
FN ៖ លោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាឱ្យរក្សាបានក្នុងកំណើនប្រមាណ ៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោងក្រោយនេះ។
ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងពេលដែលលោកបណ្ឌិត រតនាការ អាឌីការី អញ្ជើញចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងជំនួបនោះលោកនាយកប្រតិបត្តិ បានលើកឡើងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧%ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ។
នាយកប្រតិបត្តិរូបនេះបានលើកឡើងថា អ្វីដែលកម្ពុជាបានអនុវត្តកន្លងមក គឺចេញជាលទ្ធផលគួរឲ្យកោតសរសើរជាពិសេសក្នុងការនាំចេញអង្ករផងដែរ។ លោកនាយកប្រតិបត្តិបានកោតសរសើរចំពោះសម្ដេចតេជោដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អញ្ជើញលោកនាយកប្រតិបត្តិឲ្យទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ហើយសម្តេចក៏បានអរគុណចំពោះនាយកប្រតិបត្តិនិងស្ថាប័ន និងស្ថាប័នរបស់លោកដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍនៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះ។
សម្ដេចក៏បានគួរបញ្ជាក់ថា កន្លងមកកម្ពុជាបានទទួលការគាំទ្រប្រមាណ ៥៧លានកន្លះដើម្បីជំរុញការងាររបស់ប្រទេសកម្ពុជាក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះ។ ប្រទេសកម្ពុជាបានបន្តធ្វើបច្ចុប្បន្នភាព ជាពិសេសលើពាណិជ្ជកម្មនេះ និងជាពិសេសក្នុងការជំរុញធ្វើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា «យើងបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មកម្ពុជានៅ២០០១ មកម៉្លេះ។ ពិសេសក្នុងការរៀបចំយុទ្ធ សាស្ត្រចតុកោណរបស់ រដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ យើងចង់ឃើញបន្ទាប់ទៀត គឺការពង្រឹងនៃសមាហរណកម្មប្រជាជនជន ពីព្រោះកន្លងមកប្រទេសកម្ពុជា ឆ្លងកាត់ការលំបាកជាច្រើន ក៏ប៉ុន្តែប្រទេសកម្ពុជាបានតស៊ូជម្នះឧបសគ្គជាបន្តបន្ទាប់ជាពិសេសការរៀបចំដាក់ចេញនូវនយោបាយឈ្នះឈ្នះក្នុងឆ្នាំ១៩៩៨ មករហូតដល់កម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤»។
សម្តេចតេជោក៏បានអរគុណនាយកប្រតិបត្តិ ដែលបានផ្ដល់ជំនួយជាពិសេសក្នុងការជួយការធ្វើយុទ្ធសាស្ត្រសមារណកម្មពាណិជ្ជកម្មប្រទេសកម្ពុជានេះឆ្នាំ ២០១៩-២០២៣។
សម្តេចតេជោបានគួសបញ្ជាក់ថា កម្ពុជានៅមានសក្តានុពលជាច្រើនទៀតក្នុងក្រខណ្ឌអាស៊ាន។ ជាពិសេសក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានក៏អាចធ្វើសមាហរណកម្មផងដែរ។
សម្តេចតេជោបានលើកឡើងថា ត្រូវតែជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលជាប្រទេសដៃគូសន្ទនាដូចជាប្រទេសចិនជាដើម និងប្រួេសប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ សម្តេចតេជោបានបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោកនៅតែក្លាយជាអង្គការដែលមានស្ថេរភាព ហើយអ្វីដែលសំខាន់គឺកម្ពុជានៅតែបន្តប្រើប្រាស់យន្តការអង្គការពាណិជ្ជកម្មពិភពលោកនេះ ហើយសម្ដេចក៏បានស្នើធ្វើយ៉ាងណាឲ្យបន្តជួយប្រទេស កម្ពុជាជាបន្តទៀតក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ ហើយមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ក៏ដូចជាប្រទេសដទៃទៀតផងដែរ៕
...
Read More
FN ៖ ក្នុងដំណើរបំពេញបេសកកម្មការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្ត្រីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ ប្រទេសហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារសំខាន់ៗមួយចំនួន។
ជាកិច្ចចាប់ផ្តើមនៃជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក វិល ស្គីនណារី បានជជែកទៅលើការទិញម៉ាស៊ីនភ្លើងសម្រាប់ផលិតថាមពលនៅកម្ពុជា។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខរដ្ឋមន្ត្រីហ្វាំងឡង់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្វាំងឡង់ដែលបានលក់ម៉ាស៊ីនភ្លើងអាចផលិតថាមពលរហូតដល់ ២០០េមហ្គាវ៉ាត់ និងបញ្ចេញផ្សែងពុលតិច សម្រាប់ដោះស្រាយបញ្ហាខ្វះថាមពលនៅកម្ពុជា។
សមភាគីទាំងពីរក៏បានជជែកផងដែរទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់នេះ លោករដ្ឋមន្ត្រីហ្វាំងឡង់ បានគូសបញ្ជាក់ថា ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។
ក្រៅពីបញ្ហាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់ សម្តេចតេជោ ហ៊ុន សែន បានជជែកផ្តោតជាសំខាន់ទៅលើការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
លោក កៅ គឹមហួន បានបញ្ជាក់ថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានស្នើដល់លោក វិល ស្គីនណារី អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាណែនាំដល់ដល់អ្នកវិនិយោគហ្វាំងឡង់បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រៅពីវិស័យថាមពល ក្រុមហ៊ុនរបស់ហ្វាំងឡង់អាចសិក្សាវិនិយោគលើវិស័យជាច្រើនផ្សេងទៀត ដែលអាចពិចារណាលើសហគ្រាសធុនតូច និងធម្យមផងដែរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចចង់ឃើញក្រុមហ៊ុនហ្វាំងឡង់វិនិយោគនៅកម្ពុជា ដោយអាចកែច្នៃនៅកម្ពុជាហើយនាំចេញទៅហ្វាំងឡង់ និងប្រទេសផ្សេងៗទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាត្រូវការអ្នកវិនិយោគពីហ្វាំងឡង់...Read More

FN ៖ នៅចំពោះមុខថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាមេដឹកនាំរដ្ឋជាសមាជិក ព្រមទាំងដៃគូអភិវឌ្ឍន៍របស់អង្គការ ពាណិជ្ជកម្មពិភពលោកមួយចំនួនទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍អង្គការ WTO បន្តជួយលើគម្រោងសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ការទទូចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ សម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការងារអង្គការពាណិជ្ជកម្ម ពិភពលោកបានគូសរំលេចនូវអត្ថប្រយោជន៍ជាច្រើនក្នុងនាមជាសមាជិកពាណិជ្ជកម្មពិភពលោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួរនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច, ច្បាប់, បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាពទាំងស្រុង ជាមួយបទប្បញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ណនៃអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាមួយការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តយ៉ាងខាប់ខ្លួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ខិតខំរក្សាសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ, សណ្ឋាប់ធ្នាប់សង្គម និង គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និង អនុវត្តនូវយុទ្ធសាស្រ្តទូលំទូលាយ ជាអាទី យុទ្ធសាស្រ្តចតុកោណ ដែលជារបៀបវារៈគោលនយោបាយរួមសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងយុទ្ធសាស្រ្តតាមវិស័យសំខាន់ៗដទៃទៀត។
នៅក្នុងវិស័យពាណិជ្ជកម្មវិញ កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា តាំងពីឆ្នាំ២០០១ ហើយបានកែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពលើកទីបីរួចរាល់ជាស្ថាពរនូវយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២២៣ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ដោយករណីរលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចក៏បានឧបត្ថម្ភដល់កងកម្លាំង ដែលបានជួយរុករក និងសង្គ្រោះជិត ១៥០០នាក់ ដោយបុរសម្នាក់ៗ ទទួលថវិកា១០០ដុល្លារ ចំណែកនារីទទួលបាន២០០ដុល្លារផងដែរ។
ការឧបត្ថម្ភនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ពីប្រតិបត្តិការរុករកជនរងគ្រោះដោយករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុបានបិទបញ្ចប់ ប៉ុន្តែសម្តេចទើបនឹងប្រកាសតាមរយៈ Facebook នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងការចូលរួមយោបល់តាមរយៈ Comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងាររុករក និងជួយសង្រ្គោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំង ដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេ យើងមិនអាចស្រោចស្រង់ជីវិតអ្នកដែលនៅរស់ និងយកសាកសពបានទេ»។
សម្តេចបញ្ជាក់ទៀតថា «ខ្ញុំបានយកថវិកាខ្ញុំជាង ១៥ម៉ឺនដុល្លារចែកជូនបងប្អូន ១៤៨៧នាក់ តាំងពីយប់មិញមកម្ល៉េះ ដោយបុរសទទួល ១០០ដុល្លារ ក្នុងម្នាក់ នារីទទួលបាន២០០ដុល្លារក្នុងម្នាក់ៗ។ ភរិយាខ្ញុំ និងកូនៗខ្ញុំបានជួយផ្តល់បាយម្ហូបអាហារទឹកផឹកទឹកក្រូច ក្នុងពេលប្រតិបត្តិការមុនពេលខ្ញុំទៅដលកន្លែងកើតហេតុ»។
សូមបញ្ជាក់ថា កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ព្រមទាំងចុះទៅដឹកនាំប្រតិបត្តិការរុករកជនរងគ្រោះ នៅកន្លែងកើតហេតុដោយផ្ទាល់ទៀតផង។
ទន្ទឹមនឹងការចូលរួមរំលែកទុក្ខ និងសោកស្តាយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយការរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ អាចកើនដល់៧ម៉ឺនដុល្លារក្នុងម្នាក់ៗ ចំណែកជនរងគ្រោះនឹងទទួលបានប្រាក់ឧបត្ថម្ភជាង១ម៉ឺនដុល្លារ ក្នុងម្នាក់ៗផងដែរ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង៧៖៣០នាទីយប់...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ថវិកាដែលបានមកពីការអំពាវនាវរបស់សម្ដេចបន្ថែមពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នាថ្ងៃនេះ មានសរុបចំនួន២,១៩៨,៤០០ដុល្លារ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិតដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។
តាមរយៈ Facebook នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ ថ្ងៃទី២៥ ខែមិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារ ចំនួន២,១៩៨,៤០០ដុល្លារអាមេរិក។
ថវិកានេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារ សម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោង ដែលនៅរស់រានមានជីវិត ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភ ក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។
ថវិកានៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នា សម្រាប់អ្នកស្លាប់ចំនួន២៨នាក់ ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួន ក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុផងទេ។
លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំ នឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធានាគារ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ ដែលបានជួយជាថវិកា សម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀតសូមអរគុណ និងកោតសសើរចំពោះកម្លាំង ដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ...Read More

FN ៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាកចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យដោយសារការបាក់រលំអគារកម្ពស់៧ជាន់។
ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។
ទន្ទឹមនឹងនេះ សម្តេចបានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។
សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»។
សូមបញ្ជាក់ថា ការចាត់វិធានការដកតំណែងមន្រ្តីខាងលើ បានធ្វើឡើងបន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។
គិតត្រឹមម៉ោង៨៖៣៨នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដែលត្រូវបានកាយឃើញបានកើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។
បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចទៅហើយ៕
...
Read More
FN ៖ ក្នុងឱកាសមានវត្តមាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបសន្ទនាគ្នា ក្នុងពិធីទទួលទានបាយថ្ងៃត្រង់បញ្ចប់កិច្ចប្រជុំអាស៊ាន។
ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរ បានចាត់ទុកថា ភាពថ្នាំងថ្នាក់ ក្នុងទំនាក់ទំនង ដែលបណ្តាលមកពីការលើកឡើងរបស់ លោក លី ស៊ានឡុង ថាវៀតណាមឈ្លានពានកម្ពុជានោះ គឺជាសុបិនអាក្រក់តែមួយយប់ប៉ុណ្ណោះ ហើយភាគីទាំងពីបានប្តេជ្ញារក្សាទំនាក់ទំនង និងកាន់ដៃគ្នាដើរទៅមុខ។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
បើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គឺក្នុងជំនួបសន្ទនានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណបំណាច់របស់កម្ពុជា ដែលបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសសិង្ហបុរី ១ថ្ងៃបន្ទាប់ពីប្រទេសនេះ ប្រកាសឯករាជ្យនៅឆ្នាំ១៩៦៥ ហើយអះអាងថា ប្រទេសកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អជាយូរណាស់មកហើយ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពី សុទ្ធតែចាត់ទុកថា បញ្ហាកាលពីអតីតកាល គឺជាទស្សនៈខុសគ្នាតែប៉ុណ្ណោះ ហើយភាគីម្ខាងមិនអាចកែប្រែនូវទស្សនៈរបស់ភាគីម្ខាងទៀតបានទេ។ ប៉ុន្តែភាគីទាំងពីរ បានឯកភាពគ្នាមើលទៅមុខ ហើយចាប់ដៃគ្នា ទៅមុខដើម្បីភាពវិជ្ជមានទាំងអស់គ្នា។
សូមបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានលើកឡើងថា វៀតណាមបានចូលឈ្លានពានកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០។ ការលើកឡើងបែបនេះ បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម ដោយចាត់ទុកថា មានលក្ខណៈផ្ទុយពីប្រវត្តិសាស្រ្តជាក់ស្តែង ហើយគាំទ្រដល់របបខ្មែរក្រហម។
ទោះជាយ៉ាងនេះក្តីបន្ទាប់ពីមានប្រតិកម្មនេះ សិង្ហបុរីបានបន្ទន់ឥរិយាបទ ដោយអះអាងថា នាយករដ្ឋមន្រ្តីរបស់ខ្លួន...Read More

FN ៖ នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង ថវិការនេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត»។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះគិតត្រឹមម៉ោង៦៖៣០នាទី មនុស្សស្លាប់ និងរងរបួសចំនួន៤១រូប ក្នុងនោះស្លាប់ចំនួន១៧នាក់ ហើយអ្នករងរបួសចំនួន២៤រូប៕
...
Read More
FN ៖ លើទឹកដីនៃទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានកន្លែងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ូរូនបាយ ជីនបេកូវ (Sooronbay Jeenbekov) ប្រធានាធិបតីគីជីស្ថាន បានជួបជជែកលើការងារមួយចំនួនស្វែងរកការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធាធាធិបតីគីជីស្ថាន សុទ្ធតែបានបង្ហាញនូវភាពរីករាយដែលបានជួបជជែកគ្នា។
ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា និងគីជីស្ថាន មានរយៈពេល២៤ឆ្នាំហើយ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងកាទូតជាមួយគ្នានៅឆ្នាំ១៩៩៥។ សម្ដេចតេជោ បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះសម្ដេចស្នើឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំង២ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ក៏ដូចជាការចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យមានការពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមព្រះមហាក្សត្រខ្មែរ ក៏បានអញ្ជើញលោកប្រធានាធិបតីគៀជីសស្ថានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសគៀជីសស្ថានផងដែរ។
លោកប្រធានាធិបតីគីជីស្ថាន បានយល់ស្របតាមអ្វីដែលសម្តេចនាយករដ្ឋមន្ត្របានលើកឡើង។ លោកប្រធានាធិបតី បានចាត់ទុកអ្វីដែលសម្តេចតេជោបានលើកឡើង ជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងគីជីស្ថាន។
លោកប្រធានាធបិតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគីជីស្ថានមានឯកអគ្គរដ្ឋទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ លោកប្រធានាធិបតីក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅគីជីស្ថាន ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។
បំណងរួមគ្នាចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីរីកធំធាត់នេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន នៅតាជីគីស្ថាន ទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបានតាមការចង់ប៉ុនប៉ងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកជាគំនិតឱ្យរៀបចំបញ្ជីទំនិញ ដែលអាចនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន?
ដោយឡែកលោកប្រធានាធិបតីតួកគី បានលើកជាគំនិតឱ្យជំរុញអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជា រកស៊ីជាមួយគ្នាឱ្យកាន់តែច្រើន។
ក្នុងជំនួបនេះក្រៅពីជជែកលើការបង្កើនទំហំពាណិជ្ជកម្មហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន ក៏បានពិភាក្សាលើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ជាពិសេសការរៀបចំនូវពិធីផ្សេងៗ ដើម្បីអបអរសាទរដល់ចំណងការទូត៦០ឆ្នាំនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនេះ សម្តេចតេជោ ហ៊ុន សែន ចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងផងដែរថា លោកប្រធានា ធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខក្នុងពេលវេលាសមស្របណាមួយ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះការតែងតាំងសហប្រធាននៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបពិភាក្សានេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីតួកគី បានជជែកពិភាក្សាលើការងារទំនាក់ទំនងរវាងតួកគីជាមួយអាស៊ានផងដែរ។
លោកប្រធានាធិបតីតួកគីបានថ្លែងថា បច្ចុប្បន្នតួកគីឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគី ក៏ចង់ប្រែក្លាយជាប្រទេស ដៃគូសន្ទនាតាម វិស័យជាមួយអាស៊ាន ទៅជាដៃគូសន្ទនាគ្រប់ជ្រុងជ្រោយ។ ចំពោះការស្នើសុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយ ប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាននេះ៕
...
Read More
FN ៖ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាហម៉ុន (EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថានរួចហើយ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៨ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួនទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាព នៃតំបន់ CICA។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បានបញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងនិយាម និងគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើកកម្ពស់គោលដៅ និងគោលការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍ណែនាំ ក្នុងទំនាក់ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និងច្បាប់អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះនោះរួមមានបន្តគាំទ្រដល់ដំណើរការរបស់ CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។
គាំទ្រដំណើរការបន្តកំណែទំរង់ នៃប្រព័ន្ធអង្គការសហប្រជាជាតិ ដែលមានគោលបំណងជំរុញសមត្ថភាពដោះស្រាយ បញ្ហាប្រឈមជាសារវ័ន្ត ក្នុងពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ...Read More
ទៅមុខថយក្រោយ