបតីអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖

«ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់ លីប៊ី ស៊ីរី យ៉េមែន។ល។ មិនឈប់សោះដែលមួយផ្នែកចេញមកពីសាព័ត៌មានអុចអាល។ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទ លោកត្រាំថា ជាជនផ្តាច់ការ តើគិត យ៉ាងណាបើត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក។ ឯលោកម្នាក់ទៀតដែលបាននិយាយថា បើត្រាំ ឈ្នះឆ្នោតគឺជាយុគ្គសម័យ នៃការរះឡើងនៃក្រុមអវិជ្ជា (ពួកល្ងង់) ល្មមចាកចេញពីអាមេរិកមុនពេលលោកត្រាំស្បថចូលកាន់ដំណែងដើម្បីកុំឱយពួកអាល្ងង់ត្រួតក្បាលទាន់»។

​សូមជំរាបថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បុរសដែលលោក សម...Read More


សម្តេចតេជោ ហ៊ុន សែន៖ «សូមអរគុណលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយការពិតចំពោះអំពើស្មោកគ្រោក​ នៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ»

FN ៖ នៅក្នុងអត្តបទលិខិតមិត្តអ្នកអានមួយចំណងជើងថា៖ «អរគុណលោក ដូណាល់ ត្រាំ, ពេលនេះខ្ញុំដឹងច្បាស់ពី វិទ្យុអាមេរិកាំងនៅស្រុកខ្មែរ !» ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯខេត្តសៀមរាប បានលើក ឡើងនៅលើ Facebook របស់ Fresh News ថា៖ សូមអរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលហ៊ាននិយាយ ការពិត ចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ ដែលតែងតែចូលចិត្ត និងពូកែលាបពណ៌ ពូកែមួលបង្កាច់ ពូកែវាយប្រហារគេ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖

«ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់ លីប៊ី ស៊ីរី យ៉េមែន។ល។ មិនឈប់សោះដែលមួយផ្នែកចេញមកពីសាព័ត៌មានអុចអាល។ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទ លោកត្រាំថា ជាជនផ្តាច់ការ តើគិត យ៉ាងណាបើត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក។ ឯលោកម្នាក់ទៀតដែលបាននិយាយថា បើត្រាំ ឈ្នះឆ្នោតគឺជាយុគ្គសម័យ នៃការរះឡើងនៃក្រុមអវិជ្ជា (ពួកល្ងង់) ល្មមចាកចេញពីអាមេរិកមុនពេលលោកត្រាំ ស្បថចូលកាន់ដំណែងដើម្បីកុំឱយពួកអាល្ងង់ត្រួតក្បាលទាន់»។

​សូមជំរាបថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែសីហា នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានលើក ឡើងដូច្នេះថា «អ្នកមើ​ល CNN ចុះ! វាគួរតែត្រូវបានហៅថា...Read More


រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ «បង្កើតមូលនិធិបរិស្ថាន និងសង្គម» ដើម្បីស្តារ និងគាំពារបរិស្ថាន

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើត «មូលនិធិបរិស្ថាន និងសង្គម» ក្នុងគោលបំណង ដើម្បីស្តារបរិស្ថានឡើងវិញ គាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ យូរអង្វែងរបស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ បើនៅអាមេរិកវា​មានរឿងបែបនេះ​ទៅហើយ តើប្រព័ន្ឋឃោសនា​អាមេរិក​ដែលមាន​នៅកម្ពុជាអាច​ជឿទុកចិត្តបានឬទេ?

FN ៖ ក្រោយពីមានការលើកឡើង ដោយវាយប្រហារចំៗ ទៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ប្រចាំសហរដ្ឋអាមេរិក គឺស្ថានីយ៍ទូរទស្សន៍ CNN និង New York Times របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំថា ជាបណ្តាញសារព័ត៌មាន គ្លីនតុន និងសារព័ត៌មានទុច្ចរិតនោះ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា «បើនៅអាមេរិកវាមានរឿងបែបនេះទៅហើយ តើប្រព័ន្ឋឃោសនាអាមេរិកដែលមាននៅកម្ពុជាអាចជឿទុកចិត្តបានឬទេ?»។

ជាមួយគ្នានេះនៅលើ Page Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានយក Link ព័ត៌មានរបស់ Fresh News ដែលបានផ្សព្វផ្សាយពីរឿងនេះ អមដោយ Link ព័ត៌មានជាភាសាអង់គ្លេសរបស់ សារព័ត៌មាន NDTV ទៅបង្ហោះផងដែរ។

សូមបញ្ជាក់ថា អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ កាលនៅអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតធ្លាប់បានហៅស្ថានីយ៍ទូរទស្សន៍ CNN ថាជាបណ្ដាញសារព័ត៌មាន គ្លីនតុន (Clinton News Network) និងថែមទំាងបានចាត់ទុកថាកាសែត News York Times ជាសារព័ត៌មានទុច្ចរិត ដែលចេះតែសរសេរពីរឿងល្អៗឬគំាទ្រ លោកស្រី គ្លីនតុន។ នេះបើតាមការចុះ​ផ្សាយដោយ​សារព័ត៌មាន NDTV ដែលត្រូវបានដកស្រង់ឡើងវិញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែសីហា នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានលើក ឡើងដូច្នេះថា «អ្នកមើល CNN ចុះ! វាគួរតែត្រូវបានហៅថាជាបណ្ដាញព័ត៌មាន គ្លីនតុន...Read More


ប្រសាសន៍សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ សម្ពោធផ្លូវជាតិ​លេខ​៧៦ ខេត្តរតនគីរី

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់​ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាលើកឡើងថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មិនបានផ្តល់ដំណឹងជូនសម្តេច អំពីអាកាសធាតុ ពេលសម្តេចហោះតាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តរតនគីរី នៅព្រឹកថ្ងៃនេះ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីអំពីរថយន្តកាត់តល្មើសច្បាប់ ត្រូវឃាត់ទុកកុំឲ្យធ្វើដំណើរ ព្រោះបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមិត្តចិន ដែលបានសហការ និងជួយដល់ការអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាស និងអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត ព្រោះនៅសល់តែប៉ុន្មាន៨ថ្ងៃប៉ុណ្ណោះ។ ការទៅចុះឈ្មោះបោះឆ្នោតដើម្បីយើងទទួលបានសិទ្ធិជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។

* សម្តេចនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់មីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់កសិករដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់ ខណៈតម្លៃស្រូវកំពុងធ្លាក់ចុះ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចិនមិនមែនជាប្រទេសដែលខ្វះអង្ករនោះទេ ប៉ុន្តែមិត្តចិនមានការយោគយល់ដល់កម្ពុជា ដែលកន្លងទៅ១០ម៉ឺនតោន ហើយពេលនេះកើនដល់២០ម៉ឺនតោន។ សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យឈ្មួញអង្កររកស៊ីលក់ផ្លូវ រឿងនាំចេញអង្ករទៅបរទេស។

* នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមប្រជុំសភាពេញអង្គរពេលព្រឹក ហើយត្រូវហោះទៅសៀមរាបនៅពេលល្ងាច ដើម្បីដឹកនាំកិច្ចប្រជុំត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម នៅក្នុងខេត្តសៀមរាប។

*...Read More


សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោត​ ឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះនៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះបោះឆ្នោត នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបង្ហោះឲ្យដឹងលើ Facebook Page ផ្លូវការសម្តេច​នៅមុននេះបន្តិច។

យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ​«សំខាន់ខ្លាំងណាស់ គឺនៅសល់តែ១០ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ។ ជូនពរជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយថ្ងៃសម្រាកចុងសប្តាហ៍»។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន៧,២៧៣,៧៤៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

...Read More

្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប៦ខ្នង ៩៨បន្ទប់ ដល់សិស្ស លោកគ្រូ អ្នកគ្រូ នៅខេត្តស្វាយរៀង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តស្វាយរៀង និងការត្រួតពិនិត្យសមិទ្ធផល នៅក្នុងខេត្តស្វាយរៀង។

ក្រោយពីការចុះពិនិត្យមើលស្ថានការណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប៦ខ្នង ស្មើ ៩៨បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនៅខេត្តស្វាយរៀង ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានជួយកសាងអគារសិក្សាថ្មី ជូនដល់វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាស្វាយរៀង ចំនួន៥ខ្នង កំពស់២ជាន់ ៣ជាន់ សរុប៨៨បន្ទប់ និងបានជួយកសាងផ្ទះគ្រូបង្រៀន១ខ្នង កំពស់២ជាន់១០បន្ទប់។

ក្រោយពីសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះសិស្សានុសិស្ស នៃវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងគរុកោសល្យ ក្នុងខេត្តស្វាយរៀង បានបង្ហាញនូស្នាមញញឹម ភាពរួសរីករាក់ទាក់ស្និតស្នាល ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។

គិតរហូតមកដល់ពេលនេះ ដំណើរចុះសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសល់តែ២ខេត្តទៀតប៉ុណ្ណោះ ពោលគឺនៅខេត្តព្រៃវែង និងខេត្តកោះកុង ក្នុងចំណោមខេត្ត-រាជធានី ទាំង២៥ ទូទាំងប្រទេស៕

...Read More

សម្តេចតេជោ ហ៊ុន​ សែន ជូនពរកីឡាករ និងប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅផ្ទះវិញ​ប្រកប​ដោយ​សុវត្ថិភាព ក្រោយ​បញ្ចប់​បុណ្យអុំទូក

​FN ៖ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជូនពរដល់កីឡាករ និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រ Facebook ថា «ក្រោយថ្ងៃបញ្ចប់នៃពិធីបុណ្យនេះ សូមកីឡាករអុំទូកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរវិលត្រឡប់ទៅកាន់តាមបណ្តាខេត្តនានាវិញ សូមមានសុខសុវត្តិភាព និងសំណាងល្អគ្រប់ៗគ្នា»។
បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់នៅថ្ងៃនេះហើយ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដង្ហែព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាថ្ងៃចុងបញ្ចប់។
សម្តេចចាត់ទុកថា «ពិធីបុណ្យអុំទូកដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវភាពសប្បាយរីក រាយក្រៃលែងដល់បងប្អូន​ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី​នៃផ្ទៃប្រទេស»។ សម្តេចបញ្ជាក់បន្ថែមថា «ពិធីបុណ្យអុំទូកនេះក៏បានបង្ហាញអោយកូនចៅខ្មែរ និងភ្ញៀវទេសចរបរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណី ដ៏ថ្លៃថ្លារបំផុតរបស់ជាតិយើងផងដែរ»៕

...Read More

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកម្តងទៀតឱ្យអាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋ និងទេសចរបរទេស នៅអំឡុងបុណ្យអុំទូក

FN ៖ ទន្ទឹមនឹងកម្ពុជាចាប់ផ្តើមរៀបចំជាថ្មី នូវព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកម្តងទៀត ឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសថា «អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា»។

ជាមួយគ្នានេះ នៅអំឡុងបុណ្យអុំទូក ៣ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ និងក្រុមហ៊ុនរថយន្តក្រុង ក៏ដូចជារថយន្តតាក់ស៊ីនានា បើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៦នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា បន្ទាប់ពីខកខានអស់រយៈពេលច្រើនឆ្នាំ។ តាមការកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦នេះ បុណ្យអុំទូក នៅកម្ពុជា ពុំបានរៀបចំឱ្យជាប់លាប់រាល់ឆ្នាំឡើយ ពោលទើបនឹងប្រារព្ធបានម្តងនៅ ឆ្នាំ២០១៤ម្តងប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឱ្យ កម្ពុជា មិនអាចប្រារព្ធពិធីបុណុ្យអុំទូក ដ៏សប្បាយរីករាយនេះបានកន្លងមក ដោយសារតែការសោយទិវង្គត របស់អតីតព្រះមហាក្សត្រ, គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

ព្រះករុណា ព្រះបាទសម្តេចព្រះ បុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងទតនៅក្នុងពិធីបុណ្យដ៏អធិកអធមនេះ ដូចសព្វដង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...Read More


សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលជូន វិញ្ញាណក្ខន្ធកូនប្រុស «ហ៊ុន កំសត់» ទាំងអារម្មណ៍ក្តុកក្តួល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនប្រុសស្រី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនកូនប្រុស «ហ៊ុន កំសត់» ដែលបានស្លាប់បាត់បង់ជីវិតពេលប្រសូតចាក់ពីផ្ទៃម្តាយនៅក្នុងរបបវាលពិឃាតអាវខ្មៅ។

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាខួប ៤០ឆ្នាំហើយ នៃការស្លាប់បាត់បង់ជីវិតរបស់ទារក «ហ៊ុន កំសត់»។ ទារក ហ៊ុន កំសត់ បានស្លាប់ពេលដែលរូបគេបានប្រសូតចាកចេញពីផ្ទៃម្តាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ សម្តេចតេជោ ហ៊ុ​ន សែន ធ្លាប់បានរំលឹកថា ការស្លាប់នេះដោយសារតែការធ្វេសប្រហេសរបស់ឆ្មប នៅពេលសម្រាលនោះ គេមិនបានយកចិត្តទុកដាក់ ហើយកាន់មិនជាប់ធ្វើទារក «ហ៊ុន កំសត់» ធ្លាក់ពីដៃ ហើយស្លាប់បាត់បង់ជីវិតតែម្តង។

ជាមួយនឹងការធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងភាពឈឺចាប់ ដែលសម្តេចមិនអាចបំភ្លេចបាន បើទោះបីវាមានរយៈពេល ៤០ឆ្នាំទៅហើយក្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចថា «សត់កូនពុក ថ្ងៃនេះពុក និងម៉ែព្រមទាំង ប្អូនប្រុសប្អូនស្រី របស់កូនបានមកធ្វើពិធីបង្សុកូលឱ្យកូន។ ៤០ឆ្នាំបានកន្លងផុតជាមួយនឹងការចងចាំនូវការឈឺចាប់ដែលពុក និងម៉ែកូនបានឆ្លងកាត់ នាព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ នៅទីកន្លែងនេះ។ បើទោះបីពុកមានតួនាទីខ្ពង់ខ្ពស់ក៏ដោយចុះ តែទឹកភ្នែកពុកនៅតែហូរមកមិន ឈប់ឈរ នៅពេលពុកនឹកដល់សោកនាដកម្ម ដែលបានកើតឡើងនាពេលនោះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ពុកដឹងខ្លួនច្បាស់ហើយថា ទឹកភ្នែកពុក នឹងបញ្ចប់នៅពេលពុកស្លាប់ តែទឹកភ្នែកនេះក៏បានរំឮក...Read More


សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជាផ្លូវការ អបអរសាទរដល់ជ័យជំនះ លោក ដូណាល់ ត្រាំ ដែលជាប់ជាប្រធានាធិបតីអាមេរិក

FN ៖ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតផ្លូវការដើម្បីអបអរសាទរដល់ជ័យជំនះរបស់ លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥។

ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ខ្ញុំសូមប្រសិទ្ធិពរជ័យជូនឯកឧត្តម សូមឯកឧត្តមទទួលបានជ័យជំនះក្នុងការបំពែញបេសកកម្ម និងការទទួលខុសត្រូវដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម»។

លិខិតសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ខ្ញុំមានជំនឿថា ការប្រគល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋអាមេរិកជូនចំពោះឯកឧត្តមក្នុងការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់បន្ថែមទៀតនូវ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សន្តិសុខ និងវិបុលភាពនៅក្នុងសកលលោកទាំងមូល»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជំហរកម្ពុជា និងប្រជាជនកម្ពុជាថា នៅតែប្តេជ្ញាចិត្តចូលរួមនៅក្នុងកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបាល និងប្រជាជនអាមេរិក ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី។

សម្តេចបញ្ជាក់ថា «ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម មិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់»។

សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ហាញថា លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើសលុបទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ។ លោក Donald Trump ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសពី៥០បូក១ ក្នុងចំណោមតំណាងរដ្ឋសរុប ៥៣៨សំឡេង ខណៈដែល លោកស្រី Hillary ទទួលបានត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះ៕

...Read More

ទៅមុខថយក្រោយ