
FN ៖ ពីលើវេទិកាកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។
កម្ពុជា ត្រូវបានគេដឹងថា ជាប្រទេសមួយដែលត្រូវបំផ្លេចបំផ្លាញ និងរងវិនាសសកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុតដោយសារតែវិបត្តិសង្គ្រាមក្នុងរយៈពេលប្រមាណជា៣ទសវត្សរ៍។ កម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឡើងវិញ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨។
នៅចំពោះមុខឥស្សរជនល្បីៗដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំកម្រិតពិភពលោករបស់អង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្មនោះ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់កម្ពុជា។ សម្តេចតេជោ បន្ថែមថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។
ដើម្បីបន្តរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោយរកបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចំណោមអាទិភាពចម្បងៗទាំង៤។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងទាំងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ជាមួយនឹងគោលដៅនេះ រាជរដ្ឋាភិបាលក៏បានបង្កើនថវិកាសម្រាប់វិស័យយ៉ាងសន្ធឹកសន្ធាប់។
«ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលថា ថវិកាសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើងជាង ៣ដង នៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៣ នៅពេលដែលចំណាយសរុបថវិកាជាំតិបានកើនឡើងជិត២ដងប៉ុណ្ណោះ។ ប្រការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះថែមទៀតជាបន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ បានគូសបញ្ជាក់ថា ថវិកាចំណាយនេះផ្តោតទៅលើការសាងសង់សាលារៀន, ដំណើរការសាលារៀន, ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត, ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី, ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស, ការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត, បច្ចេកទេស, វិស្វកម្ម និងគណិតវិទ្យា (STEM) និងការផ្តល់អាហារូបករណ៍ ដល់សិស្សក្រីក្រ។ល។
សម្តេចតេជោ...Read More

FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក បានឡើងថ្លែងសុន្ទរកថាគន្លឹះលើមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនថ្នាក់ពិភពលោកដទៃទៀត សុទ្ធតែបានគូសបញ្ជាក់ពីសារៈសំខាន់ និងគុណតម្លៃនៃសុខសន្តិភាព ការរក្សាសន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស។ តែក៏បានលើកបង្ហាញនូវបញ្ហាប្រឈមមួយចំនួនទៅលើបញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ធនធានមនុស្សនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ប៉ុន្តែសន្តិភាពសកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយ ដោយសារការវិវត្តទៅរកក្របខណ្ឌពហុប៉ូល, ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាព នៃអំណាចសកល។
សម្តេចតេជោ បន្តថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាល និងអាចអូសបន្លាយរយៈពេលវែង ដែលបង្កើតជាហានិភ័យសេដ្ឋកិច្ច, បង្កផលប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម និងការអភិវឌ្ឍនៃសង្គមសេដ្ឋកិចជារួម។
សម្តេចតេជោ ក៏បានកត់សម្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិវត្តទៅជាហានិភ័យ ដែលគំរាមកំហែងដល់ការអភិវឌ្ឍ និងសន្តិសុខរបស់មនុស្សជាតិ។ ការកើនឡើងកំដៅភពផែនដី, កំណើនជាលំដាប់នូវកម្ពស់ទឹកសមុទ្រ, ការបាត់បង់ជីវៈចម្រុះ និងធនធានធម្មជាតិ, គ្រោះធម្មជាតិកាន់តែធំ និងញឹកញាប់ ព្រមទាំងការរាំងស្ងួតជាបន្តបន្ទាប់នូវប្រភពទឹកសំខាន់ៗ នឹងក្លាយជាប្រធានបទ ដែលប្រទេសជាច្រើនបាននិងកំពុងជជែកដ៏ក្តៅគគុក និងមានទំនោរក្លាយជាមូលហេតុនៃជម្លោះរវាងប្រទេស និងប្រទេសនាពេលអនាគត។
ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វះស្វែងរកសន្តិភាពសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនទានថា ការកសាង និងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានដែករំលែកទស្សនៈចំនួន៤នៅក្នុងវេទិកាពិភពលោកដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េនេះ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព, សន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។ ទស្សនទានទាំង៤នោះ រួមមាន៖
ទី១៖ បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើបទប្បញ្ញត្តិ...Read More

FN ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ពីការខកខានមិនបានអញ្ជើញទៅកាន់ប្រទេសកូរ៉េកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារស្ថានភាពជំងឺរបស់ម្តាយក្មេក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឆ្លើយតបចំពោះការលើកឡើថា សម្តេចគិតពីគ្រួសារច្រើនជាងការងារជាតិ។ សម្តេចតេជោ បានថ្លែងថា បើត្រឹមតែម្តាយមិនគិតផង តើពួកគេគេគិតពីប្រជាពលរដ្ឋរបៀបណា?
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចំអកដល់អ្នកធ្វើបាតុកម្មប្រឆាំងសម្តេច។ សម្តេចតេជោ បានថ្លែងថា ស្មានតែមហាបាតុកម្មនោះលិចទីក្រុងសេអ៊ូលទៅហើយ តែមានតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។
* សម្តេចតេជោ បានថ្លែងថា មិនថាតែនៅកូរ៉េខាងត្បូងទេ នៅឯអាមេរិក និងនៅអឺរ៉ុប អ្នកប្រឆាំងសម្តេច មានចំនួនមិនស្មើនឹងអ្នកគាំទ្រសម្តេចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងកូរ៉េខាងត្បូង បានក្លាយទៅជាដន្លងនឹងគ្នាហើយ។
* សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង សម្តេចនឹងលើកឡើងពីការរិះរកវិធីឱ្យកូនខ្មែរកាត់កូរ៉េ បានចេះភាសាខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ខ្មែរនៅកូរ៉េ ដែលបានចំណាយពេលជួបទទួលសម្តេចនៅកូរ៉េ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ការផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េនាឆ្នាំ១៩៩៦ និងការសម្រេចចងចំណងការទូតជាមួយកូរ៉េ បានហុចផ្លែផ្កាយ៉ាងណាទៅហើយ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវអតីតកាលរវាងកម្ពុជា និងកូរ៉េ បានឆ្លងកាត់នូវស្ថានភាពលិចអណ្តែត។
* សម្តេចតេជោ បានថ្លែងថា ការលិចអណ្តែតនេះ ដោយសារបញ្ហានៅឧបទ្វីបកូរ៉េ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស។ ពិធីបិទសន្និបាតនេះធ្វើឡើងវិមានសន្តិភាព។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបើកសន្និបាត និងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានបិទសន្និបាតបូកសរុបការងារសម្រេច បានក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារ ដែលត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២០។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន វាយតំលៃខ្ពស់និងកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់ក្រសួងការបរទេស សម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងការបំពេញបេសកកម្មការទូតដ៏ស្វិតស្វាញ ខណៈដែលពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកប្រធានបទធំ៣ មកវិភាគ វាយតំលៃ និងណែនាំ, ទី១, អំពីពិភពលោកយើង ទី២, សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែល ផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានាដែលតូចជាង ខ្សោយជាង ទី៣, ទិសដៅការងារការបរទេស។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅក្នុងពិភពលោកមួយដែលកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ ជាពិភពលោកមួយដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដ៏សាំញាំ ដែលក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងយ៉ាងតានតឹងដើម្បីគ្រប់គ្រង ចាត់ចែងនិងដោះស្រាយកិច្ចការនៃភពផែនដី។
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឥឡូវនេះរបៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយម នេះកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។
ត្រង់នេះក៏មានការដេញដោលគ្នាច្រើនលើនិយមន័យនៃពាក្យ ”របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់” មិនខុសពីការដេញដោលគ្នាអំពីពាក្យ និយាមអន្តរជាតិ” (International Standard) នោះឡើយ។ តើអ្នកណាជាអ្នកបង្កើតនិងកំណត់ស្តង់ដារនិងរបៀបរបបអន្តរជាតិនោះ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហាពិតប្រាកដ តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះបញ្ជាក់ជូនថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើត នៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺវីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុងវូហាន នៃប្រទេសចិននោះទេ»។
កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើរហូតមកដល់ពេលនេះ មានមនុស្សណាម្នាក់ នៅក្នុងប្រទេសកម្ពុជា បានស្លាប់ដោយជំងឺរលាកផ្លូវដង្ហើមថ្មីនៅក្នុងទឹកដីកម្ពុជាហើយឬនៅ? ចុះម្តេចហេតុអ្វីបានមានពលរដ្ឋខ្មែរមួយចំនួនមានសម្ពាធផ្លូវអារម្មណ៍ខ្លាំងម្ល៉េះ? ដូច្នេះជំងឺពិតប្រាកដគឺជាជំងឺភ័យខ្លាចហួសហេតុដែលហួសពីការពិត បន្ថែមដោយការបំពុលព័ត៌មានដែលខ្វះការទទួលខុសត្រូវ ដែលជាប្រភេទនៃការបំពុលសង្គម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំងឺបែបនេះមិនមែនជាជំងឺថ្មីនៅក្នុងតំបន់ និងពិភពលោកទេ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ប្រជាពលរដ្ឋកុំឱ្យធ្លាក់...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជា និងគុយបា បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងទៅ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ឱ្យកាន់តែល្អប្រសើរថែមទៀត។
ការជំរុញនេះបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារចូលជួបសំដែងការគួរសម និងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានជជែកគ្នាច្រើនទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ខណៈទំនាក់ទំនងប្រទេសទាំងពីរគម្រប់៦០ឆ្នាំនៅក្នុងឆ្នាំ២០២០នេះ។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា លោកស្រីពិតជាមានកិត្តិយសដែលបានមកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា។ លោកស្រីបន្ថែមថា បេសកកម្មរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ ធ្វើយ៉ាងណាពង្រីក និងពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។
លោកស្រីបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មថែមទៀត ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត។
ជាការឆ្លើយតបសម្ដេចតេជោ បានបានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះលោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
សម្តេចតេជោ បានយល់ស្របចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងគុយបាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី យល់ស្របចំពោះគំនិតក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលមានស្រាប់។
សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ឱ្យពិនិត្យមើលកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ហើយជំរុញការអនុវត្តតាមកិច្ចព្រមព្រៀងទាំងនោះ។ ក្រៅពីនោះពិនិត្យលទ្ធភាពផ្សេងៗទៀត...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី»។
សម្តេចបានបន្តថា អាការៈរោគនេះ គឺមានដូចជា ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
សម្តេចបានបញ្ជាក់ថា៖ «មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា»។
សម្តេចអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។ ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល។
សូមបញ្ជាក់ថា យោងតាមសារព័ត៌មានរបស់ចិន...Read More

FN៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រាបជូន លោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីថា នយោបាយរបស់កម្ពុជា គឺប្រជាជន គឺជាខឿនការពារជាតិកម្ពុជា។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះ លោក Goh Si Hou បានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថាលោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅពេលនេះ។ លោកមានអារម្មណ៍ថាកម្ពុជាមានសុខសន្តិភាពហើយមានការអភិវឌ្ឍហើយការអភិវឌ្ឍន៍នោះសោត គឺជាការអភិវឌ្ឍន៍រយៈពេល ២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកបន្តថា សន្តិភាពដែលទទួលបានមកនេះ គឺបានដោយពិបាក ហើយសន្តិភាពនេះស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជា សម្រាប់រយៈពេលវែងថែមទៀត។
លោកឧត្តមសេនីយ៍ បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកមានប្រសាសន៍បន្តទៀតថា លោករួមជាមួយនឹង លោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ លោកបានជម្រាបជូនសម្ដេចតេជោថា កងទ័ពទាំងពីរកន្លងមកមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អហើយ លោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ និងកិច្ចពិភាក្សារវាងលោក និង លោក ហ៊ុន ម៉ាណែត ហើយសម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។
សម្ដេចតេជោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមមួយថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យបានកាន់តែច្រើនឡើងថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងលើសការរំពឹងទុក។
ការបង្ហាញជំនឿចិត្តដ៏រឹងមាំរបស់ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមពិសាអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានការកើនឡើងយ៉ាងខ្លាំងក្លា។ សម្តេចបានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការការពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប។
សម្តេចជឿជាក់ថា កំណើនសេដ្ឋកិច្ចវៀតណាម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ផ្លែផ្កាដល់ប្រទេសជិតខាងក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ តាមរយៈលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្ នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពី បានតភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ ក្រោយទំនាក់ទំនងថ្មីនេះ មេដឹកនាំប្រទេសទាំងពីរបានខិតខំរក្សាសន្តិភាព និងអភិវឌ្ឍតាមបណ្តោយព្រំដែន ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ព្រមទាំងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នារយៈពេលកន្លងមក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកាន់តែញឹកញាប់របស់ថ្នាក់ដឹកនាំជាក់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនប្រទេសទាំងពីរ ដែលបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ កិច្ចសហប្រតិបត្តិការ ល្អប្រពៃរវាងប្រទេសទាំងពីរបានផ្តល់នូវផ្លែផ្កាគ្រប់វិស័យ ជាអាទិ៍ កំណើនជាបន្តបន្ទាប់នៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាដើម។
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៨ សម្រេចបានប្រមាណ៤, ៧ពាន់លានដុល្លារអាមេរិក...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកយ៉ាម៉ាម៉ូតុ កូហ្សូ (Yamamoto Kozo) សមាជិកសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថាលោក យ៉ាម៉ាម៉ូតុ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានជួបជាមួយសម្តេចតេជោ កាលពីឆ្នាំ២០០៧ ហើយលោកពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សបំផុត។
លោកបន្ថែមថា ដំណើរទស្សនកិច្ច មកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ៖
ទី១៖ គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេន (ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល) នៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេន នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការ រួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលដាក់ចេញឲ្យប្រើប្រាស់ នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។
ទី២៖ គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងភ្នំពេញ។ លោកក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ នៅបញ្ហាទាំងពីរខាងលើ។
ជាការឆ្លើយតបសម្ដេចតេជោ បានលើកទឹកចិត្តលោក មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេន ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។
ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាត ឲ្យបានច្រើនដោយសារតែរាជធានីភ្នំពេញ កាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ ជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងទទួលផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។
សម្ដេចតេជោបានបញ្ជាក់ថា ការងារចំនួន២ដែលត្រូវធ្វើគឺ៖ ទី១៖ គឺត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និងទី២៖ គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕
...
Read More
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យលោកស្រី អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា លោកស្រី អូប៊ូជី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមី បានមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។
លោកស្រីបានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនលោកស្រី។
លោកស្រី បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់អង្គការ CMAC កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកជំទាវ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ច នៅ CMAC ផងដែរ។
លោកស្រី បានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាផង ដំណើរទស្សនកិច្ចទៅស៊ីម៉ាក់ផង លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជាបានទទួលនូវ សុខសន្តិភាពពិតប្រាកដ ហើយជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខស្រស់ស្រាយនិងរស់រវើក។
លោកស្រី បានមានប្រសាសន៍ថា នេះគឺជាជោគជ័យដ៏ពិតប្រាកដដ៏ធំធេងរបស់កម្ពុជា។ ក្នុងន័យនេះដែរ លោកស្រី និងប្រតិភូបានជូនពរ អោយចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន កាន់តែស្អិតរមួតរឹងមាំថែមទៀត។
លោកស្រី ក៏បានគោរពជូនពរសម្ដេចតេជោផងដែរ សូមឱ្យបារមីដ៏សាកសិទ្ធ ជួយដល់មាតាក្មេករបស់សម្ដេចតេជោ ក៏ដូចជាមាតាបង្កើតរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានជាសះស្បើយយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកស្រី និងប្រតិភូ ដែលបានជូនពរឱ្យមាតាក្មេកបានជាសះស្បើយឆាប់ៗនៅពេលខាងមុខ។
ក្នុងនេះដែរសម្ដេចតេជោ ក៏បានលើកឡើង ពីអតីតកាលដែលនៅពេលនោះ លោក អូប៊ូជី បានមកទស្សនកិច្ចនៅកម្ពុជា ហើយក្នុងទស្សនកិច្ចនោះផងដែរ មានតែលោកអូប៊ូជី និងលោកស្រីទេ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់បង់ក្លាដេស មកវិនិយោគលើការកែច្នៃស្រូវ ដូចជាធ្វើឃ្លាំងស្តុក និងបង្កើនរោងម៉ាស៊ីនកិនស្រូវជាដើម ហើយនាំអង្ករទៅកាន់ប្រទេសបង់ក្លាដេស។
ការលើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Mohammad Faruk khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភាបង់ក្លាដែស នៅវិមានសន្តិភាពនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកមហាម៉ាត បានជម្រាបសម្តេចតេជោ ពីលទ្ធផលនៃជំនួបពិភាក្សា ការងារជាមួយសភាកម្ពុជា ដែលជំរុញនូវទំនាក់ទំនងរវាងទាំងពីរឱ្យកាន់តែល្អប្រសើរ និងលទ្ធផលល្អមួយចំនួនទៀត។
ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងការរីករាយយ៉ាងខ្លាំងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេស។
សម្ដេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា និងបង់ក្លាដេស គប្បីជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ឱ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង ក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា នាពេលកន្លងទៅសម្ដេចបានស្វែងយល់ពីតម្រូវការអង្កររបស់បង់ក្លាដេស ហើយមានបំណងទិញអង្ករពីកម្ពុជា។ ក្នុងន័យនេះសម្តេចតេជោលើកទឹកចិត្ត ឱ្យអ្នកវិនិយោគបង់ក្លាដេសគប្បីស្វែងរកវិធីសាស្ត្រ ដើម្បីអាចទិញអង្ករពីកម្ពុជាក្នុងតម្លៃសមស្របមួយ។
ដើម្បីទិញបានអង្ករក្នុងតម្លៃសមរម្យសម្តេចតេជោ ហ៊ុន សែន បានបង្ហាញផ្លូវឱ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគសង់ឃ្លាំង និងសង់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ហើយកែច្នៃជាអង្ករនាំចេញទៅបង់ក្លាដេសតែម្តង។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ប្រជាជនបង់ក្លាដេសអាចទិញបានអង្ករក្នុងតម្លៃសមរម្យ ហើយអាចធានាបាននូវសុវត្ថិភាពចំណីអាហារ និងជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕
...
Read More ទៅមុខថយក្រោយ