រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច កែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចជាថ្មីម្តងទៀត ស្តីពីការកែសម្រួលសេចក្តីសម្រេចលេខ៥០ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា។

ការចេញសេចក្តីសម្រេចជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល បានសម្រេចដកហូតតំណែង លោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ហើយសម្រេចតែងតាំង លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយជំនួសវិញ។

ការបែងចែកភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា តែងធ្វើឡើងជារៀងរាល់អាណត្តិ ដែលមានរយៈពេល៥ឆ្នាំម្តង មិនដូចអ្នកវិភាគស្ទើភ្លើងមួយចំនួន ដែលលើកឡើងថា ទាល់តែមានការរិះគន់ទើបមានការបែងចែកតំណែងជូន ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី នោះឡើយ។ ជាមួយគ្នានេះ អ្នកវិភាគមួយចំនួននោះ គួរតែតាមដានរឿងនេះឱ្យបានច្បាស់លាស់សិន ចាំធ្វើការរិះគន់ដោយមិនមានមូលដ្ឋានច្បាស់លាស់។

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចកំណត់របៀបរបបការងារ របស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលម្តងរួចទៅហើយ ហើយលើកនេះ គឺជាការចេញសេចក្តីសម្រេចលើកទី២ ដើម្បីធ្វើការកែសម្រួល របៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

...Read More

សម្តេចតេជោ ហ៊ុន សែន ទទួលជួបបុរសអច្ឆរិយៈ ហុង ភារិន ដើម្បីបំពេញបំណងរបស់គាត់

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលជួប បុរសអច្ឆរិយៈ ហុង ភារិន និងបងរបស់គាត់ឈ្មោះ ហុង ភារុន នៅគេហដ្ឋានរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលបំណងនៃការជួប នេះ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយ ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ និងចង់បាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយាទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុន នៅមុននេះបន្តិច នៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើង ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ និងចង់បាន»។

បន្ទាប់ពីជួបនេះ សម្តេចបានសម្រេចជួយដល់ ហុង ភារុន បងប្រុសរបស់បុរសអច្ឆរិយៈ ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកពន្ធដារ ឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។

ជាមួយការហៅអ្នកទាំងពីរនេះថាជាកូន សម្តេចតេជោ ហ៊ុន សែន បានជូនពរអ្នកទាំងពីរឱ្យជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នាដែលពួកគេចង់បាន។

សូមបញ្ជាក់ថា និស្សិត ហុង ភារិន នាថ្មីៗនេះ បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ធ្វើឱ្យមហាជនកោតសរសើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ប្រសិទ្ធនាមថាជា «អច្ឆរិយកម្ពុជា»៕

...Read More

មេដឹកនាំកំពូលកម្ពុជា-ម៉ាឡេស៊ី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ និងធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី និង បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប នៅវិមានសន្តិភាព ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់។

កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖

១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

...Read More

គណៈរដ្ឋមន្រ្តី បន្តអនុម័តសេចក្តីព្រាង «របាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញា UNCAC ជុំទី២ នៅកម្ពុជា»

FN ៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តអនុម័តទាំងស្រុង លើសេចក្តីព្រាង «របាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (អ៊ុនកាក់ ឬ UNCAC) ជុំទី២ នៅកម្ពុជា»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

សេចក្តីព្រាងរបាយការណ៍នេះ រៀបចំឡើងសម្រាប់យន្តការរបស់អង្គការសហប្រជាជាតិ នៅពេលខាងមុខ។ កម្ពុជាត្រូវបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនជូន អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងវិស័យប្រឆាំងអំពើពុករលួយ តាមរយៈការរៀបចំនូវរបាយការណ៍ថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអ៊ុនកាក់ (ជុំទី២) នៅកម្ពុជា ដើម្បីដាក់ជូន អ.ស.ប ពិនិត្យ វាយតម្លៃនិងផ្តល់អនុសាសន៍ ដើម្បីកម្ពុជាអនុវត្តបន្ត។

សេចក្តីព្រាងរបាយការណ៍ ដែលរៀបចំឡើងតាំងពីដើមឆ្នាំ២០១៨ ចំនួន៦០០ទំព័រ គឺជាផ្លែផ្កាពីការសម្របសម្រួលរៀបចំពីសំណាក់អ ង្គភាពប្រឆាំងអំពើពុលរលួយ ដែលជាអង្គភាពបង្គោលទទួលការងារនេះ និងពីការចូលរួមពីសំណាកើគ្រប់ភាគីពាក់ព័ន្ធរួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួងស្ថាប័នពាក់ព័ន្ធ តុលាការ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងសារព័ត៌មាន ដោយឆ្លងកាត់នូវការឆ្លើយសំណួរប្រមាណ២០០០សំណួរ ជុំវិញប្រធានបទ២សំខាន់ នៃអ៊ុនកាក់ គឺជំពូកទី២ វិធានការបង្ការទប់ស្កាត់អំពើពុករលួយ និងជំពូកទី៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើស។

ជំពូកទាំង២នេះ គ្របដណ្ដប់លើមូលបទនានាមានដូចជា គោលនយោបាយ វិធានការប្រឆាំងអំពើពុករលួយ និងស្ថាប័នប្រឆាំងអំពើពុលរលួយ កាតព្វកិច្ចនៃស្ថាប័នសាធារណៈ និងវិស័យឯកជន ក្រមប្រតិបត្តិមន្រ្តីសាធារណៈ លទ្ធកម្មសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការរាយការណ៍និងការចូលរួមពីសង្គម ការទប់ស្កាត់ការសំអាតប្រាក់ ការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក និងដំណើរការរឹបអូសផលនៃបទល្មើស។

ដោយឆ្លងកាត់សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ កិច្ចប្រជុំ និងការពិនិត្យ សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្តជាច្រើន របាយការណ៍បានបង្ហាញឱ្យឃើញថា កាតព្វកិច្ច និងស្ដង់ដារជាច្រើនលើសលប់ ដែលត្រូវបានកំណត់ក្នុងអ៊ុនកាក់ ត្រូវបានកម្ពុជាបំពេញ និងឆ្លើយតបបានរួចរាល់...Read More


រាជរដ្ឋាភិបាលកម្ពុជា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីសំណង់

FN ៖ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការផ្តល់មតិពីអ្នកពាក់ព័ន្ធ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ និងបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០១៩ និងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៩។

ក្រសួងយុត្តិធម៌ បានជួយពិនិត្យកែសម្រួលលើបណ្ដាមាត្រាមួយចំនួនក្នុងជំពូកពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានដាក់ឆ្លងការពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ផងដែរ។

សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ដូចខាងក្រោម៖

* ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។

* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ

* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់

* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម។

គោលបំណងនៃការរៀបចំសេចក្តីព្រៀងច្បាប់នេះរួមមាន៖

* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការងារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់អ្នកប្រើប្រាស់សំណង់ និងសាធារណជន
* សោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
*...Read More


សម្តេចតេជោ ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលមកកម្ពុជាហើយចាប់មិនបានក្នុងរយៈពេល២៤ម៉ោង, សម្តេចសុខចិត្តចុះចេញពីតំណែង» (ដកស្រង់ចេញពី Fresh News)

FN ៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ ដែលបានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៊ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនោះសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ?

នៅព្រឹក ថ្ងៃទី ៣០​ ខែ សីហា ឆ្នាំ ២០១៩ នេះ សម្តេចតេជោ ហ៊ុន ​សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់ទណ្ឌិត សម រង្ស៉ី។​ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៊ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល ២៤ ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?

ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វ​ផ្សាយលើការភ្នាល់នេះ»។

ការយល់ព្រមទទួលភ្នាល់ជាមួយទណ្ឌិត សម...Read More


សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពិនិត្យមើលអំពើពុករលួយ ក្នុងប្រព័ន្ធតុលាការ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យមើលភាពមិនប្រក្រតី អំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ នេះបើតាម លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ការដាក់បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំនៃស្ថាប័នមួយនេះ សម្រាប់រកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើង អំពីអំពើពុករលួយ នៅក្នុងប្រព័ន្ធយុត្តិធម៌។

លោកអះអាងយ៉ាងដូច្នេះថា៖ «សម្តេចតេជោ លោកបានបញ្ជាទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យពីភាពមិនប្រក្រតីនេះ ដែលមានការពុករលួយប្រើតាមរយៈមេធាវី តាមការលើកឡើងរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា បុគ្គលដែលជាចៅក្រម ព្រះរាជអាជ្ញា គាត់មិនមែនទៅយកលុយផ្ទាល់ពីពលរដ្ឋទេ គឺមេធាវីទេ ដែលគាត់ជាអ្នកយកលុយ ហើយយកទៅចែកបន្ត»។

លោកបានបន្តទៀតថា «តាមរយៈហ្នឹងហើយ ដែលអំពើពុករលួយ អាថកំបាំងណាស់ អញ្ចឹងហើយប្រតិភូគណបក្សនានា បានលើកពីបញ្ហានេះ ហើយសម្តេចតេជោ បានចាត់តាំងឱ្យ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវពិនិត្យ ពីលទ្ធភាពតើត្រូវមានវិធានការយ៉ាងណា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី នៅក្នុងប្រព័ន្ធយុត្តិធម៌»។

កន្លងទៅ ប្រព័ន្ធយុត្តិធម៌កម្ពុជា បានរងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ដោយចោទថា មិនបានផ្តល់យុត្តិធម៌ត្រឹមត្រូវដល់អ្នករងគ្រោះពិតប្រាកដ។ ភាពអយុត្តិធម៌ ក្នុងប្រព័ន្ធតុលាការ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមួយចំនួនចំពោះរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ...Read More


សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយមាស កម្រិតពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃនេះ បានសម្តែងការអបអរសាទរចំពោះកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដែលប្រកួតដណ្តើមបានមេដាយមាសពីការប្រកួតកីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ នៅប្រទេសប៊ុលហ្គារី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់លើយ៉ាងដូច្នេះថា «សូមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៩។ នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើកីឡាករ កីឡាការនីកម្ពុជា ព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ២០២៣។

លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលត្រូវបានអង្គសមាជតេក្វាន់ដូនៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) បានប្រាប់អង្គភាព Fresh News កាលពីថ្ងៃយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ពីប្រទេសប៊ុលហ្គារីថា លោក ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយពីការប្រកួតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។

លោក កែវ...Read More


នាយកអង្គការសុខភាពពិភពលោក៖ ពលរដ្ឋកម្ពុជាមានអាយុវែងជាងមុន គ្រាប្រទេសមានវឌ្ឍនភាពខ្ពស់

FN ៖ លោកវេជ្ជបណ្ឌិត តាកិស៊ី កាសៃ (Takeshi Kasai) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ ហើយភាពរគចម្រើនរបស់កម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានអាយុកាន់តែវែងជាងមុនផងដែរ។

ក្នុងលើកឡើងរបស់នាយកអង្គការសុខភាពពិភពលោក បានធ្វើឡើងក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឲ្យដឹងថា ក្នុងជំនួបនោះលោកវេជ្ជបណ្ឌិតកាសៃ បានជម្រាបសម្តេចតេជោថា លោកបានមកទស្សនកិច្ចនៅកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ២០០០ ដោយលោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។

លោកវេជ្ជបណ្ឌិត តាកិស៊ី កាសៃ បន្ថែមថា តាមរយៈការរីកចម្រើននេះ ប្រជាជនកម្ពុជាបច្ចុប្បន្ន មានអាយុវែងជាងកាលពីទសវត្សរ៍មុន។

ក្នុងជំនួបនេះលោកបានបញ្ជាក់ជូនសម្ដេចផងដែរថា ឥឡូវនេះពិភពលោកទាំងមូលកំពុងតែស្ថិតក្នុងដំណាក់កាលអន្តរកាលមួយ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណទៅជាជំងឺបែបសម័យ គ្រាប្រជាជនឈានទៅមានជំងឺប្លែកៗ ដូចជាជំងឺទឹកនោមផ្អែម លើសឈាមជាដើម។ លើសពីនេះទៀត ក៏មានជំងឺដែលមានលក្ខណៈពិបាកព្យាបាលជាងពេលមុន ដូចជាជំងឺប៉េស្ត និងជំងឺដទៃផ្សេងទៀត។

ឆ្លើយតបបញ្ហានេះ លោកនាយកអង្គការសុខភាពពិភពលោក បានជម្រាបសម្តេចតេជោថា អង្គការ WHO មានជំនឿជឿជាក់លើកម្ពុជា ជាមួយគោលដៅអភិវឌ្ឍជាតិប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានសម្រាប់វឌ្ឍនភាពរបស់កម្ពុជា ហើយកម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យក្នុងការដោះស្រាយចំពោះជំងឺផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ ចំពោះលោក កាសៃ ដែលត្រូវបានតែងតាំងជាប្រធានអង្គការ WHO ថ្មី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្ដេចតេជោ បានសំដែងនូវក្តីរីករាយ ដែលបានធ្វើជាដៃគូដ៏ល្អជាមួយអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អ។ សម្តេចតេជោ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ធ្វើឱ្យកម្ពុជាបានទប់ស្កាត់ នឹងទទួលបានជោគជ័យយ៉ាងច្រើន ពាក់ព័ន្ធនឹងជំងឺ ដែលមានចរិកជាប្រពៃណី ដែលមានដូចជា ជំងឺស្វិតដៃជើង កញ្ជ្រិល...Read More


សម្ដេចតេជោ ហ៊ុន សែន បានជួបចរចាតាមទូរស័ព្ទផ្ទាល់ ជាមួយនាយករដ្ឋមន្ដ្រីឡាវ សុំឲ្យដកទ័ពទាំងសងខាង (ដកស្រង់ពី Fresh News)

FN ៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។

ថ្លែងផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលកំពុងស្ថិតនៅមហាកំពែងចិន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកមិញ វេលាម៉ោង ៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង ២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង ២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋរបស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ»

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅពេលពាក់កណ្ដាល ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់នេះទៀតផង។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការយល់ច្រឡំមួយចំនួនរវាងកងទ័ពកម្ពុជា និងឡាវ ដែលនាំឱ្យមានការបញ្ជូនកម្លាំងទៅកាន់តំបន់ព្រំដែននៅមុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីមានការយល់ច្រឡំបែបនេះ សម្តេចតេជោ...Read More


សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥លានរៀល ជូនគ្រួសារសពកុមារីលិចទូកនៅរតនគិរី

FN ៖ ជាមួយការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា៥លានរៀលជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យសពកូន និងដោះស្រាយការលំបាកផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា ថវិកាជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកនឹងយកទៅប្រគល់ជូនគ្រួសារសពដោយផ្ទាល់ដៃនៅព្រឹកថ្ងៃនេះ។

បើតាមលោកទេសរដ្ឋមន្ត្រី ក្រៅពីការនាំយកថវិកាជូនគ្រួសារសពហើយនោះ នៅថ្ងៃនេះលោកនឹងចុះទៅដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅស្រុកលំផាត់ និងស្រុកកូនមុំផងដែរ។ ប្រជាពលរដ្ឋប្រមាណជា១ពាន់គ្រួសារនៅស្រុកកូនមុំក៏កំពុងរងការគំរាមកំហែងពីទឹកជំនន់ខ្លាំងផងដែរ។

សូមបញ្ជាក់ថា កុមារីមួយរូបឈ្មោះ រ៉ា រចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរជាសិស្សនៅអនុវិទ្យាល័យលំផាត់ នៅថ្ងៃម្សិលមិញបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូកពេលឆ្លងទៅរកទីទួលសុវត្ថិភាព។ ការលិចទូកនេះ ក៏បាត់បង់នូវសម្ភារៈប្រើប្រាស់មួយចំនួន និងម៉ូតូឌ្រីមសង់១គ្រឿង ព្រមទាំងលុយ២លានរៀល៕

...Read More

ប្រធានាធិបតីស្រីលង្កា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា ឲ្យកាន់តែល្អប្រសើរ

FN ៖ ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។

ការលើកឡើងរបស់ប្រធានាធិបតីស្រីលង្កា បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អំពីលទ្ធផលនៃជំនួបនេះ ដល់ក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីស្រីលង្កា បានជម្រាបជូនសម្ដេចតេជោផងដែរ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះគឺដើម្បីពង្រីក និងពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងន័យនេះលោកក៏បានលើកឡើង ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ, វប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, អាកាសចរណ៍ស៊ីវិល និងពិសេសជំរុញឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឬពីប្រទេសកម្ពុជា ទៅប្រទេសស្រីលង្កាជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទាំងស្រុងជាមួយ លោកប្រធានាធិបតី នូវអ្វីដែលលោកបានលើកឡើង ពាក់ព័ន្ធកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍ដល់ភាគីទាំងពីរថា កម្ពុជា និងស្រីលង្កា កន្លងមកគឺបានរក្សានូវទំនាក់ទំនងកាទូតយ៉ាងល្អ ហើយតាមរយៈការចុះហត្ថលេខាលើអនុស្សារណៈកន្លងមកនេះ សម្ដេចបានស្នើសុំឲ្យមានពិភាក្សាគ្នាឲ្យបានឆាប់ ដើម្បីឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈ ទី១៖ ជំរុញឲ្យមានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគរវាងប្រទេសទាំងពីរ, ទី២៖ ជំរុញឲ្យមានកិច្ចពិភាក្សាកិច្ចព្រមព្រៀមមិនឲ្យយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ និងទី៣៖ ជំរុញឲ្យមានកិច្ចព្រមព្រៀងលើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម។ សម្ដេចបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺនៅទាបនៅឡើយ ដូច្នេះប្រទេសទាំងពីរគប្បីពិនិត្យមើលលទ្ធភាព ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំ និងវិនិយោគកាន់តែច្រើនឡើងថែមទៀត។

ពាក់ព័ន្ធវិស័យអប់រំវិញ សម្ដេចតេជោ ហ៊ុន សែន...Read More


ទៅមុខថយក្រោយ