
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីបំណងដ៏ពិតប្រាដករបស់កម្ពុជា ចង់ឲ្យប្រជាជាតិទាំងអស់លើពិភពលោក រួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ បានស្លាប់បាត់បង់ជីវិត។
ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ នៅទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្តេចបានចោទជាសំណួរ ទៅកាន់តុលាការអន្តរជាតិថា តើគួរនាំពួកអ្នកផ្តួចផ្តើមឲ្យមានបដិវត្តន៍ពណ៌ទៅកាត់ទោស ឬត្រូវបំពាក់មេដាយនូប៊ែលសន្តិភាព?
នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវតែរួមគ្នាទប់ស្កាត់នូវសកម្មភាពបដិវត្តន៍ពណ៌ ដែលផ្តើមចេញពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវីនាសកម្មសម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់ ដូចជានៅកម្ពុជា ព្រោះតែការស្អប់សម្តេច សីហនុ បែរជាធ្វើឲ្យមានភ្លើងសង្រ្គាម និងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់»។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួន មានការស្នាក់នៅសមរម្យ និងមានការងារធ្វើ ព្រោះនេះទង្វើរបស់អឺរ៉ុប ដែលគាំទ្រនយោបាយរបស់អាមេរិក។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសើរតួកគី ដែលមានបំណងបើកច្រកព្រំដែន ឲ្យជនភៀសខ្លួនធ្វើដំណើរទៅកាន់អឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន ថា បញ្ហាជនភៀសខ្លួននេះ គឺជាការទទួលខុសត្រូវរបស់អឺរ៉ុប។
សម្តេចតេជោបានថ្លែងបន្តថា «ដើម្បីរក្សាសន្តិភាពបាន ទាល់តែកុំឲ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីរក្សាសន្តិភាពបាន ទាល់តែទប់ស្កាត់អ្នកបង្កសង្រ្គាម។ ការអភិវឌ្ឍ និងសន្តិភាព មិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ គ្មានសន្តិភាព មិនអាចមានការអភិវឌ្ឍបាននោះឡើយ»។
សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទឹកដីសៀមរាបអង្គរ។
មហាសន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន...Read More

FN ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ទាំង២៣ប្រទេសព្រមទាំងគណៈប្រតិភូ បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់លែងត្រូវការសង្គ្រាមទៀតហើយ។
នាយករដ្ឋមន្រ្តីកម្ពុជា ដែលយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងភាពវេទនាបំផុតលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះបានបញ្ជាក់ថា «កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតនោះឡើយ ហើយប្រជាជាតិដទៃ ក៏មិនចង់ឃើញផងដែរ ដែលទាមទារឲ្យមានការរួមគ្នា ដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះ»។
សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទឹកដីសៀមរាបអង្គរ។
មហាសន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ២៣ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនទៀត។
មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់»។
មហាសន្និបាតត្រូវបានចាប់ផ្តើមជាមួយនិងព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានរំពឹងព្រមៗគ្នាថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់លោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នឹងជួយឲ្យមហាសន្និបាតលើកទី០៩នេះ ទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោ និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។
លោក ស្រ៊ី ថាមរ៉ុង បន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថា ទាក់ទងនឹងទំនាក់ទំនងទ្វេរភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ អញ្ជើញកាលពីឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈព្រឹទ្ធសភាប៉ាគីស្ថាន កាលពីឆ្នាំមុននោះ ដើម្បីអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនៈកិច្ច នៅប៉ាគីស្ថាន សម្តេចនឹងសុំការអភ័យទោស ពីភាគីប៉ាគីស្ថានផងដែរ ដែលមិនបានបំពេញទស្សនៈកិច្ច នៅក្នុងឆ្នាំនេះ ដោយសារតែសម្តេចបានកម្មវិធីច្រើន ហើយបានលុប ចោលកម្មវិធី ទៅទស្សនកិច្ច នៅក្រៅប្រទេសជាច្រើន ក្នុងនោះមានទាំងប៉ាគីស្ថាន, ស្រីលង្ការ, អូស្ត្រាលី និងណូវែលសេឡង់ផងដែរ។
សម្តេចបានបន្ថែមទៀតថា ទីកន្លែងជំនួបនាខេត្តសៀមរាបនេះ ពីអតីតកាលគឺជាសមរភូមិ រវាងខ្មែរក្រហម និងរាជរដ្ឋាភិបាល ហើយនៅសម័យអ៊ុនតាក់ ខ្មែរក្រហមក៏បានធ្វើការវាយប្រហារផងដែរ ហើយកម្ពុជាបានអភិវឌ្ឍន៍ទីក្រុងនេះ ក្រោយពីនយោបាយចំហរជើងមេឃ ឲ្យមានការហោះហើរត្រង់ ហើយធ្វើឲ្យខេត្តសៀមរាបនេះ មានការប្រែប្រួលពីសណ្ឋាគារចាស់ចំនួន០២...Read More

FN ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហាញគោលជំហរគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ផ្លាស់ប្តូរពីផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ ដើម្បីបោះបង្គោលព្រំដែនដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ពុំធ្វើអត្ថាធិប្បាយរឿងនេះទេ នៅថ្ងៃសៅរ៍នេះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ថ្មីៗនេះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅក្រៅកិច្ចប្រជុំ CLV នៅឯខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមស្នើទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីឱ្យជួយធ្វើផែនទីគឺផ្ទេរពីផែនទីខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 វិញ។ សម្តេចតេជោ ក៏បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា ពង្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការដើម្បីស្នើឲ្យកាន់រដ្ឋាភិបាលបារាំង។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានបង្ហាញជំហរគាំទ្រការកែប្រែខ្នាតផែនទីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដួចផ្ដើមគំនិតជាមួយរដ្ឋាភិបាលវៀតណាមនេះ។ លោក សម រង្ស៊ី ត្រូវបានស្រង់សម្តីដោយវិទ្យុអាស៊ីសេរីថា៖ «វាជាគំនិតល្អ ខ្លួនខ្ញុំក៏មាន គំនិតដូចគ្នាអ៊ីចឹងដែរ។ យើងត្រូវពឹងពាក់អ្នកដែលមានជំនាញ មានបទពិសោធន៍ មានឯកសារ ដោយសារគេមានពាក់ព័ន្ធរឿងនេះជិត ១៥០ឆ្នាំមកហើយ ដូច្នេះយើងសប្បាយចិត្ត»។
ទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈដែល លោក យឹម...Read More

FN ៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTOU) ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកបង្ហាញនូវ ផលវិជ្ជមានល្អៗជាច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលក្នុងនោះមានទាំងការគាំទ្រលើការសាងសង់វារីអគ្គិសនីដនសាងហុងរបស់ឡាវ ពីសំណាក់កម្ពុជាផងដែរ។
បើយោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លទ្ធផលវិជ្ជមានល្អៗ ដែលរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋា ភិបាលឡាវបានសម្រេចនោះមានដូចជា៖ ១. កិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរនៅណងនុឃឿន-ត្រពាំងគ្រៀល ដែលនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ២០១៧, ២. ឯកភាពគ្នាដោះដូរអ្នកទោសដោយមិនគិតពីចំនួនឡើយ និង៣. ឯកភាពសហការគ្នាលើវិស័យថាមពល។
ពាក់ព័ន្ធវិស័យថាមពលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាឡាវថា កម្ពុជាគាំទ្រប្រទេសឡាវក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង រីឯឡាវសន្យាលក់ថាមពលអគ្គិសនីក្នុងតម្លៃថោកសមរម្យមកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅជាប់ព្រំដែនគ្នា។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា ក៏បានអនុញ្ញាតឲ្យឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពុងផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញទៀតផង ព្រោះប្រទេសឡាវគ្មានសមុទ្រ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោថា តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា-ឡាវនេះ នឹងធ្វើឲ្យជីវភាពរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។
លោកស្រីប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ រួមទាំងវិស័យការទូត សេដ្ឋកិច្ច និងនយោបាយ។ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងនីតិបញ្ញត្តិឡាវ។
លោកស្រី ប៉ានី យ៉ាថទូថា ប្រទេសឡាវសប្បាយចិត្ត កក់ក្តៅ និងអរគុណ ចំពោះការយកចិត្តទុកដាក់ដោយសុទ្ធចិត្តពីសំណាក់កម្ពុជា។
លោកស្រីប្រធានរដ្ឋសភាឡាវ ក៏បានសំដែងការសាទរផងដែរ ចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជា-ឡាវ ក្នុងការបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតប្រទេសទាំងពីរ ពី ១០នាក់ក្នុង១ឆ្នាំ ទៅ...Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ក្រុមអ្នកលេង Facebook ថា ផែនទីបោនខ្នាត 1/100,000 ដែលទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញមានការលំបាកក្នុងការរកចំណុច ដើម្បីបោះបង្គោលព្រំដែន ព្រោះតែផែនទីនេះមានទំហំតូចពេក។ ចំណែកផែនទី UTM ខ្នាត 1/50,000 វិញ មានភាពប្រសើរច្រើនដែលងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។
ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តសៀមរាប (CLV) នាថ្មីៗនេះ ក្នុងការស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំផ្ទេរផែនទីបោនពីខ្នាត 1/100,000 មកជាផែនទី UTM ខ្នាត 1/50,000 វិញ។
ឆ្លើយនឹងសំណួរអ្នកលេង Facebook ដែលបានចូលទៅ Comment លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «យើងប្រើផែនទីបោនខ្នាត 1/100,000 នេះជាទីដើមដែលរដ្ឋធម្មនុញ្ញ ទទួលស្គាល់។ ខ្នាត 1/100,000 គឺលំបាករកចំណុច ដើម្បីបោះបង្គោលព្រំដែនព្រោះវាតូចពេក។ ដូចនេះត្រូវផ្ទេរមកផែនទី UTM ខ្នាត 1/50,000 វិញ ទើបងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន»។
សម្តេចបានបញ្ជាក់បន្ថែមចំពោះការស្នើទៅភាគីបារាំងថា «បើផែនទីកខ្នាតកាន់តែធំកាន់តែពិបាករកចំណុចដូចនេះ ហើយបានខាងកងទ័ព គេផលិតផែនទីសំរាប់ថ្នាក់ បញ្ជាការតាមកំរិត។ ថ្នាក់យោធភូមិភាគប្រើខ្នាត1/50,000 ថ្នាក់កងពលខ្នាត 1/25,000 រហូតមានប្រើខ្នាត 1/10,000 ដើម្បីងាយស្រួលរកចំណុចឈរជើង របស់កងទ័ព...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញសារ នៅលើទំព័រ Facebook របស់សម្ដេច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «សក្តានុពល នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «មិនថាតែកម្ពុជាទេ គឺប្រទេសទាំងអស់ត្រូវការសន្តិភាព។ ដោយសារសន្តិភាពនេះហើយ ទើបធ្វើឲ្យកម្ពុជារីកចម្រើនទៅមុខឥតឈប់ឈរ។ សក្តានុពល នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។
សូមជម្រាបថា រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមាន ចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។ គណៈកម្មការ ឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខប្រទេសទំាងបី តែងតែជួបប្រជុំគ្នាដើម្បីគំាទ្រ និងជំរុញដល់ការងារអភិវឌ្ឍរបស់រដ្ឋាភិបាលប្រទេសទំាងបី។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានឯកភាពឱ្យរដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការការពារជាតិ និងសន្តិសុខរដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម លើកទី៤ នៅទីក្រុងភ្នំពេញផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីកត់ស្លុត នៃមរណភាពដ៏គយរឲ្យសោយស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»។
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារនយោបាយ ឌឺឲ្យលោក សម រង្ស៉ី ប្រធានស្តីគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន និងលោកសាស្ត្រាចារ្យដើមកំណើតខ្មែរ រស់នៅសហរដ្ឋអាមេរិក អៀ សុផល ដែលពួកគេទាំង២នាក់ បានហៅប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ និងជាមនុស្សល្ងង់ខ្លៅ ដោយសម្តេចបានលើកឡើងថា «ខ្ញុំក៏កំពុងរង់ចាំមើលដែរថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?…នេះពិតជាវាយក្បាលហ៊ុន សែនត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»។
ការបញ្ចេញសារនយោបាយ ដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់អង្គភាព Fresh News នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា «ទស្សនៈនិងមតិ៖ តើលោក សម រង្ស៊ី និង អៀ សុផល សុខចិត្តបន្តរស់នៅជាមួយរបបដឹកនាំ ដោយមនុស្សល្ងង់ខ្មៅ និងផ្តាច់ការទេ?» ដែលបានចុះផ្សាយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ខាងក្រោមនេះ គឺជាសារនយោបាយទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន៖
«ខ្ញុំក៏កំពុងរង់ចាំមើលដែរ ថាតើ២នាក់នេះគេនឹងធ្វើរបៀបណា? បើយោងតាមសំដីគាត់និយាយ អនាគតប្រធានាធិបតីអាមេរិក គឺជាមនុស្សផ្តាច់ការផង និងជាមនុស្សល្ងង់ខ្វះការអប់រំផង។ បើសិក្សាឲ្យស៉ីជម្រៅលើ អត្ថបទដែលចុះផ្សាយដោយ កាំបូតឌាដេលី មនុស្ស២នាក់នេះ មានចេតនាវាយប្រហារខ្ញុំ ទើបយកខ្ញុំទៅប្រៀបធៀបជាមួយលោក ដូណាល់ត្រាំ ដែលមានចរិត្តលក្ខណៈដូចគ្នា ឬប្រហាក់ប្រហែលគ្នា។
សេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ និងបេក្ខជនប្រធានាធិបតីដ៏មាន សក្តានុពលនៃប្រទេសមហាអំណាចមួយ ត្រូវទទួលការប្រមាថពីមនុស្ស២នាក់នេះ។ នេះពិតជាវាយក្បាលហ៊ុន សែនត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន។ នេះពិតជានយោបាយស្ទើរភ្លើង និងក្មេងខ្ចីខ្លាំងណាស់ សូមអ្នកទាំង២នាក់រៀនសូត្របន្ថែមទៀត...Read More

FN ៖ ក្រោយដំណើរការកិច្ចប្រជុំ កំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាប បានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអរគុណ និង កោតសរសើរ ចំពោះរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្ថាប័ន ពាក់ព័ន្ធ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយ ឡាវនិងវៀតណាមក៏ ដូចជារៀបចំការប្រជុំបានយ៉ាងល្អ។នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាបបានបញ្ចប់ទៅប្រកបដោយជោគជ័យ។ អរគុណនិងកោតសរសើរ ចំពោះរដ្ឋមន្ត្រីនិង ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម ស្ថាបន័ ពាក់ពន្ធ័ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយឡាវនិងវៀតណាមក៏ ដូចជារៀបចំការប្រជុំបានយ៉ាងល្អ។ កោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើជាម្ជាស់ផ្ទះដ៏ល្អនៃការ ប្រជុំហើយរក្សាបាននូវ សុវត្តិភាពទាំងស្រុង»។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល រវាងកម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង ក្នុងគោលបំណង ពង្រឹងនូវទំនាក់ទំនង...Read More

FN ៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និង លោក ង្វៀង ស៊ុនហ្វុក បានប្តេជ្ញារួមគ្នាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍តំបន់មានព្រំដែនជាប់គ្នាទាំង៣ប្រទេស ដែលហៅថាតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ឲ្យ ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំមួយនៅក្នុងតំបន់។
ការប្តេជ្ញាបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV លើកទី៩ នៅទីក្រុងសៀមរាបអង្គរ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលចម្រុះ (JCC) កម្ពុជា បានរាយការណ៍អំពីរបាយការណ៍វឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទាក់ទិនការអនុវត្តផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេស CLV, លទ្ធផលកិច្ចប្រជុំ CLV-JCC លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ និងលទ្ធផលកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពី DTA នៅក្នុងប្រទេសឡាវ កាលពីឆ្នាំ២០១៤។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងបី បានប្តេជ្ញាចិត្តបន្តអនុវត្តន៍ផែនការមេកែសម្រួលសម្រាប់ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់ DTA នៃប្រទេស CLV ឆ្នាំ ២០១០-២០២០ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) នៅក្រោមកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានអនុម័តឲ្យមានការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល និងជំរុញពាណិជ្ជកម្មរវាងប្រធាន JCC នៃប្រទេស CLV ដើម្បីពង្រីកការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណ។
សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីឱ្យរដ្ឋាភិបាលវៀតណាម គោរពកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយកុំឱ្យមានការសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយព្រំដែន ដែលមានលក្ខណៈប្រទាញប្រទង់គ្នា។ នេះបើតាមការអះអាងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកបានបញ្ជាក់ថា «សម្តេច(តេជោ) បានស្នើដែរ គឺកន្លែងមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាគឺថាឱ្យយើងរក្សា កុំឱ្យមានការសាងសង់អ្វីទាំងអស់ ហើយឱ្យគោរពឱ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។
បើតាមការអះអាងរបស់គណៈកម្មការព្រំដែន បានឱ្យដឹងថា ប្រទេស កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែន បានចំនួន៨៣ភាគរយហើយ ។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានជំរុញឱ្យមានការបោះបង្គោលឱ្យបានឆាប់រហ័សបន្ថែមទៀត នៅកន្លែងដែលភាគីទាំងពីរឯកភាពគ្នាផងដែរ។ លោក កៅ គឹមហួន បានបញ្ញាក់បន្ថែមថា «ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែននេះ កន្លែងណាដែលបានឯកភាពគ្នារួចហើយ ត្រូវជំរុញឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននេះ បោះបង្គោលព្រំដែនឱ្យបានឆាប់»។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើលិខិតរួមគ្នាស្នើទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទីគឺផ្ទេរពីផែនទី ពីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់វិញ។ សម្តេចតេជោ បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេសពង្រាងឯកសារជាមួយភាគីវៀតណាមដើម្បីរៀបចំលិខិតស្នាមផ្លូវការ។
ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាផងដែរក្នុងការជួយសម្រួល ដល់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ អោយមានស្ថានភាព និងជីវភាពភាពរស់នៅកាន់តែល្អប្រសើរ៕
...
Read More ទៅមុខថយក្រោយ