
FN ៖ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្មដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។
នៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។
នៅក្នុងឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។
នៅរយៈពេល៦ខែឆ្នាំ២០១៨ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ។
ក្នុងជំនួបទ្វេរភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត៕
...
Read More
FN ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ចិន បានប្រកាសថា នឹងប្រឹងប្រែងជួយធ្វើឱ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលដែលោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០១៩នេះ។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការចង់ឃើញមានក្រុមហ៊ុនផ្លូវដែករបស់ចិន មកចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺ ក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំការចរចាជាមួយភាគីចិន ដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal railway នៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។
លោក ឆិន ហ្វិនជាន បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។ លោកបានលើកឡើងទៀតថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយកម្ពុជា និងជាការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ បានថ្លែងថា លោករីករាយក្នុងការពិភាក្សាជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមហ៊ុន Royal rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ផ្លូវដែកក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោមន្ត្រីក៏បានជំរុញឲ្យភាគីកម្ពុជា និងចិនធ្វើការងារនេះឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការលើកកម្ពស់ស្ថានភាពផ្លូវដែកនៅកម្ពុជា។ លោក ឆិន ហ្វិនជាន បានគូសបញ្ជាក់ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នារយៈពេលប្រមាណជា ២៥នាទី។ ក្នុងជំនួបនេះ បានជជែកលើការងារជាច្រើនរវាងប្រទេសទាំងពីរជាពិសេសលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។
បន្ទាប់ពីជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦រួមមាន៖
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។
ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន។ ចុះហត្ថលេខារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO។
ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើម «ខ្សែក្រ វ៉ាត់ និងផ្លូវ»។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក លីវ លានកី...Read More

FN ៖ លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានបង្ហាញជំហរយ៉ាងមុងមាំរបស់រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួយប្រទះដែលក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។
ការអះអាងរបស់លោក វ៉ាន់ ហូនីង បានធ្វើឡើងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាន់ ហូនីង បានពិភាក្សាគ្នាច្រើនទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៃប្រទេសទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន បានគូសបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពវិវឌ្ឍន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងការវិនិយោគនៅកម្ពុជា ដោយសម្តេចចង់ឃើញក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅកម្ពុជានៅតែបន្តមានវត្តមាននៅកម្ពុជា ហើយក៏បានស្នើឱ្យរដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនចិនថ្មីផ្សេងទៀតទៅបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបង្ហាញពីធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយអនុគ្រោះពន្ធ ការបន្ថយតម្លៃដើមសេវា ការសម្រួលមិនឱ្យភាពសាំញាំលើការផ្តល់សេវា សម្រួលការដឹកជញ្ជូន បញ្ចុះតម្លៃផ្ទុក លើកដាក់កុងតឺន័រ និងការបញ្ចុះតម្លៃអគ្គិសនីជាដើម។ សម្តេចតេជោគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់ទាំងនេះ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសកាត់បន្ថយតម្លៃផ្សេងៗធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងនោះមានលទ្ធភាពប្រកួតប្រជែង ហើយអាចបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ដោយសារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលកំពុងមានវត្តមាននៅកម្ពុជា មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រ ដែលជាក្រុមហ៊ុនរបស់ចិន ហើយការដែលក្រុមហ៊ុនចិនបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជានេះមានសារៈសំខាន់ណាស់សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ ហើយការដែលធ្វើឱ្យក្រុមហ៊ុនចិននៅកម្ពុជា និងក្រុមហ៊ុនថ្មីទៅរកស៊ីនៅកម្ពុជា គឺស្របទៅតាមទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើចិនបើកទីផ្សារថែមទៀត ដើម្បីឱ្យផលិតផល និងកសិផលមកកម្ពុជាកាន់តែច្រើន ដែលជាការជួយជំរុញដល់ការនាំចេញរបស់កម្ពុជាមកប្រទេសចិន។
ជាការឆ្លើយតបទៅនឹងអ្វីដែលសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឡើងនេះ លោក វ៉ាន់...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចផ្តើមសុន្ទរកថានៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍នៃកាច់បេតុងតភ្ជាប់ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រក និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យមួយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏បានទទួលការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យនេះផងដែរ ដូចជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក សូ ឃុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែមានមោទនភាពចំពោះគោលនយោបាយអប់រំដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ក្នុងនោះរឿងមួយដែលជាចាត់ទុកជាចំណុចពិសេសដែលប្រទេសមួយចំនួនមិនហ៊ានធ្វើ គឺការអនុញ្ញាតឱ្យសាកលវិទ្យាល័យរបស់រដ្ឋបណ្តុះបណ្តាលនិស្សិតដោយការគិតថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សាកលវិទ្យាល័យរដ្ឋដែលបណ្តុះបណ្តាលនិស្សិតដោយគិតថ្លៃមានលទ្ធភាពអភិវឌ្ឍន៍ និងកសាងសាលាដោយខ្លួនឯង ដោយមិនចាំបាច់ថវិការបស់រដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើវិស័យអប់រំនៅកម្ពុជាមិនមែនមានតែខ្មែរទេ តែក៏មានជនបរទេសផងដែរ។ សម្តេចតេជោ បន្ថែមថា ត្រូវប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាឱ្យកូនខ្មែរទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ចំនួននិស្សិតជានារីកាន់តែថយចុះពេលឈានចូលការសិក្សាកម្រិតខ្ពស់។ ជាពិសេសពេលចូលដល់ថ្នាក់បណ្ឌិត គឺមិនសូវមាននារីសិក្សាទៀតនោះទេ...Read More

FN ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។
កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជាសប្បាយរីករាយខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជា និងថៃ បានតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនស្ទឹងបត់-បានណងអៀន។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស្ពាននេះ គឺជាការតភ្ជាប់ដ៏សំខាន់មួយរវាងកម្ពុជា និងថៃ។ សម្តេចតេជោ ក៏បានអរគុណថៃដែលបានជួយកសាងស្ពាន និងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់អគារ និងផ្លូវតភ្ជាប់។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា មិនអាចយកស្ពាននៅប៉ោយប៉ែតឆ្លងគ្នាលាយឡំទាំងអ្នកទេសចរ និងដឹកទំនិញនោះឡើយ។ ហេតុនេះហើយទើបសម្រេចឱ្យមានការសាងសង់ស្ពានថ្មីនៅស្ទឹងបត់សម្រាប់ការដឹកទំនិញ ហើយស្ពាននៅប៉ោយប៉ែតទុកសម្រាប់ចេញចូលតែភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅច្រកប៉ោយប៉ែត ក៏នឹងសាងសង់ស្ពានដែកមួយទៀត ទុកសម្រាប់ទេអ្នកអូសរទេះដឹកទំនិញ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនៅលើទឹកដីច្រកស្ទឹងបត់ជាសមិទ្ធផលដើមរដូវ ដែលកើតចេញពីការប្រឹងប្រែងកាលពីប៉ុន្មានឆ្នាំមុន។
* សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ២០ឆ្នាំក្រោយយើងជោគជ៏យ៣យ៉ាង
* សម្តេចតេជោ ហ៊ុន សែន កំពុងរំលឹកអំពីការតស៊ូ កាលពីសម័យសង្រ្គាម...Read More

FN ៖ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានសម្រេចផ្តល់បន្ថែមនូវថាមពលអគ្គិសនីចំនួនពី២០០ ទៅ ២៥០មេហ្គាវ៉ាត់ ដល់កម្ពុជាដែលកំពុងខ្វះខាត ខណៈការបន្ថែម៥០មេហ្គាវ៉ាត់ នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃនេះតែម្តង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្រ្តីវៀតណាមបានទូរស័ព្ទមកដោយថ្លែងផ្ញើសារថ្វាយ ពរចំពោះព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។ សម្តេចតេជោបានបន្ថែមថា ក្រៅពីថ្លែងសារជូនពរនាយករដ្ឋមន្រ្តីវៀតណាម ក៏បានពិភាក្សាជាពិសេសលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការ វិនិយោគទុនបន្ថែមទៀត ហើយជាពិសេសបំផុតនោះគឺវៀតណាមបានសម្រេចផ្តល់ថាមពលអគ្គិសនីបន្ថែមដល់កម្ពុជាពី២០០ ទៅ ២៥០មេហ្គាវ៉ាត់។
ការសម្រេចផ្តល់ភ្លាមៗរបស់វៀតណាមនេះជាដំណឹងដ៏ល្អ និងក្តីរីករាយសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងទទួលរងនូវការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់នៅតាមគេហដ្ឋាន នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ។
ការសម្រេចផ្តល់បន្ថែមថាមពលអគ្គិសនីពីរដ្ឋាភិបាលវៀតណាមចំនួន៥០មេហ្គាវ៉ាត់ ធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតកាលពីចុងខែមិនា ឆ្នាំ២០១៩ កន្លងទៅ។
បច្ចុប្បន្នកម្ពុជា បាននឹងកំពុងខ្វះខាតថាមពលអគ្គិសនីប្រមាណ៤០០មេហ្គាវ៉ាត់ នៅក្នុងរដូវប្រាំងដោយសារបញ្ហាខ្វះខាតទឹក ប៉ុន្តែតាមការឲ្យដឹងពីអគ្គិសនីកម្ពុជា បញ្ហានេះនឹងត្រឡប់មករកភាពប្រក្រតីវិញ នៅចុងខែឧសភាខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីវៀតណាម សម្រាប់ការជូនពរ និងជាពិសេសសម្រាប់ការផ្តល់បន្ថែមនូវអគ្គិសនី៥០មេហ្គាវ៉ាត់បន្ថែមលើចំនួន ២០០មេហ្គាវ៉ាត់ ដែលបាននិងកំពុងផ្គត់ផ្គង់កន្លងមកដែលសម្តេចតេជោបានសង្កត់ធ្ងន់ថា វៀតណាមតែងជួយដល់កម្ពុជាគ្រប់ពេលដែលកម្ពុជាជួបការលំបាក៕
...
Read More
FN ៖ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីពិសាភោជនាហារដើម្បីជាការជួបជុំអបអរសាទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ផងដែរ។
សមាគមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមប្រមូលផ្តុំទៅដោយអ្នកវិនិយោគ ពាណិជ្ជករ និងធុរជនខ្មែរ-ចិន ដែលកំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រសម្តេចឱ្យបន្តដឹកនាំប្រទស
* សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ដែលជនរួមជាតិ មានជំនឿលើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់សម្តេច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលបន្តរហូតដល់សព្វថ្ងៃ
* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីភាពវឹកវ ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលបង្កឡើងដោយ អ្នកដែលចាញ់ឆ្នោត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោត២០១៨នេះ គឺខុសប្លែកខ្លាំងពីឆ្នាំ២០១៣ ដោយសារតែយើងបានកម្ទេចចោលនូវក្រុម ដែលបង្កភាពវឹកវរ
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ គឺសេដ្ឋកិច្ចកម្ពុជា បានបន្តកើនឡើង...Read More

FN ៖ នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតា នៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាល បេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យអាណាព្យាបាល នាដើមសតវត្សរ៍ទី២០។
*សម្ដេចតេជោ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសលោក ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយបំផុតដែលកម្ពុជា មានសារមន្ទីរស្តីពីសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបិយវត្ថុមានតួនាទីយ៉ាងសំខាន់សម្រាប់ដំណើរការរបស់ជាតិ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានប្រាក់ដុល្លារកើតមានខ្លាំងបំផុតនៅកម្ពុជាក្នុងសម័យ UNTAC នាដើមទសវត្សរ៍ឆ្នាំ៩០។ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងពេលចូលមករក្សាសន្តិភាព នៅកម្ពុជា UNTAC បានប្រើលុយប្រមាណ ២ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ដោយគ្មានការប្តូរជាប្រាក់រៀលនោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វត្តមានប្រាក់ដុល្លារ កើតមានខ្លាំងបំផុតនៅកម្ពុជាក្នុងសម័យ UNTAC នាដើមទសវត្សរ៍ឆ្នាំ៩០។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាបទពិសោធន៍មួយសម្រាប់ប្រទេសដទៃទៀត ដែលមានវត្តមានកងកម្លាំងរក្សាសន្តិភាពត្រូវគិតគូរ។
*សម្តេចតេជោ ហ៊ុន...Read More

FN ៖ បទចម្រៀងចំណងជើងថា «ទទាយំឆ្លងសម័យថ្មី» ដែលជាស្នាដៃនិពន្ធជាថ្មីដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា
១៖ ទទាយំឆ្លង ត្រយ៉ងបងអើយរត់ហើយ (ពីរដង) សង្សាបងអើយរត់អីលឿនម្លេះ?។
២៖ បើរត់យ៉ាងហ្នឹង ហេតុអ្វីធ្វើចេះ? (ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?។
៣៖ បងរត់ចោលអូន អត់ធម៌មេត្តា (ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។
៤៖ បើបងធ្លាប់រត់សុំរត់ទៀតណា (ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។»
បទចម្រៀងវគ្គថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បាននិពន្ធឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឲ្យដឹងកាលពីថ្ងៃពុធ កន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកជា «មោឃៈ»។
ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាដោយកំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា ក្នុងចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩។
លោក សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះឡែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះ...Read More

FN៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈ Facebook ផ្លូវការ, សម្តេចបានប្រកាសគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគ មកបោះទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ជូនវិនិយោគិន ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្មីៗដើម្បីសម្រួលដល់ការវិនិយោគរបស់វិនិយោគិន និងពាណិជ្ជករ សម្តេចបានចេញអនុក្រឹត្យថ្មីមួយ បញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកាំកុងត្រូល តាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ និងផ្តល់ភារកិច្ចឲ្យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាស្ថាប័នតែមួយគត់ មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័ន មានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង ដែលមានខ្លឹមសារខាងក្រោម៖
មាត្រា១.- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
មាត្រា២.- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាៗ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានមានប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក សូមអញ្ជើញចូលមករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើងនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤។ ជំនួបសំណេះសំណាលលើកទី១០ នៅក្នុងខេត្តកណ្តាល បានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះស្ថានភាពក្នុងវិស័យការងារនាពេលបច្ចុប្បន្ន ដែលបានវិវឌ្ឍន៍តាំងពីប្រាក់ឈ្នួលត្រឹមជាង៤០ដុល្លារ កាលពីអំឡុងឆ្នាំ១៩៩៧ មកដល់ប្រមាណ ១៨២ដុល្លារនៅឆ្នាំ២០១៩នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការិនី និងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ រាជរដ្ឋាភិបាលក៏គិតគូរពីម៉ាក្រូសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់ការឡើងថ្លៃទំនិញផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ឡើង តែតម្លៃទំនិញឡើងថ្លៃដែរនោះ ការដំឡើងប្រាក់ឈ្នួលនិងប្រាក់បៀវត្សរ៍ នឹងមិនមានន័យនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្តផងដែរ ចំពោះស្ថេរភាពនៃតម្លៃប្រាក់រៀល។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យធនាគារជាតិយកចិត្តទុកដាក់ទៅលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ដើម្បីឲ្យតម្លៃសាំងស្ថិតនៅ ៣,៣៥០រៀលក្នុងមួយលីត្រ រដ្ឋត្រូវជួយចេញ២សេន និងឯកជនជួយចេញ២សេន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរោងចក្រ...Read More
ទៅមុខថយក្រោយ