
FN ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាកសិករ ប្រមាណ២ម៉ោង។ ខាងក្រោមជាចំណុចសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* ផ្តើមក្នុងពិធីសំណេះសំណាលជាមួយកសិករ នៅពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន មានសំណួរមួយចំនួនទៅកាន់កសិករទាំងនោះ
* សំណួរដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់កសិករស្រុកព្រៃកប្បាសគឺតើអ្វីជាការងារស្រួល អ្វីជាការលំបាកសម្រាប់ពួកគាត់?
* ប្រជាកសិករមានសំណូមពរជាច្រើនចំណុចរួមមាន៖ ថ្លៃអគ្គិសនី រក្សាតម្លៃស្រូវ សំណូមពរសុំធ្វើផ្លូវ២ខែ្សនៅស្រុកព្រៃកប្បាស ដើម្បីបង្កលក្ខណៈងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូន
* សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ធ្វើផ្លូវ២កន្លែងមួយខ្សែប្រវែង៣,៥គីឡូ និងមួយខ្សែទៀត ៣គីឡូ ជូនពលរដ្ឋ ស្រុកព្រៃកប្បាស ដើម្បីងាយស្រួលធ្វើដំណើរ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច ១៣០គ្រឿង ដល់ពលរដ្ឋ១៣០គ្រួសារ នៅស្រុកព្រៃកប្បាស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ នៅតែជាគោលដៅចម្បង ហើយគោលនយោបាយកសិកម្ម ឆ្នាំ២០១៥-២០២៥ នៅតែបន្តអនុវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១២ កម្ពុជានៅខ្វះស្បៀងនៅឡើយទេ តែពេលដាក់ចេញគោលនយោបាយនាំចេញអង្ករ ស្រូវកម្ពុជាក៏ចាប់ផ្តើមសល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំកន្លងទៅកម្ពុជាសល់ស្រូវជាង...Read More

KNV ៖ ជាម្តងហើយម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួន ក្នុងការគ្រប់គ្រង ចាត់ចែង និងដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយ ដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជា ដ៏មានបទពិសោធន៍រូប នេះ បានបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ជាបន្តបន្ទាប់។
ក្រៅពីបញ្ចៀសការឆ្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទេពកោសល្យពិសេសរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជន ដើម្បីកុំឲ្យរងផលប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយនេះថែមទៀត។
ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិស័យទេសចរណ៍, វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយសារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជារូបនេះ កំពុងបង្វែរទិសដៅទៅរកវិស័យកសិកម្មដែលជាជីពចរដ៏សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។
ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួចជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោក ដោយសារមេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជា បានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ» ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។
ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។ ដោយយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិកម្មដោយផ្ទាល់ជា មួយកសិករដោយផ្តើម ពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៤ កក្កដានេះ។
ដើម្បីជំរុញវិស័យនេះ សម្តេចតេជោ ហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រី និងចិញ្ចឹមកង្កែបដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹង ដាក់ចេញជាដំណោះ ស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំដែលមិនរង់ចាំស្តាប់តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយ ពលរដ្ឋដើម្បីយល់ ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូចដែលសម្តេចធ្លាប់បានធ្វើជា យូរមកហើយ។
ថ្ងៃទី២១ កក្កដា ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រីក៏គ្រោងនឹងចុះទៅស្រុកព្រៃកប្បាស នៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផង និងជាពិសេសបន្តជំរុញការដាំដុះស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទកូវីដ១៩...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយប្រជាកសិករដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយកសិករនៅព្រឹកនេះ គឺជាស្ថានភាពប្រក្រតីនៃជីវភាពតាមគន្លងថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីរងការរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជាមិនដែលបិទសេដ្ឋកិច្ចនោះឡើយ ត្រឹមតែមានការរឹតបន្តឹងខ្លះប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនទាន់មានជំងឺកូវីដ១៩ ពេលសម្តេចជួបប្រជាពលរដ្ឋមានភាពស្និទ្ធស្នាល តែឥឡូវត្រូវរក្សាគម្លាតសុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះដើមឈើមួយដើមដែលសម្តេចជួបសំណេះសំណាលជាមួយកសិករពីខាងក្រោមនៅព្រឹកនេះថា «ដើមឈើចងចាំ»។ «ដើមឈើចងចាំ» ចង់បង្ហាញពីការចងចាំលើដំណើរទស្សនកិច្ចរបស់សម្តេចចុះពិនិត្យមជ្ឈមណ្ឌលវារីវប្បកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចនាព្រឹកនេះ ជាការជំនួសការអាក់ខាននៃការប្រារព្ធទិវារុក្ខជាតិ និងមច្ឆាជាតិ ដែលមិនប្រារព្ធព្រោះជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋមិនត្រឹមតែស្រុកខ្មែរនោះទេ គឺលើពិភពលោកតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ប៉ះពាល់គ្រប់ប្រទេសទាំងប្រទេសអ្នកមាន និងអ្នកក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាកូវីដ១៩ វិស័យឧស្សាហកម្មលើពិភពលោកប៉ះពាល់ជាងកម្ពុជាធ្ងន់ធ្ងរណាស់។ ដូចជាឧស្សាហកម្មផលិតយន្តហោះជាដើម លែងមានទៀតហើយ ព្រោះមិនដឹងលក់ឱ្យនរណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចនឹងអញ្ជើញទៅច្រូតស្រូវនៅខេត្តតាកែវ។
*...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។
ក្នុងឱកាសប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន័ប្រមាណជាង១ម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ជាសោកនាដកម្មដែលមនុស្សជាតិមិនចង់ជួប និងមិនចង់ឃើញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដមិនត្រឹមធ្វើឱ្យពលរដ្ឋស្លាប់នោះទេ តែក៏បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋងាយវិលទៅរកភាពក្រីក្រវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាន តែបានកំពុងធ្វើកម្ពុជាស្ថិតក្នុងស្ថានភាពមួយមិនច្បាស់លាស់នៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងវាយតម្លៃសភាពការណ៍ជាប្រចាំ ហើយបានដាក់ចេញជាបន្តបន្ទាប់ នូវកញ្ចប់វិធានការទាំងសេដ្ឋកិច្ច និងសង្គម ដើម្បីជួយរក្សាលំនឹងអាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជន ដោយឈរលើគោលការណ៍ «ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ...Read More

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យមើលសម្តេចមានប្រសាសន៍នូវចំណុចសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកពិនិត្យព្រលានយន្តហោះថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំសាងសង់ព្រលានយន្តហោះថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០៣០ បើទោះបីសម្តេចមិនបន្តដឹកនាំប្រទេស តែសម្តេចក៏អាចអញ្ជើញជាភ្ញៀវក្នុងការសម្ពោធដំណាក់កាលទី២ របស់ព្រលានយន្តហោះថ្មីនេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើក្រុមជនរិះគន់ការទិញរថយន្តយោធា២៩០គ្រឿងនាពេលថ្មីៗនេះ។ សម្តេចតេជោ បានហៅក្រុមនេះថា ជាជនតិរច្ឆាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាចោទសម្រាប់កម្ពុជា និងពិភពលោកនាពេលនេះ មិនដឹងថា ជំងឺកូវីដ១៩ នឹងបញ្ចប់ទៅវិញនៅពេលណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បាននិងកំពុងផ្លាស់ប្តូរឥរិយាបថរស់នៅរបស់មនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែង ជំងឺកូវីដ១៩ ធ្វើឱ្យការរស់នៅរបស់មនុស្សជាតិជួបភាពមិនច្បាស់លាស់ តែភាពច្បាស់លាស់មួយ គឺជំងឺកូវីដ១៩...Read More
FN ៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ក្រោយពីបានចុះពិនិត្យមើលការសាងសង់ផ្លូវនៅក្នុងក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយខ្លឹមសារសំខាន់ដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់កងវិស្វកម្ម និងក្រុមការងារសាងសង់ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាសម្រេចការសាងសង់ផ្លូវទាំង៣៤ខ្សែ បានលឿនជាងផែនការកំណត់។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការសាកសួរសុខទុក្ខកម្មករជាង៤ពាន់នាក់ ដែលបម្រើការងារសាងសង់ផ្លូវទាំង៣៤ខ្សែ និងឧបត្ថម្ភថវិកា១នាក់ ១០ម៉ឺនរៀល។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា មូលហេតុដែលនាំឱ្យសម្តេចសម្រេចបើកការសាងសង់ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ គឺបន្ទាប់ពីសម្តេចបានមើលឃើញថា ផ្លូវក្នុងព្រះសីហនុនេះមិនសមនឹងកំណើនកម្ពស់អគារដែលកំពុងដុះដាល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រះសីហនុពេលនេះ មានទឹកប្រាក់ប្រមាណ៣៤០លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចកម្ពុជាពេលនេះ មាន៣ គឺភ្នំពេញ សៀមរាប និងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ មួយទៀត នៅភូមិភាគឦសាន្ត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តមានការខ្ទេចខ្ទាំខ្លាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហេតុនេះហើយទើបសម្តេចសម្រេចស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាផ្លូវដ៏ប្រណីតក្នុងក្រុងព្រះសីហនុ រួមទាំងការស្ថាបនាឆ្នេរឱ្យស្រស់ស្អាត នឹងក្លាយទៅជាក់ការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងមកខេត្តភាគនិរតីមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ។
* សម្តេចតេជោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើសន្និសីទសន្និសីទព័ត៌មានអស់រយៈពេល ប្រមាណ៤ម៉ោង ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។ សន្និសីទសារព័ត៌មានធ្វើឡើងនៅវិមានសន្តិភាព ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាច្រើនផ្សេងទៀត។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រជាពលរដ្ឋរបស់យើងឆាប់ភ័យខ្លាច ស្លន់ស្លោ ក៏ឆាប់ភ្លេចផងដែរ ដូច្នេះទើបសម្តេចគិតនូវសេនារីយោ សម្រាប់ផែនការនៅពេលខាងមុខ សម្រាប់បញ្ហាជំងឺកូវីដេ១៩។
* សម្តេចបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ គឺត្រូវមានវិធានការបន្ថែម ដែលនឹងត្រូវប្រកាសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រុមគ្រូពេទ្យក្នុងការធ្វើតេស្តរកជំងឺកូវីដ១៩ ទាំងកម្ពុជា និងដៃគូរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខដែលព្យាបាលអ្នកជំងឺកូវីដ១៩ ។ ចំពោះសម្ភារពេទ្យរាជរដ្ឋាភិបាលបានត្រៀមជាប់ជានិច្ច មិនឲ្យខ្វះខាតសម្រាប់ក្រុមគ្រូពេទ្យឡើយ។
* សម្តេចតេជោបានថ្លែងអរគុណដល់ពលករជាង៦ម៉ឺននាក់ ដែលទើបមកពីប្រទេសថៃ ដែលបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
* សម្តេចតេជោបានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានឃើញពលករមកពីថៃណាម្នាក់ កើតជំងឺកូវីដនោះឡើយ ដែលនេះជាលទ្ធផលបានពីការខិតខំរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។
* សម្តេចបានថ្លែង អំណរគុណព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងសប្បុរសជននានា ដែលរហូតមដល់ពេលទទួលបានថវិកាប្រមាណជាង១១លានដុល្លារ ដែលស្ថិតក្នុងកណ្តាប់ដៃលោក ម៉ម ប៊ុនហេង
* សម្តេចតេជោ បានថ្លែងអរគុណដល់មន្ត្រីកម្រិតនយោបាយ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបរិច្ចាគប្រាក់ខែ ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលគិតត្រឹមល្ងាយថ្ងៃម្សិលមិញ មានជាង១៨០០នាក់។
* សម្តេចតេជោបានថ្លែងថា ការបរិច្ចាគប្រាក់ខែសម្រាប់មន្ត្រី គឺចាប់អនុវត្តន៍ចាប់ពីខែឧសភា តទៅព្រោះប្រាក់ខែ សម្រាប់ខែមេសា គឺបានបើករួចហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបរិច្ចាគប្រាក់ខែនេះ...Read More

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានេះក៏មានវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
បន្ទាប់ពីរដ្ឋសភាជាតិបិទសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានពិសេសមួយដោយថ្លែងសារជូនជនរួមជាតិ។
ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហរដ្ឋអាមេរិក បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ខណៈអ៉ីតាលីលេខ២ និងចិនលេខ៣
* សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ថា នៅថ្ងៃស្អែក ឬខានស្អែក អេស្បាញអាចនឹងឡើងមកលេខ៣ នៃប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿការឃោសនានៅក្នុងប្រទេសកម្ពុជា ដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ
* សម្តេចតេជោ ហ៊ុន សែន ហាមឃាត់ការនាំចេញអង្ករស និងស្រូវ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក ចាប់អនុវត្តន៍ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០រហូតមានការជូនដំណឹងថ្មី
* សម្តេចតេជោ ហ៊ុន សែន បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលគាំទ្រដល់ដំណើរការខុសច្បាប់ លក់ផលិតផលក្លែងក្លាយ ពាក់ព័ន្ធនឹងកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ច សហការជាមួយព្រះរាជអាជ្ញា តាមចាប់ខ្លួន និងរឹបអូសឧបករណ៍ធ្វើតេស្តកូវីដ១៩ ដល់ផ្ទះអ្នកលក់ និងផ្សព្វផ្សាយតែម្តង
*...Read More

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពីការធ្វើសង្គ្រាម ដែលគេបានដឹងខ្លះពីទីតាំងសត្រូវ។ តែការប្រយុទ្ធជាមួយកូវីដ១៩ គេមិនបានដឹងវានៅទីណានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ហៅជំងឺកូវីដ១៩ គឺជាបិសាចឥតស្រមោល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណដល់គ្រូពេទ្យស្ម័គ្រចិត្ត និងអាណាព្យាបាល ដែលបានចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការដែលត្រូវការគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជាមួយកូវីដ១៩ ព្រោះគ្រូពេទ្យកម្ពុជាដែលមានជាង២ម៉ឺននាក់ ត្រូវធ្វើសកម្មភាពព្យាបាលជំងឺផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យរបស់កងទ័ពក៏ត្រូវបានចាត់ចែងរៀបចំត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទប់ជាង៣០០០បន្ទប់ ត្រូវបានត្រៀមសម្រាប់អ្នកជំងឺកូវីដ១០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្ចាស់អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់មិនយកថ្លៃឈ្នួលពីរាជរដ្ឋាភិបាលនោះទេ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកនេះជាកាយវិការមនុស្សធម៌ដែលសង្គមត្រូវការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតម្រូវឱ្យរាយការណ៍ពីសម្ភារៈ បរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ។
*...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់វិនិយោគគិនទាំងអស់នៅកម្ពុជា កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហា COVID-19 ព្រោះកម្ពុជាកំពុងមានវិធានការទប់ស្កាត់ហើយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេចអនុញ្ញាតឲ្យ លោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
លោក អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា លោកតាកាហាស៊ី បានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ ប្រទេសជប៉ុនវិញ ដោយសេចក្ដីសុខ។
លោក តាកាហាស៊ី ក៏បានគោរពជម្រាបជូន សម្ដេចតេជោអំពីស្ថានភាពទូទៅ ពាក់ព័ន្ធនឹងជំងឺខូវីដនៅប្រទេសជប៉ុន រួមទាំងករណីជំងឺខូវីដ នៅលើកប៉ាល់ Diamond Princess ហើយលោក ក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលលោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹក នៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ទី១៖ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២៖ ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាងកាយ, ទី៣៖ គឺការជំរុញការវិនិយោគពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យមានភាពសកម្មឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកតាកាហាស៊ី ដែលបានចែករំលែក នូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺខូវីត។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីស្ថានភាពជាទូទៅនៃជំងឺកូវីដ ដែលទើបតែនឹងកើតឡើង នៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ក្នុងនេះដែរ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកកាលបរិច្ឆេទ រៀបចំកម្មវិធីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះទៅថ្ងៃក្រោយវិញ ដើម្បីបង្ការជំងឺ Covid-19 ដោយជៀសវាងការប្រមូលផ្តុំ ដែលនាំមកនូវហានិភ័យនៃផ្សេងៗ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
លោក សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរាបជូនថា សម្តេចតេជោបានសម្រេចដ៏ខ្ពង់ខ្ពស់លើកកម្មវិធី វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ»។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។
ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចំនួន១៣ក្រុម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ ដើម្បីចូលរួមសន្ទនាដោះស្រាយបញ្ហាផ្សេងៗ ជាមួយរាជរដ្ឋាភិបាល៕
...
Read More
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្អាកការជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
លោក ថោង ខុន បានថ្លែងប្រាប់យ៉ាងដូច្នេះថា «សម្តេចបានសម្រេចផ្អាកការជួបជុំជាមួយក្រុមកីឡាកររាប់ពាន់នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី០៤ ខែមេសាខាងមុខ»។
សូមជំរាបថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖
១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។
នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា រកឃើញករណីកូវីដ១៩ ចំនួន៤ករណីទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាម ២នាក់ ជនជាតិខ្មែរដែលមកពីប្រទេសបារាំង១នាក់ និងកូនបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំមួយនាក់...Read More
ទៅមុខថយក្រោយ