ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ប្រកាសជួយដាក់អំពូលភ្លើង ៧ពាន់អំពូលតាមផ្លូវនៅភ្នំពេញ និងសៀមរាប

FN ៖ ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ដែលជារោងចក្រផលិតម៉ូឌ័រនៅក្នុងប្រទេសកម្ពុជា បានប្រកាសជួយដាក់អំពូលភ្លើងចំនួន៧ពាន់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៥ពាន់អំពូល និងនៅខេត្តសៀមរាបចំនួន ២ពាន់អំពូល។

ការប្រកាសពីការជួយដាក់ពង្រាយអំពូលភ្លើងនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះ បានធ្វើឡើងដោយលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី ក្នុងពេលលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការប្រកាសជួយពង្រាយអំពូលភ្លើងតាមដងផ្លូវ គឺជាការអរគុណរបស់ក្រុមហ៊ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយបង្កបរិយាកាសល្អសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាឱ្យទទួលបានជោគជ័យ។

នាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ បានជំរាបសម្តេចតេជោថា អំពូលភ្លើងទាំងនោះ មានបច្ចេកទេសទំនើបគឺអាចបិទបើកដោយស្វ័យប្រវត្តិ និងមិនតខ្សែអគ្គិសនីនោះឡើយ។

ជាមួយគ្នានោះលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីវិភាគទានរបស់ក្រុមហ៊ុន ដែលបានជួយដល់កីឡាបាល់ទាត់ថ្នាក់ជាតិរបស់កម្ពុជារយៈពេល២ឆ្នាំ ផងដែរ។ នាយកប្រតិបត្តិរូបនេះ អះអាងទៀតថា ក្រុមហ៊ុនខ្លួនដែលកំពុងទទួលជោគជ័យនៅកម្ពុជា នឹងបន្តពង្រីកការវិនិយោគឱ្យកាន់តែធំបន្ថែមទៀត។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ខាងក្រុមហ៊ុនមីណេបៀ ដែលបានជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យខាងក្រុមហ៊ុនបន្តជួយដាក់អំពូលភ្លើងនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត។

ដោយសារតែក្រុមហ៊ុនមីណេបៀ បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្តេចតេជោ ក៏បានណែនាំឱ្យក្រុមហ៊ុននេះ បន្តជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន ឱ្យជប៉ុនប្រាប់អាមេរិកថា កម្ពុជានៅតែជាមិត្តរបស់អាមេរិក តែត្រូវគោរពអធិបតេយ្យភាពកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែកម្ពុជាត្រូវតែរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន។

ជាមួយការបញ្ជាក់ជំហរបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើលោក តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅប្រាប់សហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការវាយតម្លៃកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក បែរងាកមកចាប់តែចិននោះ គឺជាការខុសទាំងស្រុង។

លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ក្រោយជំនួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មកបញ្ជាក់ដូច្នេះថា «សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួម ទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជភាព អធិបតេយ្យភាពយើង»។

បើតាមលោក កៅ គឹមហួន ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីលោក តាកាហាស៊ី ហ្វីមីអាគី បានជជីកសួរពីទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសលើពិភពលោក រួមទាំងអាមេរិកផងដែរ។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបង្ហាញអំពីទស្សនៈមួយចំនួនទៀតលើស្ថានភាពនយោបាយទូទៅ ជាពិសេសពាក់ព័ន្ធទៅនឹងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិស្ដីអំពីទំនាក់ទំនងការទូត។

ក្នុងជំនួបនេះសម្តេចតេជោ និងលោក តាកាហាស៊ី ក៏បានជជែកពាក់ព័ន្ធនឹងការវិនិយោគផងដែរ។ សម្តេចតេជោ បានបន្តអំពាវនាវឱ្យអ្នកវិនិយោគជប៉ុន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោកប្រធានសមាគមជប៉ុន-កម្ពុជា បានប្តេជ្ញាខិតខំជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាសតូច និងមធ្យមចូលមកវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ ចង់ឲ្យសមាគមបន្តជួយជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមវិនិយោគនៅប្រទេសកម្ពុជា និងចង់ឲ្យប្រទេសជប៉ុនបើកទីផ្សារបន្ថែមទៀតសម្រាប់កសិផល ផលិតផលរបស់កម្ពុជា។ បន្ថែមពីលើនេះសម្ដេចតេជោ ក៏ចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីឡើងឡើងពី ២,០០០លានដុល្លារ ទៅ ៥,០០០លានដុល្លារនាពេលពេលខាងមុខ៕

...Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា ចូលជួបសម្តែងការគួរសម

FN ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្តអនុញ្ញាឱ្យលោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្សចូលជួបសម្តែងការគួរសម និងរំលឹកនូវរឿងរ៉ាវជាអនុស្សាវរីយ៍ពីអតីតកាលមួយចំនួន។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានលើកឡើងពីការងាររបស់លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលផ្នែកគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីការងារស្រាវជ្រាវ និងចងក្រងនូវសៀវភៅស្តីពីប្រាសាទអង្គរ ដែលនឹងបោះពុម្ពសៀវភៅក្នុងពេលឆាប់ៗនេះ។

លោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា បានជម្រាបសម្តេចតេជោផងដែរថា គាត់ពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយនិងការរាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា កន្លងមកនេះការស្រាវស្រាវនៅប្រាសាទអង្គរបានរកឃើញនូវវត្ថុបុរាណជាច្រើន។ លោកសាស្ត្រាចារ្យ ក៏បានរំលឹកពីទំនាក់ទំនងរវាងលោក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកសាស្ត្រាចារ្យ បានលើកឡើងថា លោកបានស្គាល់សម្តេចរយៈពេល ៣៥ឆ្នាំហើយ ហើយលោកបានជួបសម្តេចលើកដំបូងនៅឆ្នាំ១៩៨៣ នៅពេលសម្តេចនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ។ លោកសាស្ត្រាចារ្យបានរំលឹកថា នៅពេលនោះសម្តេចតេជោ បានណែនាំលោកឱ្យជួយធ្វើយ៉ាងណាផ្ទេរនូវចំណេះដឹងលើការស្រាវជ្រាវទៅដល់ប្រជាជនកម្ពុជា។

ឆ្លើយតបសំណូមពររបស់សម្តេចតេជោ ក្នុងរយៈពេល ៣៥ឆ្នាំនេះ លោកបានបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យានៅក្នុងប្រទេសកម្ពុជាបានជាច្រើនរូប។ ក្នុងនោះមាននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រចំនួន ១៨នាក់ និងថ្នាក់បណ្ឌិត ៧នាក់ ហើយពួកគេបានធ្វើការងារនៅរមណីយដ្ឋានអង្គរ។

ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងរវាងសម្តេចជាមួយលោកសាស្ត្រាចារ្យផងដែរ។ សម្តេចតេជោ បានលើកឡើងថា ការដែលសម្តេចបានជួបជាមួយសាស្ត្រាចារ្យ គឺមានរយៈពេលយូរណាស់មកហើយ ហើយអ្វីដែលសម្តេចបានស្នើសាស្ត្រាចារ្យពីពេលនោះ គឺធ្វើយ៉ាងណាជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសជួយដល់ប្រជាពលរដ្ឋរស់នៅបរិវេណអង្គរវត្ត។

លើសពីនោះទៀត សម្តេចតេជោ នៅតែចងចាំថា ការងារអភិរក្សនេះ គឺមានការងារពាក់ព័ន្ធជាច្រើន ជាពិសេសរួមមានទាំងការធ្វើអនុក្រឹត្យបញ្ឈប់មិនឱ្យមានរថយន្តធំៗបើកកាត់តំបន់អង្គរវត្តជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា កាលពី២០ឆ្នាំមុន សម្តេចបានធ្វើការងារជាមួយលោក កេ អូប៊ីជី ដែលជានាយករដ្ឋមន្ត្រីដំបូងគេបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងខែមករា ឆ្នាំ២០០០ ក្រោយកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម ហើយលោកសាស្ត្រាចារ្យ ក៏បានអញ្ជើញចូលរួមផងដែរ។ ២០ឆ្នាំក្រោយ...Read More


សមាជិកសភាជប៉ុន ប្រកាសជំរុញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត

FN ៖ សមាជិកសភារបស់ជប៉ុន បានបង្ហាញគាំទ្រ និងរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានសន្យាជួយជំរុញអ្នកវិនិយោគរបស់ជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយនូវសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាឱ្យវិវឌ្ឍន៍ទៅមុខក្នុងភាពល្អប្រសើរ និងរឹងមាំ។

ការជំហរជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរយៈការវិនិយោគជប៉ុនពីសំណាក់សមាជិកសភារបស់ជប៉ុន បានធ្វើឡើងក្នុងពិធីពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅក្នុងប្រទេសជប៉ុន។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនោះ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រិភូនៅក្នុងប្រទេសជប៉ុន។ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកំពុងមានភាពជិតស្និទ្ធិយ៉ាងខ្លាំង។

ប្រធានសម្ព័នមិត្តភាពសភាជប៉ុន-កម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ពីការវិវឌ្ឍន៍ដ៏ល្អប្រសើរនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុនប្រមាណ ៣០៩ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត ៣ពាន់លានដុល្លារអាមេរិក។

«នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ, ឯកឧត្តម ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា បានកោតសរសើរពីស្ថានភាពលូតលាស់ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយជារៀងរាល់ឆ្នាំ ដែលជាកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់កម្ពុជា។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ការរីកចម្រើនរបស់កម្ពុជា នឹងបែងចែកប្រយោជន៍ជាផ្លែផ្កាទៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការរក្សាបាននូវស្ថេរភាពនយោបាយសម្រាប់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក កៅ កឹមហួន។

នៅក្នុងជំនួបនោះ ទាំងលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា និងសមាជិកសភាដទៃទៀត បានប្រកាសពីការប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងជប៉ុន និងកម្ពុជា កាន់តែល្អប្រសើរ។ ជាពិសេសបានប្រកាសប្តេជ្ញាចិត្តជំរុញឱ្យអ្នកវិនិយោគជប៉ុន កាន់តែច្រើនថែមទៀតមកបណ្តាក់ទុករកស៊ីនៅកម្ពុជា។ សមាជិកសភាទាំងអស់នេះ បានលើកពីភាពអំណោយផលជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។ ភាពអំណោយផលទាំងនោះមានដូចជាកម្ពុជាស្ថិតនៅចំកណ្តាលនៃប្រទេសអាស៊ាន កម្លាំងពលកម្មវ័យក្មេង ជាពិសេសកត្តាសន្តិភាព...Read More


សម្តេចតេជោអំពាវនាវដល់វិនិយោគិនជប៉ុន មករកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ដោយសម្តេចធានានូវបរិស្ថានអំណោយផល ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ

នៅព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសចូលរួមក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា, សម្តេចបានអំពាវនាដល់វិនិយោគិនជប៉ុន ឲ្យមករកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ហើយសម្តេចជាអ្នកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះវិនិយោគជប៉ុននៅកម្ពុជាថា ជាសុទ្ធសឹងតែជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរ ជូនដល់កូនក្មួយកម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ធុរជន និងអ្នកវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគី រវាងកម្ពុជា និងជប៉ុន»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសម្របសម្រួលរាល់នីតិវិធីរដ្ឋបាល និងនឹងអមដំណើរនៅតាមគ្រប់ដំណាក់កាល នៃប្រតិបត្តិការវិនិយោគ របស់លោកអ្នកនៅកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរ កម្ពុជា-ជប៉ុន កំពុងស្ថិតក្នុងដំណើរការ នៃការចរចាលើកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។ សម្តេចសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់រហ័សនាពេលខាងមុខ។ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង និងទាក់ទាញការវិនិយោគ...Read More


សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់ !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែឧសភានេះ បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ។

ដំណឹងបន្ទាន់នេះ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia...Read More


ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាម ជិត៥ពាន់នាក់

FN ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ នៅកោះពេជ្រ ក្នុងនោះមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការ សហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។

ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅរាត្រីនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះពុទ្ធសាសនិកក៏ដោយនោះ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបានថ្លែងសុំអភ័យទោសសាសនិកឥស្លាមទាំងអស់ ដែលភរិយារបស់សម្តេចមិនបានចូលរួម ព្រោះមមាញឹកជាមួយរៀបចំកម្មវិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរបស់សម្តេចក្នុងពិធីពិសារអាហារស្រាយបួសនៅថ្ងៃ គឺជាគោរពតាមការសន្យារបស់សម្តេចនៅមុនពេលបោះឆ្នោតឆ្នាំ២០១៨។ សម្តេចបន្តថា ដរាបណាសម្តេចនៅធ្វើនាយករដ្ឋមន្ត្រី សម្តេចនឹងអញ្ជើញចូលរួមពិសារអាហារស្រាយបួសនេះជារៀងរហួត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤០ឆ្នាំក្រោយថ្ងៃរំដោះ មិនមែនប្រឹងប្រែងតែរកសុខសន្តិភាព ការពារសុខសន្តិភាពប៉ុណ្ណោះទេ ក៏បានប្រឹងប្រែងធ្វើសុខដុមនីយកម្មផ្នែកសាសនា និងប្រឹងប្រែងធ្វើឱ្យគ្រប់សាសនាទាំងអស់រួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នានៃសាសនាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសនោះទេ។ សម្តេចតេជោ...Read More


បញ្ហាបីត្រូវបានអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ លើកយកមកប្រជុំរកដំណោះស្រាយជាមួយសម្តេចតេជោ ហ៊ុន សែន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងប្រតិភូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដឹកនាំប្រតិភូក្រុមការងារភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបដើម្បីពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយកិច្ចប្រជុំថា ក្នុងជំនួបនោះ លោកស្រី ផូលីន ថាមេស៊ីស បានគោរពជំរាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អង្គការសហប្រជាជាតិ សូមសំដែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។

ជំនួបរវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល គឺមានការជួបគ្នាជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំម្ដង ហើយនេះជាលើកទី៥ហើយ ដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយនឹងរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនេះ អង្គការសហប្រជាជាតិ បានលើកឡើងនូវចំណុច៣៖ ទី១៖ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម, ទី២៖ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព និងទី៣៖ បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាព នៅក្នុងទីក្រុងញូយ៉កខាងមុខនេះ។

ពាក់ព័ន្ធនឹងចំណុចទី១ កិច្ចគាំពារសង្គមករណីនេះ ប្រព័ន្ធអង្គការសហប្រជាជាតិ បានលើកឡើងនូវ៣ចំណុចទី១ ការសម្របសម្រួលរវាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាងសមត្ថភាពទី២ គឺការគាំពារសង្គម និងហិរញ្ញវត្ថុ ទី៣ ការងារគាំពារសង្គមជាមួយនឹង ការអនុវត្តប្រកបដោយសមភាព។

ចំពោះការងារនេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងមួយចំនួន ធ្វើការបកស្រាយរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនភ្នាក់ងារអង្គការសហប្រជាជាតិថា កម្ពុជាយើងកាលពីដើមឡើយ គឺមានភាពក្រីក្ររហូតដល់១០០% ហើយក៏មានការចាប់ផ្ដើមឡើងនូវការផ្ដល់នូវការគាំពារសង្គម ទៅដល់ស្ត្រីមានផ្ទៃពោះ...Read More


សម្តេចតេជោ រំលឹកពីគុណបំណាច់ជួយកម្ពុជា របស់លោក ឡេ ឌឹកអាញ់ នៅមុខនាយករដ្ឋមន្ត្រីវៀតណាម

FN ៖ ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ អតីតប្រមុខរដ្ឋវៀតណាម នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសមានទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយលោកលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជារូបលោកផ្ទាល់ បានសំដែង នូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អរគុណលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ។

សម្តេចតេជោ បានបញ្ជាក់នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមថា សម្តេចនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់។

ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានរៀបរាប់ពីប្រវត្តិ នៃការជួបសន្ទនាជាមួយលោក ឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ។ សម្តេចតេជោ បានបន្ថែមថា លោក ឡេ ឌឹកអាញ់ គឺជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ បានមានប្រសាសន៍ផងដែរថា វត្តមានរបស់សម្តេច និងគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ គឺបានបញ្ជាក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នាក្នុងគ្រាមានការលំបាកដូចគ្នាកាលពីអតីតកាល។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នាផងដែរ...Read More


មេដឹកនាំកម្ពុជា-មីយ៉ាន់ម៉ា ឯកភាពគ្នាពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

FN ៖ ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីនេះថា នៅក្នុងជំនួបនោះ លោកស្រី អោង សានស៊ូជី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែនថា នេះគឺជាលើកទី១ហើយ ដែលលោកស្រី បានមកបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីមកជួបជាមួយ សម្ដេចតេជោ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងន័យនេះ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។

លោកបានបន្តថា ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកអំពីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីររបស់ លោកស្រី អោង សានស៊ូជី។ សម្តេចបានលើកឡើងថា ទាក់ទងនឹងវប្បធម៌ នៅឆ្នាំ២០២០ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះយើងគួររួមគ្នារៀបចំពិធីឱ្យបានអធឹកអធមផង និងជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរផង ជាពិសេសនៅខេត្តសៀមរាប និងខេត្តបាកាន ដែលជាខេត្តពោរពេញទៅដោយ ប្រាសាទបេតិកភណ្ឌ។

ពាក់ព័ន្ធទៅនឹងសាសនា, សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់សហភាពមីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យ កម្ពុជាសាងសង់ព្រះវិហារ នៅខេត្តនៅប្រទេសមីយ៉ាន់ម៉ា ហើយបានអរគុណផងដែរ ដល់មីយ៉ាន់ម៉ា ដែលបានបណ្តុះបណ្តាល សាមណសង្ឃ ឲ្យទទួលបានការអប់រំនៅទីនោះ...Read More


ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា មានកម្រិតតិចនៅឡើយ, សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២

FN ៖ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្មដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។

របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។

នៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។

នៅក្នុងឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។

នៅរយៈពេល៦ខែឆ្នាំ២០១៨ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ។

ក្នុងជំនួបទ្វេរភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត៕

...Read More

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិនសហការចាប់ដៃគូជាមួយក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជាឲ្យកាន់តែជឿនលឿន

FN ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ចិន បានប្រកាសថា នឹងប្រឹងប្រែងជួយធ្វើឱ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

ការប្រកាសនេះបានធ្វើឡើងក្នុងពេលដែលោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០១៩នេះ។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការចង់ឃើញមានក្រុមហ៊ុនផ្លូវដែករបស់ចិន មកចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺ ក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំការចរចាជាមួយភាគីចិន ដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal railway នៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។

លោក ឆិន ហ្វិនជាន បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។ លោកបានលើកឡើងទៀតថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយកម្ពុជា និងជាការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ បានថ្លែងថា លោករីករាយក្នុងការពិភាក្សាជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមហ៊ុន Royal rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ផ្លូវដែកក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោមន្ត្រីក៏បានជំរុញឲ្យភាគីកម្ពុជា និងចិនធ្វើការងារនេះឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការលើកកម្ពស់ស្ថានភាពផ្លូវដែកនៅកម្ពុជា។ លោក ឆិន ហ្វិនជាន បានគូសបញ្ជាក់ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យ៕

...Read More

ទៅមុខថយក្រោយ