
FN ៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ បានគូសបញ្ជាក់ថា មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ ដែលបានរំដោះ ប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ១៩៧៩។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖
«គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមប៉ុលពត នៅឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុង និងបាននាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជាទាំងមូល។ មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងឱ្យដឹកនាំកម្ពុជា រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគោរពស្រឡាញ់ និងបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដែលជាបក្សសន្តិភាព និង អភិវឌ្ឍន៍របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
សូមបញ្ជាក់ថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្តសាសនា៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចក៏បានអរគុណដល់គ្រីស្ទបរិស័ទគ្រប់និកាយ ដែលបានខិតខំរួមគ្នាធ្វើឲ្យសុខដុមនីយកម្មនៅក្នុងប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ថា មនុស្សគ្រប់គ្នាត្រូវគោរពច្បាប់បោះឆ្នោត ទោះបីមានអំណាចប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់ដូច្នេះ ដោយសារតែសម្តេចតេជោ ព្រួយបារម្ភថា ការផ្តល់ថវិការបស់សម្តេចមួយចំនួនទៅដល់បងប្អូនគ្រឹស្ទបរិស័ទ គឺជាការខុសនឹងច្បាប់បោះឆ្នោត ដោយសារតែការជួបសំណេះសំណាល នេះធ្វើឡើងចំពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងព្រះពុទ្ធសាសនា គ្រីស្ទសាសនា សាសនាឥស្លាម សុទ្ធតែមាននិកាយខុសៗគ្នាជាច្រើន ដែលត្រូវតែយកចិត្តទុកដាក់ក្នុងការធ្វើសុខដុមនីយកម្មនៅក្នុងសាសនា និងគ្រប់និកាយទាំងអស់ ដើម្បីនាំមកនូវភាពសុខដុមនៅក្នុងប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាជំនួបរវាងសម្តេច និងគ្រីស្ទបរិស័ទ គឺជាជំនួបក្នុងឋានៈជានាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋក្តី តែក៏មិនមែនហាមឃាត់មិនឲ្យសម្តេចនិយាយពីរឿងនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន គ្មានច្បាប់ណាហាមឃាត់នាយករដ្ឋមន្រ្តី មិនឲ្យធ្វើអ្វីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានរំលឹកថា របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ...Read More

FN ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានសាងសង់សាលារៀនកាន់តែច្រើនចាប់តាំងពីទីក្រុងរហូត ដល់ជនបទ ដើម្បីជួយសម្រួលដល់កូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា ដែលផ្ទុយពីគណបក្សនយោបាយមួយចំនួនគ្មានកសាងអ្វីក្រៅតែពីការសន្យាខ្យល់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះថា «យុវជនត្រូវការសិក្សារៀនសូត្រចាំបាច់បំផុត។ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញ ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ នេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ធផលសាលារៀន គឺបាននិងកំពុងកសាងជារៀងរាល់ថ្ងៃ មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ»។
សូមបញ្ជាក់ថា ក្នុងដំណើរចុះជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តី បានចាត់ចែងសាងសង់អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅរបស់គ្រូ និងសិស្ស ជាបន្តបន្ទាប់ ដើម្បីបំពេញការខ្វះខាតក្នុងការអប់រំរបស់សិស្សានុសិស្ស។ ក្រៅពីការចាត់ចែងផ្តល់អគារសិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងដំឡើងកម្រិតសាលាពីបឋមសិក្សា ទៅជាអនុវិទ្យាល័យ និងពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យផងដែរ។
របាយការណ៍របស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរចុះតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុប ៣៦៨ខ្នង ស្មើនិង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនិង ១០១បន្ទប់ និងសាលប្រជុំ ៣ខ្នង។ របាយការណ៍បន្តថា គិតដល់ត្រឹមខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អគារសិក្សាសរុប ៤,១៤០ខ្នង...Read More

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់នៃការឃោសនា ពោលគឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចំណែកសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ សម្តេចក៏បានប្រកាសដែរថា នឹងទៅកាន់ខេត្តនានា ទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា! សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំ អត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ»។
ជាមួយនោះផងដែរ តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន បានណែនាអំពីរូបសញ្ញាគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកុំឲ្យភាន់ច្រឡំ។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ «ដោយពិនិត្យឃើញថាបងប្អូន យើងមួយចំនួននៅបន្តស្រឡាញ់លេខ(៤) ដែល ជាលេខរៀងគណបក្ស យើងចាប់ឆ្នោតបាននៅឆ្នាំ២០០៨ និងឆ្នាំ២០១៣ ហើយប្រសិនជាបងប្អូន បោះឆ្នោតឲ្យលេខ(៤) អាចនឹងខុស ព្រោះការចាប់ឆ្នោតតាមឃុំនិមួយៗមិនដូចគ្នាទេ ឃុំខ្លះលេខ(១) ឃុំខ្លះលេខ(៣) ឃុំខ្លះ លេខ(៤) ឬលេខ(៥)ឬលេខ(៦) ឬលេខ(៧)ឬលេខ(៨)។ល។ បងប្អូនចំណាំសញ្ញាគណបក្សយើងដែលមានសញ្ញាទេវតាបាចផ្កាជាការល្អជាង។ សំរាប់ការ បោះឆ្នោត ថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ មិនទាន់ចាប់ឆ្នោតនៅឡើយ។ ខ្ញុំសូមជូនឧទាហរណ៍បោះឆ្នោតឆ្នាំ១៩៩៣ គណបក្យប្រជាជនបានលេខរៀងទី(១)។ ឆ្នាំ១៩៩៨លេខ រៀងទី...Read More

FN ៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា «ស្ថាបនិកសន្តិភាព» នៃប្រទេសកម្ពុជា ប្រកាសថា នឹងចេញដឹកនាំក្បួន មហាកម្លាំងការពារសន្តិភាព នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា។
នេះគឺជាការប្រកាសដ៏ឱឡាឬកថា «គណបក្សប្រជាជនកម្ពុជា» ដែលប្រជាជនទាំងអស់គ្នាស្គាល់ថាជា «បក្សទេវតា» គឺជាបក្សឈ្នះឆ្នោត ហើយនឹងបន្តឈ្នះឆ្នោតតទៅទៀត។ នេះក៏ជាសញ្ញាណបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅបន្តរួមសុខ រួមសប្បាយរីករាយ ជាមួយប្រជាជនកម្ពុជាបន្តទៀត។
ការចេញដឹកនាំក្បួនមហាកម្លាំងអ្នកស្រឡាញ់សន្តិភាព មហាកម្លាំងអ្នកការពារសន្តិភាព នាពេលខាងមុខនេះ ក៏នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថា៖ «សន្តិភាព គឺជាជីវិត!» សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់!។
មេបក្សទេវតា ចេញដឹកនាំមហាក្បួននាពេលនេះ ក៏ជាការរំលឹកដល់ស្មារតីយើងទាំងអស់ជាប្រជាជនកម្ពុជាឲ្យប្រាកដក្នុងចិត្តថា៖ អ្វីដែលមានតម្លៃធំជាង នយោបាយ គឺ«សន្តិភាព»។ សន្តិភាព គឺបង្កើតប្រជាធិបតេយ្យ សិទ្ធ សេរីភាពពេញលេញនៅកម្ពុជាសព្វថ្ងៃ។ គ្មានសន្តិភាព គឺកើតមានសង្គ្រាម និងសោកនាដកម្មដ៏ខ្លោចផ្សារបំផុត!។
ពិតណាស់ មនុស្សម្នាក់មានជីវិត១។ ក៏ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបណ្តោយឲ្យជាតិយើងស្លាប់ក្រោមនយោបាយប្រជាភិថុតបម្រើ មនោគមន៍វិជ្ជបរទេសបានជាដាច់ខាត។ មាតុភូមិកម្ពុជា ត្រូវតែឈររឹងមាំយូរអង្វែងក្រោម «ម្លប់សន្តិភាព»។ យើងបានប្រែក្លាយប្រទេសជាតិយើងពី «សង្គ្រាម មកកាន់ សន្តិភាព» ពី «គំនរផេះផង់ មកកាន់ការអភិវឌ្ឍន៍»។ យើងត្រូវតែរួមគ្នាបន្តទៅមុខតាមមាគ៌ានេះតទៅទៀត។
មេបក្សទេវតា ចេញដឹកនាំក្បួនមហាកម្លាំងការពារសន្តិភាពនេះទៀតសោត នឹងបានផ្ញើសារយ៉ាងច្បាស់ថា ដរាបណាយើងរួបរួមគ្នាការពារសន្តិភាពបាន គឺអ្វីក៏អាចកើតមានសម្រាប់យើងទាំងអស់គ្នា រស់នៅដោយកិត្តិយស និងបន្តធ្វើជា «ម្ចាស់នៃកម្ពុជា» ជាទីស្នេហារបស់យើង។
ជោគវាសនាអនាគតដ៏ប្រសើរបស់មាតុភូមិកម្ពុជា គឺមិនអាចផ្ញើលើអ្នកនយោបាយភូតកុហក អ្នកនយោបាយប្រជាភិថុត បោកប្រាស់ សន្យាខ្យល់ អ្នកនយោបាយជើងមិនជាប់ដី សីលធម៌ស្មោគគ្រោក និយាយញុះញ៉ុង និងអ្នកនយោបាយអគុណធម៌នោះទេ។ ក្រោមម្លប់សន្តិភាព ពួកគេអាចបញ្ចេញមតិបោកប្រាស់បាន ក៏ប៉ុន្តែ នៅក្នុងជាតិនេះពួកគេគ្មានសំណាងជាដាច់ខាត។ សារជាតិនៃពួកអ្នកនយោបាយដែលពោរពេញដោយកំហឹង និងគំនុំ គឺមិនខុសពីពួក ប៉ុល ពត...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឯកអគ្គរដ្ឋចប់អាណត្តិរបស់បារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងឲ្យបានចប់សព្វគ្រប់ ក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តភាពចម្រូងចម្រាស់ ដល់កូនខ្មែរជំនាន់ក្រោយបន្តទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលសម្តេចជួបសំណេះសំណាល ការងារជាមួយលោក ស្យង់ ក្លូដ ពាំប៊ឺស (Jean claude Bimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំង គឺបានពិភាក្សាជាច្រើនពីការពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ភាគីទាំងពីរ ក៏បានពិភាក្សាការងារពង្រឹង កិច្ចសហប្រតិបត្តិការ, ការពង្រឹង និងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពង្រឹងភាពជាដៃគូ។
បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ក៏ត្រូវបានលើកយកមកជជែកផងដែរនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតបារាំង។ នេះបើតាមការបញ្ជាក់ថា របស់ស្រ៊ី ថាមរ៉ុង្គ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតបារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំ និងដោះស្រាយបញ្ហាព្រំដែនជា មួយប្រទេសជិតខាង ឲ្យបានចប់សព្វគ្រប់នៅក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហានេះបន្តបង្កជាបញ្ហាខ្វែងគំនិត និងការបែកបាក់នៅក្នុងសង្គមខ្មែរ ទៅដល់កូនខ្មែរ ជំនាន់ក្រោយបន្តទៅទៀត។ ជាមួយនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណបារាំង ដែលបានចូលរួមដោះស្រាយលើបញ្ហាផែនទី។
សូមបញ្ជាក់ថា កម្ពុជា មានព្រំដែនជាប់ប្រទេសថៃ ឡាវ និងវៀតណាម សរុបជាង២ពាន់គីឡូម៉ែត្រ។ ក្នុងនោះជាប់ប្រទេសថៃ នៅខាងលិច និងពាយ័ព្យ ប្រវែង ៨០០គីឡូម៉ែត្រ ជាប់ប្រទេសឡាវ នៅភាគខាងជើង ប្រវែង៥៤១គីឡូម៉ែត្រ និងជាប់ប្រទេសវៀតណាម...Read More

FN ៖ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើ Facebook របស់សម្ដេចដែលមានមនុស្សជាង៧លាននាក់ថា «បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែរបក្សយើងទាំងអស់គ្នា!»។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិក សមាជិការគណបក្ស រួមទាំងបងប្អូនដែលស្រឡាញ់សន្តិភាព និងការរីកចម្រើន សូមចូលរួមដង្ហែរបក្សប្រជាជនកម្ពុជាយើងឲ្យ បានច្រើនកុះករទាំងអស់គ្នា! ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា! បក្សយើងឈ្នះ គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ!។
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា «យើងបោះឆ្នោតឲ្យ (គណបក្សប្រជាជនកម្ពុជា) ព្រោះបក្សយើងបានកសាងប្រទេសជាតិឲ្យរីកចម្រើនពិតៗ គឺយើងឃើញនឹងភ្នែកទាំងអស់គ្នា។ មិនមែនគ្រាន់តែសន្យាកោកៗតាមមីក្រូទេ! បើគ្រាន់តែសន្យាខ្យល់ (មិនច្បាស់ មិនពិត) គឺយើងមិនអាចជឿទុកចិត្តបានឡើយ! ស្អែកនេះ យើងចូលរួមដង្ហែបក្សយើង ដើម្បីទទួលជ័យជំនះនៅថ្ងៃបោះឆ្នោតខាងមុខនេះជាបន្តទៀត!»។
សូមជម្រាបថា ថ្ងៃនេះជាយុទ្ធនាការឃោសនាបោះឆ្នោតដំបូង គេសង្កេតឃើញថា ថ្នាក់ដឹកនាំ ក៏ដូចសមាជិករបស់គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាសស្រាក់សស្រាំ ជាមួយនឹងការធ្វើយុទ្ធនាការនេះណាស់៕
...
Read More
FN ៖ ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមជាមួយមន្រ្តីរាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា បានឧបត្ថម្ភថវិកាទ្រទ្រង់ដល់សមាគមនិស្សិតកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៨,០០០ដុល្លារអាមេរិក នាអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល នៃវេទិកាខ្សែក្រវាត់ និងផ្លូវ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង។
លោក អ៊ុ វុទ្ធទី ប្រធានសមាគមនិស្សិត និងសមាជិកទាំងអស់ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំ អញ្ជើញទៅសួរសុខទុក្ខពួកគេ និងបានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ថែមទាំងផង។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ដែលអមដំណើរសម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៨ពាន់ដុល្លារ ហើយសភាពាណិជ្ជកម្មក៏បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ផងដែរ សរុបទាំងអស់ ៣៨,០០០ដុល្លារ។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភដល់និស្សិតចូលរួមក្នុងពិធី សម្រាប់ដោះស្រាយជីវភាពរស់នៅ និងការសិក្សាទៀតផង។
លោក អ៊ុ វុទ្ធទី បានលើកឡើងថា សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បង្កើតឡើងក្នុងគោលបំណង ដូចជា៖
* ពង្រីក ពង្រឹងមិត្តភាព សាមគ្គីភាព ឯកភាព រវាងនិស្សិតកម្ពុជាទូទាំងប្រទេសចិន
* ចូលរួមលើកស្ទួយវប្បធម៌ អរិយធម៌ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន និងអន្តរជាតិ
* ចូលរួមចែករំលែកក្នុងការពង្រឹងសមត្ថភាពនិស្សិត ក្នុងទិសដៅអភិវឌ្ឍ។
លោកប្រធានបន្តថា សមាគមនឹងប្រើប្រាស់ថវិកាដែលបានឧបត្ថម្ភឲ្យបានត្រឹមត្រូវ ចំទិសដៅក្នុងគោលបំណងបម្រើផលប្រយោជន៍រួម របស់និស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិនទាំងអស់។
ទន្ទឹមនេះ និស្សិតកម្ពុជាទាំងអស់នៅប្រទេសចិន បានប្ដេជ្ញាចិត្តនឹងបន្តខិតខំរៀនសូត្រឲ្យទទួលបានជោគជ័យ ដើម្បីយកចំណេះដឹងបទពិសោធន៍ទៅបម្រើជាតិ មាតុភូមិកម្ពុជា និងពង្រឹងសាមគ្គីគ្នាជាធ្លុងមួយ ជួយគ្នាទៅវិញទៅមក ជាមួយបណ្ដានិស្សិតអន្តរជាតិផ្សេងៗ ពិសេសនិស្សិត និងពលរដ្ឋចិន...Read More

FN ៖ ប្រជាពលរដ្ឋក្រីក្រនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៧៤គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផ្តល់ដីជូននោះ ពេលនេះបាននាំគ្នាកាប់ឆ្ការព្រៃសាងសង់ផ្ទះ និងដាំដុះដំណាំហើយ។
នៅព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អនុប្រធានក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋទាំង ៧៤គ្រួសារដោយផ្ទាល់ និងបានសម្តែងក្តីសប្បាយរីករាយផងដែរ នៅពេលឃើញប្រជាពលរដ្ឋចាប់ផ្តើមដាំដុះដំណាំលើដីដែលសម្តេចតេជោ បានផ្តល់ជូន។
តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ប្រជាពលរដ្ឋទាំង ៧៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជា ដែលបានចាត់ចែងផ្តល់ដីជូនពួកគាត់បានទាន់ពេលវេលា ដោយមិនបង្អែរបង្អង់។ ប្រជាពលរដ្ឋដែលធ្លាប់តែខ្វះដីសាងសង់ផ្ទះ និងដាំដុះដំណាំនេះ បានប្រកាសថា ពួកគេគោរពដឹងគុណ និងចងចាំនូវគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕
...
Read More
FN ៖ ប្រធានាធាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយជាង២៣០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ នៅតាមជនបទ និងពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ។ ការប្រកាសផ្តល់ជំនួយបានធ្វើឡើងក្នុងជំនួបពិភាក្សា ការងាររវាងលោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន នាទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។
ជំនួយជាង២៣០លានដុល្លារអាមេរិកនេះ គឺជាង១៧៤លានដុល្លារ (១២០០លានយ័ន) សម្រាប់កសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត។ រីឯជំនួយជាង៦៥លានដុល្លារ (៤៥០លានយ័ន) ផ្សេងទៀត សម្រាប់ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។
ក្នុងជំនួបនេះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែ មានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងពង្រឹង បន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ពិសេសរួមចំណែកដល់ការថែរក្សាស្ថេរភាព សម្រាប់ការអភិវឌ្ឍ។
លោកប្រធានាធិបតី បានបញ្ជាក់ថា ឆ្នាំ២០១៨ ដែលជាខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរនោះលោកបានស្នើ រៀបចំ ការប្រារព្វខួប ៦០ឆ្នាំ ឲ្យមានសកម្មភាពអធឹកអធមបំផុត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងជំនួបនោះថា ដំណើរនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនិងដំណើរបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងជាការចូលរួមចំណែកក្នុងការពង្រឹងថែមទៀត នៃការអនុវត្តន៍យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលមេដឹកនាំ ទាំងពីរបានដាក់ចេញ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ប្រធានាធិបតីបន្តផ្តល់ការគាំទ្រ ដល់ប្រទេសកម្ពុជា ពិសេសជួយដល់ការកសាងសមត្ថភាព លើវិស័យការពារជាតិ សន្តិសុខ ការបង្កើនជំនួយកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញប្បទាន ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយ ភាពស្និទ្ធស្នាលជាទីបំផុត។
ការពង្រីកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិន រួមជាមួយបញ្ហាក្នុងតំបន់ និងបញ្ហាសាកលមួយចំនួនទៀត ត្រូវបានលើកយកមកជជែក នៅក្នុងជំនួបនេះ។ បន្ទាប់ពីជំនួបពិភាក្សាលោកប្រធានាធិបតីចិន ក៏បានរៀបចំពិធីទទួលទានអាហាររួមគ្នាជាមួយសម្តេចតេជោ និងគណៈប្រតិភូផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តើមទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នេះបន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កាវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិន ស្ថិតនៅជាអមតៈ។ សម្តេចតេជោ និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក យូ ជឹងស៊ឹង ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន នៅសាលប្រជុំហុងកុង នៃមហាវិមានប្រជាជនចិន និងលោក ចាង តេជាំង ប្រធានសភាតំណាង ប្រជាជនចិនទូទាំងប្រទេសនៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។
បន្ទាប់មកក៏បានជួបសំណេះសំណាល និងសម្តេការគួរសមជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ចិននេះ បញ្ហាពង្រីក និងពង្រឹងផ្នែកទំនាក់ទំនង និងពាណិជ្ជកម្ម គឺត្រូវលើកយកពិភាក្សាយ៉ាងផុលផុស។
ទាំងចិន និងកម្ពុជា សុទ្ធតែមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ...Read More

FN ៖ នៅល្ងាចថ្ងៃ១៦ ឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជាអធិបតីបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិនឆ្នាំ២០១៧ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ព្រមទាំងបានលើកបង្ហាញពីសក្តានុពល និងបរិយាកាសដ៏ល្អប្រសើរសម្រាប់វិនិយោគិនចិន ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗ មួយចំនួន ដែលសម្តេចតេជោ បានឆ្លើយបញ្ជាក់និងបំភ្លឺទៅសារព័ត៌មានចិន៖
១). សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈប្រយោជន៍នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។
២). ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ពីទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជា គឺមានជាង ២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ សម្តេចបានបន្ថែមថា ចិនបន្តគាំទ្រជួយកម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមដែលជួយពង្រឹង ដល់ឯករាជ្យភាពនៃនយោបាយកម្ពុជាទៀតផង។ តាំងពីដើមមក គឺកម្ពុជាគាំទ្រ និងទទួលស្គាល់ចិនតែមួយ តាំងពីជំនាន់សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ដែលប្រទេសទាំងពីរគោរពអធិប តេយ្យភាពគ្នាទៅវិញទៅមក។ ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូង គឺមិនមែនជាបញ្ហាអាស៊ាន-ចិនទេ គឺជាបញ្ហារបស់ប្រទេសដែលមានការពាក់ព័ន្ធគ្នា ដែលត្រូវដោះស្រាយដោយសន្តិវិធី ហើយអាស៊ានក៏ត្រូវយល់ដឹងរឿងនេះដែរ។
៣). សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា និងចិន។ សម្តេចបានបញ្ជាក់ថា ទំនាក់ទំនង និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនគឺមានសារៈសំខាន់ណាស់ ដែលជួយឲ្យពិភពលោកមួយមានសណ្តាប់ធ្នាប់ល្អរស់នៅដោយសុខដុមរម្យនា។ ទំនាក់ទំនងគឺអាចធ្វើបានតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជន និងយុវជន តាមរយៈបញ្ញាវ័ន្តអ្នកសិក្សាស្រាវជ្រាវ...Read More
ទៅមុខថយក្រោយ