សម្តេចតេជោ ហ៊ុន សែន សម្រេចដំឡើងប្រាក់វិភាជន៍ គ្រួសារមន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន យោធិន មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានចេញអនុក្រឹត្យដំឡើង ប្រាក់វិភោជន៍ គ្រួសាររបស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។

អនុក្រឹត្យបានបញ្ជាក់ថា ការដំឡើងប្រាក់វិភោជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

* ប្រាក់វិភាជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជការស៉ីវិល ពី៦០០០រៀល ទៅដល់១៥០០០រៀល។

* ប្រាក់បំណាច់ឧបត្ថម្ភគ្រួសាររបស់យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ពី៦០០០រៀល ដល់១៥០០០រៀល។

* ប្រាក់វិភាជន៍គ្រួសារសម្រាប់កូនម្នាក់ៗ របស់មន្ត្រីរាជការស៉ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ពី៥០០០រៀល ទៅ១០០០០រៀល៕

...Read More

សម្តេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបន្ថែមប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើចំនួន៨ម៉ឺនរៀល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យ ផ្តល់បន្ថែមនូវប្រាក់បំណាច់ប្រចាំខែ ដល់ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើគ្រប់ប្រភេទ ចំនួន៨ម៉ឺនរៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។

អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះវរជន ឬជនដែលមានសញ្ញាបត្រខ្ពស់ ឬជនដែលមានប្រយោជន៍ដល់ការងាររដ្ឋ និងមន្ត្រីរាជការស៉ីវិល ដែលរួមមានមន្ត្រីរាជការក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌ នីតិប្រតិបត្តិ ក្របខ័ណ្ឌតុលាការ និងក្របខ័ណ្ឌពិសេសផ្សេងទៀត ព្រមទាំងនគរបាលជាតិ និងយោធិន ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អនុលោមតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលឋានៈស្មើ៕

...Read More

​សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅរសៀលថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀល​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះថា «សូមឲ្យវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» នេះបើយោងតាមការបង្ហាញឲ្យដឹងនៅក្នុង Facebook ផ្លូវការនៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅម៉ោងប្រមាណ១៖០០ នាទីរសៀល ក្នុងជន្មាយុ៨៦ឆ្នាំដោយរោគាពាធ។ លោកព្រឹទ្ធាចារ្យគឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឃោសនាការព័ត៌មាន នៅទសវត្សរ៍ឆ្នាំ៨០ និងធ្លាប់ធ្វើជាប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសម័យបោះឆ្នោតឆ្នាំ១៩៩៧ ហើយលោកក៏ជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ និងវិបស្សនាផងដែរ។
មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្ស ដ៏សំខាន់ម្នាក់របស់ប្រទេសជាតិ។ លោកព្រឹទ្ធាចារ្យ ក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងការអប់រំបណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់ សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ ព្រមទាំងបានជួយសង្គ្រោះ​សិល្បៈ ស្ទើរគ្រប់ទម្រង់ឲ្យរស់ឡើងវិញ នៅក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩៕

...Read More

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបក្សប្រឆាំងកំណត់គោលនយោបាយ ចំពោះការជំទាស់នឹងការលើកលែងបណ្ណបើកបរដល់អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម

FN ៖ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យគណបក្សសង្រ្គោះជាតិ កំណត់ជាគោលនយោបាយផ្ទាល់ខ្លួនចំពោះការជំទាស់នឹង ការលើកលែងបណ្ណបើកបរសម្រាប់ អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រចាំនៅរដ្ឋសភា។

ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងមួយចំនួន ចេញមុខជំទាស់ទៅ នឹងការធ្វើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចដែលចែងឱ្យលើកលែងមិនឱ្យមាន បណ្ណបើកបរសម្រាប់អ្នកជិះម៉ូតូចាប់ពីកម្លាំង ម៉ាស៊ីន 125 CC ចុះក្រោម។ សមាជិកសភាគណបក្សប្រឆាំងទាំងនោះ បាននិយាយថា ការលើកលែងមិនឱ្យមានបណ្ណបើកបរ សម្រាប់ម៉ូតូបែបនោះ ពុំអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទេ។

លោក ឈាង វុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចឱ្យអ្នកបើកបរម៉ូតូកម្លាំង125 CC ចុះក្រោម ពុំចាំបាច់ធ្វើបណ្ណបើកបរនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងការចំណាយរបស់ពួកគាត់ ដោយសារតែមានសំណូមពរ របស់ប្រជាពលរដ្ឋបង្ហាញពីការលំបាកនេះ ក្រោយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ឱ្យអនុវត្ត។

លោកបានថ្លែងយ៉ាងដូច្នេះថា «ច្បាប់វិសោធនកម្មនេះកើតឡើងដោយសារតែ ពេលដែលដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ថ្មីទៅ មានប្រជាពលរដ្ឋសំណូមពរទៅកាន់សម្តេចតេជោ ហ៊ុន សែន ឱ្យលើកលែងកុំឱ្យមានបណ្ណបើកបរទោចក្រយានយន្ត ១២៥ CC និងក្រោមនេះ»។ លោកបានបន្ថែមថា «សម្តេចតេជោ បានជួយដល់ប្រជាពលរដ្ឋ ដោយសារតែប្រជាពលរដ្ឋបានលើកអំពីការលំបាក ព្រោះតែប្រជាពលរដ្ឋមួយគ្រួសារគាត់មានសមាជិក៤-៥នាក់ ប៉ុន្តែគាត់មានម៉ូតូតែមួយគ្រឿង ហើយបើធ្វើបណ្ណបើកបរ ទាំងអស់គ្នាក៏មិនកើតដែរ»។

លោកបានបន្ថែមថា «នៅព្រឹកនេះ ក្នុងការអនុម័តកន្លែងហ្នឹង សម្តេចតេជោ បានមានប្រសាសន៍ក្នុងរឿងហ្នឹងដោយសារតែមានសមាជិក គណបក្សសង្រ្គោះជាតិ ទាមទារឱ្យមានបណ្ណបើកបរ(សម្រាប់ម៉ូតូ១២៥CCចុះក្រោម)ហ្នឹង។ អញ្ចឹងសម្តេចតេជោ បានឡើងប្រកាសថា លោកទទួលខុសត្រូវ ចំពោះសិទ្ធិប្រជាពលរដ្ឋ...Read More


សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកីឡាករ HONDA ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជនកម្ពុជា ឲ្យចូលរួម​ក្នុងវិស័យ​កីឡា​កាន់តែច្រើន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យកីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA ចូលរួមបង្ហាត់បង្រៀន និងផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងបន្ថែមទៀត ស្របពេលបាល់ទាត់ ជាកីឡាដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នទូទាំងសកលលោក។

ការស្នើសុំនេះដែរ ត្រូវបានធ្វើឡើង ស្របពេលដែលប្រមុខដឹកនាំនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករជម្រើសជាតិជប៉ុន HONDA និងកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់ប្រទេសអ៊ីតាលីចូលជួបសំដែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

កីឡាករជប៉ុន Keisuke HONDA វ័យ៣០ឆ្នាំ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិនគិតថា ចង់ក្លាយជាកីឡាករ បាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន ដូចរូបលោកដែរ គឺដើម្បីឲ្យយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ។

លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុងការផ្សព្យផ្សាយ ដ៏មានសារៈសំខាន់ទាំងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់លោក ហុងដា និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ឆតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុនដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិនរបស់ពួកគេ ឲ្យក្លាយទៅជាការពិតដូចរូបលោក។

ទន្ទឹមនឹងនោះ សម្ដេចតេជោ បានស្នើឲ្យលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាឲ្យចូលរួមក្នុងវិស័យកីឡាឲ្យបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ លោក ហុងដា សប្បាយចិត្តចំពោះសកម្មភាព ចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យ​យុវជនខ្មែរ​តស៊ូសម្រេច​ក្តីស្រមៃ​ឲ្យបាន ដូចកីឡាបាល់​ទាត់ឆ្នើម ​លោក Honda ដែល​ប៉ងចង់ក្លាយជា​កីឡាបាល់​ទាត់​ឆ្នើមម្នាក់​

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យយុវជនខ្មែរចេះមានការតស៊ូ ប្រឹងប្រែងក្នុងជីវិតដើម្បី សម្រេចក្តីស្រមៃឲ្យបាន ដូចកីឡាបាល់ទាត់ឆ្នើម លោក Keisuke Honda ដែលមានក្តីសុបិនថា ចង់ក្លាយជាកីឡាបាល់ទាត់ឆ្នើមម្នាក់ ហើយពេលនេះ លោក Keisuke Honda​ បានសម្រេចក្តីបំណងនេះហើយ ដោយសារការខិតខំប្រឹងប្រែងរបស់លោកដោយផ្ទាល់។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយុវជនកម្ពុជា ត្រូវមានក្តីសង្ឃឹមនិងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួច ដើម្បីជោគជ័យ និងអនាគតល្អ ក្នុងជីវិត។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាងទន្ទឹមនឹងនេះយុវជនត្រួវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
Facebook ផ្លូវការសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រទេសយើងមានសន្តិភាពឱកាសសម្រាប់ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន គឺមានកាន់តែច្រើនឡើងៗ។ ដោយ សេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ គឺក្តីស្រមៃនិងសុបិន របស់យុវជនយុវតីកម្ពុជាក្នុងសម័យតេជោសន្តិភាពកាន់តែបាន សម្រេចដូចបំណងប្រាថ្នា»។
សម្តចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍កីឡាបាល់ទាត់ឆ្នើមរបស់ជប៉ុន លោក Keisuke Honda ថា «ដូចជាកីឡាបាល់ទាត់ឆ្នើមរបស់ជប៉ុន លោក Keisuke Honda ដែលក្តីសុបិនរបស់គាត់បានក្លាយជាកីឡា បាល់ទាត់ពិភពលោកពិតដូចបំណងមែន ដែលពីមុនគឺគ្រាន់តែជាក្តីសម្រមៃប៉ុណ្ណោះ។ ដូចនេះ ដើម្បីជោគជ័យ និងអនាគតល្អក្នុងជីវិត យុវជនកម្ពុជាត្រូវមានក្តីសង្ឃឹម និងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួចផ្តោតទៅលើគោលដៅ ហើយត្រូវចៀសអោយឆ្ងាយ ពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាង។ទន្ទឹមនឹងនេះ យុវជនត្រួវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ...Read More


​សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រធានាធិបតីថ្មីរបស់អាមេរិក ពិចារណាក្នុងការលុបបំណុលដែលកម្ពុជាជំពាក់ជំនាន់ លន់ ណុល 

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។
ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចបានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។
សម្តេចបានលើកឡើងបន្ថែម​ថា អាមេរិក បានផ្តល់ប្រាក់កម្ចីទៅឱ្យរបប លន់ ណុល ដែលជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ប៉ុន្តែបំណុលនេះបាន ក្លាយជាបន្ទុកដល់រដ្ឋាភិបាលនាពេលបច្ចុប្បន្នទៅវិញ។ សម្តេចបានចាត់ទុកថា បំណុលនោះគឺជាបំណុលកខ្វក់មួយ ដែលគ្រាន់តែដូចជាគ្រាប់បែកទម្លាក់មកលើក្បាលកម្ពុជាតែប៉ុណ្ណោះ។ សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានរង្វាន់អំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះសោកនាដកម្មនៅប្រទេសកម្ពុជា និងសង្រ្គាមនៅប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រៀបប្រដូចវិនាសកម្ម នៅមជ្ឈឹមបូព៌ាពេលនេះ ដែលបណ្តាលមកពីបដិវត្តន៍ជំរុញដោយ ប្រទេសមហាអំណាចអាមេរិក ទៅនឹងវិនាសកម្មនៅកម្ពុជា ដែលបណ្តាលមកពីរដ្ឋប្រហារទម្លាក់សម្តេចសីហនុ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៧០ផងដែរ។ សម្តេចថា នៅកម្ពុជា អាមេរិកបានទម្លាក់សម្តេច សីហនុ ទើបមានសង្រ្គាម ហើយនៅមជ្ឈឹមបូព៌ា អាមេរិកបានទម្លាក់ សាដាម ភូសេន ទើបមានសង្រ្គាមដែរ។
សម្តេចបានបញ្ជាក់ថា នេះហើយដោយសារតែការនិយាយថាផ្លាស់ប្តូរ។ សម្តេចបានថ្លែងថា ទោះបីជាការផ្លាស់ប្តូរណាក៏ដោយមិនត្រូវធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងសង្រ្គាមទេ ហើយសម្តេចអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ការពារឱ្យបាននូវសន្តិភាព នាពេលបច្ចុប្បន។ សម្តេចបញ្ជាក់ថា ជនទាំងឡាយត្រូវយល់ថា...Read More


​សម្តេចតេជោ ហ៊ុន សែន បន្តព្រមានខ្លាំងៗលើអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវតែទទួលខុសត្រូវចំពោះការបង្កើតបដិវត្តន៍ពណ៌ ដែលបណ្តាលឱ្យមានសង្រ្គាម និងសម្លាប់មនុស្សរាប់លាននាក់ 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានខ្លាំងៗដល់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ដែលបានបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅមជ្ឈឹមបូព៌ានោះ ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលបណ្តាលឱ្យមានសង្គ្រាម និងការសម្លាប់មនុស្សរាប់លាន។ ជាមួយគ្នានេះ សង្រ្គាមនេះក៏បានបណ្តាលឱ្យពលរដ្ឋនៅមជ្ឈឹមបូព៌ាជាច្រើន ត្រូវភៀសខ្លួនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យរក្សាសន្តិភាពនៅកម្ពុជាឱ្យបាន កុំឱ្យធ្លាក់ក្នុងសង្រ្គាមឡើងវិញដូចកាលពី ៣០ឆ្នាំមុន។
ដោយរំលឹកអំពីការបង្កើតសង្រ្គាមនៅប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសដល់សហរដ្ឋអាមេរិក ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ១៩៧០។ សម្តេចមានប្រសាសន៍ថា ការធ្វើរដ្ឋប្រហារនេះហើយ បានបង្កើតឱ្យមានសង្គ្រាមនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំ ហើយថា ក៏ព្រោះតែមានរដ្ឋប្រហារនេះហើយ បានបង្កើតឱ្យមានខ្មែរក្រហមសម្លាប់មនុស្សផងដែរ។
សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានអំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះការបង្កើតសោកនាដកម្មស្លាប់មនុស្សរាប់លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា ក្រោយពីធ្វើបដិវត្តន៍ហើយ កំពុងមានសង្រ្គាមកាប់សម្លាប់គ្នាបន្តទៀត ដែលមិនខុសពីកម្ពុជាជំនាន់មុននោះទេ។ សម្តេចថ្លែងថា នៅប្រទេសកម្ពុជា អាមេរិកបានទម្លាក់សម្តេច នរោត្តម សីហនុ ហើយនៅមជ្ឈឹមបូព៌ា អាមេរិកបានទម្លាក់ សាដាម ហូសេន ដែលធ្វើឱ្យមានសង្រ្គាមកើតឡើង។
សម្តេចមានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនគួរដើរប្រដៅប្រទេសដទៃទៀត ឱ្យធ្វើតាមខ្លួននោះទេ។ តើហេតុអ្វីបានជាប្រទេសដែលបានជំរុញឱ្យមានបដិវត្តន៍ពណ៌នោះ មិនចេញមកអបអរសាទរនៅមជ្ឈឹមបូព៌ាពេលនេះ។
សម្តេចបានបញ្ជាក់ថា នេះហើយដោយសារតែការនិយាយថា ផ្លាស់ប្តូរ។ សម្តេចថា ការផ្លាស់ប្តូរណាក៏ដោយមិនត្រូវធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្រ្គាម។ មិនគួរគ្រាន់តែស្អប់សម្តេចតែម្នាក់...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងវិទ្យាល័យចំនួន៧កន្លែង ព្រមទាំងឧ​បត្ថម្ភអគារសិក្សាជាច្រើនខ្នងដល់សិស្សា​នុសិស្ស​ នៅខេត្តព្រះសីហនុ

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧កន្លែង នៅក្នុងខេត្តព្រះសីហនុ។

* សាលារៀនទី៧៖ វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នៅទីនេះសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់មាន១២បន្ទប់, ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់, ផ្ទះសិស្ស១ខ្នងកម្ពស់២ជាន់ មាន១០បន្ទប់, ធ្វើតារាងបាល់ទះ បាល់បោះ និងផ្តល់ជូនម៉ាស៊ីនកុំព្យូរទ័រ៤គ្រឿង, ម៉ាស៊ីនថតចម្លង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿង។

* សាលារៀនទី៦៖ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំពោះសាលាបឋមសិក្សាគឺ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់ និងទីចាត់ការ១ខ្នងមាន៣បន្ទប់ និងម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង។ រីឯចំពោះវិទ្យាល័យវិញបានអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់, និងទីចាត់ការ១ខ្នង មាន៣បន្ទប់, ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់ និងផ្ទះស្នាក់នៅរបស់សិស្ស១ខ្នង កំពស់២ជាន់មាន១០បន្ទប់, រួមទាំងបំពាក់ម៉ាស៊ីនកុំព្យួទ័រ៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿងផងដែរ។

* សាលារៀនទី៥៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅភូមិ២, សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សា ដល់អនុវិទ្យាល័យគឺមាន អគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់មាន៤០បន្ទប់។ សម្រាប់បឋមសិក្សាគឺផ្តល់ជូនអគារ សិក្សាថ្មី១ខ្នង កំពស់៣ជាន់មាន១៥បន្ទប់។ សម្រាប់បឋមសិក្សាគឺទទួលបានទីចាត់ការ១ខ្នងមាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីន័រចំនួន១គ្រឿង។ចំពោះអនុវិទ្យាល័យវិញ គឺទទួលបានទីចាត់ការ១ខ្នងមាន៣បន្ទប់ ម៉ាស៊ីនកុំព្យួទ័៤គ្រឿង...Read More


សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវទទួលមរណភាព

FN ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវលោក​ អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិទទួលមរណភាព ក្នុងវ័យ៦៦ឆ្នាំ ដោយរោគាពាធ។

នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចបានរៀបរាប់ថា៖ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ឯកឧត្តម អ៊ុន ដែន គឺជាថ្នាក់ដឹកនាំ និងជាសកម្មជន១រូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយកសាងសមិទ្ធផលសង្គមនានា ជួយលើស្ទួយដល់ជីវភាពប្រជាជននៅតាមមូលដ្ឋានបន្សល់ទុក នូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ»។

...Read More

​សម្តេចតេជោ ហ៊ុន សែន ផ្តល់លំនៅឋាន ៦ខ្នងជូន​អតីតយុទ្ធជនគ្មាន​លំនៅ​ឋាន​ក្នុងរាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់លំនៅឋានចំនួន ៦ ខ្នង ជូនអតីតយុទ្ធជន ក្នុងរាជធានីភ្នំពេញ ៦រូប ដែលកំពុងជួបការលំបាកក្នុងជីវភាព និង គ្មានលំនៅឋាន។
នៅក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជន ១,៤៦៩នាក់ មកពីខណ្ឌព្រែកព្នៅ ឬស្សីកែវ ជ្រោយចង្វារ និងដូនពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានរកឃើញអតីតយុទ្ធជន៦រូប កំពុងខ្វះខាត ក្នុងជីវភាព ហើយគ្មានផ្ទះសម្បែង។
បន្ទាប់ពីរូបឃើញបែបនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំការសម្រេចភ្លាមៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចសាងសង់ផ្ទះជូនអតីតយុទ្ធជនភ្លាមៗតែម្តង។
អតីតយុទ្ធជនទាំង ៦រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនសាងសង់ផ្ទះជូននោះរួមមាន៖  អ្នកស្រី មាឃ ម៉ារីយ៉ា យោធិនចូលនិវត្តន៍, អ្នកស្រី ម៉ិច ចំរុង ម្តាយជនពលី, អ្នកស្រី ស៊ុ សាលីន យោធិនចូលនិវត្តន៍, អ្នកស្រី ប៉ុល សាឡន យោធិនចូលនិវត្តន៍, លោក ម៉ម ណាង យោធិនពិការ រស់នៅភូមិ ១២ សង្កាត់ស្រះចក និង អ្នកស្រី រស់ សុខារ៉ានី គ្រួសារពលី នៅភូមិ៣ សង្កាត់ចតុមុខ។
និវត្តន៍ជន និងគ្រួសារពលីទាំង ៦រូប...Read More


សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ឆេង ផុន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានសរសេរលិខិតមួយផ្ញើជូន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ ដែលជាឪពុកក្មេករបស់លោកស្រី។

លិខិតរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលត្រូវជាឪពុកក្មេករបស់លោកជំទាវ បានទទួលមរណភាព ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ជាតិ ដែលលោកតាធ្លាប់បានចូលរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការរៀបចំប្រទេសជាតិ តាមរយៈការធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងបន្ទាប់មកជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានទទួលមរណភាព នៅប្រមាណម៉ោងជាង១៖០០រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាម លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ។

លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវជាឪពុកក្មេករបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលបច្ចុប្បន្ននេះ។ លោកព្រឹទ្ធាចារ្យ ជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ ៨០ ហើយក្រោយមកលោក ត្រូវបានជ្រើសរើស ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផងដែរ៕

...Read More

ទៅមុខថយក្រោយ