FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យយុវជនខ្មែរចេះមានការតស៊ូ ប្រឹងប្រែងក្នុងជីវិតដើម្បី សម្រេចក្តីស្រមៃឲ្យបាន ដូចកីឡាបាល់ទាត់ឆ្នើម លោក Keisuke Honda ដែលមានក្តីសុបិនថា ចង់ក្លាយជាកីឡាបាល់ទាត់ឆ្នើមម្នាក់ ហើយពេលនេះ លោក Keisuke Honda បានសម្រេចក្តីបំណងនេះហើយ ដោយសារការខិតខំប្រឹងប្រែងរបស់លោកដោយផ្ទាល់។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយុវជនកម្ពុជា ត្រូវមានក្តីសង្ឃឹមនិងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួច ដើម្បីជោគជ័យ និងអនាគតល្អ ក្នុងជីវិត។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាងទន្ទឹមនឹងនេះយុវជនត្រួវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
Facebook ផ្លូវការសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រទេសយើងមានសន្តិភាពឱកាសសម្រាប់ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន គឺមានកាន់តែច្រើនឡើងៗ។ ដោយ សេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ គឺក្តីស្រមៃនិងសុបិន របស់យុវជនយុវតីកម្ពុជាក្នុងសម័យតេជោសន្តិភាពកាន់តែបាន សម្រេចដូចបំណងប្រាថ្នា»។
សម្តចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍កីឡាបាល់ទាត់ឆ្នើមរបស់ជប៉ុន លោក Keisuke Honda ថា «ដូចជាកីឡាបាល់ទាត់ឆ្នើមរបស់ជប៉ុន លោក Keisuke Honda ដែលក្តីសុបិនរបស់គាត់បានក្លាយជាកីឡា បាល់ទាត់ពិភពលោកពិតដូចបំណងមែន ដែលពីមុនគឺគ្រាន់តែជាក្តីសម្រមៃប៉ុណ្ណោះ។ ដូចនេះ ដើម្បីជោគជ័យ និងអនាគតល្អក្នុងជីវិត យុវជនកម្ពុជាត្រូវមានក្តីសង្ឃឹម និងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួចផ្តោតទៅលើគោលដៅ ហើយត្រូវចៀសអោយឆ្ងាយ ពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាង។ទន្ទឹមនឹងនេះ យុវជនត្រួវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់ យើងទាំងអស់គ្នា»។ គឺក្តីស្រមៃនិងសុបិន របស់យុវជនយុវតីកម្ពុជាក្នុងសម័យតេជោសន្តិភាពកាន់តែបាន សម្រេចដូចបំណងប្រាថ្នា»។
សម្តចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍កីឡាបាល់ទាត់ឆ្នើមរបស់ជប៉ុន លោក Keisuke Honda ថា «ដូចជាកីឡាបាល់ទាត់ឆ្នើមរបស់ជប៉ុន លោក Keisuke Honda ដែលក្តីសុបិនរបស់គាត់បានក្លាយជាកីឡា បាល់ទាត់ពិភពលោកពិតដូចបំណងមែន ដែលពីមុនគឺគ្រាន់តែជាក្តីសម្រមៃប៉ុណ្ណោះ។ ដូចនេះ ដើម្បីជោគជ័យ និងអនាគតល្អក្នុងជីវិត យុវជនកម្ពុជាត្រូវមានក្តីសង្ឃឹម និងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួចផ្តោតទៅលើគោលដៅ ហើយត្រូវចៀសអោយឆ្ងាយ ពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាង។ទន្ទឹមនឹងនេះ យុវជនត្រួវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា»៕