
FN ៖ បន្ទាប់ពីបញ្ចប់ជំនួបជាមួយវិនិយោគិនចិន នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ២២៩នាក់ ដែលកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងសិក្សានៅប្រទេសចិន បានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដែលសម្តេចមានវត្តមានអញ្ជើញទៅបំពេញទស្សនកិច្ច ឬអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិអ្វីមួយ សម្តេចតែងតែជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ក្នុងការស្នើសុំអាហារូបករណ៍ដើម្បីអនុញ្ញាតឲ្យនិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីច្រើនក្តី ដើម្បីយកចំណេះមកធ្វើការអភិវឌ្ឍប្រទេសដ៏អភ័ព្វរបស់យើង ពីគ្មានអ្វីទាំងអស់ កាលពីជាង៣០ឆ្នាំមុន រហូតកម្ពុជាសំរេចបាន នូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុង ក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ តាមរយៈការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ។
ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បានបន្តថា ថ្ងៃនេះទើបតែមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់ក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានចាប់បដិសន្ធិឡើងកាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ និងដំណើរការទៅកាន់ភាពសំបូររុងរឿង មិនមានអ្វីមករាំងស្ទះនោះទេ ដែលនោះបានបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនទៅមុខទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់និស្សិត ដែលមានវត្តមានក្នុងពិធីសំណេះសំណាល ដែលទាក់ទិនទៅនឹងការដោះលែងពិរុទ្ធជន កឹម សុខា ដែលធ្វើឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១០ កញ្ញា ដោយសារហេតុផលសុខភាពរបស់ លោក កឹម សុខា។ ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ការនៅក្រៅឃុំរបស់ពិរុទ្ធជន កឹម សុខា គឺស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ តុលា។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបង្ហើបពីលិខិត...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តស្មារតីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា។ នេះបើយោងសារលិខិតរបស់សម្តេចតេជោ ក្នុងឱកាសទិវាអក្ខរកម្មជាតិ ថ្ងែទី០៨ កញ្ញា ឆ្នាំ២០១៨។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញានេះបានដកស្រង់នូវសេចក្តីអំពាវនាវចំនួន៨ចំណុចរបស់សម្ដេចតេជោដូចជា៖
ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្ដការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវលទ្ធភាពទទួលបានការសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាមណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងខាងផ្នែកអក្ខរកម្ម និងវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនឹង តម្រូវការអ្នកសក្សា ដើម្បីផ្ដល់សេវាអប់រំមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវការដល់ប្រជាជនគ្រប់រូប។
ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសិក្សាព្រមទាំងជំរុញប្រជាជន ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឲ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី នៅតាមកម្មវិធីអប់រំក្រៅប្រព័ន្ធគ្រប់រូបភាព ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនដែលមានពិការភាពឲ្យ ទទួលបានលទ្ធភាពក្នុងការសក្សារៀនសូត្រ។
ទី៤៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយ និងបញ្រ្ជាបឲ្យបានការតែទូលំទូលាយ អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដើម្បីឲ្យប្រជាជនយើងកាន់ តែមានការយល់ដឹងកាន់តែច្រើនអំពី «អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត»។
ទី៥៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរីទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវចូលរួមឲ្យកាន់តែសកម្មក្នុងការចុះជួយបង្រៀនដោយស្ម័គ្រចិត្ត នៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ។ ចំណែក បងប្អូនជនរួមជាតិដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល...Read More

FN ៖ បន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី ជាន់ទី១ នៃវិមានសន្ដិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើការធ្វើកំណែទម្រង់ត្រឹមតែដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ, សម្តេចបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនទាល់តែ ដូរមនុស្សនោះទេ តែសំខាន់សំដៅលើខ្លឹមសារការងារ និងប្រសិទ្ធភាពការងារវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ធ្វើនយោបាយត្រឹមតែដោះដូរមនុស្សនោះគណបក្សនយោបាយនោះនឹងស្លាប់ ហើយមេដឹកនាំនោះនឹងស្លាប់ដោយឯកោ
* សម្តេចនាយករដ្ឋមន្ត្រីអាណត្តិថ្មីបានថ្លែងថា សម្តេចចាប់ផ្តើមធ្វើការពីមនុស្សតែ៥នាក់ កើនដល់រាប់លាននាក់ ដោយសារតែនយោបាយរក្សាចាស់បង្កើនថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ជោគជ័យសម្រាប់អាណត្តិនេះមិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ តែគឺបានមកពីការរួបរួមគ្នារបស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនភ្ញាក់ផ្អើលនោះឡើយ សម្រាប់អ្នកមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះសូម្បីតែព្រះពុទ្ធសាសនា និងសាសនានានាទៀត ក៏មិនមានប្រជាពលរដ្ឋជឿទាំងអស់នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើគណបក្សប្រជាជនឈ្នះហើយ បែរជាត្រូវបោះបង់រដ្ឋមន្ត្រីមួយចំនួនចោល គឺជារឿងអគុណធម៌បំផុត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រូវការឈ្នះសមរភូមិតែមួយសមរភូមិនោះទេ តែត្រូវតែឈ្នះគ្រប់សង្គ្រាម តាមរយៈនយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា នយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មីនេះហើយ ទើបធ្វើឲ្យមនុស្សដែលចូលមកនៅជាមួយសម្តេចហើយ គឺមិនងាយចេញទៅវិញនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជោគជ័យមិនសំខាន់លើការដោះដូរនោះទេ តែសំខាន់ដួលកន្លែងណា...Read More

FN ៖ ថ្លែងក្នុងកិច្ចប្រជុំសភារៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយទាំងនោះឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា សម្ដេចបានប្ដេជ្ញាចំពោះជនរួមជាតិនៅទូទាំងប្រទេសថា នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖
១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។
២៖ ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការគ្រប់ផ្នែករបស់ប្រជាជន។ ពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ ពិសេសការផ្ដល់សេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ព្រមទាំងសេវាឥណទានជនបទ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម និងសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ក្នុងអត្រាការប្រាក់ទាបសមរម្យ។ល។
៣៖ ធានាដល់ការជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្ដល់ជូនដល់ស្រទាប់យុវជន និងការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ។ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ។ បន្តដំឡើងប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការពារអាជីពជូនកម្មករនិយោជិត ការបន្តដំឡើងប្រាក់សោធននិវត្តជូនមន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន។ ពង្រឹងបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី ក៏ដូចជាការខិតខំបញ្ចុះថ្លៃសិក្សា ពិសេសនៅតំបន់ជនបទ។
៤៖ ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត...Read More

FN ៖ ក្នុងបទសម្ភាសន៍ដោយផ្ទាល់ និងផ្តាច់មុខជាមួយនាយកប្រតិបត្តិ Fresh News លោក លឹម ជាវុត្ថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លា និងធ្ងន់ៗចំពោះអ្នកវិភាគ មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងសម្តេចតេជោ ជាមួយទណ្ឌិត សម រង្ស៊ី និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដើម្បីបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយរវាងសម្តេច និងទណ្ឌិត សម រង្ស៊ី នោះឡើយ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយដូចការវិភាគរបស់លោក មាស នី នោះឡើយ។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក មាស នី តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញការចង់ឃើញចរចារវាងសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ដើម្បីឈានទៅដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា ក្នុងពេលសម្តេចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបនាអំឡុងខែនេះ ឬខែក្រោយនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាមួយសម្តីដាច់ណាត់ និងធ្ងន់ៗយ៉ាងដូច្នេះថា «គ្មានការចរចាណាមួយរវាងខ្ញុំ ជាមួយនឹងទណ្ឌិត សម រង្ស៊ី នោះឡើយក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅក្រៅប្រទេសទាំងអាមេរិក និងនៅអឺរ៉ុប។ ខ្ញុំសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយដូចការវិភាគឆ្កួតលេលាដូច មាស នី នោះឡើយ មានតែអ្នកនយោបាយអនុវត្តន៍ទោសតាមច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ»។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តាំទៅ លោក មាស នី ឲ្យឈប់ធ្វើការវិភាគទៅទៀតបើមិនយល់ពីបញ្ហានយោបាយទេនោះ។ សម្តេចតេជោ បានផ្តាំយ៉ាងដូច្នេះ «មាស នី បើឆ្កួត ឆ្កួតតែឯងទៅ កុំមកនាំគេឆ្កួតជាមួយ។...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រក្នុងការចាត់តាំងសម្តេចជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែងឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។
* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ទាំងឡាយថា សូម្បីពាក្យតែងតាំង និងចាត់តាំងបែងចែកគ្នាមិនច្បាស់ផង តើឲ្យទៅធ្វើការងារអ្វីផ្សេងទៅកើត។
* សម្តេចតេជោ ហ៊ុន សែន បានហៅការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ជាការសម្រេចចិត្តក្នុងការជ្រើសយកការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឯកបក្សនៅក្នុងរដ្ឋសភា ប៉ុន្តែពហុបក្សនៅក្នុងការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បន្តហៅទណ្ឌិត សម រង្ស៊ី ជាមេចោលួច Facebook របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងធ្វើឡើងនៅពេលបោះឆ្នោត តែក្រោយការបោះឆ្នោតត្រូវរួបរួមគ្នាក្នុងការកសាងជាតិ។ ព្រោះតែស្មារតីនៃការរួបរួមនេះហើយ ទើបសម្តេចសម្រេចផ្តួចផ្តើមគំនិតបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបី...Read More

FN ៖ ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។
នៅក្នុងកិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា ជាការចាប់ផ្តើមសម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ «ការបោះឆ្នោត២០២២ នឹងមកដល់»។ ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ «ហើយមិនមែនជាផលប្រយោជន៍ របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះរួមមាន៖
*ភារកិច្ច
ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តិធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់ នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម...Read More

FN ៖ ភ្លាមៗបន្ទាប់ពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មី នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតឈ្នះអាសនៈទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«។
សម្តេចបានបន្តថា «សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនាការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះបន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើសរើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុតសម្រាប់ប្រទេសជាតិយើងទាំងមូល»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃ ខែកញ្ញាខាងមុខនេះ។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។
តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់...Read More

FN ៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីលទ្ធផលផ្លូវការមិនទាន់ប្រកាស តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាឈានមុខក្នុងការគ្រប់គ្រង អាសនៈនៅក្នុងរដ្ឋសភា ហើយឈានទៅដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទម្លាប់ប្រែប្រួល និងក្បត់ពាក្យសន្យានោះទេ ដូច្នេះសម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដូចការសន្យានៅពេលមុនបោះឆ្នោត។
* មិនខុសពីជំនួបលើកមុនៗដែរ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមានក្តីសប្បាយរីករាយខ្លាំងណាស់ ដែលបានចុះមកជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ។
* ជំនួបនាព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចេញទៅបោះឆ្នោត មានចំនួនរហូតដល់ទៅជាង៨៣ភាគរយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាជោគជ័យដ៏ធំធេងនៃដំណើរ ការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រីបន្តថា តាមរយៈតួលេខនៃការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៨៣.០២ភាគរយ គឺជាការបរាជ័យដ៏ធំធេងនៃយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» របស់អតីតបក្សប្រឆាំង
* សម្តេចតេជោ...Read More

FN ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើន រហូតជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទៅចូលរួមបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺបានបង្ហាញពីការចូលរួមគោរព និងរក្សានូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវក្នុងការរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា៖
* ពេលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំសភាដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រ
* ពេលល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សមាជិកសភាស្បថចូលកាន់តំណែង
* ពេលព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បង្កើតក្បាលម៉ាស៊ីនសភា អាណត្តិទី៦ និងរាជរដ្ឋាភិបាលថ្មី
* ពេលល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីថ្មីស្បថចូលកាន់តំណែង
* ពេលព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំគណៈរដ្ឋមន្រ្តីថ្មីដំបូង
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលប្រទេសព្រោះតែខ្លាចគុក បានបន្ដភាពកំសាករបស់ខ្លួនដោយមិនហ៊ានស្បថឲ្យស្លាប់តៃហោង តាមការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការចោទប្រកាន់ថា មានការបំប៉ោងទិន្នន័យអ្នកទៅចូលរួមបោះឆ្នោតនោះឡើយ។ ការមិនហ៊ានស្បថរបស់លោក សម រង្ស៊ី គឺជាភាពកំសាកមួយទៀតរបស់អ្នកនយោបាយរូបនេះ ព្រោះខា្លចចាញ់សម្បថដែលនឹងគ្រោះថ្នាក់ដល់ជីវិត ដ្បិតធ្លាប់ចាញ់សម្បថនៅមុខប្រាសាទអង្គរ កាលពីឆ្នាំ២០១៣ នាំឲ្យរលាយបក្សរួចម្ដងមកហើយ។
ឆ្លើយតបការមិនហ៊ានស្បថ ហើយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបខ្លាំងៗវិញថា មិនចាំបាច់លើកយកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្រ្តអ្វីនោះទេ ប៉ុន្តែលោក សម រង្ស៊ី ហ៊ានស្បថឲ្យស្លាប់តៃហោងទាំងពូជ និងមនុស្សជំនិតយ៉ាងតិច១០០នាក់ ដែរឬទេ ? ដ្បិតសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ធ្លាប់បានលេងបែបវិទ្យាសាស្រ្តនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ ឥឡូវងាកមកលេងផ្លូវងងឹតបែបអបិយជំនឿវិញម្តង។
ការឆ្លើយតបនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់អង្គភាព Fresh News ដោយបានបញ្ជាក់ជាមួយ ប្រសាសន៍ធ្ងន់ៗបែបនេះ «មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្ត្រអ្វីនោះទេ។ លោកឯង (ទណ្ឌិត សម រង្ស៊ី) ឆ្លើយមក តើលោកឯងហ៊ានស្បថឲ្យងាប់តែហោងទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១០០នាក់ដែរឬទេ ? ព្រោះយើងទាំងពីរនាក់បានធ្លាប់លេងបែបវិទ្យាសាស្រ្តនេះជាមួយគ្នាអស់ជាង២០ឆ្នាំមកហើយ។ ឥឡូវយើងងាកមកលេងបែបផ្លូវងងឹតវិញម្តង។...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡា សរុបជាង៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួន នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជារឿងល្អមួយដែលការរៀបកម្មវិធីអន្តរជាតិនានា ក៏ដូចជាការប្រកួង Asian Games ជាដើម មិនជាន់ជាមួយការបោះឆ្នោត ជាហេតុមិនមានការខកខានបោះឆ្នោតពីមន្រ្តី ក៏ដូចជាកីឡាករ កីឡាការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានចំណាយពេល ៦០ឆ្នាំ ទម្រាំអាចដណ្តើមបានមេដាយមាស Asian Games ដែលមិនមែនជារឿងងាយស្រួលនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវការវិនិយោគបន្ថែមទៀតលើវិស័យកីឡា ដើម្បីជំរុញវិស័យកីឡានៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែវិស័យកីឡាទេ ដែលអាចអនុវត្តន៍តាមស្តង់ដារអន្តរជាតិតែមួយ។ ប៉ុន្តែនិយាយពីនយោបាយវិញមិនអាចនិយាយ ពីស្តង់ដារអន្តរជាតិបាននោះទេ ព្រោះគ្រប់ប្រទេសទាំងអស់មានរបបនយោបាយផ្សេងៗគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកលើកឡើងពីការគោរពស្តង់ដារអន្តរជាតិលើផ្នែកនយោបាយ គឺជាទស្សនៈមនុស្សឆ្កួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី ដែលទើបបញ្ចប់ទៅថ្មីៗនេះ មានភាពសុក្រឹតត្រឹមត្រូវច្រើន ដែលជាហេតុនាំឲ្យមានទំនុកចិត្តខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី...Read More
ទៅមុខថយក្រោយ