ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


FN ៖ រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប​ការ​ងារ​ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៣។ សន្និបាតដែលធ្វើឡើងរយៈពេល៤ថ្ងៃនេះ មានការអញ្ជើញ​ចូល​រួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។

នៅក្នុងឱកាសបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្ម បានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលពិភពលោកជួបវិបត្តិស្បៀង តែកម្ពុជាបានសល់ស្រូវរហូតដល់ទៅជាង ៦លានតោន។
  • សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះរបកគំហើញពូជស្រី «ចំប៉ីស៧០» និង «កង្រី»។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទសវត្សរ៍៨០ ជាការចាប់ផ្តើមយុទ្ធនាការ​ប្តូរ​ពូជស្រូវ សូម្បីតែឪពុករបស់សម្តេចក៏ជំទាស់ដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនោះ សម្តេចចង់ប្តូរពីពូជស្រូវធ្ងន់ ទៅជាពូជស្រូវស្រាល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសមួយ ដែលបានធ្វើការអភិវឌ្ឍពូជស្រូវឈានមុខមួយលើពិភពលោក។
  • សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តចក្ខុវិស័យអភិវឌ្ឍន៍ពូជ និងដោះស្រាយប្រភពទឹក ដើម្បីឱ្យការធ្វើស្រែទទួលបានផលកាន់តែច្រើន។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ​ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញចែក​សញ្ញា​បត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាថ្មីម្តងទៀត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយកចិត្តទុកដាក់ទិវាសិទ្ធិនារី តែការតែងតាំងនារីក្នុងមុខតំណែងនានាបែរជាមិនសូវមាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដ្បិតបង្កការលំបាកសម្រាប់កម្ពុជា តែក៏បានបង្កកាលានុវត្តន៍ភាពផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស អាចនឹងបើកនៅកម្ពុជានាពេលខាងមុខ។
  • សម្តេចតេជោ ហ៊ុន សែន សម្តែងការរីករាយ និងកោតសរសើរជាមួយឪពុកម្តាយ និងគ្រួសាររបស់និស្សិត​ទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកូនសិក្សារហូតចប់ការសិក្សាដោយជោគជ័យ។
  • សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត។ មិនត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជីវកម្មទាំងអស់ត្រូវធ្វើសកម្មភាពដោយប្រកាន់​យកគោលការណ៍ប្រកួតប្រជែងដោយសីលធម៌ អួតពីផលិតផលរបស់ខ្លួន មិនត្រូវវាយប្រហារលើផលិតផលរបស់គេ។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមាននរណាធ្វើឱ្យប្រទេសចិន ចុះខ្សោយនោះឡើយ។ បើអាស៊ាន នាំទៅចិនច្រើនជាង ចិន នាំចូលមកអាស៊ាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក ជាក្បាលរថភ្លើងសេដ្ឋកិច្ចសកល។ ដូច្នេះកុំបន់ឱ្យអាមេរិកចុះខ្សោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើកុំឱ្យប្រកួតប្រជែង ដើម្បីសម្លាប់គ្នា គឺត្រូវប្រកួតប្រជែងឆ្ពោះទៅការរីកចម្រើនទាំងអស់គ្នា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយពលរដ្ឋរងផលប៉ះពាល់

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោ

ធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្បូរណាស់អ្នកចង់បានប្រជាធិបតេយ្យ និងសិទ្ធិផ្សេងៗ តែមើលរំលងសិទ្ធិរស់រៀនមានជីវិត។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតដល់សិទ្ធិរស់រៀនមានជីវិតជាចម្បង ហើយទើបគិតដល់សិទ្ធិដទៃទៀត។
  • សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់កើតចេញពីការធ្វើវារីអគ្គសិសនីស្ទឹងពោធិ៍សាត់១។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្តាញអគ្គិសនីមានរហូតដល់ទៅ៩០ភាគរយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះប្រជាពលរដ្ឋប្រើអគ្គិសនី មិនមែនសម័យប្រើភ្លើងចន្លុះទៀតនោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នថាមពលអគ្គិសនីរបស់កម្ពុជា ទទួលបានពីប្រភពកកើតឡើងវិញរហូតដល់ទៅ ៦២ភាគរយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វារីអគ្គិសនីជាប្រភពថាមពលដ៏ល្អមួយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីទសវត្សរ៍៩០ កម្ពុជា ប្រើអគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូតដល់ទៅជា ២២០០មេហ្គាវ៉ាត់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបរិស្ថាននិយមជំទាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ជំទាស់ការធ្វើវារីអគ្គិសនី តើចង់វិលទៅដុតចន្លុះវិញឬយ៉ាងណា?
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»

FN ៖ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិ មាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យចាក់បញ្ចាំង នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានសំណេះសំណាល ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

*សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុក្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង។

*សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ។

*សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមនៅក្នុងការផលិតរឿងនេះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឲ្យមានទីតាំងថត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលថវិកាសម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។

*សម្តេចតេជោ បានបង្ហាញសៀវភៅប្រវត្តិសាស្ត្រមួយ ដែលមិនអាចទម្លាយបានទេនៅពេលនេះ អាចនឹងត្រូវទម្លាយប្រមាណជា១០ឆ្នាំខាងមុខ។

*សម្តេចតេជោ បានថ្លែងថា ឆាកប្រយុទ្ធដែលដកស្រង់យកមកសម្តែងក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» មានតែប្រាំឈុតឆាកសំខាន់ៗប៉ុណ្ណោះ នៅមានឈុតឆាកផ្សេងទៀត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមហ៊ុនបរទេសចំនួន៣ បានមកជួបសម្តេចដើម្បីចង់ថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ

FN ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»។

ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញ​ចូលរួមបើកពិធីបុណ្យទន្លេក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ដ៏មហាឡារិក។
  • សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការ-អន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ខេត្តកំពង់ធំ និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំ​ពិធីបុណ្យ​ទន្លេលើកទី៧ បន្ទាប់ពីការខកខាន ៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមុនផ្ទុះឡើងជំងឺកូវីដ១៩ សម្រេចបាន កំណើនសេដ្ឋកិច្ច ៧.៥ភាគរយ នៅឆ្នាំ ២០១៨ និង ៧.១ភាគរយនៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន ៣.១ភាគរយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្មារតីបុរេសកម្មរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួនសំដៅគាំទ្រ​សេដ្ឋកិ​ច្ច​ឱ្យចាកចេញពីកំណើនអវិជ្ជមាន ក្នុងរយៈពេលដ៏ខ្លីដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ យ៉ាងឆាប់ជាមួយកំណើន ៣ភាគរយ នៅឆ្នាំ២០២១ នៅឆ្នាំ២០២២ មានកំណើន ៥.២ភាគរយ ហើយនៅឆ្នាំ២០២៣...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល

FN ៖ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល។ ពិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណកន្លះម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរីករាយដែលបានអញ្ជើញបិទសន្និបាតការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារឆ្នាំបន្ទាប់របស់ក្រសួងសុខាភិបាល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និបាតនេះមានសារៈសំខាន់ ដើម្បីពិនិត្យការងារដែលបានសម្រេចរយៈពេល៥ឆ្នាំ និងដាក់ចេញការងារឆ្នាំបន្តបន្ទាប់ ក៏ដូចជាកែលំអរលើប្រព័ន្ធការងារសុខាភិបាលឱ្យកាន់តែល្អប្រសើរ។
  • សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ, គ្រូពេទ្យ, បុគ្គលិកសុខាភិបាល, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់, សប្បុរសជន, ប្រជាពលរដ្ឋ និង សហគមន៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានអនុវត្ត និង ពង្រឹងការអនុវត្តវិធានការចាំបាច់នានា ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដោយបានទប់ស្កាត់គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ លើសុខភាពសាធារណៈ និង អនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស សម្រាប់ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹកមិញនេះ សម្តេចបានសម្រេចផ្ទេរវ៉ាក់សាំង ចំនួន ១៥លានដូសជូនទៅប្រទេសចិនវិញ ដែលមិនទាន់ដឹកមកដល់កម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍ និង បណ្តាប្រទេសជាមិត្ត ដែលបានឧបត្ថម្ភជាសម្ភារៈ, បរិក្ខារ, ឧបករណ៍ពេទ្យ, វ៉ាក់សាំងកូវីដ-១៩, រថយន្តគិលានសង្គ្រោះ, ជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។
  • សម្តេចតេជោ ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង ជារៀង រាល់ ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈតួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។
  • សម្តេចតេជោ ហ៊ុន សែន គាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សា សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងបរិការណ៍កម្ពុជា ចាំបាច់ត្រូវការការថែរក្សាឱ្យបាននូវសន្តិភាពនិង ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយ
    សុខដុមរមនា។
  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជនចូលរួមជួយ សាង សង់ អន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហិង្សាកម្រកើតចេញពីស្ត្រីណាស់ ផ្ទុយទៅវិញ គឺកើតចេញពីបុរស។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្វាមី-ភរិយា ចាំបាច់អីត្រូវប្រើហិង្សាដាក់គ្នា។
  • សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា បន្ទាប់ពីការអំពាវនាវរបស់សម្តេច...Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែងជម្នះការលំបាកទាំងឡាយ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់សិស្ស និស្សិត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះជំងឺកូវីដ១៩ បើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចមានកំណើនមកវិញ ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ។
  • បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមួយចំនួនពលរដ្ឋស្លាប់អត់មានក្តាមឈូសដាក់សព តែកម្ពុជាអត់មានជួបស្ថានភានោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាលសង្គ្រាម គឺសោកនាដកម្មសម្រាប់កម្ពុជា ដែលបានឆ្លងរួចមកហើយ។ សម្តេចតេជោ ហ៊ុន សែន ស្នើមិត្តបរទេសយល់ពីការលំបាករបស់កម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន រំពឹងថា មិត្តបរទេសនឹងមិនគាំទ្រចលនាបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញកម្ពុជានោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បរទេសខ្លះធ្វើជាស្រឡាញ់ខ្មែរ លើសខ្មែរទៅទៀត។ ពេលមានសង្គ្រាមគេរត់ទៅបាត់ ពេលអត់សង្គ្រាមក៏បែរមកធ្វើឈឺឆ្អាលលើសកម្ពុជាទៅទៀត។
  • សម្តេចតេជោ ហ៊ុន សែន ស្នើមិត្តបរទេសកុំសាងកំហុសជាថ្មីនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ជារឿងអស់សំណើងណាស់ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាគាំទ្ររដ្ឋប្រហារខុសច្បាប់របស់ លន់ នល់។
  • សម្តេចតេជោ ហ៊ុន សែន ប្រទេសដែលគាំទ្ររដ្ឋប្រហារ លន់ នល់ គឺសុទ្ធតែជាប្រទេសសាងកំហុសដ៏ធ្ងន់ធ្ងរចំពោះកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស។

ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបាន​ផ្តល់​កិត្តិយស​អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត​ ដែល​បញ្ចប់​​ការសិក្សាពីវិទ្យា​ស្ថាន​​ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន​អញ្ជើញ​ជាអធិបតីចំនួន​ ៤លើក​​រួច​ហើយ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅសល់ ៦៧ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស មាននិស្សិតត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ជាមួយការលំបាករកការងារ ព្រោះប្រទេសជាតិមិនទាន់បញ្ចប់សង្គ្រាម។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះ ពេលសម្តេចអញ្ជើញទៅខេត្តក្រចេះ សម្តេចបានណែនាំឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលលើការធ្វើទូក។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលព្រះកុសុមៈ» ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានព្រះបរមរតនកោដ្ឋ យកព្រះទ័យទុកដាក់តាំងពីចុងទសវត្សរ៍៥០ តែត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។
  • សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងអាចចោទជាសំណួរថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

FN ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  • ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅសល់តែ ៧០ថ្ងៃប៉ុណ្ណោះ ឈានដល់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។
  • សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាមួយនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនេះ មិនមែនជាការកើតឡើងដោយចៃដន្យ ឬដោយទេវតាប្រទាននោះឡើយ តែជាសមិទ្ធផលកើតចេញពីការគិតគូរ និងការប្រឹងប្រែងរបស់ប្រជាជាតិកម្ពុជាទាំងមូល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពអប់រំ។ មិនអាចឱ្យមានតែការបណ្តុះបណ្តាល មានសញ្ញាបត្រ ហើយគ្មានគុណភាពនោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងរៀនក្រោមដំបូលសាលាខ្មែររហូតបានចំណេះដឹង តែបែរជាបន្តុះបង្អាប់ការបណ្តុះបណ្តាលនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ថា ការនៅត្រឹង ស្មើនឹងដើរថយក្រោយ ឬអភិរក្ស ដែលជាឧបសគ្គដល់ដំណើរនៃការអភិវឌ្ឍន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។

ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុប ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធានពន្ធនាគាររាជធានី ខេត្ត តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយសមួយចំនួនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ៖

  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ១៩ និងឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។
  • ដោយតាមការវាយតម្លៃសភាពការណ៍របស់សម្តេចតេជោ, សម្តេចបានផ្តល់នូវគោលការណ៍ណែនាំចំនួន៩ចំណុច ដល់ក្រសួងមហាផ្ទៃ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងនៅមូលដ្ឋាន គឺជាកម្លាំងស្នូលក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋ ពេលកើតមានគ្រោះអាសន្នផ្សេងៗ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែលើកទឹកចិត្ត ឱ្យមានការផ្តល់អំណាចទៅថ្នាក់ក្រោមជាតិទាំងហិរញ្ញវត្ថុ និងអំណាច។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ខេត្ត ស្រុក មានស្ត្រីតិចពេកហើយ។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។

ក្នុងឱកាសនោះសម្តេចងតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល រយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាហើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះដំណើររបស់ជាតិ ដែលបានសម្រេចគោលដៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
  • សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅ កម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ការរាតត្បាតជំងឺកូវីដ១៩ គឺជាការលំបាកមួយរបស់សង្គម។ តែការរួបរួមគ្នា បានធ្វើឱ្យកម្ពុជា បានយកឈ្នះលើមេរោគរាតត្បាតនេះ ឈានទៅបើកសង្គមទូលំទូលាយ និងការជួបជុំនានា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង «វិជ្ជាជីវៈដូនតា» រួមមាន តម្បាញ់ ចម្លាក់ គំនូរ និងស្មូនផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។
  • សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម...Read More

ទៅមុខថយក្រោយ